jump to navigation

ហាមយកប្តីបរទេសចាស់ជាងហា…? 17/03/2011

Posted by achharia in ផ្សេងៗ.
Tags: ,
trackback
 
ថ្ងៃនេះក្រោយពីបានមើលតេលេតិច(teletext)នៅទូរទស្សន៍ប៉ុស្ត SF1
របស់ប្រទេសស្វ៊ីសដើម្បីតាមដានព៌តមានថ្មីៗស្ដីពីតួលេខនៃការខូចខាត
និងមធ្យោបាយទប់ទល់ដ៏ស្វិតស្វាញនានារបស់ជប៉ុនចំពោះមហន្តរាយ
ដែលបង្កដោយការរញ្ជូយដីនិងរលកយក្សត្ស៊ូណាមី ក៏បានហួសទៅមើល
ទំព័រអត្រាប្រាក់ដុល្លាអាមេរិកធៀបនឹងប្រាក់ហ្វ្រង់ស្វ៊ិសនិងជាមួយលុយ
នៃប្រទេសដទៃទៀត…ព្រះអើយលុយដុល្លាយូអែសមិនដែលចុះដល់
បាតដាលដូចថ្ងៃនេះទេ ដូចឃើញក្នុងរូបខាងក្រោម
 

 
រួចក៏បកមកមើលទំព័រស្ដីពីដំណឹងក្រៅប្រទេសស្វ៊ិសម្ដងទៀត ស្រាប់តែ
ឃើញនៅទំព័រទី១៤៨គេសរសេរអំពីស្រុកខ្មែរ ដូចឃើញក្នុងរូបខាងក្រោម


 
ដែលខ្ញុំសាកល្បងបកតាមន័យនៃភាសាអាល្លឺម៉ង់ជាខ្មែរ(តែមិនយកជាផ្លូវការ
ដូចសេចក្តីចែងក្នុងមាត្រាថ្មីនោះទេ)ដូចតទៅ៖


ច្បាប់ថ្មីៈ ចាប់ពីពេលនេះទៅ កម្ពុជាហាមមិនអោយស្ត្រីរៀបការជាមួយជនបរទេស
ដែលមានអាយុលើសពី៥០ឆ្នាំ ។ ប្រុសៗក្មេងជាងហ្នឹងត្រូវបង្ហាញជាសំអាងថាខ្លូន
មានប្រាក់ចំណូលប្រចាំខែយ៉ាងតិច ២៥០០ដុល្លា(អាមេរិក)មុននឹងទទួលបានការ
អនុញ្ញាតអោយរៀបការជាមួយស្ត្រីខ្មែរនៅក្នុងប្រទេសកម្ពុជា ។

 
នេះជាការឃើញតាមតេលេតិចទេ មិនដឹងថាមាត្រាថ្មីមួយនេះមានសេចក្តីចែងថា
មានន័យដូចគ្នានេះដែរឬអត់ទេ ។ ចំពោះខ្ញុំ ដូចជាមានអារម្មណ៍មិនសូវជ្រះស្រឡះ
ជាមួយថា ការហួងហែងនេះអាចប៉ះពាល់ដល់មនោសញ្ចេតនាស្នេហារបស់ស្ត្រីខ្មែរ
ផង ដល់សិទ្ធីសេរីភាពរបស់មនុស្សជាតិនិងការរើសអើងពូជសាសន៍ផង បើសិនជា
គេមាននិស្ស័យស្នេហ៍ស្មោះរវាងគ្នាយ៉ាងពិតប្រាកដមែននោះ ។ សិទ្ធិចេញទៅរស់
នៅតាមស្វាមីបានសុខសាន្តនៅបរទេសគួរតែមាននិងបើកចំហទូលំទូលាយចំពោះ
ស្ត្រីខ្មែរគ្រប់រូប ។

 




 
 

មតិ»

1. Samady KS - 18/03/2011

ម្យ៉ាង​ម្នាក់​! ច្បាប់​នេះ​ធ្វើ​ត្រឹម​ត្រូវ​តែ​ប៉ះ​ពាល់​ដល់​សេរី​ភាព​ស្នេហា! តែ​បើ​​បណ្ដោយ​ទៅ​តាម​​ហ្នឹង​អាច​នាំ​ផល​វិបាក​​នៅ​ពេល​ក្រោយ

achharia - 18/03/2011

សាម៉ាឌី! សុខសប្បាយទេ ? ឡងថាយម៍ណូស៊ី !

ច្បាប់នេះហាក់ដូចជាគ្របដណ្តប់តែទៅលើរឿងរៀបការដែលទាក់
ទងទៅនឹងចំណាស់ខាងប្រុសនិងករណីមានលុយគ្រប់គ្រាន់ឬអត់
ទេ។ ​

ចំពោះរឿងរត់ការស៊ីញេស៊ិសស៊ុសនាំបញ្ចេញទៅធ្វើការនៅបរទេស
ទាំងក្រុមៗនោះ តើមានករណីណាខ្លះដែលត្រូវហាមមិនអោយស្ត្រី
ខ្មែរទៅធ្វើការនៅបរទេសទេ ? តិចថាអ្នកណាក្មេងៗស្អាតៗហាមមិន
អោយចេញទៅធ្វើការនៅបរទេស ឬក៏ចាំទាល់តែអ្នកមានពូជមាន
ឋានៈមានថ្នាក់មានខ្សែបរទេសបានទៅបាន វីវរវឹកបណ្ដោយ !🙂
ស្ត្រីខ្មែរមិនគួរទុកអោយនៅតែក្នុងស្រុកសំរាប់តែចំទូងស្ទុងដកទេ
ទោះបើថាកសិកម្មជាដង្ហើមសេដ្ឋកិច្ចរបស់ស្រុកខ្មែរក៏ដោយ នរណា
មានលទ្ធភាពចេញទៅរស់នៅបរទេសបាន អោយសិទ្ធិគេទៅទៅ !
…បើតាមខ្ញុំគិត ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: