jump to navigation

ដល់ថ្ងៃ ១៨​ មីនា ទៀតហើយ ? 18/03/2011

Posted by achharia in ចំណេះដឹងទូទៅ, នយោបាយនិងនយោបោក, ផ្សេងៗ.
trackback

 

ហាស្លាក់ ខ្ជាក់ស្លែង
ព្រូសខាកស្ដោះទៅ ធ្លាក់ចំតែទ្រូងឯង
សូវស្ងៀមជាងថ្លែង បៀបលាក់ឈឹងទៅ !

 

កាលនោះមានរដ្ឋប្រហារមួយ…

 
ដល់ថ្ងៃទី​១៨មីនា​​​ឆ្នាំនេះ ឆ្នាំ២០១១នេះ ធ្វើអោយនឹក
ឃើញដល់ព្រឹត្តការណ៍ ១៨មីនា១៩៧០ ដែលស្រុកខ្មែរ
ធ្លាប់មានការធ្វើរដ្ឋប្រហារមួយដោយបានប្តូររបបដឹកនាំ
ពីរាជានិយមទៅជារបប សាធារណរដ្ឋ ហើយស្រុកខ្មែរ
កាលនោះមានឈ្មោះថា សាធារណរដ្ឋខ្មែរ ។ មានអ្នក
នយោបាយខ្លះបានសន្និដ្ឋានអះអាងថា ស្រុកខ្មែរមាន
ភ្លើងសង្គ្រាមនាំអោយវិនាសហីនហោចបណ្តាលអោយ
មានផលវិបាករហូតមកដល់សព្វថ្ងៃគឺដោយសារអា…
អាគំនិតផ្ដួចផ្ដើមអោយមានព្រឹត្តិការណ៍១៨មីនាស្អីគេ
នេះអែង ។

នរណាជាអ្នកផ្ដួចផ្ដើមគំនិតបង្កបង្កើតរដ្ឋប្រហារនេះ ?

ការសិក្សាស្រាវជ្រាវស្វែងរកការពិតក្នុងប្រវត្តិសាស្ត្រ
អាចនាំអោយកូនខ្មែរដឹងបាន សន្និដ្ឋានបានត្រឹមត្រូវ
នូវមេនាំភ្លើងចូលស្រុកខ្មែរអស់នោះ ។ គេអាចចាប់ផ្ដើម
ស្វែងយល់ចាប់ពីជីវប្រវត្តិរបស់មនុស្សម្នាក់ដែលមានរូប
ខាងក្រោមនេះទៅ គឺលោកសេនាប្រមុខ លន់​ នល់ ៖
 
កាលនៅពាក់ផ្កាយបីនិងបួននៅឡើយ
 


ដល់សក្តិផ្កាយច្រើនលើសពីប្រាំ ត្រូវនៅដង្ហែគ្នាជារាងរង្វង់មូល
ដូចលោកខែទៅវិញ ។ កាលនោះគាត់ពាក់ផ្កាយដល់ទៅ ៦ ?
 

 
លទ្ធផលមួយនៃសង្គ្រាមនៅសម័យសាធារណរដ្ឋគឺ
បុរសរឺនារីណាកាន់កាំភ្លើងដើម្បីការពារបូរណភាពទឹកដី
ត្រូវបានពួកកាន់កាំភ្លើងក្រុមផ្សេងដែលថាការពារដីខ្មែរដែរ
នោះដៀលប្រមាថថា ជាពួកក្បត់ប្រតិកិរិយាកញ្ជះចក្រពត្តិ
អាមេរិកទៅវិញ ។ យុវជនស្នេហាជាតិពលីជីវិត ស្លាប់ដើម្បី
បុព្វហេតុជាតិដូចគ្នា មួយជាវីរជនជាទីគោរពបូជា មួយជា
ជនក្បត់ជាតិគួរស្អប់ខ្ពើម…ខ្ញុំលែងជឿហើយនយោបាយ
នយោបោកបោកបញ្ឆោតគ្នាឡើងវិលក្បុងអស់រាប់ជំនាន់…។ល។


 
ខណៈដែលយុវនារីនៅប្រទេសដទៃកំពុងមានអោកាសរៀន
នៅមហាវិទ្យាល័យនិងប្រលងយកសញ្ញាបត្រជំនាញរឺវិជ្ជាជីវៈ
នានា យុវនារីខ្មែរមួយចំនួនកំពុងកាន់កាំភ្លើងអិមសី(M16) ។
កាលនោះ ខ្មែរច្បាំងគ្នាដើម្បីការពារខ្លូនអែងផង ការពារខ្មាំងផង !
 

 




 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: