ស្នេហ៍វ័យកុមារ 21/03/2011
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ, វីឌីអូ.Tags: កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ
trackback
បទៈ ស្នេហ៍វ័យកុមារ
១- ស្រមៃកាលវ័យនៅកុមារ បងនិងតូចជីវ៉ា កាន់ដៃគ្នារត់ត្រសង
ក្រោមភ្លៀងផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីអោយបង លុញគរពូនផ្ទះអោយមុ៉ម ។
២- ឆ្នាំថ្មីស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង អោយបងខានលេងជួបជុំ
បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបស្រីពេញវ័យក្រមុំ ល្អសមរកប្រៀបមិនបាន ។
បន្ទរ- កែវភ្នែកអឺយរកកល់ស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់សំរស់កល្យាណ
រាងរៀវមូលក្លំ សើច
៣- កន្និដ្ឋាចោលភ័ក្ត្រាអឹមអៀន ហើយដើរគេចហួសប្រាណ ទុកអោយបងតាមគយគន់
ក្នុងចិត្តស្តាយសែនស្តាយពេកពន់ ធ្វើម្តេចបានស្និទ្ធនឹងអូន ប្រលោមដូចពីកុមារ ។
(ភ្លេង) ច្រៀង បន្ទរ និង ៣ ។
(ច្រៀងដំបូងដោយ ទឺង ភិរម្យ)
(ច្រៀងតាមដោយ អែក ស៊ីដេ)
(ច្រៀងតាមដោយ យឿន ភិរម្យ)
Sromai Kal Vey Komar ស្រម៉ៃកាលនៅវ័យកុមារ by Chhom Nimol
បន្ថែម ៖ មានទេសភាពស្រុកខ្មែរខែវស្សាតាមមាត់ទន្លេ
Khmer-Douch Pi Koma
Khmer=Sangsa Samlanh Jit