jump to navigation

ស្នេហ៍វ័យកុមារ 21/03/2011

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ, វីឌីអូ.
Tags: , ,
trackback

បទៈ ស្នេហ៍វ័យកុមារ


១- ស្រមៃកាលវ័យនៅកុមារ បងនិងតូចជីវ៉ា កាន់ដៃគ្នារត់ត្រសង
ក្រោមភ្លៀងផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីអោយបង លុញគរពូនផ្ទះអោយមុ៉ម ។
 
២- ឆ្នាំថ្មីស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង អោយបងខានលេងជួបជុំ
បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបស្រីពេញវ័យក្រមុំ ល្អសមរកប្រៀបមិនបាន ។
 
បន្ទរ- កែវភ្នែកអឺយរកកល់ស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់សំរស់កល្យាណ
រាងរៀវមូលក្លំ សើចស្រស់ត្រឹមអោយភ្លឹកវិញ្ញាណ ចង់ស្តីតែស្ដីមិនបាន ប្រាណអឺយម្តេចខុសពីមុន ។
 
៣- កន្និដ្ឋាចោលភ័ក្ត្រាអឹមអៀន ហើយដើរគេចហួសប្រាណ ទុកអោយបងតាមគយគន់
ក្នុងចិត្តស្តាយសែនស្តាយពេកពន់ ធ្វើម្តេចបានស្និទ្ធនឹងអូន ប្រលោមដូចពីកុមារ ។
 
(ភ្លេង) ច្រៀង បន្ទរ និង ៣ ។

 

(ច្រៀងដំបូងដោយ ទឺង ភិរម្យ)
 

(ច្រៀងតាមដោយ អែក ស៊ីដេ)
 
 

(ច្រៀងតាមដោយ យឿន ភិរម្យ)
 

Sromai Kal Vey Komar ស្រម៉ៃកាលនៅវ័យកុមារ by Chhom Nimol
 




 
 

មតិ»

1. achharia - 18/07/2011

បន្ថែម ៖ មានទេសភាពស្រុកខ្មែរខែវស្សាតាមមាត់ទន្លេ

2. ស្នេហ៍ពីកុមារ - 26/05/2013


Khmer-Douch Pi Koma


Khmer=Sangsa Samlanh Jit


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: