ស្ទូចត្រីត្រូវការអ្វីខ្លះ ? 22/03/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សេងៗ
trackback
ដើម្បីស្ទូចត្រីបាន គេត្រូវការអ្វីខ្លះ ?
ដើម្បីស្ទូចត្រី បញ្ឆោតនិងថ្ពក់ទាក់ទាញយកត្រីអោយបានពីក្នុងទឹកមកគេត្រូវការ
មានសំភារៈសំរាប់ស្ទូចគឺ ដងសន្ទូចដែលធម្មតាផ្សំដោយខ្សែ ផ្លែសន្ទូចនិងប៉ោលដ៏
ត្រឹមត្រូវតាមខ្នាតរបស់វាសំរាប់ប្រភេទនិងទំហំត្រី ។ ការជ្រើសយកនុយទៅបិតនឹង
ផ្លែសន្ទូចដើម្បីបញ្ឆោតត្រី ការជ្រើយរកទីកន្លែងនិងពេលវេលាស្ទូច របៀបស្ទូចនិង
វាត់ដើម្បីកុំអោយដាច់មាត់ត្រីនិងការចេះប្រើក្តីអំណត់…។ល។ វាអាស្រ័យទៅតាម
ចំណេះដឹង ការវៃឆ្លាត ភាពប៉ិនប្រសប់ ពូកែរហ័សរហួននិងបទពិសោធដែលមាន
កំរិតខុសប្លែកៗគ្នា រឺហៅសរុបមកថាទេពកោសល្យនិងសមត្ថភាព ។ ក៏ប៉ុន្តែថាតើ
ត្រីណាខ្លះនិងថាតើត្រីមានចំនួនប៉ុន្មានដែលនឹងហែលមកស៊ីនុយហើយត្រូវបានគេ
ស្ទូចបាន វាត់ជាប់និងចាប់យកបាននោះគឺអាស្រ័យលើសំណាងនិងព្រហ្មលិខិត
ឯនោះទេ ។ ដូច្នេះ ដូចឃើញតាមរយៈលទ្ធផលនៃការស្ទូចត្រីនេះ សេចក្តីសន្និដ្ឋាន
មួយត្រូវបានទាញយកបានដែរថា ជាគូរបស់ ទេពកោសល្យនិងសមត្ថភាព គឺជា
សំណាងនិងព្រហ្មលិខិត ដែលជាញញឹកញាប់គេនិយាយអោយងាយស្ដាប់គ្នាថា
មនុស្សគ្រប់គ្នាសុទ្ធតែមាន ថ្ងៃហេងថ្ងៃស៊យ ។
ស៊ឺម៉ាអ៊ីជាទីប្រឹក្សាកំពូលរបស់ឆាវឆាវដែលកាន់កាប់នគរនៅភាគខាងជើងនៃប្រទេសចិន ក៏ធ្លាប់ដកខ្លួនពីរង្វង់អ្នកដឹកនាំប្រទេសទៅសំរាកស្ទូចត្រីច្រើនដងដែរទំរាំមានអោកាសល្អ
និងធ្វើសំរេចបាននូវមហិច្ឆិតាលោភលន់អំណាចហើយកាន់កាប់ត្រួតត្រាទឹកដីនៃនគរទាំង
បីបាន ។ គឺអស់រយៈលើសពីដប់ឆ្នាំទំរាំ ស៊ឺម៉ាអ៊ី បានសំរេចផែនការណ៍ដ៏ធំនោះបាន ។
( នេះជាខ្លឹមសារមួយដកស្រង់ក្នុងរឿងសាមកុក(three kingdoms)របស់ប្រទេសចិន )
មតិ»
No comments yet — be the first.