jump to navigation

ជីកក្ដាម (នៅអាមេរិក) 24/03/2011

Posted by achharia in កំសាន្តកំប្លែង, វីឌីអូ.
trackback

 

សីល្បករ សីល្បការីនីផ្នែកចំរៀងតន្រ្តីខ្មែរយើងច្រើននាក់បានទៅរស់នៅសហរដ្ឋ
អាមេរិកក្រោយសម័យនៃការរត់លូនជាជនភៀសខ្លួនចូលជំរំខាវអ៊ីដាង។ គឺពួកគេ
ទៅក្រោយដោយមានលិខិតឆ្លងដែននិងវីសាត្រឹមត្រូវ ហើយក៏រត់ការរកវិធីរស់នៅ
ក្នុងទឹកដីនៃសហរដ្ឋអាមេរិកនោះទៅ ។ រឿងបានទៅនៅស្រុកអាមេរិករឺស្រុកណា
ផ្សេងនេះ ខ្លះបានទៅដល់ជំរំខាវអ៊ីដាងហើយនៅតែមិនបានចេញទៅ ខ្លះបានទៅ
មុន ខ្លះបានទៅក្រោយ ខ្លះទើបនឹងបានទៅថ្មីៗនេះ ឯខ្លះមានលុយច្រើនខំគិតគូរ
រត់ការរកផ្លូវចេញយ៉ាងណាក៏នៅតែពុំបានចេញ…ដែលខ្ញុំគិតថាអ្នកត្រូវទៅនៅបរ-
ទេសនៅអាយុប៉ុន្មាននោះប្រហែលត្រូវមានក្រយ៉ៅដៃឬព្រហ្មលិខិតចារទុកជាប់មក
ដោយឡែកៗពីគ្នាស្រេចៗហើយ ។ ទោះចង់ក្ដីមិនចង់ក្ដី តែដល់ថ្ងៃដល់ខែដល់ឆ្នាំ
ត្រូវចេញទៅហើយ នឹងមានស្ថានភាពបែបណាណាមួយជំរុញអោយចាកចេញចោល
ស្រុកទេសទៅនៅស្រុកគេទាល់តែបាន មិនថាស្ដេចផែនដី មិនថាមន្ត្រី មិនថាកុងសី
មេដឹកនាំគេរឺមេគេដឹកនាំ មិនថារាស្ត្រអីទេ ។ ឧទាហរណ៍ លោក លន់​ នល់ ធ្វើដល់
ប្រធានាធិបតីស្រុកខ្មែរក៏ត្រូវដាក់មេប្រុយទៅបរទេសដែរ ហើយខ្លះនៅដឹកគោដឹកក្របី
រាវខ្យង ជីកក្ដាមសុខៗមិនទាំងដឹងខ្លួននឺកនាអ្វីផងស្រាប់តែមានអ្នកអាមេរិកមកឃើ-
ញស្រឡាញ់ដណ្ដឹងរត់ការយកទៅនៅអាមេរិកចោលស្រុកចោលស្រែបាត់ក៏មាន ។
ខានបានជីកក្ដាមតាមភ្លឺស្រែ !
 
អ៊ុន សុផលៈ បទ ជីកក្ដាម នៅស្រុកអមេរិក
 

Un Sophal is singing “Jik Kdam” at Golden Villa Restaurant

 
អ៊ិម​ស្រីពៅ : ជីកក្ដាម នៅកាណាដា?
 

Im Sreypoav: Jit Kdam/Peak Oy

 

Lim Molyna and Chai Savan singing “Jik Kdam and Jak Angkrawng” in San Jose, CA
 
សូសូភាក់ៈ ជីកក្ដាម នៅសាន់ឌ្យែហ្កូ កាលីផកញ៉ា

So Sopheak shaking the Lampeun beat ‘Jik Kdam’ in San Diego, CA
 

ចេនសាយចៃ: ជីកក្ដាម នៅសុរិន្ទ្រ—-នាំអាតគេជីកក្ដាមមុនគេ !
 




 

មតិ»

1. ក្មេងស្រែ - 25/03/2011

បាន​តែក្តាម​ដូច​នៅ​កាណាដា​ម្លឹងៗ ជីក​ទាល់តាងាប់​ហើយ​ខ្ញុំ!

achharia - 25/03/2011

ក្មេងស្រែ! ត្រឹមតាម៉ាសាឡប់បានហើយក្មោយដល់ហ្លាប់អី ។
អញ្ចើញចូលទៅចុះបើស្រលាញ់…ឡើងខ្លាញ់ល្អៗណាស់🙂
 
Darany is singing “Angcheun Chol Choss Beur Srawlanh”
at La Lune Restaurant

អញ្ជើញចូលចុះបើស្រលាញ់ នៅសាន់ឌីយែហ្កូ ឃែលហ្វនៀ
 

Im Srey Peouv shakes for the Khmer New Year 2009
in San Diego, California
 

2. achharia - 25/03/2011

ជំរើសបទប៉ាន់ថែម អ្នកល្បីៗនៅក្រៅស្រុក៖
 
០០១ -ម៉ូត អ៊ិមស្រីពៅ និង ចង្វាក់ម៉ាឌីហ្សុនកាលពី​២០០៩
 

Im Srey Peouv sings ‘changvak’ Madizon in San Diego, CA for Khmer New Year 2009
 
០០២ -សូ សុភ័ក្ត្រ
 

so sophek remix – always somewhere (khmer)
 

Peerk ow mindel kurh dos – So Sopheak
 

So Sopheak doing Cha Cha ‘Sralanh Oan dol nah’ for July 4th Party in San Diego
 

3. Khmerling - 27/03/2011

និយាយដល់រឿងស្រុកគេហ្នឹង​ ធ្វើឲ្យនឹកដល់ដងនោះ ប្រហែលឆ្នាំប៉ែតប្លាយ
គ្រួសារឲ្យរៀបចំរត់ទៅលិច តែទេសកាលអីមកទើត្រឹមភ្នំពេញ ។
នេះប្រហែលមកពីក្រយៅមិនបានទៅក្រៅហ្នឹងហើយ ។

achharia - 27/03/2011

Khmerling !
ក្រៅពីក្រយៅ ខ្មែរយើងក៏មានពាក្យនិយាយគ្នាលេងផងមែនផង
មួយទៀតដែរ​ គឺសំដៅយកទំហំឆករបស់ថ្ងាសនៅលើក្បាល។
ក្តីរំពឹងល្អណាមួយដែលមិនទាន់បានមកដល់នោះ គេថា…
មកពីឆកមិនទាន់ដល់🙂 ។ ជាក់ស្ដែងឃើញមានក្នុងសង្គមខ្មែរ
យើងច្រើនណាស់ដែរ ខ្លះទាល់តែដល់អាយុ ឆកឆកបានធំដល់
កំរិតមួយទើបឡើងល្បីល្បាញជាសីល្បករក្តី ជាអ្នកនយោបាយក្តី
ខ្លះឡើងធ្វើជានាម៉ឺនមន្ត្រីឬជាស្ដេចផែនដីគ្រប់គ្រងដឹកនាំប្រទេស
ខ្លះត្រូវចោលស្រុកចោលស្រែទៅនៅបរទេស ខ្លះៗៗ ដែលសាម៉ី
ខ្លួនមិននឹកស្មានដល់ឬគ្រោងទុកជាមុនផង មិនដូចការប្រឹងប្រែង
រៀនប្រឡងយកចំណេះឬវិជ្ជជីវៈទេដែលសាម៉ីខ្លួនអាចខំប្រឹងប្រែង
និងដឹងមុនបានថាបានឬមិនបានដូចបំណង ទោះបីមានខ្លះក៏នៅ
បន់ព្រះនិងនិយាយថាចាំមើលព្រេងសំណាងក៏ដោយ។

ម្នាក់ៗស៊ូទ្រាំនៅរស់ ក៏ព្រោះរង់ចាំតាមក្ដីរំពឹងថាគង់នឹងបានទទួល
នូវរស់ជាតិនៃជីវិតដ៏គាប់ប្រសើរជាងជីវិតសព្វថ្ងៃហ្នឹងឯង តែមកពី
មានក្រយៅខុសៗគ្នាទើបម្នាក់ៗក៏មានដំណើរជីវិតក៏ខុសៗគ្នាដែរ ។
..


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: