បងរង់ចាំស្រី… 27/03/2011
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, រូបកំរើក.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, រូបកំរើក
trackback
អ្នកធ្លាប់មានសង្សារនិងធ្លាប់ណាត់ខកទេ ?…
បងរង់ចាំស្រី…
បទ បងរង់ចាំស្រី ច្រៀងដោយលោក ឈួយ សុភាព នៅខាងស្រុកអាមេរិក
១- អូ៎..ៗ..ៗនួនល្អង ចាំទេបងបានផ្ដាំស្រី សន្យាជួបពេលរាត្រី ម្ដេចមិនឃើញថ្លៃ
រឺស្រីបំភ្លេចសន្យា បងចាំពេញមួយរាត្រី ចាំស្រីជីវ៉ា ចាំស្នេហាមកជួបបង ម្ដេចឡើយ
ក៏បាត់ ស្ងាត់ឈឹងរឺខឹងនឹងបង រឺមួយព្រលឹងស្នេហ៍ស្នងនាងបងបំភ្លេចសន្យា ។
២- អូ៎..ន!ចាំមើលតែផ្លូវ លង់លុះអីឡូវ ក្រោមដួងចន្ទ្រា ស្រមោចមុសខាំក៏បងស៊ូទ្រាំ
ចាំពំងា ចាំជួបជីវ៉ាព្រោះបានសន្យាអោយអូនមក អោយអូនមកស្រស់កែវពន្លកអូន
មកជួបបង ម្ដេចបានជាបាត់នួនល្អង នាងបងមិនចាំសន្យា រឺមួយស្រីខឹងព្រលឹងនាង
យល់យ៉ាងណា បានជាមិនឃើញស្នេហារឺជីវ៉ាភ្លេចបងហើយ ។
…(ច្រៀងវគ្គទី២-ម្ដងទៀត) ។
ចំពោះខ្ញុំ បទនេះពិរោះហើយប្លែកផងដែរទាំងមេឡូឌីនិងទំនុក ។ សង្វាក់នៃសម្លេង
បាស់និងមេឡូឌីអាចធ្វើអោយអ្នកស្ដាប់កក្រើកកំរើកដាស់អារម្មណ៍តាមបាន។ ចំណែក
ខ្លឹមសារនៃទំនុករបស់បទនេះគឺប្លែកទាំងចំណាប់ចុងជួនទាំងន័យដែលរៀបរាប់ពីមនោ-
សញ្ចេតនានៃការខកចិត្តនិងចម្ងល់ទៅលើគូស្នេហ៍ដែលពុំបានមកជួបតាមការណាត់
សន្យា តែមិនកំសត់ដល់ថ្នាក់ចុកឈាមគ្រាំគ្រាចិត្តឆ្អិតទ្រូងហើយក៏មិនខឹងសំបារដល់
ថ្នាក់ជេរដៀលដៀមដាមដាក់បណ្ដាស់សារគ្នាអោយមានក្ដីសៅហ្មងនាំអោយរំខានដល់
ផ្លូវចិត្រប្រចាំជីវិតដែរ។ អាចប្រៀបទៅនឹងបទចាស់ៗសម័យមុនៗបាន ! បទដែលថា
ពិរោះនោះគឺ អ្នកស្ដាប់អាចចាប់សង្វាក់បាន គោះតុគោះទូកែវស្លាបព្រាលេងផ្សំបណ្ដើរ
ជាមួយបាន ច្រៀងតាមហួចតាមបាន និងស្ដាប់មិនងាយធុញទ្រាន់ ស្ដាប់ហើយចង់
ស្ដាប់ទៀត អាចធ្វើអោយមានអារម្មណ៍ធូស្រាលបានផងដែរ ទាំងចាស់ទាំងក្មេងនិង
គ្រប់ទីកន្លែង។ បើបទមិនពិរោះវិញ គ្រាន់តែចេញអាំងត្រូរឺបណ្ដើមបទមក រករឿងឈឺ
ក្បាលធុញថប់តែម្ដង មេឡូឌីរកតែហួចតាមក៏មិនបាន ។
មតិ»
No comments yet — be the first.