រាំបន្លាយទៅដល់ថ្ងៃចូលឆ្នាំ 01/04/2011
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3.Tags: កំសាន្តកំប្លែង
trackback
ខាងក្រោមនេះជាជំរើសបទចំរៀងខ្លះៗសំរាប់ចាក់ស្ដាប់កំដរផង
ចាក់រាំឡកហាត់ប្រាណដើម្បីសុខភាពផង ទំរាំដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៖
-បទបរទេស
១-ប៊ិល្លីហ្ជីន(ម៉ៃខឹលហ្ចាក់សឹន) ផ្សំជាមួយបទ ស្ទេយិងអាឡាយវ៍(ប៊ីហ្ជី)
២-វីឌីអូ(ប្រេយសឹ្យស វិលសឹន)
៣-ណេណាណា(វ៉ាយ៉ាកុងដ្យុស) ផ្សំនឹង ស្ករទឹកដោះគោ…
៤-…
លេងរហូតបន្តគ្នាច្រើនបទ ១ ២ ៣
-បទជាភាសាខ្មែរ
១-ផ្សងស្នេហ៍តាមខ្សែទឹក(កន្ទ្រឹម)
២-អូនចូលចិត្តបងញញឹម (រាំវង់)
៣-កន្សែងបញ្ចាំចិត្ត (រាំក្បាច់)
-លេងបន្តបន្ទាប់បទ ១ ២ ៣
នឹកឃើញកាលនៅក្មេងៗ នៅដើមខែមេសាជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ
តាមភូមិស្រុកខ្លះពួកជំទង់ៗនាំគ្នាលេងល្បែងប្រជាប្រីយ៍បណ្ដើរៗហើយ
ខ្លះក៏មានបបួលគ្នារាំរែកលេងកំសាន្តបណ្ដើររហូតទំរាំដល់ថ្ងៃបុណ្យចូល
ឆ្នាំមែនទែន សប្បាយណាស់ ។
*
សួស្តីឆ្នាំថ្មីបង! សូមអោយមានជោគជ័យក្នុងឆ្នាំថ្មីនេះ!
មែនហើយពិតជានឹកណាស់…ពេលចូលឆ្នាំសប្បាយណាស់!
សួស្ដីឆ្នាំថ្មី ចំពោះប្អូន វិសាល ដែរ !
សូមឆ្នាំថ្មី ឆ្នាំថោះ ព.ស.២៥៥៥ នាំមកនូវ
សេចក្ដីសុខសប្បាយ សំណាងល្អ និង
សុភមង្គល ចំពោះប្អូននិងក្រុមគ្រួសារ ជារៀងរហូត !
បាទអរគុណ បងក៏ចឹងដែរ 🙂
វិសាលកើតឆ្នាំថោះ ចូលឆ្នាំថោះនេះអាយុបានប៉ុនា្មនហើយ ?
បើរាប់ដៃដាក់ថាថោះជាឆ្នាំទីមួយ រាប់ម្រាមមួយពីថោះទៅ
…ដល់ថោះវិញពីរជំនួបមុខជាឃើញ ២៥ឆ្នាំ ហើយ ! ទាល់តែ
រាប់ពី រោង ថាមួយទៅទើបត្រូវ ដល់ពីរជំនួបគឺដល់ ២៤ ឆ្នាំ
ត្រូវដូចគ្នានឹងការធ្វើលេខដករកអាយុតាមឆ្នាំខាង គ.ស.។ 🙂
អត់ទេឆ្នាំរោងតើ ចូលពោះឆ្នាំថោះមិនទាន់ 😀
ឥឡូវនឹង២៣ឆ្នាំហើយ ឆ្នាំក្រោយបានបានពីរជុំ ^^
អូ៎ ខ្ញុំស្មានច្រឡំមែន! ឃើញ វិសាល ចូលចិត្តដាក់រូបទន្សាយនៅ
ក្លោងលើរបស់ប្លកទើបនឹកស្មានថាប្អូនកើតឆ្នាំថោះ ។ តើបតែ២៣
នៅខ្ចីល្ហក់ដូចត្រកួនឈ្លក់ទឹក…
គេថា ប្រុសៗនៅអាយុ៤០គឺដូចបុប្ផាមួយទងនៅឡើយ ! 🙂
បាច់បញ្ជោរទេបង ញ៉ុមដឹងថាខ្លួនឯងឥលូវចាស់ហើយ សាច់ក៏ជ្រួញទៅៗ ភ្លេចភ្លាំងក៏ច្រើន ^^
ហាហា…ដូចបុប្ផាមួយទងដែលស្វិត 😛
មិនបញ្ជោរទេ វិសាល ។
ប្រុសៗនៅអាយុ៤០គឺដូចបុប្ផាមួយទងនៅឡើយ នេះជាការយល់ឃើញ
និងអោយតំលៃដល់ប្រុសៗពីសំណាក់ព្រឹទ្ធាចារ្យចិនបុរាណដ៏យូរលង់មក
ហើយ ។ បើមិនបានវិភាគស្វែងយល់អោយដល់ ជាញឹកញាប់ឃ្លានេះត្រូវ
បានគេសើចចំអក ឡកលេងថាជាសំដីកំប្លែងលេងសើចទៅវិញ ។ វិសាល
អាចយកវាទៅនិយាយលេងជាមួយមិត្តរួមសាលាឬគ្រូជប៉ុនសាកមើល ចាំ
មើលពួកគេមានប្រតិកម្មបែបណា ។ ចង់ទុកអោយ វិសាល ស្វែងយល់មួយ
រយៈសិន បើមិនទាន់យល់ឃើញស្របថាពិតជាទស្សនៈមួយដ៏ត្រឹមត្រូវសម
ហេតុសមផលទេ ចាំខ្ញុំនិយាយប្រាប់លើកក្រោយ 🙂
o.O អូ! មានរឿងចឹងផង! ប្រាប់អោយហើយហ្មងម៉ោចឹង ចង់ដឹង ^^
…ទស្សនៈនោះ មិនគួរឲ្យអស់សំណើចទេ ព្រោះវាជាការពិត។
បទពិសោធន៍គ្រប់បែបយ៉ាងចាប់ផ្ដើមមាននៅពេលហ្នឹងហើយ ៖
– ក្នុងការងារ ព្រោះគេបានបំពេញការពី១០ទៅ១៥ឆ្នាំរួចទៅហើយ។
– ក្នុងរឿងប្រាក់កាស ដោយសារតែបានធ្វើការច្រើនឆ្នាំទៅហើយនោះ
គេអាចសន្សំប្រាក់បានមួយចំនួន ឬយ៉ាងហោចណាស់ក៏អាចមាន
កូនផ្ទះតូចមួយ…
– ក្នុងរឿងស្នេហា គេអាចជាអ្នកមានភរិយារួចទៅហើយ ឬបើពុំនោះទេ
ក៏ជាអ្នកដែលមានមិត្តស្រីចាប់ពីបីឡើងទៅដែរ ។
និងនៅមានអ្វីៗច្រើនទៀត…។
តែបីចំណុចខាងលើ អាចនាំឲ្យបុរសយើងមានបទពិសោធន៍មួយចំនួន
ដែលអាចឲ្យខ្លួនគេពោរពេញទៅដោយទស្សនវិជ្ជា ក្តីអំណត់មិនឆេវឆាវ
ការពិចារណាទៅលើខ្លួនឯង និងទៅលើអ្នកដទៃ…
ដែលជាទីប្រាថ្នា ស្រលាញ់និងទុកចិត្តពីសំណាក់ស្ត្រីៗបាន ដូចផ្កាមួយ
ទងកំពុងរីកដ៏បំព្រងពោរពេញដោយក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ដែរ ។
🙂
អូអញ្ចឹងទេ សមហេតុផល
វិសាល ! ខ្ញុំក៏យល់ថាសមហេតុសមផលអញ្ចឹងដែរ ហាសហា៎!.!!
ប្រុសៗអាយុ៤០ដូចបុប្ផាមួយទងនៅឡើយ !!! 🙂
ហើយបើនៅកន្លែងខ្លះ ទាល់តែសក់ល្បាយអាចម៍ខ្លាទើបត្រូវប៉ាន់ ។
ហាហា…សមហេតុផលនឹងសំដីខ្លួនឯងនឹង
វិសាល !
បំណកស្រាយខាងលើនោះមិនមែនជាសមត្ថភាពរបស់ខ្ញុំទេ
គឺជាទស្សនៈរបស់ព្រឺទ្ចាចារ្យចិនបុរាណម្នាក់មែន។ អ្នកដែល
ធ្លាប់រៀនសាលាចិនរឺអានសៀវភៅចិនច្រើនគង់បានជួបប្រទះ
អំពីទស្សនៈនេះ ។ ដែលខ្ញុំសើចនោះ មិនមែនសើចចំអកទេ
គឹជាសំណើចគាំទ្រដល់ការយល់ឃើញស្របនឹងភាពសមហេតុ
ផលដែលបានមកពីបន្ទប់ពិសោធន៍នៃជីវិតដ៏មានរយៈពេលយូរ
រាប់សិបឆ្នាំទំរាំទាញយកក្តីសន្និដ្នាននេះបាន ។ ផ្លែសំដីដែល
ពញ្ញក់អោយមនុស្សមួយចំនួនគ្រាន់តែលឺហើយផ្ទុះសំណើចបាន
ដោយពុំទាន់បានគិតពិចារណាអោយដល់ទីជំរៅនៃខ្លឹមសារសិន
នោះគឺត្រង់ពាក្យ បុប្ផាមួយទង ហ្នឹងអែងដែលអ្នកនិពន្ធភាគច្រើន
ច្រើនប្រដូចតែទៅនឹងសំរស់របស់នារី រឺស្រីក្រមុំដ៍ស្រស់ស្អាតណា
ម្នាក់ គឺកំរដែលលឺគេប្រដូចទៅនឹងប្រុសៗណាស់..កំរលឺណាស់។
មែនទេ ? 🙂
បាទឥលូវយល់ច្បាស់ហើយ 🙂
ហើយនេះជាបុប្ផាមួយទងសំរាប់ប្រុសៗ ហាហា៎ 🙂 ។ ខាងក្រោមអម
ដោយព្រលឹត៣ទង ខាងលើថែមចំប៉ា៣ទង ។ ខាងក្រោមក្លិនព្រលិត
ខាងលើក្លិនចំប៉ា អែក្លិនជីវ៉ាមុខតែដូចក្លិនថ្នាំកំប៉ុងគេគូរហ្នឹងហើយ 😆
(ចុចលើតំណនេះដើម្បីទៅកាន់បន្ទប់តាំងរូបភាពបន្ថែមថ្មីរបស់ខ្ញុំ)
ហាហា…ទៅចឹងវិញទៅ ដូចក្លិនថ្នាំកំប៉ុង 😀
ព្រោះនោះគ្រាន់តែជារូបគំនូរ គេប្រើថ្នាំកំប៉ុងសំរាប់គូរ
ត្រូវមានក្លិនថ្នាំកំប៉ុងចឹងហើយ ។ បើថារូបមនុស្សពិត
វិញ អូ៎ហូ! ត្រង់ចន្លោះព្រលឹតនិងចំប៉ានោះគឺជាក្លិន
នឹមនួន ប្រហើរមិនចាញ់ម្ជូរត្រកួនបង់ម្អមប៉ុន្មានទេ ។
ហាសហា៎! និយាយលេងទេ ! 😆
ហាហា មិនជឿថានិយាយលេងទេ 😛
បើជឿ ប្រហែលធ្លាប់ភ្លក់ម្ជូរត្រកួនបង់ម្អមដែរហើយមើលទៅ ។
ខ្ញុំក៏ចូលចិត្តដែរ 🙂