សួស្ដីឆ្នាំថ្មី ឆ្នាំថោះ ព.ស.២៥៥៥ 14/04/2011
Posted by achharia in កំសាន្តកំប្លែង.Tags: កំសាន្តកំប្លែង, ផ្សឹងៗ
trackback

សូមឆ្នាំថ្មី ឆ្នាំថោះ ព.ស. ២៥៥៥ នេះនាំមកនូវ
សេចក្តីសុខក្សេមក្សាន្ត សប្បាយរីករាយ សំណាងល្អ និងសុភមង្គល
ចំពោះប្រិយមិត្តទាំងអស់ ប្រជាពលរដ្ឋខ្មែរក៏ដូចមនុស្សទាំងអស់
ទូទាំងពិភពលោក ជាពិសេសគ្រប់ម្ចាស់ប្លកនៅវើដប្រេសនេះព្រម
ទាំងក្រុមគ្រួសារ ជារៀងរហូតទៅ !












(អំពីសត្វទាំង១២តំណាងអោយឆ្នាំនិមួយៗ-ដកស្រង់ពីវិទ្យុអាស៊ីសេរី-2011/04/15)
សួស្តីឆ្នាំថ្មី ឆាយ៉ា ! ហេស រូបខាងលើសុទ្ធតែស្អាតៗ តាហ្មង !
ចង់បានរូបខាងលើគេបង្អស់ ដែលមិនទាន់ដាក់អក្សរ បានរ៉េ ?
ទុកគ្រាន់កែកុនឆ្នាំក្រោយៗ អរគុណ ។ សូមឆាយ៉ា ប្រកបដោយ
សេចក្តីសប្បាយ សំបូរលុយចាយ ចាយមិនអស់ចែកខ្ញុំចាយផង !
សុខភាពបរិបូរ សំបូរហូរហៀរ កុំមានអ្វីមកបៀតបៀនឡើយហោង ! ។
សួស្ដីឆ្នាំថ្មី ហនុមាន !

សូមហនុមានទទួលបាននូវពរសព្វសាធុការពីទេព្តាឆ្នាំថ្មី
សូមមានអាយុយឺនយូរ សុខភាពល្អសាច់ចាំមិនងាយចាស់
ធ្វើការរកស៊ីកាក់កបមានបានរាប់លានៗដុល្លា មានសំណាងល្អ
សត្រូវពីមុខអោយរំលង សត្រូវនៅក្រោយខ្នងអោយរលាយ
សត្រូវនៅឆ្ងាយក្លាយជាមិត្ត សត្រូវស្រីៗនៅជិតក្លាយជា
សង្សារហនុមានទាំងអស់ ! 🙂
អរគុណបានសរសើរខ្ញុំថារូបស្អាតៗទាំងអស់ ។ ចង់បានរូប
ខាងលើគេបង្អស់ដែលមិនទាន់បញ្ចូលអក្សរនោះ មិនអីទេ
ចាំមើលខ្ញុំរកមើលសិន ។ តែឆ្នាំក្រោយមិនប្រាកដថាទេវតា
កាន់ ប៊ិស្សាលេ ម៉ាកកាណាំទឺហ្នឹងទៀតទេ ប្រហែលជា
ដាវសាម៉ូរ៉ៃឬក៏បេការ៉ង់(B40)និងតាមចង្កេះសុទ្ធតែគ្រាប់បែក
ដៃហើយតឺនុយប៉ារ៉ាផងក៏មិនដឹង 😆
អរគុណ !
សាធុ សាធុ អរគុណ
សូមពរទាំងអស់បានវិលត្រឡប់មកឆាយ៉ាវិញតាមសេចក្តីប្រាថ្នារបស់ឆាយ៉ា !
ហាស់ ហាស់ សត្រូវ
ឆ្ងាយក្បែរៗស្រីក្លាយជាសង្សា ហេស ហេស អត់ហ៊ានរ៉េខ្លាចគេចាប់ជើងបោក ព្រោះយកស្រីៗគេអស់ ! អរគុណ ដែលបានផ្តល់នៅ
រូបភាព ។ អរគុណ
បើពរបានមកខ្ញុំវិញផងដែរនោះ ខ្ញុំបន់សាថ្មីគឺសត្រូវទាំងជិត
ទាំងឆ្ងាយអោយក្លាយជាមិត្តល្អៗទាំងអស់ បើថាជាសង្សារ
ខ្លាចគេចាប់បោកដូចកង្កែប ហេសហេ៎!។
អរគុណ ហនុមាន វិញដែរ ។
4 HANUMAN : រកឃើញហើយ សូមចុចលើរូបដើម្បីយក
តាមហោរាសាស្ត្រចិនទាយសំរាប់គ្រប់គ្នាក្នុងឆ្នាំថោះថ្មីព.ស.២៥៥៥នេះ
(ចុចទីនេះដើម្បីទៅមើលនៅខាងទំព័រកាសែត ភ្នំពេញប៉ុស្ត)
[…] សួស្តីឆ្នាំថ្មី ឆ្នាំថោះ ព.ស.២៥៥៥ ដោយ achharia […]
សួស្ដីឆ្នាំថ្មី (ព.ស. ២៥៥៥) !
សូមជួយបន់អោយ KHMERLINK ទទួលបានពរសព្វសាធុការ ពីទេព្តារក្សារឆ្នាំថោះថ្មីនេះគឺ អាយុ វណ្ណៈ សុខៈ ពលៈ
សំណាងល្អនិងសុភមង្គល ជានិច្ចតរៀងទៅ !
សួស្តីឆ្នាំថ្មីម្ចាស់ផ្ទះ
បាទ ! សួស្ដីឆ្នាំថ្មី !
រីករាយណាស់ដែលបានស្គាល់អ្នក ។
អរគុណ!