ជយោភាសាខ្មែរ! សម្ពន្ធខ្មែរ វចនាធិប្បាយ… 17/04/2011
Posted by achharia in កំសាន្តកំប្លែង, អក្សរសាស្ត្រនិងអក្សរសីល្ប៍.Tags: កំសាន្តកំប្លែង, អក្សរសាស្ត្រនិងអក្សារសីល្ប៍
trackback
នមោ ពុទ្ធាយ សិទ្ធំ(១)
ថ្ងៃនេះសូមណែនាំបង្ហាញនូវទំព៍របណ្ណាល័យអេឡិកត្រូនិកខ្មែរមួយរបស់
JSUMMERHAYS ដែលមានប្រភពទីតាំងអាសយដ្ឋានវេបដូចខាងក្រោម
https://issuu.com/jsummerhays ។
នៅខាងក្រោមនេះជាសំរង់កំរងសៀវភៅខ្មែរ៦ក្បាលដ៏មានចំណាស់
ជាងសែហាសិបឆ្នាំមកហើយ។ ខ្ញុំគិតថាចំពោះអ្នកស្រឡាញ់ សិក្សា
និងស្រាវជ្រាវអក្សរសាស្ត្រខ្មែរ អំពីស្នាដៃអ្នកនិពន្ធខ្មែរយើងជំនាន់ដើម
មុខជាមានការចាប់អារម្មណ៍និងបើបានអាន វិភាឝពិចារណា សង្កេត
ប្រៀបធៀបពីសំនេរសម័យមុនក្នុងសៀវភៅទាំងនោះផងនោះ ក៏នឹង
មិនអត់ប្រយោជន៍ដែរ។
សូមចុចលើ View in fullscreen ដើម្បីមើលបានធំពេញផ្ទៃបង្ហាញ(screen)
របស់កុំព្យូទ័រ ហើយចុចលើ MENU ដើម្បីរកមើលសៀវភៅផ្សេងៗទៀត ។
ក្នុងសៀវភៅនេះ មុនសេចក្តីថ្លែងការណ៍រួមឃើញមានពាក្យខ្លះសរសេរ
នៅទំព័រទី៣ ពាក្យ ឧិយ ជំនួស ឧិ្យ
នៅទំព័រទី៤ កំរង ជំនួស កម្រង , សំរេច ជំនួស សម្រេច …។ល។
(១) មើលនៅសៀវភៅ កុមារដ្ឋាន ម៉ម សុទ្ធ ១៩៥២
នមោ អានថា នាក់មោ ប្រែជាខ្មែរថា សូមនមស្សការក្រាបថ្វាយបង្គំ
ឬថា សូមបន្ទន់លំអោនកាយវាចានិងចិត្តថ្វាយបង្គំ
ពុទ្ធាយ អានថា ពុទធាយាក់ ប្រែខ្មែរថា ចំពោះព្រះពុទ្ធ
សិទ្ធំ អានថា សិទធាំង ប្រែជាខ្មែរថា សូមឧិ្យបានសំរេចដោយការចេះដឹង
និងមើលនៅទំព័រទី៦១ ក្នុងសៀវភៅវេយ្យាករណ៍ខ្មែរពីឆ្នាំ១៩១៥
សរសេរជាភាសាបារាំងដោយលោក Georges Maspero
(Grammaire de la langue khmère, 1915)
សង្ឃឹមថានឹងមានការបង្ហាញសៀវភៅច្រើនទៀត!
មិនមែនជាសៀវភៅរបស់ខ្ញុំទេ ។ ម្ចាស់បណ្ណាល័យនោះគឺ
លោក Jacob Summerhays (Phirun) ក្នុងវង់ក្រចកដាក់ថា
ភិរុណ ដែលខ្ញុំប្រាកដក្នុងចិត្តថាគាត់ក៏ជាខ្មែរយើងដែរ ។ គឺខ្ញុំ
ផែល( SURF )… ផែលតាមអ៊ិនធើណិត(internet surfing)
ទៅជួបប្រទះវាដោយចៃដន្យល្អ ។ ប្រហែលនៅស្រុកខ្មែរក៏
គេអាចរកទិញបានអាន ហើយអ្នកខ្លះ ជាពិសេសអ្នកជំនាន់មុន
នោះដែលរស់រានមកដល់សព្វថ្ងៃក៏មុខជាធ្លាប់ដឹងលឺពីឯកសារ
អស់ហ្នឹងហើយ ។ ការវិវត្តរបស់ភាសានិងអក្សរខ្មែររហូតមកដល់
ឆ្នាំ១៩៧៥ ត្រូវបានទាញត្រឡប់ថយក្រោយ ដោយសារមានអ្នក
ធ្វើការវិវត្តនោះជ្រុលហួសហេតុផង ដោយសារមានអ្នកអភិរក្ស
និយមក៏ជ្រុលពេកដែរ មិនហ៊ានរំកិលទៅមុខ កែប្រែលំអឈាន
ទៅរកភាពប្រសើរជាងមុនៗ …ភ័យខ្លាចបាត់បង់រឺខុសក្បួនតម្រា
ចាស់ពីបុព្វបុរសដូនតា រឺ ក៏ខ្លាចបាត់បង់ពាក្យជារាជសព្ទដែរក៏
មិនដឹង ?។ល។
អរគុណ Fidele ដែលឈៀងមកលេងនិងមានចំណាប់អារម្មណ៍ ។
សៀវភៅទាំងអស់នេះចាស់ៗមែន ប៉ុន្តែគួរតែអភិរក្ស។ សង្ឃឹមថាលោក Jacob នឹង Upload សៀវភៅច្រើនទៀត!
អោយតែគាត់មាននិងរកបានទៀត ខ្ញុំក៏សង្ឃឹមដូចគ្នាដែរ 🙂
អូ៎ភ្លេចប្រាប់ថា បើចង់ដោនឡូដ(download)រឺទាញយក
(បើនិយាយកាច់អ៊ែរតាមបារាំងថា តៀរេ-Tirer- យក)មក
រក្សាទុកមានទំរង់ជា -.pdf នោះ សូមចុះឈ្មោះបើក
គណនេយ្យជាសមាជិកនៅទំព័រ issuu.com នោះសិន
រួចហើយនឹងអាចដោនឡូដយកសៀវភៅខ្មែរដែលមាន
នៅទីនោះបានស្ទើរតែទាំងអស់ រឺតាមវិធីងាយម្យ៉ាងដែរ
គឺ Print in pdf ។
និយាយលេងបន្ថែម៖
download និង upload បើប្រែតាមន័យនៃពាក្យ គួរថា
ផ្ទុកចុះ(download) និង ផ្ទុកឡើង(upload) ។ ប៉ុន្តែខ្ញុំ
មិនដឹងយ៉ាងម៉េចទេ វានៅតែឆ្ងាញ់ នៅតែឡូយជាមួយ
នឹងពាក្យដើមរបស់គេថា ដោនឡូដ អាប់ឡូដ នេះដដែល
ដូចអ្នកខ្លះឆ្ងាញ់តែនឹងពាក្យខ្ចីពីបាលី សំស្ក្រឹត ដែររហូត
ដល់ប្រើខុសន័យទទេឆ្កុយក៏មាន ដូចពាក្យដែលធ្លាប់លឺ
ញឹកញាប់មកហើយឧទាហរណ៍ Website ថា គេហទំព័រ,
content ប្រែជា មាតិការ មិនហ៊ានយកពាក្យខ្មែរដែល
មានន័យចំថា ចំណុះ មកប្រែដាក់…។ល។ បើថា ផ្ទះ ភ្នំ
ស៊ីផឹក ប្តី ដូចមិនពិរោះថ្លៃថ្នូរទេ គឹទាល់តែ គេហដ្ឋាន គិរី
បព៌ត បព្វតា បរិភោគ ស្វាមី ទើបឡូយថ្លៃថ្នូរ ដែលនាំអោយ
កូនខ្មែរខ្វល់ខ្វាយខាតពេលឈឺក្បាល ដូចជាថាក្នុងពាក្យ
ស្វាមី ហ្នឹងត្រង់ព្យាង មី អានលឺ ម៉ី ហ្នឹងមានបន្តក់ពីរដែល
ត្រូវផ្លាស់ជាស្រៈ អុ(បុកជើង)រឺអត់ ត្រូវរត់ទៅបើកវចនានុក្រម
សិនទំរាំតែឃើញ ។ល។
ឃើញថា ដូចលើកយកពាក្យខ្លះមកជាឧទាហរណ៍ទីនេះ
ដែលនាំអោយរញៃរញ៉ាយនោះគឺរវាង ស្វាម៉ី និង ស្វាមី
បុកជើងរឺមិនបុក ។ បើតាមតែខ្មែរ បើស្រឡាញ់ពាក្យខ្មែរ
នាំគ្នានិយមប្រើប្រាសពាក្យខ្មែរយើង ថាតែ ប្តី មូយម៉ាត់
ចប់ …ពាក្យ ព្រះស្វាមី ស្វាមី ទុកនិយាយពេលលេងល្ខោន
និងរឺ តែពេលចូលវាំងចុះ…អេវំ ។ 🙂
ជំរាប សួរឆាយ៉ា
អរគុណដែលបានចែកចាយ ! សុំទាញយកទុកចែកគ្នាហើយណា ហើយចង់យកទៅ ប្រែជាសៀវភៅសំរាប់ប្រើជាមួយ iPad ផងដែរ ។នេះជាសៀវភៅល្អ កម្ររកបាន សូមអរគុណច្រើន ។ បានចុះឈ្មោះ ចូល issuu.com រួចហើយ ។ អរគុណ
ជំរាបសួរ ហនុមាន!
ចុះឈ្មោះបានហើយ ចម្លងយកតាមចិត្តទៅទាន់ម្ចាស់គេ
នៅចិត្តល្អ ដាក់អោយនៅចម្លងយកបាន 🙂
សៀវភៅអស់នោះ ក៏អាចជារង្វាស់មួយសំរាប់ធ្វើការប្រៀបធៀប
ថាមកទល់សព្វថ្ងៃ មានការវិវត្តកែប្រែអ្វីខ្លះ អ្វីខ្លះត្រូវបានរក្សាទុក។
មិនមែនបានអានគ្រប់គ្នាហើយ នាំគ្នាទៅរៀនបកក្រោយតាមក្បួន
ចាស់ជំនាន់ដើមពីសែហាសឹបឆ្នាំមុននោះវិញទាំងស្រុងទេ…
តិចទៅនាំគ្នាលេង យរលវសហឡ ហើយថែមអំ(អាំង)មកវិញ …
រួចលេង អអាឥឦឧឪ កកាកិកីកុកកូវ តឹក តី តុក តូវ.. វិញ វីវរវរវឹក
បណ្ដោយ ហាហា៎!ៗ!..
មែនហើយ! សៀវភៅចាស់ៗប៉ុន្មានក្បាលនោះ ក៏ចាត់ទុកបានថា
ជាកំណប់ដ៏មានតម្លៃចំពោះកូនខ្មែរអ្នកសិក្សាស្រាវជ្រាវផ្នែកអក្សរ
សាស្ត្រខ្មែរយើងបានដែរ …មានដូចជាប្រវត្តិនៃការហ៊ានសំរេចរើ
បំរាស់ចេញពីនឹមអាណា
ព្យាបាលនិគមវប្បធម៌របស់បារាំងជាដើម(មើលក្នុង សៀវភៅ ជយោ ភាសាខ្មែរ) ។ល។
សង្ឃឹមថា ហនុមាន ធ្វើបានសំរេចតាមបំណងមិនខាន !
អរគុណ !
ខ្ញុំនឹងឆ្លៀតពេលទំនេរ អានយកចំណេះដឹងពីសៀវភៅទាំងនេះ។ ពីតជាល្អណាស់ ខ្ញុំពុំធ្លាប់បានអាន និងជួបប្រទះពីមុនមកទាល់តែសោះ។
អញ្ជើញតាមសំរួលចុះ បាទ !