បើសូហ្វ័រសក្តិប្រាំ អ្នកជិះក្រោយមុខជាផ្កាយ…? 03/05/2011
Posted by achharia in កំសាន្តកំប្លែង.Tags: កំសាន្តកំប្លែង, ផ្សឹងៗ
trackback
ឆាកកំប្លែង ទាំងស្ងួតទាំងសើម
សំរង់ពីពិធីបុណ្យ តន្ត្រីកំសាន្តចូលឆ្នាំខ្មែរនៅសមរភូមិព្រះវិហារ ២០១១
កំប្លែងត្រង់ណាខ្លះ ?
( ក្នុងភាសាខ្មែរយើងបើគេនិយាយថា មានសុហ្វ័រសក្តិប្រាំម្នាក់…
អ្នកស្ដាច់អាចយល់ច្រឡំគ្នាបានថា សូហ្វ័ររបស់លោកសក្តិប្រាំ
ឬ សូហ្វ័រនោះពាក់សក្តិប្រាំ ។ ពាក្យ សូហ្វ័រ នេះមកពីពាក្យបារាំង
Chauffeur ប្រែថាអ្នកបើកបរ ខ្លះហៅតាមមិនចំថា សូព័រឡាន
ខ្លះហៅតាមភាសាចិនថា តៃកុងឬថៃកុងឡាន ដែលត្រូវនឹងពាក្យ
ខ្មែរថា អ្នកបើកបរយានយន្ត គឺអ្នកកាច់ចង្កូតជំនិះប្រើម៉ាស៊ីន មាន
ដូចជាម៉ូតូ ឡាន កប៉ាល់ហោះ កាណូត ជាដើម ) ។
…ដែលកំប្លែងស្ងួតជាងគេនោះគឺត្រង់ការស្មានខុសទៅលើអ្នកជិះ
នៅខាងក្រោយដោយគ្រាន់តែលឺថាអ្នកបើកបរពាក់សក្តិប្រាំនិងដំណោះ
ស្រាយដូចមើលឃើញនិងស្ដាប់ដឹងលឺក្នុងភាគឆាកកំប្លែងនៃវីឌិអូជា
ឧទាហរណ៍ដើម្បីសំណើចខាងលើនេះស្រាប់។
-ឆ្លើយតែម៉ាម៉ាត់(ចំលើយតែមួយ) អោយត្រូវនឹងសំនួរទាំងប្រាំខាងក្រោម
១-ទ័ពអាគាំងចាញ់សង្គ្រាមវៀតណាមដោយសារអី ?
២-ដុតពោតខ្លោចដោយសារអី ?
៣-សំណាបលិចទឹកដោយសារអី ?
៤-ធ្មេញឈឺដោយសារអី ?
៥-ស្រីស្នេហ៍មានទំងន់បានដោយសារអី ?
-នាំនិយាយពីឋានលើឋានក្រោមរួចសួរថា សម្បត្តិសុខនៅទីណា ?
-ពីរនាក់មួយចិញ្ចឹមបង្កួយ មួយទៀតចិញ្ចឹមបង្គា និយាយសួរគ្នា
បង្កួយអញស៊ីកណ្ដៀរ ចុះបង្គាឯងស៊ីអី ?
-មេប៉ាលិស ខ្លា១ ឆ្លើយតបមកកូនចៅ :
ឆាប់អោយគេទៅទៅ បើសូហ្វ័រពាក់ដល់សក្តិប្រាំហើយ ទំរាំ
អ្នកជិះពីក្រោយយ៉ាងតូចក៏ផ្កាយបីដែរ…ប្រយ័ត្នគេដកទាំងអញទាំងអ្ហែង
ខានឈរនៅហ្នឹងអ្លូវ !…។ល។
រាំជាជួរ រាំជួរ របាំជួរ (LINE DANCE)
របៀបនាំគ្នារាំជាជួរៗ រាំស្រុះៗគ្នានេះកំពុងត្រូវបានពេញនិយមទាំងក្នុង
ពិធីរាំរែកពេលសប្បាយបុណ្យទានផង ក្នុងការរាំហាត់ប្រាណតាមផ្ទះរឺ រាំរួមគ្នាច្រើនតាមសាលធំៗនិងតាមទីវាលសាធារណៈដើម្បីសុខភាព
ផង។ ក្រៅពីរាំជាចង្វាក់របស់ខ្មែរយើងដូចជា រាំវង់ ឡាំលាវ សារ៉ាវ៉ាន់
រាំក្បាច់ កន្ទ្រឹម តាលុង ចូកកំពឹស ជាដើមនេះ មានចង្វាក់បរទេសពីរទៀត
ដែលខ្មែរយើងកំពុងនិយមរាំដែរគឺ ចង្វាក់ម៉ាឌីសុន(Madison)រាំបង្វិលងាក
ទៅស្ដាំទាំងជួរៗ និង ម៉ាឌីសុនខៅប៊យ(cowboy madison)រាំបង្វិលងាក
វិលមកឆ្វេងវិញជាជួរៗស្រុះៗគ្នា ៖
មើលរបៀបរាំបង្វិលទៅស្ដាំ
មើលរបៀបរាំបង្វិលទៅឆ្វេង
ខ្មែរៗយើងរាំម៉ាឌីសុននៅអាមេរិក
-បទបរទេសសំរាប់ហាត់រាំ Danse Madison (last night)
បន្ថែម៖ វគ្គបញ្ចប់នៃពិធីបុណ្យចូលឆ្នាំខ្មែរ ២០១១ នៅសមរភូមិមុខ
ចុចទីនេះដើម្បីជ្រើសយកមើលតាមលំដាប់លំដោយពីដើម
ដល់ចប់ ឬច្បិចយកតំណទៅមើលវគ្គណាមួយតាមចំណង់
ដែលមានជាភាគៗដូចតទៅ
ភាគទី៦
ភាគទី៧
ភាគទី៩
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគតី១៨
ភាគតី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
…ជាដើម ។