jump to navigation

ធ្វើម៉េចទើបបានអាយុវែងមាំមួនល្អ…បារី ? 18/05/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, រូបកំរើក, សុខភាព.
Tags: , ,
trackback

 

នេះជាបទអធិប្បាយអំពីវិធីមួយជួយធ្វើអោយមនុស្សមានអាយុវែងមាំមួនល្អ
ដកស្រង់ពីការផ្សាយរបស់ វិទ្យុខ្មែរពិភពលោក ផ្សាយកាលពីថ្ងៃច័ន្ទទី ១៦
ខែឧសភា ឆ្នាំ២០១១ ទាក់ទងនឹងការសេពសោយចំណីអាហារ ស្រា បារី ។

 
 
បើថាអ្នកជក់អ្នកផឹកក៏ងាប់ អ្នកមិនជក់មិនផឹកក៏ងាប់
កុំហាមចៅណា៎លោកតា! ឯណាខ្សៀ? ហុចដបមក!


អាហារសំរាប់ជួយអោយមនុស្សរស់រានមានជីវិត
ហើយអាហារក៏អាចជួយសំលាប់មនុស្សបានដែរ !
 


កុំជក់ផឹកស៊ីតាមឃ្លាន កុំហ៊ានតាមចង់ !

 
ក៏អាចចាត់ទុកបានថាកំពុងធ្វើអត្តឃាតសន្សឹមៗដែរពេលដែលគេកំពុងរឺបាន
បរិភោគគុយទាវមួយចាន មានស៊ុបសាច់ខ្លាញ់ ថែមឆាខ្វៃមួយនិងកាហ្វេទឹក
ដោះគោមួយកែវទៀត ចំពោះអ្នកដែលធាត់លើសទម្ងន់ធម្មតាស្រេច រឺមាន
កំរិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ អ្នកមានសម្ពាធឈាមខ្ពស់ អ្នកមានជំងឺទឹក
នោមផ្អែម ដែលសុទ្ធតែជំងឺជាផលវិបាកនៃការធាត់ដុះក្បាលពោះស្អ៊ុយនោះ។

ពីដើមគេតែងសរសើរគ្នា ទាំងសាម៉ីខ្លួនក៏អឿអរមានមោទនភាពដែរ ចំពោះអ្នក
ដែលធាត់ទ្រលុក ដុះក្បាលពោះធំៗ សាច់ត្រជាក់ល្អូកល្ហឹម សង្ឃឹមថាអ្នកនោះ
កំពុងសុខសប្បាយ សំបូរប្រាក់ចាយបាយទឹកហូរហៀមិនពិបាកចិត្តខ្វល់ខ្វាយ
អ្វីឡើយ ហើយផ្ទុយទៅវិញគេតែងនឹកអាណិតអនិច្ចាចំពោះអ្នកមានរូបរាងស្គាំង
ស្គមមិនឃើញមានខ្លាញ់ ។ សព្វថ្ងៃនេះវិញ ការយល់ដឹងពីសុខភាពនិងអាហារ
មិនចាំបាច់ទាល់តែអ្នកបានរៀនផ្នែកពេទ្យសិនទេ វាក្លាយជាចំណេះដឹងទូទៅទៅ
ហើយ ដែលផ្ទុយបញ្ច្រាសពីមុ​ន​ ការក្រលេកឃើញនរណាម្នាក់ធាត់ដុះក្បាលពោះ
ធំស្អ៊ុុយ ធ្វើអោយគេនឹកអាណិតជួយព្រួយទៅវិញ ហើយសាម៉ីខ្លួនក៏មិនពេញចិត្ត
នឹងភាពកន្ធាត់របស់ខ្លួនអែង ព្រោះរាងក៏មិនស្វែលឡូយសង្ហា ឧស្សហ៍មានជំងឺ
ដែលបង្កដោយជាតិខ្លាញ់ច្រើន ធ្វើអ្វីក៏ឆាប់ហត់ជាងគេ រំខានដល់ចំង៉ាញ់បានឆ្អែត
ពេលហូបចុកម្ដងៗរវល់តែគិតនេះត្រូវតមនោះត្រូវតមនិងការកំរិតបរិមាណអាហារ
ផងដែរ។ សម័យនេះ ជាសម័យគ្មានរណាចង់ធាត់ទៀតទេ ! ដូចនេះហើយទើប
វប្បធម៌នៃការជួបជុំគ្នាជាក្រុមៗហាត់ប្រាណចាក់ភ្លេងលោតរាំលើកដៃលើកជើងតាម
ផ្ទះ តាមសាល តាមទីសាធារណៈ ក៏ចាប់ផ្ដើមរីកដុះដាលពេញនិយមឡើងៗមិនថា
ក្មេងចាស់ស្រីប្រុសទេ ។ និយាយអោយខ្លី ដើម្បីសុខភាពនិងមានអាយុយឺនយូរមាំ
មួនល្អរហូតដល់ចាស់ បង្គ្រប់ទៅលើការអនុវត្តតាមក្បួនអនាម័យផងគ្រប់គ្នាគួរគប្បី
ហាត់ប្រាណរឺលេងកីឡារឺធ្វើកិច្ចការដែលប្រើកំលាំងកាយអោយបានបែកញើសជា
ប្រចាំថ្ងៃ និងសេពសោយបរិភោគអាហារអោយចេះប្រមាណបរិមាណផង ស្គាល់ពី
គុណភាពដែលមានច្រើននៅតាមបន្លែផ្លែឈើស្រស់ជាជាងសាច់និងខ្លាញ់ផង ជា
ពិសេសត្រូវយល់ដឹងនូវផលវិបាកពី បារី និង ស្រា ដែលត្រូវនឹងពាក្យចាស់បុរាណ
ខ្មែរយើងផ្ដាំផ្ញើថា ៖

ស្រលាញ់ខ្លួនត្រូវស្ងួន(១)ចំណី
ស្រលាញ់ស្រីត្រូវថ្នមចិត្ត !

 
(១) ស្ងួន ទីនេះមានន័យថា ចេះប្រយ័ត្នប្រយ៉ែង ចេះប្រមាណថ្លឹងថ្លែង
ស្ងួនចំណី = កុំស៊ីតាមឃ្លាន( + កុំហ៊ានតាបចង់) ។

 



 

មតិ»

1. pkay_sour - 19/05/2011

ហូ មានភាគបន្តទៀតណ៎? មិនធម្មតាហេនៀក😮

achharia - 19/05/2011

មែនហ្នឹង មិនធម្មតាដូចធម្មតាសោះ ង៉ៃហ្នឹង ។
ញ៉ាំបាយល្ងាចរួចអស់មួយតយពីរផងចាប់ផ្ដើមចូលអ៊ិនធើណិត។
មើលនេះមើលនោះបន្តិចក៏ម៉ោង១០ទៅបាត់ ។ ស្រាប់តែនឹក
ចង់ដាក់ប្រកាសថ្មីក្នុងប្លកខ្លូនអែង…ទំរាំថតច្បិចយកសំលេង
បានរួចអាប់ឡូដទុកមួយកន្លែង រួចកែកុនរូបមួយដាក់បង្អួតបន្ថែម
ផង ទំរាំរួចទន់ត្របកភ្នែក..កណ្ដាលអធ្រាតបាត់ ។ ចង់សរសេរ
ថែមពីរបីម៉ាត់ទៅអត់រួច ណាក្រែងចិត្តគ្រែផង ហេសហេ៎ !🙂

ថ្ងៃនេះថាថែមតែពីរបីម៉ាត់ អីលូវជ្រុលដល់បួនដប់ម៉ាត់បាត់ ។

អរគុណផ្កាយ បានមកអើតខ្ញុំ !

2. somada - 20/05/2011

លោកachharia ដកមេមួយតយពីរតយមុនចូលគេងអញ្ចឹងមិនខ្លាចដុះក្បាល​ពោះ​​ទេឬ ? ញ៉ាំអាហារបន្លែផ្លែឈើច្រើនពិតជាផ្តល់ផលល្អដល់សុខភាព ។ តែស្រុកខ្មែរឥឡូវពិបាកណាស់បន្លែផ្លែឈើត្រីងៀតត្រីឆ្អើរ​សុទ្ធតែដាក់ថ្នាំ ដល់អញ្ចឹងទៅរឿងអីមិនអាយុខ្លី ។ តែឥឡូវមានអង្គការសរដាកដែលគាត់​ទិញផលិតផលពីប្រជាកសិករដែលប្រើប្រាស់ជីធម្មជាតិ និងគ្មានជាតិគីមីក្នុង​បន្លែ​ផ្លែឈើ ។ បើតាមទីផ្សារវិញមិនបាច់និយាយទេ…។​

achharia - 20/05/2011

គឺគ្រាន់តែជាប្រភេទស្រាទំពាំងបាយជូរក្រហមមានជាតិ
អាល់កុលត្រឹម១៣%ប៉ុណ្ណោះ មិនខ្លាំងដូចពួកស្រារ៉ូម វិស្គី
កូញាក់និងស្រាស្នាប់បិតពីអង្ករដូចស្រាសស្រុកយើងដល់
ទៅ៤០% នោះទេ ។ ស្រាក្រហមនេះ បើញ៉ាំពេលល្ងាចៗ
តិចជាង២ដេស៊ីលីត្រ គេរកឃើញថាវាបានជួយកាត់បន្ថយ
ជាតិកូលេស្តេរ៉ុលក្នុងឈាមផង ជួយសំរួលដល់ចលនាឈាម
រត់ផង…គឺមានផលវីជ្ជមានច្រើន ។ ខ្ញុំមានក្បាលពោះបន្តិចដែរ
កំពុងព្យាយាមសំរករាល់ថ្ងៃ តែយ៉ាប់…អោយតែច្រឡំឆ្អែតពីរបី
ពេលជាប់គ្នា ឡើងវិញក្រឺត😦 ។ បើនិយាយពីអាហារស្រុកយើង
តាមផ្សារ ខ្ញុំគិតថាគួរតែមានក្រុមត្រួតពិនិត្យពីគុណភាពអោយ
បានម៉ត់ចត់ ជាពិសេសលើជាតិពុលនិងអនាម័យ ហើយបើរស
ជាតិវិញមិនដឹងគេប្រឡាក់ដាក់ស្អីខ្លះទេ ផ្អែមស្ទើរគ្រប់មុខក្រៅ
ពីប្រហុកនិងអំបិល ។

ខ្ញុំជាមនុស្សសាមញ្ញម្នាក់ រស់នៅក្នុងជីវភាពក៏សាមញ្ញ គ្មានអ្វី
អស្ចារ្យដូចឈ្មោះក្រៅថា អច្ឆរិយ៉ា ទេ ។ ដើម្បីភាពស្និទ្ធស្នាល
ជាងផង លើកក្រោយ ហៅខ្ញុំថា achharia ធម្មតាៗបានហើយ
តាមសប្បាយៗដូចអ្នកភូមិតាមប្លកយើងទំលាប់ហៅគ្នាទៅវិញ
ទៅមក ។ សូមអរគុណ លោកស្រី somada ច្រើនដែលបាន
ឈៀងមកលេងខ្ញុំ​និងបានផ្ដល់មតិនានាផងដែរ🙂 ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: