មើលដើមទ្រូងស្រីស្អាត ជួយអោយបុរសអាយុវែង 22/05/2011
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, សុខភាព.Tags: កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, សុខភាព
trackback
មិនមែនខ្ញុំថាទេ គឺថាតាមគេដែរហ្នឹង ។
ជាវិធីជួយអោយបានអាយុវែងមួយទៀតហើយ គឺថា
មើលដើមទ្រូងស្រីស្អាតស្រាតជួយអោយបុរសអាយុវែង !
តែប៉ុននេះបានលេសទាំងសងខាងហើយ ។
ឧទាហរណ៍ ២ ករណី ដូចខាងក្រោម
-ចំលើយពេលដៀងភ្នែកមើលគេយូរពេកត្រូវគេថាអោយ
ស្រី: មើលអី ? ភ្នែកដូចខ្វះសុជីវធម៌ណាស់ !
ប្រុស: គឺ…គឺខ្ញុំគ្រាន់តែចង់បានអាយុវែងប៉ុណ្ណឹងទេ។
-ចំលើយដោះទាល់ពេលទទួលការរិះគន់ពីភាពសេចស៊ី
ប្រុស: ម៉េចពាក់អាវអីក៏កវៀលកចំហទ្រូងធំម្ល៉េះអួន ?
ស្រី: គឺចង់ធ្វើបុណ្យជួយអោយប្រុសៗអាយុវែងហ្នឹង
ណា៎បង ។
ប្រភពៈ ទស្សនាវត្តី ខេមរា លេខ៤៦ ទំព័រ៦៦
😆 ចេះតែមាន!
ប្រហែលអ្ចឹងផងហើយ បានប្រុសៗអ្លូវអាយុវែងៗជាងមុន 😀
អរគុណ ឧត្តម បានឈៀងមកលេងខ្ញុំ ។
មិនមែនអញ្ចឹងទេដឹងachhariaខ្លាចក្រែងតែផ្ទុយទៅវិញ បែរជាធ្វើឲ្យគាត់គាំងបេះដូងនោះមិនវីវរទៅហើយ ។ (ព្រោះមួយរយៈមកនេះឃើញមានកាសែតជាច្រើនចុះពីរឿងបុរសចំណាស់ស្លាប់លើបង្គង)។
គ្រាន់តែមើលឃើញ គាំងបះដូងបាន ខ្ញុំធ្លាប់ឃើញតែតាមកុនទេ ។
អូ៎ ! បើនរណាបានស្លាប់លើបង្គងនោះ ពិតជាមហាសំណាងហើយ
គឺបានស្លាប់ក្នុងស្ថានភាពមួយដែលជារសជាតិមួយរបស់និពា្វន្ត គឺ
សំណាងជាងអ្នកដែលស្លាប់ដោយជំងឺ រងការឈឺចាប់លំបាកវេទនា
អន្ទើតអន្តក់អណ្ដឺតអណ្ដក់ ស្លក់ស្លេកខ្សោះខ្សោយទំរាំបានស្លាប់ ។
និព្វាន្តដែលខ្ញុំនិយាយសំដៅដល់នោះគឺបានដល់ឋានមួយ ស្ថានភាព
មួយដែលទទួលបានក្តីសុខស្រួលសប្បាយឆ្ងាញ់ក្រអូបពិរោះស្អាត
ព្រមគ្នាក្នុងពេលតែមួយអស់រយៈវែងរហូតគ្មានទីបញ្ចប់ ដែលព្រះ
ពុទ្ធសាមណគោត្តមបានឈានទៅដល់ …ទៅដល់តាមរយៈប្រើផ្លូវ
អារម្មណ៍ដោយអំណាចនៃសមត្ថភាពកំពូលខាងមនោមយិទ្ធិ ។ គឺ
ដូចយើងប្រើអារម្មណ៍អោយនឹកដល់អំពិលខ្ចី ហើយជាលទ្ធផល
យើងបានទទួលរំញោចមួយលើជីវហាវិញ្ញាណដល់ថ្នាក់ចេញទឹក
មាត់ច្រោកៗមកបាន 🙂 ។ នៅនិព្វាន្ត ក្នុងខណៈតែមួយមនុស្សម្នាក់
បានទទួលអារម្មណ៍សុខស្រួលដូចនៅលើបង្គងតាមរយៈកាយវិញ្ញាណ
បានទទួលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់តាមរយៈឃាណវិញ្ញាណ
បានឃើញរូបភាពស្អាតៗតាមចក្ខុវិញ្ញាណ បានលឺសំលេងពិរោះរណ្ដំ
តាមសោតាវិញ្ញាណ បានឆ្ងាញ់មហាឆ្ងាញ់តាមជីវហាវិញ្ញាណព្រមៗ
គ្នាហើយជារៀងរហូត…..មិនដូចឋានមនុស្សលោកយើងដែលទទួល
បានអារម្មណ៍សុខសប្បាយអស់នោះមិនដំណាលគ្នាបាន ហើយក៏បាន
ត្រឹមតែមួយរយៈពេលខ្លីៗម្ដងម្កាលប៉ុណ្ណោះ ។ ដើម្បីយល់ពីសញ្ញាណ
របស់និព្វាន គេអាចសាកល្បងញ៉ាំអាហារឆ្ងាញ់មួយចាន មើលទេសភាព
រឺទូរទស្សន៍កំពុងមានរូបស្អាតៗល្អៗ ស្ដាប់ចំរៀងពិរោះៗ នៅក្នុងទីណា
មានក្លិនសែនក្រអូបរីកថ្លើមប្រមាត់ ហើយទុំលើបង្គងមួយផងដំណាល
គ្នា … 🙂 ។ និយាយលេងទេ សង្ឃឹមថា SOMADA មិនប្រកែប្រកាន់ទេ
ហើយចំពោះរឿងដែលថា មើលដើមទ្រូងស្រីស្អាតជួយអោយប្រុសៗ
បានអាយុវែងនោះ ខ្ញុំថាតាមគេទេ ។ សមហេតុផលម្យ៉ាងដែរ បើគិតតាម
សរីរសាស្ត្រ(Physiology) ពីរំញោចតៗគ្នាគំហើញតាមភ្នែកទៅខួរក្បាល
រហូតបានទៅដល់ផលវិជ្ជមាននៃចលនាឈាមរត់បានល្អនោះ ។
វែងម្ល៉េះបង បែបត្រូវសាច់រឿងបងហ្មង បាននិយាយបានហូរហែរម៉េះ 😀
មិនមែនត្រូវសាច់រឿងទេ គឺត្រូវមួយកូនតយស្រាក្រហម 🙂

និយាយពីលើបង្គងធ្វើអោយនឹកដល់ពាក្យឋានសួគ៌និងនិព្វាន
ក៏នឹកឃើញចាស់ៗធ្លាប់អួតប្រាប់ពីនិព្វានផងថា នៅឋាននោះ
អ្នកទៅដល់ទីនោះបានសុខរហូត បើចង់ឆ្ងាញ់គ្រាន់តែនឹកដល់
គឹឆ្ងាញ់ឆ្អែតភ្លាម ចំណង់គ្រប់យ៉ាងដែលមនុស្សសព្វថ្ងៃកំពុង
មានរាប់បានថាជាគិលេសនេះត្រូវបានបំពេញភ្លាមៗហើយ
បានស្កប់ស្កល់រហូតទៀត ដែលខ្ញុំយល់ថាវត្តមានបែបនោះ
មានតែនៅក្នុងផ្លូវចិត្តទេទើបមានល្បឿននិងគុណភាពដូចនោះ
បាន ។ ការបញ្ជារចិត្តបានអោយស្កប់នឹងអ្វីមួយ បានន័យថា
កំពុងបានសុខនឹងអ្វីនោះដែរ ។ បើបានស្កប់គ្រប់មុខអស់ហើយ
ក៏បានន៏យថាកំពុងបានបរមសុខដែរ …គឺនិព្វាន្តហ្នឹងហើយ !
ស្កប់ស្កល់នឹងវត្តមានក្នុងវាលវត្ដសង្សារក៏ដូចឆ្អែតឆ្អន់នឹងជីវិត
គ្រប់ជាតិដែរ តែផ្ទុយពីវាទៈក្នុងព្រះពុទ្ធសាសនានេះមនុស្ស
ដែលជាពុទ្ធសាសនិកមិនត្រឹមតែរំពឹងចង់ស្គាល់ចង់បានដោយ
ស៊ូទ្រាំរស់រង់ចាំមើលភាពប្រសើរជាងនៅថ្ងៃស្អែករឺនាពេល
អនាគតត្រឹមក្នុងជាតិនេះទេ ថែមទាំងរំពឹងនិងប៉ងទុក ផ្សងបន់
ស្រន់ទុក កក់ចិត្តទុកតាមរយៈការធ្វើបុណ្យទានសូម្បីតិចតួច
ត្រឹមបាយមួយវែកសណ្ដែកមួយគួរនិងកុសលធម៌នានាទៀត
ដែលបានធ្វើ ដើម្បីភាពប្រសើរជាងនៅជាតិក្រោយៗទៅវិញ។
………………………………………………………………………..
…ដល់វេន វិសាល និយាយម្ដងហើយ ! 🙂
អេ…ម៉េចត្រូវ ម្តងគេម្តងគេណាបង 😛
ខ្ញុំមិនសូវប៉ិននិយាយទេ ចឹងបងនិយាយទៀតមក 😀
ប្រឡងចប់ហើយមែនទេ មិនបាច់សួរថាមាន
ផ្លូវរឺអត់ទេ តែជពុនរើសទៅហើយគឺសុទ្ធជើងអេលីតៗ
ហើយ ។ នៅជពុន គេដាក់ពង់ដល់១០០ រឺត្រឹមប៉ុន្មាន
ដែរ វិសាល ?
បាទចប់ហើយ…រឿងពិន្ទុគឺដាក់ដល់១០០បង។
គិតទៅគ្រូៗនៅតាមប្រទេសរីកចំរើនចិត្តធំៗ ទូលំទូលាយៗ
ជាងគ្រូខ្មែរយើងពីដើមៗ ដែលចិត្តចង្អៀតហ៊ានអោយអស់
ច្រើនត្រឹម១០ ក្រោយមកត្រឹម២០ 🙂 ។ ប្រហែលទើបអីឡូវ
នេះទេហ៊ានប្រថុយអោយអស់ច្រើនបានដល់១០០ៗតាមគេ ។
បើនៅស្រុកស្វ៊ីស នៅតាមថ្នាក់តាមសាលាគេមិនទាំងដែល
ធ្វើតារាងបង្ហាញពន្ទុ បង់លេខរៀងនរណាលេខ១ លេខ២ …
អីផង គឺគេគិតពីការប៉ះពាល់ផ្លូវចិត្តនិងកូនកិត្តិយសដល់សិស្ស
ដែលរៀនមិនពូកែអន់ៗ ពីការកាច់បំបាក់មុខនិងផលវិបាកនានា
ជាងការផ្ដល់កិត្តយសនិងលើកទឹកចិត្តដល់អ្នកពូកែៗ ។ តែរាល់
ការប្រគល់សញ្ញាប័ត្រវិជ្ជាជីវៈ ទើបគេប្រកាសឈ្មោះនិងពិន្ទុ
ពីអ្នកទី១ដល់ទី៥ដើម្បីកិត្តិយសដោយឡែកដែរ ។ នៅស្រុក
ខ្មែរ គួរអាណិតចិត្តក្មេងៗគ្នារៀនអន់ៗក្នុងថ្នាក់ដែរ ឈ្មោះនៅចាប់
ពីពាក់កណ្ដាលចុះទៅបាតដាល ទោះមិនប្រាកដថាពួករៀន
អន់ៗបានពិន្ទុតិចៗទាំងនោះដល់ធំឡើងមិនបានធ្វើធំធ្វើថៅកែ
រស់ស្រួលមានសុភមង្គលក៏ដោយ ។ អ្នកខ្លះរៀនពូកែ រៀនបានចេះ
វិជ្ជាជីវៈតែអត់ចេះរស់ក៏មាន ដែលផ្ទុយពីខ្លះរៀនមិនសូវពូកែចំនេះ
មិនសូវច្រើន តែពូកែរស់ពូកែរកខ្សែរកបក្សរកពួកឃើញរស់បាន
ស្រួលជាងក៏មាន ។ យ៉ាងណាក៏ដោយ ក្នុងសង្គមនិយមបក្សពួក
និយមខ្សែស៊ីប្រាក់ស៊ីកាសដូចពួកប៉ាហ៊ី និយមការតែងតាំងអោយ
ឡើងតាមខ្សែចង្កេះតាមជើងខោរឺតាមទ្វារមុខទ្វារក្រោយ ក៏អ្នកមាន
ចំនេះវិជ្ជាខ្ពង់ខ្ពស់ មានតំរិះវិជ្ជាជីវៈប្រកបដោយសីលធម៌នៅតែមាន
ប្រៀបមានតំលៃ មានច្រកមានផ្លូវរស់នៅមានមោទនភាពជាងអ្នក
ដែលគ្មានចំនេះសមតាមឋានៈបុណ្យសក្តិដែលគ្រាន់តែសំងំរស់ចេះ
អែបអបស្របយកសុខលើគំនរទុក្ខអ្នកដទៃទាំងនោះដែរ ….។
ហេហេ៎ ! កុំជឿខ្ញុំពេក គ្រាន់តែប្រាចប្រូកកំដរតុតែតែពីរនាក់កុំអោយ
ស្ងាត់ពេកទេ។
ម៉ស់ទឹកតែម្នាក់មួយក្អឹកសិន…ដល់វេន វិសាល និយាយម្ដងហើយ
បើចង់! និយាយតែអែងច្រើនពេកក៏គេថាខ្វះសុជីវធម៌ដែរ 🙂
….
មែនហើយនៅស្រុកយើងបិទទាំងផ្ទាំងៗ មកដល់ស្រុកគេ គេលាក់ឡើងជិត គ្មានអ្នកណាដឹងពិន្ទុអ្នកណាទេ សូម្បីតែអ្នកលេខមួយក្នុងថ្នាក់ជានរណាក៏ញ៉ុមមិនដឹងដែរឥលូវ 😀
ហេហេ អត់ជឿក៏បានដែរ បងពូកែភូតដល់ហើយ ហាហា… 😀
គេថា តែញ៉ុមអត់ថាទេ បងនិយាយទៀតមក
វិសាល !
នេះជាភាពខុសគ្នា ដែលខ្ញុំគិតថាអ្វីដែលសមសួនជាងគួររៀនតាមគេ
មិនមែនតែម៉ូតសក់និងខោអាវទេ គឺគិតគូរពីការប៉ះទង្គិចផ្លូវចិត្តរឺបំបាក់
មុខគ្នាដែលអាចជះអិទ្ធិពលអាក្រក់ដល់សង្គម ដូចជា ប្រាក់ខែក៏គេ
មិនគួរចំហប្រាប់អោយដឹងគ្រប់គ្នាដែរ ជៀសវាងការប្រមាថមើលងាយផង
ច្រណែននិងខ្មាស់គ្នាផងចំពោះអ្នកដែលបានទទួលតិចជាង ។ ចំពោះ
ស្រី្តដែលមានមាឌធាត់ៗរឺវ័យចំណាស់បន្តិចក៏គេមិនសួរដែរពីទំងន់ខ្លួន
និងអាយុលើកលែងតែករណីចាំបាច់។ល។និយាយរួមកឺអ្វីៗដែលប៉ះពាល់
ដល់ការខ្មាស់អៀននិងកិត្តិយសសូម្បីរឿងបន្តិចបន្តួចក៏ដោយ ដែលក្នុង
សង្គមខ្មែរយើងហាក់ពុំមាននរណាចាប់ភ្លឹកនឹកភ្នកដល់ ដូចឃើញជាក់
ស្ដែងពីការបិតប្រកាសលំដាប់លេខនិងពិន្ទុសិស្សក្មេងៗតាមថ្នាក់នេះ។
រឿងពូកែភូត …ហេហេ អាងតែគ្នាអែង ភូតភរសើចលេងខ្លះៗក៏មិន
ទាស់ខុសអីធំដុំដែរ កុំតែបោកប្រាសគ្នា ។ តំណែងជាអ្នកពូកែភូតមិន
អន់ទេ ទាល់តែអ្នកនោះពូកែគិតឡូហ្ស៊ិកដែរ បើមិនអញ្ចឹងគេមិនហៅពូកែ
ទេ ក៏គ្មាននរណាជឿដែរ ហើយខ្ញុំប្រាកដក្នុងចិត្តថាខ្ញុំមិនដល់កំរិតជាអ្នក
ពូកែភូតដូចគេថានោះទេ ព្រោះការភូតខ្លះៗនៅអោយគេដឹងបានថាភូត ។
អ្នកពូកែភូត គឺភូតទាល់តែមិនអោយគេដឹងបានថាជារឿងភូតហើយក៏គេ
មិនអាចអោយតំលៃបានថាអ្នកពូកែភូតដែរ ព្រោះគេអត់ដឹងបាន 🙂
នេះជាសំនួរឡូហ្ស៊ិកមួយ :
បើអ្នកពូកែភូតគឺជាអ្នកដែលភូតមិនអាចអោយគេយល់ដឹងបានថាភូត
តើគេអាចរកឃើញអ្នកពូកកែភូតបានដោយរបៀបណា ?
ហេហេ….ដល់វេនប្អូននិយាយម្ដងហើយ! ភូតខ្ញុំខ្លះៗវិញមកក៏បាន 🙂
ប្រើ A>>B គេទាញបាន មិនB>>មិនA។ ចឹងក្រៅពីអ្នកដែលភូតអោយគេដឹងគឺជាអ្នកពូកែភូត។ ខ្ញុំចេះតែថាទេណាបង (រៀនភូតដែរ :D)។
ហូ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! មើលគេណ៎ បើចឹងផ្កាយមិនបាបណាស់ហើយទេអី? ចឹងគិតរកជួយធ្វើបុណ្យដែរហើយ ខ្លាចបាប 😛
.
កុំយល់ច្រឡំអី ផ្កាយ ! សូមបើកចង់ក្រចកធំមួយអោយស្ដាប់សិន
( ការមិនបានធ្វើបុណ្យ មិនមានន័យថាត្រូវបានបាបទេ កុំខ្លាច ។
ការអោយទានសន្សំកុសលទោះតិច ច្រើនតែម្ដងក្ដី ម្ដងបន្តិចៗក្ដី
ជាគុណធម៌ដ៍ប្រពៃណាស់ អោយតែមានចិត្តសទ្ធាជ្រះថ្លានឹងធ្វើ
ទោះបីទង្វើនោះវាបានបង្កប់ន័យថាជាទង្វើដើម្បីបំពេញបំណង
របស់ខ្លួនអែងអ្នកធ្វើគឺដើម្បីរំងាប់បំបាត់រឺសំរាលនូវក្តីអាណិតមេត្តា
ពីខ្លួនរឺថាដើម្បីបំពេញបំណងចង់ជួយ ចង់អោយ ចង់ឧបត្ថម្ភគេក៏
ដោយ។ តែអ្វីដែលគួរគិតថាខ្លាចបាបនោះគឺ តើទង្វើដូចរៀបរាប់
បែបកំប្លែងបានជាសំណើចផងខាងដើមនោះ វាជាកុសលធម៌មួយ
–ទានជាគំហើញបានផលដល់រំញោចអារម្មណ៍តៗទៅដល់បានជា
ជំនួយក្នុងចលនាឈាមរត់នាំអោយមានសុខភាពល្អអាយុវែងមាំមួន–
ដែលអ្នកផងទូទៅក្នុងសង្គមគិតផងដែរថាជាទង្វើមួយប៉ះពាល់ដល់
ផ្នែកសីលធម៌អែណាអែណីអែនោះទៅវិញទេរឺអី ? ) ខ្ញុំមិនឃាត់ទេ
ទាន់នៅក្មេង គួរតាំងចិត្តអោយបានបរិសុទ្ធ រៀនបរិច្ចាគ ដាក់ទាន
លះបង់ទៅតាមធនធាននិងសមត្ថភាព ធ្វើបុណ្យសាងកុសលកម្ម
បណ្ដើរៗផងទៅ អោយតែគ្មានការរំខានណាមួយ ។ នេះគិតទៅ
ធ្វើបុណ្យសាងកុសលនៅម្ដុំណាហើយ? ទោះយ៉ាងណាពេលធ្វើបុណ្យ
ដាក់ទានសាងកុសល សូមកុំប្រាថ្នាប៉ងនេះប៉ងនោះរំពឹងចង់បានអ្វី
មកវិញ ទេវតាចេះគិតលេខអោយស្រេចៗហើយ ថាប៉ុន្មានត្រូវយក
ទៅទូទាត់សងគេពីជាតិមុន ផាត់សល់ប៉ុន្មានត្រូវបានវិញនៅជាតិ
នេះ អាចរំលែកសល់ប៉ុន្មានសំរាប់ជាតិក្រោយថែមទាំងការអោយផង។
មែន! បើយល់ថាជួយធ្វើបុណ្យបាន ជួយៗទៅ ខ្ញុំមិនហ៊ានឃាត់ទេ ហើយ
សង្ឃឹមថា អ្នកនៅក្បែរផ្កាយមុខតែបានអាយុ១០០គ្រប់គ្នាហើយ …
សាធុ ! ៗ! ៗ! 🙂
.
.
@វិសាលៈ ដែលប្អូនថា ចឹងក្រៅពីអ្នកដែលភូតអោយគេដឹងគឺជាអ្នកពូកែភូត នេះ
អាចអោយច្រឡំទៅនឹងគ្នាដែលជាអ្នកមិនភូតដែរហើយ ព្រោះក្រៅពីអ្នកដែល
ភូតអោយគេដឹង មានអ្នកពូកែភូត(ភូតមិនអោយគេដឹង)និងអ្នកមិនភូតដែរ ។
ដើម្បីអោយឡូហ្ស៊ិកគឺត្រូវបន្ថែមពាក្យ ក្នុងចំណោមអ្នកភូត ទៀត ។ គឺថា
ក្នុងចំណោមអ្នកភូត ក្រៅពីអ្នកដែលភូតអោយគេដឹងគឺជាអ្នកពូកែភូត 🙂
ចឹងដើម្បីរកអោយឃើញអ្នកពូកែភូត ត្រូវរកតែក្នុងចំណោមអ្នកភូតៗទាំងអស់
ហើយដកអ្នកដែលភូតអោយគេដឹងចេញ សល់ប៉ុន្មានគឺសុទ្ធតែអ្នកពូកែភូតហើយ
វិសាលឆ្លើយប៊ិះត្រូវ ហេហេ….ចឹង ណែះ ! យករង្វាន់លួងចិត្តមួយទៅ 🙂
.
ហិហិ…ភ្លេចគិត… ^^
អរគុណបង!
ហើយដើម្បីរកអ្នកភូតៗអោយឃើញ ហៅទាំងអស់គ្នាមក
ដកអ្នកដែលមិនភូតចេញ សល់ប៉ុន្មានគឺអ្នកភូតៗទាំងអស់
ដែលក្នុងនោះមានអ្នកពូកែភូតដែរ …ហិហិ… 🙂
សំនួរឡូហ្ស៊ិកមួយទៀតសំរាប់ឆ្លើយកែដៃ បើចង់និងមានពេលៈ
ក្នុងចំនោមមនុស្សពីរនាក់ដែលនៅបន្ទប់ផ្សេងគ្នាមិនអាចឆ្លងឆ្លើយគ្នាបាន
តែដឹងគ្នាថា ម្នាក់និយាយភូតនិងម្នាក់ទៀតនិយាយមិនភូត(និយាយត្រង់)
តើគេអាចសួរម្នាក់ណាក៏បានដោយប្រើតែមួយសំនួរថាម៉េច ទើបរកឃើញ
ថាមួយណាជាអ្នកភូត រឺមួយណាជាអ្នកនិយាយត្រង់ ?
អូ…ចឹងសួរចេះវិញ៖ តើអ្នកអាចឆ្លើយឆ្លងជាមួយមនុស្សម្នាក់ទៀតបានទេ? បើអ្នកនោះជាមនុស្សភូតគេនឹងឆ្លើយថា”បាន”។បើជាមនុស្សនិយាយត្រង់គេនឹងឆ្លើយថា”មិនបាន”។
ហេហេ…វិសាលសូរចឹងក៏ត្រូវដែរ ។ ជាចំលើយ មានសំនួរច្រើនរាប់
មិនអស់ទេដើម្បីរកអោយឃើញថានរណាភូត នរណាមិនភូតនោះ
ដោយគ្រាន់តែលើកយកពីករណីពិតជានិច្ច ឬមិនពិតជានិច្ចណា
មួយមកសួរ ដែលម្នាក់ៗក៏ត្រូវឆ្លើយផ្ទុយគ្នាដែរ។ ឧ. សួរថា
– តើព្រះអាទិត្យរះពីទិសខាងកើតពិតមែនទេ ? (ពីករណីពិតរហូត)
– តើមនុស្សស៊ីដែកថែបជាអាហាររាល់ថ្ងៃមែនទេ? (ពីករណីមិនពិត)
ដែលអ្នកភូតនិងអ្នកត្រង់ឆ្លើយផ្ទុយគ្នារាល់តែដង ។
ខ្ញុំគិតតាមចំលើយវិសាលជាថ្មីថា សំនួរជាប្រធាននោះ បើសួរយ៉ាងខ្លី
ត្រឹមតែដូចខាងក្រោមនេះក៏គ្រប់គ្រាន់ណាស់ទៅហើយ ៖
ក្នុងចំនោមមនុស្សពីរនាក់
ដែលដឹងគ្នាថាម្នាក់និយាយភូតនិងម្នាក់ទៀតនិយាយមិនភូត(និយាយត្រង់) តើគេអាចសួរម្នាក់ណាក៏បាន
ដោយប្រើតែមួយសំនួរបែបណារឺថាម៉េច ទើបរកឃើញថា
មួយណាជាអ្នកភូត រឺមួយណាជាអ្នកនិយាយត្រង់ ?
តាមពិតខ្ញុំចង់ដាក់សំនួរឡូហ្ស៊ិកមួយអោយសាំញ៉ាំជាងហ្នឹងទៅទៀត


ដែលខ្ញុំរំពឹងនូវការចូលរួមឆ្លើយកំសាន្តរបស់វិសាលដែរ បើប្អូនចង់
និងមានពេលសូមចុចតាមតំណនេះទៅសំនួរថ្មីនៅប្រកាសថ្មី ។
🙂 ជារង្វាន់ ពីរនាក់ខាងក្រោមនេះរើសយកមួយទៅ ! 🙂 🙂
សួរថា៖ តើក្នុងចំនោមអ្នកទាំងពីរ អ្នកណាជាអ្នកភូត? 😀
តាមករណីពិតខាងក្រោម រវាងអ្នកទាំងពីរ A និង B គឺ
A ជាអ្នកភូត
B ជាអ្នកមិនភូត(អ្នកនិយាយត្រង់) ។
បើប្អូនសួរសំនួរហ្នឹងទៅប៉ះចំអ្នកភូតA វាមុខជាឆ្លើយភូតវិសាលថា
គឺ Bជាអ្នកភូត 🙂 ។ ហើយដល់ចង់ផ្ទៀងផ្ទាត់ ប្អូនយកសំនួរដដែលនេះ
ទៅសួរខាងB វាជាអ្នកនិយាយត្រង់វាមុខជាប្រាប់ថាគឺ Aទេជាអ្នកភូត
…..តើអោយជឿមួយណាកើត ? វាចង្អុលទៅចង្អុលមករកម៉េចឃើញ ?
ហា ហា ហា បានលេសតាប៉ុនណេះ តាស៊ីក្លូឈ្ងោកមុខលែងងើបហើយ ហេ ហេ
ហេ ហេ ……. ស្រស់អ្វីម៉្លេះទេ មាសមេ 🙂
អោយតែម្ចាស់គេចិត្តល្អ ចង់ធ្វើបុណ្យធ្វើទានគ្មានបញ្ហា ចេះតែមើលទៅ
មិនថាតែយើងអែណា មើលភ្នែកអាមួយអាយុម៉ារយខាងក្រោមនេះ ហាហា៎
បាទយល់ហើយបង។អរគុណ។ សុំយកទាំងពីរ 😀 បាទចាំខ្ញុំគិតពីរបីឆ្នាំសិន 😀 (និយាយលេងទេ)
ចំពោះ វិសាល ប្រើពេលតែ ២០នាទី គ្រប់គ្រាន់ហើយ
សួរមិនត្រូវ ប្រយ័ត្នប៉ះមេម៉ាយ ហេហេ៎! ! 🙂
ហិហិ…ត្រូវប្រយ័ត្នតិចចឹង ស្រួលមិនស្រួលប៉ះមេម៉ាយ 😀
ខ្ញុំសរសេរខុស មិនមែន២០នាទីទេ គឺ២នាទី ទេណា !
ហិហិ…មិនបាច់ប្រយ័ត្នអីទេរឿងគួស្រករ តែដល់ថ្ងៃ
ដល់ខែគឺដល់ឈឹបៗហើយចាំតែមើលទៅ ………..។
អោយតែស្រលាញ់គេថា កកក៏បាយមេម៉ាយក៏ស្រី
សំខាន់គឺការបានសេចក្តីសុខសប្បាយជាមួយគ្នាទេ 🙂
មានឯណាគិតយូរដែរនឹងណា…
ហិហិ…មែនហើយ តែឥលូវចេះសួរហើយ លែងភ័យហើយ 😆
🙂