ចំរៀងចំរាញ់ជំរើសចំរុះ ០០៣ (ប្រជុំបទខ្មែរសុរិន្ទរ៍ កន្ទ្រឹម) 24/05/2011
Posted by achharia in កំសាន្តកំប្លែង, វីឌីអូ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, វីឌីអូ
trackback
ស្ដាប់ក្រុមដន្ត្រីខ្មែរសុរិន្ទរ៍ច្រៀងថាម៉េចខ្លះ ?
ស្ដាប់ក្រុមដន្ត្រីខ្មែរសុរិន្ទរ៍លេងបទភ្លេងបែបណាខ្លះ ?
មើលក្រុមដន្ត្រីខ្មែរសុរិន្ទរ៍ស្លៀកពាក់និងរាំរបៀបណាខ្លះ ?
ដោយឡែកពីក្រុមរបាំរាំអមឆាកដែលស្លៀកខ្លីៗទៅតាមការនិយមតាមសម័យថ្មីៗនេះ
លាយឡូកឡំក្នុងនោះ គេអាចក្រលេកច្បិចចោះរកឃើញបានអ្វីៗជាមរតកវប្បធម៌ដ៏
ប្រពៃរបស់ដូនតាខ្មែរយើងដែរ ដែលពួកគាត់បានប្រកាន់ខ្ជាប់និងថែរក្សាហើយត្រូវបាន
យកមកផ្សព្វផ្សាយតាមរយៈវីឌីអូចំរៀងដល់ខ្មែរទូទាំងពិភពលោក ជាពិសេសក៏បាន
ដល់ខ្មែរក្នុងស្រុកខ្មែរសព្វថ្ងៃនេះទៀតផងដែរ ទោះបីពួកគាត់ត្រូវបានខ្សែព្រំដែនសីមា
ប្រទេសបានឃាំង រារាំងពួកគាត់អោយឃ្លាតដាច់ចេញពីស្រុកខ្មែរ ចូលទៅជាកម្មសិទ្ធ
របស់សៀមអស់កាលយូរលង់មកហើយក៏ដោយ ទោះបីពួកគាត់ភាគច្រើនមិនចេះអាន
អក្សរខ្មែរព្រោះគ្មានអោកាសនិងលទ្ធភាពបានរៀនអក្សរខ្មែរក៏ដោយ។ បទភ្លេងទាំងនេះ
ភាគច្រើនមានជាចង្វាក់កន្ទ្រឹម ដែលត្រូវបាននិយមយកមកប្រើរាំលេងកំសាន្តក្នុងពីធី
បុណ្យសប្បាយជួបជុំគ្នា ។ អ្វីដែលគួរសរសើរនិងយកលំនាំតាមនោះគឺ ទំនុកច្រៀងមាន
ខ្លឹមសារមិនកំសត់ពេកតែច្រើនបែបកំប្លែងលឡកលេងឌឺដងដៀមដាមចំអកចំអន់គ្នាវិញ
ដូចសីល្ប៍វិធីក្នុងសីល្បៈចំរៀងអាយ៉ៃឆ្លើយឆ្លងដែរ បទភ្លេងតាមលំនាំបទចាស់ៗពីដូនតា
ពិរោះៗងាយៗ ងាយច្រៀងងាយហួចបន្ទរបណ្ដើរលេងជាមួយបាន សង្វាក់ស្រួលយល់
ចាប់បានអាចអោយអ្នកស្ដាប់ទះដៃ គោះតុគោះទូញាក់ខ្លួនរាំរែកបានត្រូវទៅតាមចំណូល
ចិត្តរបស់ពលរដ្ឋខ្មែរភាគច្រើន តាមរយៈនិស្ស័យនិងឈាមជ័រជាខ្មែរដូចគ្នា វប្បធម៌ដូនតា
តែមួយជាមួយគ្នា ។
បន្ថែម ២០០បទ
(ចុចលើពាក្យ VIDEO នៅឆ្វេងដៃខាងលើគេដើម្បីមើលចំរៀងលេងបង្ហាញជាវីឌីអូ
និងកូនសញ្ញាពណ៌សបីជ្រុងនៅស្ដាំដៃខាងក្រោមបង្អស់ដើម្បីស្ដាប់តែសំលេងវិញ)
បទទី១និងបទខ្លះទៀតមិនដើរព្រោះមានកំណត់កំរិតនៅខាងយូធូប សូមចុចរំលង។
មិចផត់គេបត់បាត់ហើយ !
០០១
–
០០២
៊-
០០៣