មិនធម្មតា 25/05/2011
Posted by achharia in កំសាន្តកំប្លែង, រូបកំរើក, សាកល្បងប្រាជ្ញា.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, រូបកំរើក
trackback
ពិតជាមិនធម្មតាទេ !
ដែលយកចានដែកធំល្មមមកជិះអុំជំនួសទូកបាន ។
ប្រភពរូបៈ នៅខាងណិតវើកសង្គម khmercity.net
-បើមិនពូកែអុំ មុខតែវិលដូចកន្តិះឡង់ ហើយស្រួលមិនស្រួលអាចផ្អៀងក្រលាប់
ផ្កាប់ចានដែកធ្លាក់ទឹកបានមិនខាន ។
-អព្ភន្តរញាណ(intuition)របស់ក្មេងនោះក៏មិនអន់ដែរ មិនបាច់ទាល់តែគិតតាមរូបមន្ត
រូបវិទ្យាអីទេ គឺឃើញចានដែកភ្លាមដឹងភ្លែតថាយកជិះធ្វើជាទូកបាន ។ បើមិនអញ្ចឹង
ទេ សូមអ្នកភូមិវើដប្រែសនេះជួយគិតលេខប្រាប់ផង បើចានដែកមូលនោះមានទំងន់
៥គីឡូក្រាម មានបន្ទាត់ផ្ចិត៩ដេស៊ីម៉ែត្រ កំពស់៤ដេស៊ីម៉ែត្រ ហើយពេលក្មេងនោះ
ចូលជិះចង់អោយចានដែកនោះលិចស្រុតទៅក្នុងទឹកបានអស់ជ្រៅត្រឹម១ដេស៊ីម៉ែត្រ
តើក្មេងនោះត្រូវមានទំងន់អស់ច្រើនប៉ុន្មានគីឡូក្រាមដែរ ? (ទឹក១លីត្រ=១គីឡូក្រាម)
រូបមានទំរង់ហ្វាយល៍(FILE FORMAT) ជា ជីហ្វកំរើក (gif animation)
តើរូបទាំងពីរខាងលើនេះខុសគ្នាត្រង់ណា ?
ខុសគ្នាត្រង់ទឹក ។ តើត្រូវទេachharia ?
ត្រូវហើយ បាទ! គឺរូបខាងលើមានទឹករលកធំជាង ។
ជួនកាលកំហុសធំៗនៅជង្គ្រឹងៗនឹងមុខ ក៏មានអ្នកខ្លះមើលមិន
ឃើញ ព្រោះតែគំនិតល្អិតល្អន់ពេក ខំរកតែក្នុងកន្លែងលំអិត វែក
ញែកកំហុសដែលមិនសំខាន់ប្រកែកគ្នាអែក៏មាន ដូចក្នុងព្រឹត្តិការណ៍
ប្រវត្តិសាស្ត្រនានាក្នុងស្រុកខ្មែរជាដើម នាំគ្នាស៊ីផឹកអស់មួយតុក(តុ)
ចង់អោយម៉ុកចេញលុយតែអែង ម៉េច(នឹង)ត្រូវ ? 🙂 !
ខ្ញុំធ្លាប់លឺគេនិយាយថាអ្នកពូកែប្រៀបធៀបក៏ពូកែខាងរូបវិទ្យាដែរ។
សូមអរគុណ somada ច្រើនបានចូលលេងខ្ញុំមិនអោយសូវស្ងាត់។
ខុសគ្នាត្រង់រូប១នៅលើ រូប១នៅខាងក្រោម
មានខុសគ្នាអែណា គ្រាន់តែមួយនៅលើមួយនៅក្រោម
រួបមួយដូចតែគ្នាហ្នឹង ! ហាសហា៎ និយាយលេងដែរទេ ។
ការមើលឃើញកំហុសគ្នាទាំងដុលរបស់ លោកតាពេជ្យ នេះវាហួស

ពីថ្នាក់ជាតិ ចូលដល់ថ្នាក់អន្តរជាតិហើយ ហើយអាហ្នឹងគេណាត់គ្នា
នាំគ្នាថាលើកលែងចោលមិនយកជាការយូរណាស់ហើយ ។ ដូចគេថា
ប្រាប់ត្រង់ៗហើយថា អ៊ិនរើនេយស្នឹលអែមនើស្ទី គឺរឿងទាំងផ្ទាំងៗ
តាំងដុលៗ ទាំងប្រទេសៗ ត្រូវលើកលែងចោល បែបចង់ផឌឺនឹងមាត្រា
យើងដែរ …។ សួរអ្នកគ្រួមតេយ្យសាលាក៏ពួកគាត់មុខតែឆ្លើយអចឹងដែរ
ថាអាហ្នឹងគេមិនរាប់ថាខុសយកជាការទេ ត្រង់រូបទាំងផ្ទាំងមួយនៅលើ
មួយនៅក្រោមនោះ ។ និយាយអ្ចឹងនឹកឃើញសំដីមានន័យដូចក្នុងរឿង
សាមកុកមួយថា អ្នកដុតកំពុងឈរមើលផ្សែងនិងរងើកភ្លើងផ្ទះដែល
កំពុងតែឆេះមិនទាន់អស់នៅឡើយពីត្រើយម្ខាងអែនោះ យ៉ាងរំភើយ…
អរគុណ លោកតាពេជ្យ (រហ័សនាមមិនធម្មតាដែរ) បានចូលលេងខ្ញុំ ។
ពិតជាមិនធម្មតាមែន ផ្កាយចង់ជិះចានដែកចឹងដែរ ដឹងមានអត់ណ៎? អាគិគិៗៗៗ
.


ហេហេ៎! ផ្កាយសួគ៌ និយាយលេងន្យាយមែន ?
ខ្ញុំមិនកំណាញ់ទេ ត្រឹមតាម៉ាជីះលេងកំសាន្តហ្នឹង ។
ណេះ! សាកមើលទៅចឹង អុំមួយៗណា៎ទប់ខ្លូនអោយនឹងផង
ប្រយាត់ទឹកចូលចានដែកពេញលិចមុនទៅដល់ត្រើយ…អាគិគិៗ 🙂
រវល់តែកាច់ស្តាយល៍ដាក់កាមេរ៉ា ស្រៀវតែធ្លាក់ទឹកខានអុំទេ ហាហា៎!ៗ! 🙂
ផ្កាយសួគ៌អាចចុចលើរូបដើម្បីមើលរូបបានធំច្បាស់ជាងបន្តិចនិងចំលងយកបាន
រឺចុចទីនេះដើម្បីមើលនិងចំលងយករូបមានទំរង់ហ្វាយល៍ជា ហ្វ្លាស (-.swf) ។
.
ហាក! ផ្កាយនិយាយមែនតើ មិនបាននិយាយលេងហេណា៎ អាគិគិៗៗ តែខ្លាចតែគ្មានចានដែកណាដាក់ផ្កាយកើត ព្រោះមើលតែមាឌទៅដឹងហើយ មិនចង់អួតហេ ចានដែកល្មមៗដាក់លិចភ្លឹបម៉ង ។
អរគុណដែលបានចែករំលែករូបភាពល្អៗបែបនេះ អាគិគិៗៗ
.
បើមើលឃើញរូបនោះសមល្អស្អាត មិនអីទេចឹង ។
រូបហ្នឹងធ្វើប្រញាប់ មើលយូរៗឃើញកន្លែងមិនទំនងពីរបី
កន្លែងគឺ រូបផ្កាយរាងធំបន្តិចនិងគ្មានស្រមោលអាវក្រហម
ចាំងឆ្លុះទៅក្នុងទឹក …លុបក៏នៅជាប់សៗត្រង់ខ្នងនិងដៃដែរ ។
អរគុណ ផ្កាយសួគ៌ ដែរដែលបានឆៀងមកលេងខ្ញុំ 🙂
អ៊ួយ ថ្វីបើមើលទៅមានចំនុចរាងឆ្គងមែន តែក៏សមសរសើរដោយស្មោះហើយនៀក ចេះរករូបផ្កាយពីណាបានមក ហើយកាត់តមិនធម្មតាហេ មើលភ្លែតណា ផ្កាយចង់ភ័យនឹងខ្លួនឯងទៀត ថាហេតុអីបានទៅជិះចានដែកចឹង? ហេហេហ
គឺរូបដែលផ្កាយដាក់ចែកចាយគ្នាមើលហ្នឹង មួយណា
មានពាក់អាវក្រហមឆេះដូចគ្នា ហ្នឹងហើយ ។ ចុះក្រែងថា
ចង់ជិះចានដែកអ្ហី ? ដល់ឃើញបានជិះម៉េចចង់ភ័យ
ទៅវិញ ? អរគុណ បានមកលេងនិងសរសើរខ្ញុំ 🙂
ផ្កាយលោតចុះទឹកតែម្តងទៅ កុំឲ្យចានដែកលិចទាន់ ។
ហិហិ៎ៗ!
មែនហើយផ្កាយ ហក់ប្រូងទៅកុំអោយទទឹកទាន់ 🙂
អូ អត់ចេះហែលទឹកផង ហានតែហក់ដឹងតែបានទៅលេងព្រះពុទ្ធមុនគេមិនខានហេ 😦
មានព្រះពុទ្ធអែណាទៅចាំជួបផ្កាយនៅក្នុងទឹក ? ហេហេ
បើមិនចេះហែលទឹក ចាំខ្ញុំប្រាប់ដើម្បីកុំអោយមើលរូបនោះ
ភ័យបាន គឺទឹកនៅកន្លែងដែលផ្កាយកំពុងជិះចានដែកនោះ
រាក់ទេ ស្មើចង្កេះហ្នឹង បើធ្លាក់ទឹកក៏ដើរលុយបានដែរ ។
អូ ទឹករាក់ត្រឹមកទាមែន? អាគិគិៗៗៗ
កទា ? មិនមែនត្រឹមកទាទេ គេច្រើននិយាយថា
ទឹកហ្នឹងរាក់ត្រឹមកកង្កែបទេតើ ! ទោះ អូរ ស្ទឹង បឹង
បួ ទន្លេ នៅទីណាក៏នៅតែជ្រៅរឺរាក់ត្រឹមកកង្កែបដែរ 🙂
ត្រឹមត្រូវ ត្រឹមត្រូវ នេះជាកំហុសខាងស្រី រកនឹកមិនឃើញ នឹកឃើញតែកទា អាគិគិៗៗៗ
ហ្នឹងហើយ ! អោយចាំថាកកង្កែប តិចលើកក្រោយ
មិនចាំទៅច្រឡំមិនថាកទា ទៅថាកអីផ្សេងៗទៀត វីវរហើយ ខាងប្រុសជួយមិនទាន់ទេ 🙂
កុំជឿលោកachhariaផ្កាយ ជឿបងឯណេះវិញណា ដើម្បី កុំឲ្យទទឹកដោះខោអាវទុកលើចានដែកហ្នឹងហើយ ហើយហក់ចូលទឹកទៅដើម្បីកុំឲ្យទទឹក ពេលដល់គោកស្លៀកវិញបានហើយគ្មាននរណាឃើញទេ ។
.
ឃឹក! នេះ somada បែបចង់សាកថ្វីដៃកាមេរ៉ាថ្មីហើយមើលទៅ។
មែនហើយ! គ្មាននរណាឃើញទេ…នឹកឃើញរឿងកំប្លែងមួយដែរ
មានគូសង្សារថ្មីថ្មោងមួយគូបានច្រៀតគ្នាជិះស៊ីក្លូមួយជាមួយគ្នា
ទៅចូលរួមពិធីជប់លៀងរបស់មិត្តភក្ដិ ។ តាមផ្លូវ ដល់កន្លែងរាង
ស្ងាត់បន្តិចមួយ កំលោះដៃស្អិតចិត្តស្លុយឆ្លៀតអោកាសកេងយក
ចំនេញក៏បន្លំថើបនិងដៃរាងរវាមជាប់បន្តិចផង។ ទាំងមុខក្រហមព្រឿង
អឹមអៀនផង នាងជាសង្សារយកដៃគាសហើយរអ៊ូតិចៗដូចខ្សឹបថា
– ដឹងស្អីទេបង ធ្វើដូចអត់របបម្ល៉េះមិនចេះខ្មាស់គេឃើញតាមផ្លូវ ! ”
កំលោះដាច់ដាបមុខក្រាស់តបដោយសំលេងថ្នាក់ថ្នមលួងលោម
-ខ្មាស់អីទេអូន ទីនេះស្ងាត់សឹងអីហ្នឹង !
ពូស៊ីក្លូបន្ទរទាំងសំលេងឡើងឈាមនឹងគេដែរទាំងបន់ក្នុងចិត្តកុំអោយ
ដាច់សាច់រឿងដែលកំពុងសំដែងនៅចំពោះមុខថា
-មែនហើយក្មួយ ទីនេះស្ងាត់ល្អណាស់ គ្មាននរណាឃើញទេ ! 🙂
.
បើធ្វើចឹងទាល់តែបងស្រីមកលោតលេងជាមួយផ្កាយដែរ នឹងបានផ្កាយព្រម អាគិគិៗៗៗ
មែន! និយាយអញ្ចឹងបានត្រូវ ផ្កាយ ។ ដោះខោអាវដាក់ក្នុង
ចានដែកហើយនាំគ្នាហក់ប្រូងទាំងពីរនាក់ទៅ ខ្ញុំអ្នកទប់ចាន
ដែកកុំអោយរសាត់អណ្ដែតទៅឆ្ងាយចោលម្ចាស់ខោអាវបាន
…ស្ងាត់ល្អណាស់ ….អត់មាននរណាឃើញទេ !!! ហេហេ៎ 😆
អូ បើចឹងមិនអយុត្តិធម៌ពេកទេអី? អត់ហេ ចាំផ្កាយជួយទាញachharia ទម្លាក់ទឹកដែរ ដើម្បីកុំឲ្យអន់ចិត្ត អាគិគិ
អត់ទេមិនបាច់ទេ ! ខ្ញុំស៊ូនៅចាំខោអាវអោយហើយនិង
នៅចាំមើលផ្លូវ ពេលឃើញនរណាដើរមក ចាំខ្ញុំប្រាប់
អោយអ្នកទាំងពីរឡើងពីទឹកមកដែរ ហាហា៎..វ៉ាក់អែ 😆
កំឡោះដៃស្អិតម្នាក់នោះសង្ស័យតែអ្នកនិយាយហ្នឹងហើយមើលទៅ ? បើមិនអញ្ចឹងមិនមែនដឹងរឿងទាំងអស់បែបនេះទេ ។មិនអញ្ចឹងហ្អេស លោកachharia ?
មិនមែនទេ somada
នេះគ្រាន់តែជារឿងកំប្លែងខ្លីមួយដែលត្រូវនឹងពាក្យ
គ្មានរណាឃើញទេ ហ្នឹងតែប៉ុននោះ ។ តែខ្ញុំថាអ្នកដៃស្អិត
យ៉ាងណាក៏មិនបង្ករបញ្ហាច្រើនដល់អ្នកដៃរអិលដែរ ស្អិត
ប៉ះមួយជាប់ចប់ តែបើដៃរអិលវិញគ្មានអ្វីតោងជាប់បានទេ
រលាស់ភឹលផ្លូចអស់ពីមួយទៅមួយ ហ្នឹងបានយ៉ាប់ 🙂