jump to navigation

សីលធម៌ និង កុសលធម៌ ខុសគ្នាត្រង់ណា ? 04/06/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , ,
trackback

 

 

 
គុណធម៌ > សីលធម៌ + កុសលធម៌
 
 
និយមន័យនៃពាក្យ សីលធម៌ ក្នុងវចនានុក្រមខ្មែរសម្ដេចជួន ណាត ចែងថា
សីលធម្មសីលធម៌ សីលដែលជាធម៌(របស់សត្វលោក) ឬ សីលនិងធម៌;
កិរិយាមារយាទ, សណ្ដាប់ធ្នាប់, ដំបូន្មានដែលនាំឲ្យចៀសវាងអំពើ​អាក្រក់
ហើយឲ្យប្រព្រឹត្តតែអំពើល្អៈ ប្រកបដោយសីលធម៌,ប្រាសចាកសីលធម៌ ។
ចំណែកពាក្យ កុសលធម៌ គ្មានទេក្នុងវចនានុក្រមនោះ គេអាចរកឃើញតែពាក្យ
កុសល(ន.)(បា.)(កុសល់) កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់(បុណ្យ)។
ព.ផ្ទ. អកុសល ។
កុលសកម្ម (ន.)(បា.)(កុសល់ឡៈកាំ) “អំពើល្អ, ការងារគ្មានទោស, អំពើ
កម្ចាត់បាបធម៌ឲ្យឃ្លាតចេញ, ការកាត់អកុសលចេញ។ ឧ. ការកើតមកជាអ្នក
មាន ជាអ្នកប្រកបដោយសុភមង្គល គឺមកពីបានសាងកុសលកម្ម ។”
ហើយបើ
ចង់រកពាក្យ គុណធម៌ ត្រូវចូលមើលបន្តនៅត្រង់ពាក្យ គុណ ទើបឃើញ
គុណធម៌(—ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្តីសុ​ខទុ​ក្ខ​តាម​ជាន់​តាម​ថ្នាក់
បានខាងអំពើល្អ អាក្រក់ គឺបុណ្យនិងបាបដែលបុគ្គលធ្វើ។ សេចក្តីល្អ, សេចក្តីបរិសុទ្ធ,
សេចក្តីអាណិត, ប្រណី ។

 
ខាងលើនេះជាសំរង់និយមន័យនៃពាក្យ សីលធម៌ កុសលធម៌ និង​ គុណធម៌
ចំលង​ចេញពីវចនានុក្រមខ្មែរសម្ដេចជួន ណាត ដែលកំពុងត្រូវបានកំណត់អោយ
យកប្រើ​​ប្រា​សជាគោលនិងជាផ្លូវការដើម្បីមានឯ​កភា​ពក​្នុង​សំនេ​រផ​ង ផ្ទៀងផ្ទាត់រក
អក្ខរាវិរុទ្ធ​ផងនិងសំរាប់ស្វែងយល់ពីនិយមន័​យនៃពា​ក្យ​និមួ​យៗ​ផង​ ។
ដោយសេចក្តីពន្យល់ជានិយមន័យនៃពាក​្យទាំ​ងនោះ​ហាក់​ដូច​នៅមិ​នដា​ច់ស្រឡះពី
គ្នាអោយស្រួលយល់បានផង ពិបាកយល់ជឿតាមងាយៗផង ដូចត្រង់ការរាប់បញ្ចូល
សេចក្តីទុក្ខ អំពើអាក្រក់ និងបាប ក្នុងសេចក្តីពន្យល់ជានិយមន័យនៃពា​ក្យ គុណធម៌
ថាជា ធម៌ដែលមានដំណើរចម្រើនសេចក្តីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើ
ល្អ អាក្រក់ គឺបុណ្យនិងបាបដែលបុគ្គលធ្វើ
ដូចឃើញខាងលើនោះ ខ្ញុំសាកល្បង
លើកយកឧទាហរណ៍មួយតាមការចងចាំនិងយ​ល់ឃើ​ញ​ដើម្បីញែ​កនិ​យ​មន័​យទាំង
នោះអោយងាយស្ដាប់និងឆាប់យល់បាននូ​វភា​ពខុ​សគ្នាដូ​ចតទៅ ៖
 
ក្មេងជំទង់ម្នាក់បានឆក់កាបូ​បថៅកែ​ច្រូ​ចបា​នហើ​យកំ​ពុង​រត់​ទៅ ។ ក្រោយពីដេញតាម
ទាន់និងចាប់បានក្មេងនោះ​ហើយយកកាបូបមកវិញទាំងហត់គឃូស ថៅកែច្រូចមិន
បានប្រើកំហឹងវាយដំជេរស្ដីនិងនាំ​ក​្មេ​ងនោះ​ទៅកា​ន់ប៉ូ​លិស​ដើម្​បីដា​ក់ទោ​សទ័​ណ្ឌទេ។
ក្រោយពីសាកសួរក្មេងនោះដឹងពីភាព​ក្រីក្រ​​ដែ​លជា​មូល​ហេតុ​នៃកា​រឆ​ក់លួ​ចនោះ​ហើយ
ច្រូចក៏និយាយណែនាំក្មេងនោះកុំអោយ​ធ្វើ​ដូច្នោះទៀ​តនិ​ងបា​នប្រគ​ល់ប្រាក់​មួយ​ចំនួន
ដល់ក្មេងនោះដោយសុទ្ធចិត្តនិងគ្មា​នរំ​ពឺង​ចង់​បាន​កា​រត​បស្នង​គុណ​ពី​ក្មេ​ងនោះ​វិញទេ​។
​ការមានក្តីអំណត់មិនធ្វើអំពើហឹ​ង្សា អត់អោនអធ្យាស្រ័យ និយាយណែនាំអបរំអោយ
ក្មេងនោះឈប់ប្រព្រឺត្តកំហុសឆ្គ​ងនា​នាក្នុងស​ង្គម របស់ច្រូចនេះជា សីលធម៌
ការប្រគល់ប្រាកកាសដើម្បីជួយក្មេ​ង​ក្រីក្រនោះ​ដោយ​ចិ​ត្តប​រិសុ​ទ្ធ​គ្មា​នរំ​ពឹង​ពីកា​រតប
ស្នងសងគុណស្រ័យមកវិញរបស់ថៅកែច្រូ​ច​នេះ​​ជា កុសលធម៌

ដូចនេះ សីលធម៌ គឺសំដៅទៅលើវត្តមាននៃទង្វើល្អខាង​ផ្លូវ​កាយ​ វាចា និងចិត្ត
ចំណែក កុសលធម៌ គឺសំដៅទៅលើវត្តមាននៃទង្វើជាទានជួ​យឧប​ត្ថម្ភខាង​ផ្លូវ​សំភារៈ
មានប្រាក់កាស គ្រឿងប្រើប្រាសនិងគ្រឿងបរិភោគ​ជាដើម ។ សីលធម៌ និង
កុសលធម៌ ទាំងពីរនេះជាមែកធាងចំបងរបស់ គុណធម៌ ដែលសំដៅទៅលើន័យ
ដ៏ធំគ្របដណ្ដប់គ្រប់វត្តមាននៃ​ទង្វើ​ទាំងឡា​យដែល​មាន​គុណ​ប្រ​យោជន៍ មាន
លទ្ធផលជាវិជ្ជាមានតាមរយៈផ្លូវកាយ វាចា ចិត្ត និងតាមផ្លូវ​សំភារៈ ។

 

សំគាល់បន្ថែមៈ
ការធ្វើទានដោយរំពឹងចង់បានផលត​បស្នង​មក​វិញ​បាន​ន័យ​ថាគ្មាន​ចិត្តជ្រ​ះថ្លា
បរិសុទ្ធក្នុងការបរិចា្ចគ មិនមែនហៅថាមានកុសលធម៌ទេ មិនមែនជាកុសលកម្ម
ហើយមិនអាចទទួលបានកុសលផលដែរ។​ ផ្ទុយទៅវិញទានកម្មមិនជ្រះថ្លាបរិ​សុទ្ធ
បែបបនេះប្រៀបបានទៅនឹងការបោះទុន​ធ្វើវិ​និយោ​គអ្វី​មួ​យអែនោះទេ ដែលអាច
ថាខាតនៅពេលដែលគ្មានរឺបានទទួលផលតប​ស្នង​តិចជា​ងទាន​ដែល​អោយ និង
អាចថាចំណេញនៅពេលដែលបានទទួលផលតប​ស្នងច្រើនជាង​ដើមទុន​ទានដែល
បានធ្វើដូចក្តីរំពឹងទុក។
អញ្ចឹង តើការធ្វើបុណ្យដាក់ទាន ជួយ អោយ ជូន ប្រកេន ថ្វាយ ឧបត្ថម្ភសំភារៈ
ទាំងឡាយដល់អ្នកដទៃណាដែលកំពុ​ងស្រេក​ឃ្លានត្រូវការ មានន័យបានថាជា
ការសាងកុសលធម៌រឺជាការបោះទុនចាំ​យកចំ​ណេញទៅ​ថ្ងៃមុ​ខថ្ងៃ​ក្រោយ?
បើជាការសាងកុសលធម៌ តើដើម្បីបំពេញបំណងខ្លួនអែងផងដែរ​មែនទេ ?
(សូមបញ្ជាក់ថានេះជាទស្សនៈផ្ទា​ល់ខ្លូន​មួយរប​ស់ខ្ញុំ​ប៉ុននោះ)

 



 
 

Advertisements

មតិ»

1. Love Kampuchea - 06/06/2011

Thanks for sharing.

achharia - 06/06/2011

Hi Love Kampuchea ,
thank you, too, for stopping by.
I have already seen your blog .
It’s very informative and interesting ..
Hope to see you again and have a nice day .

Love Kampuchea - 09/06/2011

Thanks for stopping by and leaved me a comment. I wish you for the very best.

achharia - 09/06/2011

Hi Sunisa ,

I’m so glad that you come and visit my weblog again .
Thanks for your time .
Wishing you all the best and good luck .

achharia - 10/06/2011

And this is a pic I get from your weblog .
I like digital art and just make it a bit vivid:

2. pkay_sour - 08/06/2011

ហូ!!!!! ចេះធម៌ទៀតណ៎? តើលើលោកនេះមានរឿង​អបិយជំនឿមែនហ៎? មិនប្រាកដហេ តែថា ការធ្វើល្អ គឺដើម្បីឲ្យយើងគ្រប់គ្នារស់នៅដោយសេចក្តីសុខ មិនមានការឈ្នានីស​គ្នា ដោយហេតុនេះហើយទើបយើងអាចនិយាយបានថា ការសាងកុសលធម៌រឺជាការ​បោះ​ទុន​ចាំ​យក​ចំណេញ​ទៅថ្ងៃមុខថ្ងៃក្រោយ

achharia - 08/06/2011

មិនមែនអបិយជំនឿទេ ផ្កាយសួគ៌ គេនិយាយថា អរូបីជំនឿ គឺជំនឿទៅលើ
អំណាចខ្លាំងពូកែរបស់អ្វើមួយដែល​គ្មា​នរូបរាងអោយប៉ះពាល់រឺមើលឃើញ
បានដូចជា អ្នកតា (ដែលក្លាយមកពី អនត្តា ប្រែថាគ្មានរូបកាយ ដល់នាំគ្នា
និយាយតាមគ្នាដោយមិនចេះអក្សរឬមិ​នស្គាល់ប្រភព​ពាក្យ​បា​លីផ​ងក៏​ថា​ត្រឹម
តែ នត្តាលឺតែ នត្តា > នតា > នាក់តា > អ្នកតា ។ដូចចាស់ៗ
ខ្លះដែលមិនស្គាល់ពាក្យបរទេសមិន​​ហ៊ាន​ហៅ អាមេរិក ទេ គាត់ថាគេខំយក
គាត់បានទៅរស់នៅទីនោះ ហៅ គេត្រឹម ម៉ារិចៗ បានហើយកុំ អា ដាច់សាច់
ពេក 🙂 ) អ្នកសច្ចំជាដើម ។ ប៉ុន្តែ សីលធម៌ និង កុសលធម៌ នេះមិន
ចាត់ចូលជាអរូបីជំនឿទេវាជាអ្វីដែល​ខ្ញុំ​រៀប​រាប់​ត្រួ​ស​ៗ​នោះហើយ ។

មែនហើយផ្កាយ ធ្វើល្អ ធ្វើបុណ្យ ជួនកាលបានបាបមកវិញក៏មានដែរ ពេល
នោះហើយពាក្យចំអកឬស្ដីបន្ទោសថា ធ្វើគុណបានទោស ! ត្រូវបានគេពោល
ឬនិយាយលាន់មាត់មកដែរ …នេះហើយជាកុសលផល ?

pkay_sour - 09/06/2011

អូ សូមទោសខ្ញុំអត់ដឹង នេះជាកំហុសខាងស្រីទាំងស្រុង អាគិគិៗៗ អរគុណដែលបានជួយណែនាំ ។ ចេះច្រើនចឹងមិនមែន​ប្រាប់ផ្កាយ​ថាមិនដែរ​រៀនធម៌ហេណា៎?

achharia - 09/06/2011

ផ្កាយ! និយាយខាងស្រី ខាងប្រុស អញ្ចឹងដូចក្នុងពិធីមង្គលការ
បែបធ្លាប់ធ្វើរឺដើរតាមចៅមហាហើយ​មើល​ទៅ ហេហេ…
ខ្ញុំចេះអីខ្ញុំច្រើន រៀបរាប់តាមតែធ្លាប់លឺគេនិយាយអោ​យ​ស្ដាប់​ខ្លះ
តាមសៀវភៅគេសរសេរខ្លះហ្នឹង ។ បើនិយាយពី​ធម៌អាថ៌វិញ
ស្រេចហើយ តែខ្ញុំគិតថាម្នាក់ៗតែដល់អាយុគង់​តែចេះ​អែ​ងទេ ។

លឺថាផ្កាយកំពុងស្មុកស្មាញ តើកាតសាញបានហើយនៅ ?
អរគុណ​ផ្កាយសួគ៌ច្រើន បានឧស្សាហ៍មកអើតខ្ញុំ 🙂

pkay_sour - 10/06/2011

ខាងស្រីខាងប្រុសនឹង ជាពាក្យផ្កាយចូលចិត្តនិយាយលេង ជំនូស​ឲ្យ​ការហៅឈ្មោះខ្លួនឯងអីនឹងណា៎ មិនបានដើរតាមចៅមហាអី​នោះទេ​កុំយល់ច្រលំណា៎ អាគិគិៗៗៗ ឃើញ​ achharia ចេះ​ដឹង​ច្រើន​ចឹង គួរឲ្យច្រណែនដល់ហើយ ផ្កាយវិញមិនសូវចេះអីសោះហើយ ពិត​ជាយ៉ាប់មែន បានតែរឿងអត់បានការសោះហើយ 😦
បញ្ហាចេះតែមានហូរហែរ មួយមិនទាន់ចប់មានរឿង​មួយទៀតចូល​មក ពិតជាជិវិតស្មុកស្មាញមែន តែមិនអីហេ អរគុណដែលបានចជួសួរនាំ

pkay_sour - 10/06/2011

ជួយសូរនាំ **

មិនបាច់គុណស្រ័យអីច្រើននោះទេ សុទ្ធតែបងប្អូនអ្នកភូមិយើង​នឹងណា៎ 🙂

achharia - 10/06/2011

ផ្កាយសួគ៌!

ខ្ញុំក៏ដឹងថាផ្កាយចង់និយាយលេងដែរ ផ្លែវោហាក៏មិនអន់
ហើយនោះក៏ខ្ញុំសួរលេងវិញដែរគ្រាន់​បាន​សើច។ មិនងាយ
ច្រឡំបានទេ មើលតែសំលៀបំពាក់ក៏ដឹងដែរ បើចៅមហា
ម្ល៉េះស្លៀកក្បិនខ្ទឺតទំពាស្លា​ម្លូ​ម៉ោញៗបាត់ហើយ ហេហេ…
និយាយរឿងចេះច្រើន ទាំងផ្កាយទាំងខ្ញុំនិង​គ្រប់ៗគ្នាសុទ្ធតែ
ចេះច្រើនៗដូចគ្នា គ្រាន់តែចេះនេះចេះនោះផ្សេងៗគ្នា
ខ្លះជាចំនេះគេត្រូវការ ខ្លះគេមិនសូវត្រូវការរឺអត់ត្រូវ​ការ ។

ខ្ញុំគិតថាគ្រាន់តែថាអរគុណគ្នាមូ​យ​ម៉ាត់​ វាមិនខាតអីប៉ុន្មានទេ។
នៅស្រុកគេខ្លះ ពាក្យ សុំទោស និង អរគុណ វាស្ទើរតែក្លាយ
ជាពាក្យភ្លាត់មាត់ ចុមយក្ស! អ៊ិះអ៊ឹះរបស់យើងទៅហើយ ។
ឧ. ពេលជ្រុលជ្រួសដោយអចេតនាជាន់ជើង​ឬប៉ះ​ទង​្គ​ិច​រាង​កាយ
នរណាម្នាក់ ពាក្យសុំទោសវាចេញមកអែងដូចយើងភា្ល​ត់មា​ត់បា​នជា
ពាក្យគ្មានបានការឬថាកំប្លែងបន្លំ​ក្ដី​អាម៉ា​ស់​ចំពោះ​កំហុ​ស​ឆ្គាំ​​ឆ្គង​នោះ។
មិនដូចខាងយើងនៅទំនើងខ្លះ ដកដាវដកកាំភ្លើងដំលើងធ្មុងសួរ
រកមុខ ដាល់តប់កាប់ចាក់បានជារឿងធំដុំបាន គ្រាន់តែចេញពីរឿង
បន្ដិចបន្តួចដែលគួរអធ្យាស្រ័យអ​ត់អោ​នអោ​យ​គ្នាបា​នងា​យៗ​សោះ ។

បើនិយាយពី អរគុណ វិញដូចដណ្ដើមគ្នាថា ….អ្នកទិញចំណីញ៉ាំ
អរគុណអ្នកលក់ព្រោះបាននំចំណី ចំណែកអ្នកលក់អរគុណអ្នកទិញ
ព្រោះបានជួយទិញនិងបានលុយ ។ អរគុណទៅ​ អរគុណមក ។
តែធ្វើដូចខ្មែរយើងខ្លះ ជាញឹកញាប់ជំនួសពាក្យអស់​នោះគ្រាន់តែ
ញញឹមដាក់គ្នាបញ្ជាក់ពីភាពយោកយល់ឬ​ភាពពេញ​ចិត្ត​ត្រេក​អរ​ក៏
ស្រួលម្យ៉ាងដែរ ទុកបំពង់កច្រៀងការាអូខេពេលទំនេ​រស្ងាត់ៗ 🙂
មិនថាអ្ចឹង ផ្កាយ ? ​ អាគិៗៗ ! 🙂

Pkay Sour - 11/06/2011

ត្រូវហើយ តែខុសត្រង់ថា បើនិយាយសាច់ការនោះ ផ្កាយមិនសូវជាចេះអីនោះ​ទេ បើវោហារវិញ បានតែខាងអត់ប្រយោជន៍ គ្មានបានជាសាច់ការទេ វាបែរចេញជាសាច់គោណានុះឆ្គុះ ។

ហេភ្លេចមើល មានរូបផ្កាយតាំងសិល្បិ៍ទៀតណ៎ មិនធម្មតាមែន 🙂

achharia - 11/06/2011

សូមសរសើរផ្កាយ​​ ​​​​ពូកែដាក់ខ្លួនមិនវាយរឹកអួត​អាង​ក្អេងក្អា​ងដូ​ចខ្ញុំ​​។
បើគ្រាន់តែនិយាយចេញបានសាច់គោ ប្រហិត ឆាខ្វៃ នំប៉ាវ ទឹកកក
កាហ្វេទឹកដោះគោ…មកហើយនៅថាមិនពូកែនិយាយទៀត ហេ៎!
ប្រាប់ល្បិចបន្តិចមើល និយាយយ៉ាងម៉េចបានចេញសាច់គោ ?
🙂

ប៉ុន្មានឆ្នាំទៀតទើបហាត់រៀនយុទ្ធសីល្ប៍ចប់​​​​​​​​​​​​​​​​​​​ ​​​?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: