jump to navigation

ស្រុកខ្ញុំ ស្រុកយើងជានីតិរដ្ឋមែនទេ ? 11/06/2011

Posted by achharia in ចំណេះដឹងទូទៅ, នយោបាយនិងនយោបោក, វីឌីអូ.
Tags:
trackback

 

ទីណាមានការកៀបសង្កត់ ទីនោះតែងមានការរើបំរាស់ !


 

តាមរយៈជ្រុងមួយនេះមើលទៅដូចនៅស្រុកមួយ ដូចទិដ្ឋភាពក្នុងប្រទេស
មួយដែលគ្មានច្បាប់ទំលាប់អីនឹងគេ។ តើមានជ្រុងណាបែបហ្នឹងទៀតទេ ?
បើមានច្រើនឡើងៗបែបហ្នឹង ហ្នឹងហើយជាសញ្ញាណនៃដំនើរឆ្ពោះទៅរកការ
ផ្លាស់ប្ដូររបបរឺអ្នកដឹកនាំបាន។ ចុះថារាស្ត្រជាធំ ជាម៉ែជាឪ ជាម្ចាស់សន្លឹក
ឆ្នោតសំរេចវាសនាប្រទេសជាតិ ជាម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សា ? រឺគ្រាន់តែ
និយាយបញ្ជោរបញ្ឆោតលេងៗទេ? គេលឺតែមួយឆាវៗពេលបោះឆ្នោតទេ?
តើដែលហៅថារាស្ត្រៗនោះនៅអែណា​ ? បំរើរាស្ត្ររឺពើងទ្រូងដាក់រាស្ត្រ ?
…នេះជាការពិចារណានិងចំងល់ផ្ទាល់ខ្លូន ដែលផុសចេញបន្ទាប់ពីបាន
ឃើញនូវទិដ្ឋភាពគួរអោយសោកស្ដាយមួយដូចមានក្នុងវីឌីអូខាងលើនេះ ។
ស៊ីត្រីព្រួលសកស្រកាចោល មិនឆ្ងាញ់ទេ !
ខុសពីបណ្ដាំធនញ្ជ័យខ្សឹបដាក់ត្រចៀកស្ដេចសោយរាជគ្រប់គ្រងផែនដីថា
បើស៊ីត្រីព្រួលកុំចោលស្រកា ស៊ីត្រីប្រាកុំចោកស្រកី
បើស្ងោរក្បាលត្រីកុំភ្លេចម្ជូរសណ្ដាន់ !

ស្រកាដែលស្រោបខ្លួនត្រី ដូចរាស្ត្រប្រុសស្រីរស់រាយពេញស្រុកពេញដីពេញផ្ទៃប្រទេស
សំរាប់ជួយជារនាំងរាំងដូចព្រួលតទល់ទប់ទាំងសត្រូវពីក្រៅ ជាព្រួលជួយរារាំងឃាំងឃាត់
ទាំងរាល់សកម្មភាពខ្មាំងផ្ទៃក្នុង និងជួយទប់ស្កាត់រាល់សកម្មភាពខុសច្បាប់នានាក្នុងតំបន់
ក៏ដូចក្នុងសហគមន៍ បានដូចជាភ្នែកជាច្រមុះរបស់រដ្ឋាភិបាលដែរ …។
 
ស្រកីជាផ្លូវដកដង្ហើមរបស់ត្រី មានន័យស្មើទៅនឹងចំណុចស្លាប់រស់ ចំណុចខ្សោយ
ដែលត្រូវរកអោយឃើញនិងចាប់អោយបាន ដើម្បីធ្វើអោយខ្មាំងសត្រូវទទួលនូវបរាជ័យ ។
និយាយអោយខ្លី ចង់ឈ្នះខ្មាំងសត្រូវត្រូវរកចំនុចខ្សោយស្លាប់រស់របស់សត្រូវអោយបាន ។
 
ក្បាលត្រីដែលកាត់យកមកស្ងោរបាន បានឆ្ងាញ់ប្រៀបដូចបានជោគជ័យបានបុណ្យថ្កុំថ្កើង
សូមកុំភ្លេចម្ជូរសណ្ដាន់ដើម្បីកាត់ឆ្អាបផង បង្កើនរស់ជាតិឆ្ងាញ់ផង ដែលចង់មានន័យ
ផងដែរថា បានឈ្នះបានធំថ្កុំថ្កើងសូមកុំភ្លេចញាតិសណ្ដាន កុំភ្លេចអ្នកស្រុកអ្នកស្រែអ្នក
ធ្លាប់ជួយគាំទ្រជ្រោមជ្រែងអោយបានជោគជ័យ ។ នេះត្រូវនឹងសុភាសិតខ្មែរមួយចែងថា

ដល់ត្រើយកុំសើយគូថ! រឺ កុំដល់ត្រើយសើយគូថដាក់!

 
 



 

មតិ»

1. achharia - 12/06/2011

ចំងល់មានបន្តទៀតថា៖

បើមិនចេញបណ្ណកម្មសិទ្ធអោយរាស្ត្រ ទាររក គាត់បានពីណា ????????????????

គ្រប់គ្នាកំពុងតាមដាន…. ខ្មែរទួទាំងពិភពលោកកំពុងតាមដាន

ពិភពលោកក៏កំពុងតាមដាន … ផងដែរតាមដានថាតើខាងបក្ស

តទល់មានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការទាមទាររកយុត្តិធម៌ជូនប្រជារាស្ត្រ !

2. Love Kampuchea - 12/06/2011

So sad for our people, our country.

achharia - 13/06/2011

Yes, it’s really sad for our people and very shame for our country .
Thanks for your comment.

3. somada - 13/06/2011

សូមឲ្យការរើបំរាស់របស់បងប្អូនប្រជាកសិករយើងទទួលបានជោគជ័យ ។ ពិតជាវេទនា ពិបាកមើលណាស់នៅពេលដែលឃើញខ្មែរវាយខ្មែរគ្នាឯងដូច្នេះ ។

achharia - 13/06/2011

ទិដ្ឋភាពនេះបង្ហាញពីភាពទន់ខ្សោយមួយនៃសមត្ថភាពដោះស្រាយ
វិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធីនិងនីតិវិធីប្រកបដោយសីលធម៌ ។

និតិវិធីដោយប្រើគ្រាប់កាំភ្លើង ប្រើអំពើហឹង្សា ប្រើការជំរិតបង្ខិតបង្ខំនានា ជានិតិវិធីមិនប្រកបដោយសីលធម៌ទេ !

បើគ្មានសមត្ថភាពក្នុងការនិយាយ…និយាយភាសាខ្មែរដោះស្រាយជា
មួួយប្រជាពលរដ្ឋទេ ម៉េចក៏មិនដើរចេញទុកអោយអ្នករៀនចេះៗជំនាន់
ក្រោយដែលមានសមត្ថភាពគេមកធ្វើការជំនួស ?…..ខ្ញុំកាន់តែឆ្ងល់ ។

អរគុណ somada បានបង្ហាញនូវមនោសញ្ចេតនានិងជំហរគាំទ្រដល់
យុត្តិធម៌ចំពោះអ្នកស្រែចំការដែលកំពុងរើបំរាស់ពីការគាបសង្កត់​មួយ
ដែលស្ថិតក្រោមរូបភាពនៃនិតិវិធីមួយដ៏គ្មានសីលធម៌អ្វីបន្តិចសោះ ។

4. សុវណ្ណដារ៉ា - 13/06/2011

អរគុណណាស់! ទើបតែដឹងសុភាសិតរបស់ធនជ័យ«បើស៊ីត្រីព្រួលកុំចោលស្រកា បើស៊ីត្រីប្រាកុំចោលស្រី បើស្ងោរក្បាល់ត្រីកុំភ្លេចម្ជូរសណ្តាន់»

achharia - 13/06/2011

ក៏ត្រឹមត្រូវដែរ ! ……បើស៊ីត្រីប្រាកុំចោលស្រី ….។
ស្រីក្មេងៗស្អាតៗ ជាចំនុចខ្សោយសំខាន់បំផុតមួយរបស់ប្រុសៗ​
ជាពិសេសអ្នកដែលមានទ្រព្យសម្បត្តិលុយកាក់និងបុណ្យសក្ដិហើយ
ដូចឃើញស្រាប់ក្នុងប្រវត្តិសាស្ត្រខ្មែរក៏ដូចក្នុងរឿងសាមកុកដ៏
ល្បីល្បាញទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ចិនដែរ ។ អ្នកក្លាហាន
កំរឆ្លងផុតដំណាក់ស្រីស្អាតរឺហៅប្រសាទបីជ្រុងនេះបានណាស់ ។

សេចក្តីពន្យល់ក្នុងប្រកាសខាងដើមនោះគ្រាន់តែជាការសាកល្បងស្វែង
យល់តាមទស្សនៈផ្ទាល់ខ្លួនខ្្ញុំទេ ។

សូមអរគុណច្រើន ដែលបានចូលលេងនិងចំពោះមតិកែលំអសមស្រប
ទៅនឹងអត្ថន័យនៃបណ្ដាំរបស់កំពូលអ្នកប្រាជ្ញរបស់ខ្មែរ ធនជ័យ នេះ។

5. horseofnoname - 18/05/2012
6. horseofnoname - 18/05/2012
7. horseofnoname - 18/05/2012
8. horseofnoname - 18/05/2012

ប៉ូលិសស្រុកខ្មែរដូចនៅខ្សោយដល់ហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: