យិងល័ក្សណ៍ ជិនវ័ត្រ ឈ្នះ អភិសិទ្ធ វេជ្ជាជីវៈ – ពួកមេទាហានសៀមយល់ព្រម… 04/07/2011
Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.Tags: នយោបាយនិងនយោបោក, ផ្សេងៗ
trackback
លុះត្រាតែប្រទេសជិតខាងខ្លួនមានសន្តិភាពផងដែរ !
ពីមុនថាយួនចុះ ពួកខាងជើងនិងខាងត្បូងច្បាំងគ្នារាលដល់លាវដល់ខ្មែរ ដាច់អំនួតខ្មែរ
យើងថាកោះសន្តិភាពអស់ ។ ដល់មកខ្មែរបានចប់សង្គ្រាម ខាងយួននិងលាវចប់ស្ងប់
បានបន្តិចតាំងដល់ខាងពួកសៀមម្ដង អាវលឿងអាវក្រហមរាលមកដល់ព្រះវិហារខ្មែរដែរ។
ក្រលេកមើលទៅខាងស្រុកសៀមជាបន្តមកដល់ពេលនេះ គេទំនងរកសន្តិភាពបានវិញ
ហើយ ដូចមានផ្សាយនៅខាងទំព៍រ CBCNEWS នាថ្ងៃចន្ទ ទី៤ កក្កដា ២០១១នេះថា
Thai military accepts election result
Army will not intervene, defence minister says
គឺពួកមេៗទាហានថៃទទួលយល់ព្រមនូវលទ្ធផលនៃការបោះឆ្នោតរើសតំណាងរាស្ត្រ
នៅស្រុកថៃកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ទោះបីលទ្ធផលពុំទាន់បានប្រកាសជាផ្លូវ
ការក៏ដោយ គេអាចសន្និដ្ខានតាមចំនួនអាសនៈដែលកំពុងរាប់បានជាង៨០%ហើយនោះ
ថាប្អូនស្រីរបស់លោកថាក់ស៊ិន ស៊ីណាវ៉ាត្រា ឈ្មោះ យិងឡាក់ ស៊ីណាវ៉ាត្រា អាយុទើបតែ
៤៤ឆ្នាំនឹងក្លាយជានាយករដ្ឋមន្ត្រីស្រី្តជាលើកដំបូងបង្អស់របស់ថៃនិងក៏ជានាយករដ្ឋមន្ត្រី
ស្ត្រីដ៏ក្មេងជាងគេបង្អស់ក្នុងពិភពលោកដែរ ។
បើដូច្នេះមែន សង្ឃឹមថាទំនាក់ទំនងមិត្តភាពរវាងខ្មែរ-សៀម ក៏ដូចដំណោះស្រាយវិបត្តិ
ព្រំដែន កម្ពុជា-ថៃ នាតំបន់ប្រាសាទព្រះវិហារនោះនឹងមានសញ្ញាជាវិជ្ជមានវិញហើយបាន
លឿនជាងការរំពឺងទុកជាមិនខាន ព្រោះបក្សភឿថៃ(អាវក្រហម)ត្រូវគ្នានឹងខ្មែរយើងជាង
ធ្លាប់មានទំនាក់ទំនងល្អជាមួយខ្មែរយើងជាង មិនដូចអាពួកអាវលឿងនាំភ្លើងសង្គ្រាមទេ ។
(តាមការសង្កេត ឈ្មោះពួកថៃជាផ្លូវការច្រើនជាពាក្យបាលី-សំស្ក្រិតដែលស្ដាប់ទៅត្រូវនឹង
ឈ្មោះខ្មែរយើងដែលចេញពីភាសាបាលី-សំស្ក្រិតហ្នឹងដែរ តែពួកគេសរសេរដោយមិន
បាច់ប្រើជើងអក្សរដូចខ្មែរ មិនសរសេរត្រួតលើគ្នាក៏នៅមើលយល់ដឹងពីប្រភពពាក្យអស់
នោះបានដែរ)
តំណបន្ថែមទៅទំព័រដែលនិយាយពីលទ្ធផលនៃការបោះឆ្នោតនេះ
-មើលលទ្ធផលលំអិតជាងនៃការបោះឆ្នោតនេះ
-មើលលទ្ធផលលំអិតជាងនៃការបោះឆ្នោតនេះបន្ថែម
-Thailand Election 2011 – RESULTS and Live streaming
-Thailand’s First Female PM No Victory For Feminism
-Yingluck unveils Thai coalition
-LIST OF PMs OF THAILAND
-LIST OF PMs OF CAMBODIA
មើលទៅខ្មែរចាំតែរស់ដោយសារគេទេ។ គេមានចលាចលគេមករករឿង សុខចិត្តទ្រាំឲ្យគេវាយ។ គេបានសន្តិភាព ឯងលែងមានអ្នករករឿង។ អត់ចេះការពារខ្លួនទេឬ?
ដូចឃើញរយៈកន្លងមកហើយ ខ្មែរយើងការពារព្រំដែន
ជាមួយពួកសៀមបានល្អហើយតើ ។ សៀមមិនបានចូល
ឈ្លានពានខ្មែរយើងបានទេ …ការមិនតបតភ្លាមពេលប្រយុទ្ធ
គ្នានោះ ជាយុទ្ធសាស្ត្ររបស់មេទ័ពខ្មែរយើងតើ មិនមែនចេះតែ
ថាទ្រាំអោយគេវាយតាមចិត្តទេ ។
ยิ่ง មិនមែនប្រែថា ស្រីទេ
หญิง ទើបប្រែថា ស្រី
.
អូ៎មែន! អរគុណ សុភ័ក្ត្រ បានប្រាប់ខ្ញុំអោយឆាប់បានកែទាន់ថ្មីៗ កុំអីកុហកគេយូរឈ្ងុយពេញភូមិបាត់ ។ ឃើញពួកសរសេរឡាតាំងថា
Ying នឹកដល់ Ying & Yang ក៏ម៉ៃលឿនៗថា ស្រី&ប្រុស ហ្នឹងទៅ ។
តាមពិត ยิ่ง មួយម៉ាត់ហ្នឹងត្រូវនឹងពាក្យអង់គ្លេស៍ថា More សោះ
ដល់ ยิ่งลักษณ์ វាទៅជា The look and feel ទៅវិញ (តាមគ្រូតាថា)
ដែលពិបាករកពាក្យខ្មែរប្រែអោយចំន័យ ។
ធម្មតាឈ្មោះគេមិនត្រូវបកប្រែទេ តែឈ្មោះខ្លះមានន័យជាសេចក្តីបាន
ដែលច្រើនចេញពីពាក្យបាលី-សំស្ក្រឹតដូចគ្នា ក៏រកនឹកប្រែជាភាសាខ្មែរ
ដើម្បីបានយល់ច្បាស់និងងាយជាងផង ដូចឈ្មោះម្សៀ เวชชาชีวะ នេះ
ជាដើម វាត្រូវម៉ាច់នឹងពាក្យខ្មែរយើងតាមភាសាបាលីថា
វិជ្ជាជីវៈវេជ្ជាជីវៈ ហ្នឹង។
.
មិនត្រូវម៉ាច់ទេ គឺខុសពេញទី เวชชาชีวะ ឈ្មោះគាត់មិនមែនសំដៅលើវិជ្ជា ឫមុខវិជ្ជា. វិជ្ជាជីវៈ អីហ្នុងទេ ឈ្មោះគាត់ គឺ វេជ្ជាជីវៈ សំដៅលើ អ្នកចេះអាយុវេទ គឺចេះវិជ្ជាសម្រាប់រក្សាអាយុ, ពេទ្យ, …។ល។ សូមមើលវចនានុក្រម
អរគុណ សុភ័ក្ត្រ ម្ដងទៀតបានជួយប្រាប់កន្លែងខុស ។
តាមពិតឈ្មោះវា សរសេរ វេ– មែន មិនមែន វី– ទេ
គឺខ្ញុំច្រឡំធំ…តែខ្ញុំមិនចូលចិត្តវា ហៅវាតែអា វែកឆា ៗ 🙂
វេជ្ជៈ + អាជីវៈ = វេជ្ជាជីវៈ
= ការប្រកបរបរចិញ្ចឹមជីវិតដោយតំរិះជាគ្រូពេទ្យ ។
វិជ្ជា + ជីវៈ = វិជ្ជាជីវៈ
= វិជ្ជាដ៏ច្បាស់លាស់សំរាប់យកធ្វើជារបរចិញ្ចឹមជីវិតបាន ។
បើឃើញត្រង់ណាខុសទៀត សូមសុភក្ត្រជួយកែប្រាប់ទៀត
ផង…ត្រង់ណាខុសខ្ញុំមិនចេះតែប្រកែកយកត្រូវទេ ។ យើងធ្លាប់
ជជែកគ្នាពីរឿងអក្សរសាស្ត្រនេះម្ដងយូរណាស់ហើយ ស្មានតែ
សុភក្ត្រ អន់ចិត្តនឹងខ្ញុំលែងមកអើតប្លកខ្ញុំហើយ តាមពិតខ្ញុំស្មាន
ខុសសោះ ។
មានសុខសន្តិភាពទៅបានលុះត្រាតែ មានការចះអត់ឱនអោយគ្នា ទៅវិញទៅមក ។ តែរឿងគណបក្សភឿថៃ មិនប្រាកដថាធ្វើអ្វីបានតាម អំពើចិត្តរបស់ខ្លួននោះទេ ថ្វីត្បិតតែឈ្នះឆ្នោតដ៏លើសលុបក៏ដោយ ។ បញ្ហាប្រាសាទព្រះវិហារ ជាពិសេសដី ៥ គីឡូម៉ែត្រ ក្បែរប្រាសាទព្រះវិហ៊ារ តើត្រូវរៀបចំយ៉ាងម៉េច អោយបានចម្រើនទាំងអស់គ្នា (ថៃ-កម្ពុជា)តែដី ៥ គីឡូម៉ែត្រជាដីរបស់ខ្មែរ ហើយបញ្ហាជួសជុលព្រះសាទដែលបានបែក បាកខូចខាតដោយសារការច្បាំងគ្នា តើអ្នកណាអ្នកចេញលុយ ក្នុងការខូចខាត ខ្ញុំគិតថា សម្តេចតេជោហ៊ុន-សែនអ្នកចេញលុយ មែនទេ ?
ខ្ញុំក៏នៅមានការសង្ស័យដែរ ជាពិសេសេពីសំណាក់ពួកមេទ័ពៗ
ដែលធ្លាប់ទំលាក់ ថាក់ស៊ិន បានម្ដងហើយ ។ ថាមិនត្រូវ តែដល់
និយាយមិនត្រូវគ្នាទៀត ក៏អាចទំលាក់ប្អូនស្រីហ្នឹងបានទៀតដែរ។
របត់នយោបាយពួកសៀមបត់បែនក្រឡិចក្រឡុចលឿនមិនធម្មតា..
រឿងប្រាសាទព្រះវិហារចូលដល់ដំណាក់ការថ្នាក់អន្តរជាតិហើយតើ
ចរចាគ្នាក៏ធ្វើអោយមើលហើយ ប៉ុន្មានដងក៏គ្រប់ហើយ បាញ់គ្នាក៏
មានស្លាប់ទាំងសងខាងអោយឃើញហើយ …បើនៅតែមិនអាចដោះ
ស្រាយបានទៀត ពួក ICJ ល្មមមកបត់ជើងថ្វាយបង្គំសៀមវិញទៅ
ឃើញពួកអាវលឿងត្រូវដោះមួកដើរអោនទើបសម ។ ខ្ញុំគិតថារឿង
ជួសជុល គួរតែជាបន្ទុកលើពួក UNESCO ព្រោះប្រាសាទព្រះវិហារ
ជាបេតិកភណ្ឌអន្តរជាតិ មិនមែនរបស់តែខ្មែរទៀតទេ ។
ខ្លាចសម្តេចតេជោ ហ៊ុន-សែន ចង់ចំណេញ គាត់ដេញថ្លៃយក ទៅជួសជុល សំរាប់ប្រាក់ខែអង្គរក្សនោះអី !
បើសិនជាមានការដាក់អោយដេញថ្លៃក្នុងការជួសជុល
ប្រាសាទព្រះវិហារ ខ្ញុំគិតថានរណាក៏មានសិទ្ធិដេញយក
ដែរ អោយតែមានសមត្ថភាព។
អ្នកស្រុកមួយចំនួននាំគ្នានិយាយលេងថា ស្តាយនាយករដ្ឋមន្រ្តីរូបសង្ហា ហើយមានអ្នកបន្ទរថា មិនអីទេ ព្រោះមានស្រីស្អាតមកជំនួសតំណែងបុរសសង្ហា ។
អ្នកដែលមានរូបរាងមុខមាត់ស្អាតបាតស្រស់សង្ហា
មិនប្រាកដថាសុទ្ធតែជាមនុស្សល្អ មានចិត្តល្អ ទេ ។
អូ៎ បើថាមានស្រីស្អាតមកជួសតែតំណែងប្រុសសង្ហានោះ
មិននៅតែបន្តការបាញ់គ្នាជាដំណោះស្រាយវិបត្តិទេឬ ?
ខ្ញុំសង្ឃឹមថា យិងឡាក់ នឹងមិនធ្វើដូច អភិសិទ្ធ ទេ !
ហើយមិត្តភាព កម្ពុជាថៃ នឹងកាន់តែស្អិតរមួតឡើង
បេះមិនដាច់ទេមើលទៅ ម្ដងនេះ…ខ្ញុំក៏ហ៊ាននិងចង់ទៅ
លេងស្រុកសៀមទៀតវិញដែរ យើងមានវប្បធម៌ស្រដៀង
គ្នា ម្ហូបម្ទេសហឹលមិនចាញ់គ្នា និយាយក៏ឆាប់ត្រូវដងត្រូវ
ផ្លែគ្នាដែរ កុំអោយតែមេៗឈ្លោះគ្នា ។
ចំពោះបញ្ហាដែលachchariaលើកឡើងនេះ មានអ្នកឲ្យយោបល់ថា ស្រីស្អាតដែលមកជួសតំណែងប្រុសសង្ហានេះ គឺមានភាពទន់ភ្លន់រួសរាយ និងស្រឡាញ់សន្តិភាព ។ ហើយម្យ៉ាងទៀតស្រីស្អាតអត់ចូលចិត្តបង្កសង្រ្គាមដូចប្រុសសង្ហាទេ ។ សង្ឃឹមថាប្រទេសទាំងពីរនឹងក្លាយជាបងប្អូននឹងគ្នា ។សូមឲ្យការស្រមៃនេះក្លាយជាការពិត ។
សាធុ ! សាធុ ! សាធុ !
សូមអោយបានដូចក្តីសង្ឃឹមរបស់ប្រជារាស្ត្រស្លូត
ត្រង់ទាំងខ្មែរទាំងសៀម ដូចសេចក្តីត្រូវការរបស់
កុមារនៅអាស៊ីអគ្នេយ៍ទាំងមូលគឺសន្តិភាពនិងភាព
រីកចំរើន ដើម្បីគ្នាមានឧិកាសបានសិក្សារៀនសូធ្យ
បានស្រួលបួលផង ។ សូមជំនួយជាគ្រឿងសំភារៈ
ចំបាំងប្រែក្លាយជាជំនួយក្នុងការកសាងសេដ្ឋកិច្ច
និងការសិក្សាអបរំវិញ បើសិនជាមាន !
ត្រឹមត្រូវ ខ្វះខាងខ្មែរយើង មិនអីទេ ២០១៣នេះ ច្បាស់ជាមានដូចថៃ ដែរហើយ ! មែនទេ ?
សូស្ដី Lovepeehs05 ,
សម័យនេះ ចង់ក្លាយជាអ្នកដឹកនាំដ៏ជាទីទុកចិត្ត
របស់រាស្ត្រត្រូវមានទ្រព្យសម្បត្តិច្រើនសិនផងដែរ
បន្ទាប់ពីតំរិះវិជ្ជាខ្ពង់ខ្ពស់ចាប់ពីម៉ាស្ទ័រទៅ មានប្រវត្តិ
រូបស្អាតស្អំ ធ្លាប់មានស្នាដៃល្អក្នុងសង្គមអោយរាស្ត្រ
ឃើញ និងគុណសម្បត្តិជាច្រើនទៀត ។
ស្រុកយើង ដូចមិនទាន់ឃើញអ្នកថ្មីណាមានបុគ្គលិក
លក្ខណៈបានដល់ប៉ុណ្ណឹងច្រើននាក់ទេ ….សូម្បីតែម្នាក់
ក៏សឹងរកធ្វើថ្នាំមិនទាន់បានផង …សំបូរតែអ្នកស្រែករកនិង
ចង់បានការផ្លាស់ប្ដូរ …ដូរដាក់នរណា? មកពីឋានណា?
….
មានតែអ្នកស្រែកដាស់គ្នាថាអោយខ្មែរភ្ញាក់ឡើយ ក្រោកឡើង
សាមគ្គីគ្នាឡើង ចង្កិះមួយកាច់បាក់ចង្កិះមួយបាច់កាច់មិនបាក់
តែដល់រកមើលថា ភ្ញាក់ហើយក្រោកហើយត្រូវធ្វើស្អីនៅទីណា
សាមគ្គីរបៀបម៉េចអោយប្រាកដប្រជាជាមួយអ្នកណា ???
ឃើញមានតែជាកំណាព្យ ជាបទចំរៀង ជាការអំពាវនាវ
ដែលនរណាក៏ចេះតែថាៗ សរសេរៗតែង ច្រៀងបានអោយ
តែលឺៗបានដូចគ្នា ។ …នេះបើតាមខ្ញុំឃើញពីជ្រុងមួយ !
.
ខ្ញុំយល់ស្របដែរ តែបើតាមខ្ញុំពិនិត្យមើលទៅ នៅស្រុកអាគាំងក្តី វាពិតជាពិបាកទោះទាយណាស់ អ្នកមានលុយរាប់កោដិដុល្លា ហើយក៏ពិបាកនឹងយកឈ្នះគេណាស់ ដូចតារ៉ស់ផើរ៉ូ ប្រកួតទល់នឹង ឪតាប៊ុស្ស និងតាឃ្លិនតុន មិនបានកៅអីមួយ ផង ហើយអ្នកស្រីម្នាក់ខាងបក្សសាធារណរដ្ឋ នៅរដ្ឋកាលិហ្វរ- នីញា ប្រកួតយកតំណែងអភិបាលរដ្ឋ ចំណាយលុយអស់ ២៥០ លានដុល្លាចេញពីហោប៉ៅរបស់ខ្លួន ចាញ់ឆ្នោត តាចាស់ ជើរីប្រោណដាច់ប៉ិត រកនិយាយមិនចេញ ។ ហើយអ្នកមាន…
សញ្ញាប័ត្រខ្ពស់ដល់ថ្នាក់ បណ្ឌិត ដូចជាមិនដែលឃើញបាន ធ្វើប្រធានាធិបតីសោះ តែសំបូរតែត្រឹម បរិញ្ញាត្រី (Bachelor Degree) ។ ខ្ញុំយល់ឃើញថា ស្រេចតែបញ្ចេកទេសរៀបចំ ឬការប៉ិនប្រសប់ក្នុងរៀបចំ (នយោបាយ+សេដ្ឋកិច្ច+វប្បធម៌+ សង្គមកិច្ច+សន្តិសុខ) អាចដំណើរការណ៍ទៅបាន តែបើអោយម្នាក់ឯង ទាំងប្រាំហ្នឹងទៅមិនរួចទេ ។ ឧទាហរណ៍ អ្នកខ្លះពូកែខាងនយោបាយ តែមិនមានសេដ្ឋកិច មិនមាន ជំនាញការខាងការរៀបចំ ឬអ្វីៗផ្សេងទៀត ។ល។
ដូចតាមឃើញស្រាប់ អីឡូវនេះស្ទើរគ្រប់ប្រទេស គឺគេ
រៀបចំតាមអំណាចបី ក្នុងការដឹកនាំគ្រប់គ្រងប្រទេស
គឺអំណាចនីតិបញ្ញត្តិ និតិប្រតិបត្តិ និង តុលាកា ហើយនៅ
ក្នុងអំនាចនីតិប្រតិបត្តិហ្នឹងមិនមែនមានចំនុចតែ ៥ ដូចជា
នយោបាយ+សេដ្ឋកិច្ច+វប្បធម៌+ សង្គមកិច្ច+សន្តិសុខ ហ្នឹង
ទេ គឺមានច្រើនទៀតទៅតាមភាពចាំបាច់នៃប្រទេសនីមួយៗ ។
ត្រង់ថាត្រូវមានទ្រព្យសម្បត្តិច្រើនអោយធួនល្មមផងដែរបើចង់
ធ្វើជាអ្នកដឹកនាំប្រទេសឬជាមេគណៈបក្សនយោបាយណាមួយ
នោះគឺដើម្បីបង្ហាញនូវទំនុកចិត្តមួយដល់រាស្ត្រពីសមត្ថភាពដឹកនាំ
គ្រួសារបានរួចមកហើយនិងធ្លាប់មានជោគជ័យមួយហើយដែរ ។
មិនមែនពេលដើរឃោសនាពីគោលនយោបាយបក្សខ្លូនបណ្ដើរ
ឆ្លៀតបិណ្ឌបាត្រសុំរៃអង្គាសប្រាក់កាសរកថ្លៃបាយថ្លៃចាក់សាំង
ថ្លៃមេក្រូបណ្ដើរផង នរណាគេជឿថាមិនស៊ីសំណូកពុករលួយបាន
ដល់ពេលឈ្នះត្រូវកាន់ការរដ្ឋចាត់ចែងលុយរាប់រយលានដុល្លារនោះ។
ខ្ញុមយល់ស្រប រឿងអំណាចទាំងបី នីតិបញ្ញតិ នីតិប្រតិបត្តិ និងនីតិតុលាការ ថាជាកត្តាសំខាន់បំផុត ក្នុងការរៀបចំប្រព័ន្ធដឹកនាំប្រទេស តែមិនទាន់គ្រប់គ្រាន់ ទេចំពោះខ្ញូម គឺប្រព័ន្ធរបស់គេបានភាពរញេយរញាយ ច្រើន អត់មានរបៀបរៀបរយ ហើយមិនមានតុល្យភាព ផងខ្លះតិចខ្លះច្រើនខ្លះខ្លីខ្លះវែង ស្មុគ្រស្មាញ មិនប្រាកដ ប្រជា ចឹងហើយបានជាមានបញ្ហាមិនឈប់ឈរ អ្នកដឹកនាំ គ្រាន់បើទៅ អាចជួយបាន តែអ្នកដែលមិនសូវ ប្រសព្វក៏ដួលបះជើងជ្រោង ហើយមានបញ្ហាទូទាំង ប្រទេស ដូចជាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុគ និងបង្ករ អសន្តិសុខជុំវិញពីភពលោក ហើយស្លាប់មនុស្ស អស់រាប់លាន នាក់ ដូចសម័យប៉ុល ពតជាដើម ។ល។
រឿងបញ្ហាលុយកាក់ទ្រព្យសម្បត្តិ ចំពោះខ្ញុំមិនជាព្រួយទេ ព្រួយតែយើងមិនច្បាស់លាស់ក្នុងខ្លួន មិនមានគំនិត ច្បាស់លាស់ ឬមិនមានគោលការណ៍នយោបាយ ច្បាស់លាស់ នោះហើយជាបញ្ហា្ ។ បើយើងមានគំនិត យើងអាចរកលុយបាយ សម្រាប់ធ្វើនយោបាយ តែរឿង រៃអង្គាស គ្មានពីណាអត់ទេ ក្នុងលោកនេះ គឺចាំបាច់ ណាស់ត្រូវតែមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ គ្រប់គ្នា ពីព្រោះវាជាប្រយោជន៍រួម ។ ឧទាហរណ៍ៈ ម្នាក់ពូកែខាង វស័យវប្បធម៌ ម្នាក់ពូកែខាង វិស័យសេដ្ឋ្ឋកិច្ច ម្នាក់ពូកែខាង សង្គមកិច្ច និងម្នាក់ពូកែ ខាងសន្តិសុខ អ្នកទាំងអស់ហ្នឹង ធ្វើការជាមួយគ្នាទៅ វាកើតទៅហើយ យើងមិនរងចាំតែអ្នកមានលុយ រាប់លានទើបធ្វើនយោបាយបាននោះទេ ! ចំណែកខ្ញុំ វាអាស្រ័យទៅលើការរៀបចំ រចនាសម្ព័ន្ធ នយោបាយដឹក នាំ រៀបខុសមិនបានជោគជ័យ ហើយពុំសូវមានអ្នកចូល រួម វាអាចបញ្ជាក់ថា មានអ្វីខុសហើយ ! មែនទេ ?
មួយភាគធំ គេរើសមេដឹកនាំ គេមើលប្រវត្តិគ្រួសារ ប្រពន្ធកូនម៉ែឪឬពូជអម្បូរជាដើម ឬសេដ្ឋកិច្ចគ្រួសារ សម្បត្តិស្តុកស្តម្ភ ទើបគេជ្រើសរើសយក ទៅដឹកនាំ ថាអ្នកហ្នឹងហើយមិនពុករលួយ បើអ្នកហ្នឹងក្រ មិនសូវមាន ទ្រព្យសម្បត្តិ គេមិនយកទេ ថាអ្នកហ្នឹង ច្បាស់ជាពុករលួយហើយ។
នេះមកពីប្រទេសគ្មានបរព័ន្ធការសិក្សាអបរំត្រឹមត្រូវ ឬគ្មានប្រព័ន្ធនយោបាយដឹកនាំត្រឹមត្រូវ មិនថាចឹង?
មែន ! ការសិក្សាអបរំប្រកបដោយគុណភាព
ជាកត្តាសំខាន់ណាស់សំរាប់បានជាធនធាន
មនុស្សល្អៗនិងមានសមត្ថភាព ទាំងក្នុងការរស់នៅ
ជាមួយគ្នា ទាំងក្នុងការដឹកនាំបបួលគ្នារស់អោយបាន
សុខសប្បាយនិងរីកចំរើន ។
ឥឡូវមើលព្រឹត្តិការណ៍ ៥-៦កក្កដា ឆ្នាំ១៩៩៧សិន តើឧត្តសេនីយ៍ ញឹក ប៊ុន ឆាយ នៅទីណា ? រត់តាមផ្លូវណា ? ទៅដល់ទីណា ? មានបញ្ហាអ្វី ខ្លះតាមផ្លុវ ? តើគាត់គិតយ៉ាងណា ? ចូរមើលតាមរយៈ ពត៌មានខ្មែរអង្គរ http://souriyavarman.wordpress.com
ខ្ញុំបានទៅអានបទសម្ភាសដែលសរសេរចុះតាមកាសែតតាម

តំណហ្នឹងហើយ …ខ្ញុំគិតថារឿងរ៉ាវកន្លងមកទាំងប៉ុន្មានវាដូច
ជាសន្លឹកបៀដែលគេវីរចោលរួចបានសាប់ចាប់ចែកលេងសាថ្មី
បានឡើងច្រើនក្ដារួចមកហើយ ។ អ្នកស្លាប់អ្នកចាញ់បាត់មុខ
ពីវង់ អ្នកមានមុខមានវត្តមាននៅក្នុងវង់គឺអ្នកឈ្នះ ឬអ្នកចាញ់
ដែរតែមិនទាន់អស់លុយ ឬអ្នកចាញ់ដែលគេស៊ីមិនអោយអស់
ទុកគ្រាន់នៅកំដរវង់ ….ទុកគ្រាន់តែអោយនៅបង្គ្រប់ជើងប៉ុណ្ណោះ។
មើលនោះហ្ន៎! លោកញ៉ឹកប៊ុនឆៃកំពុងអង្គុយពីក្រោយវេទិកាដែលថ្លែង
សម្ពោធបើកការដ្ឋានសង់ស្ពានដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន
ចុចទីនេះមើលជាវីដីអូឯកសារនៅខាង http://www.khmerlive.tv
អ្នកនយោបាយពិតប្រាកដមិនត្រូវធ្វើចឹងទេ គេអត់យកល្បែងមកលេង ចឹងទេ អញ្ចឹងបានន័យថា គាត់អស់កន្លែងលោតហើយ ។ ចឹងមានតែ បណ្តោយតាមដំណើររបស់គាត់ទៅ ហើយត្រង់កន្លែងនេះ សបញ្ជាក់ អោយឃើញថា ប្រទេសដែលគ្មានប្រព័ន្ធនយោបាយដឹកនាំត្រឹមត្រូវចឹង ឯង ។ ចឹងគាត់ទៅអង្គុយចាំ ហៃអើៗៗ ហើយមើលទៅ !
តាមខ្ញុំធ្លាប់មើលនិងវិភាគរឿងសាមកុករបស់ចិន
កំររកមនុស្សណាពូកែលាក់គំនួចដូច ស៊ឺម៉ាអ៊ី ណាស់ ។
អ្នកឆ្លាតតែងស្គាល់កាលៈទេសៈ ត្រូវចាញ់ ចាញ់ ត្រូវរត់ រត់…
ខាងក្រោមនេះជាតួ ស៊ឺម៉ាអ៊ី
និយាយទៅនិយាយមក ខ្លាចតែពួកលឿងនិងក្រុមចាញ់ឆ្នោតមិនស្កប់ ព្រោះពួកនេះថយទៅរកយុទ្ធសាស្ត្រថ្មី ដំបូងព្យាយាមតាមចាប់កំហុសដែលឈ្នះ ហើយថ្មីៗនេះគេកំពុងរកវិធីរំលាយបក្សភឿថៃ ។ ពួកចាញ់ឆ្នោតហ្នុងសុទ្ធតែមិនអន់ទេ បានរៀនជ្រៅជ្រះ តែធ្វើខ្លួនមិនចេះល្មិចមិនដឹង ។
ចាំមើលជំហរពួកមេទាហានថៃនិងឥរិយាបទបក្សភឿថៃ
ដែលទើបតែឈ្នះថ្មីៗនេះចំពោះតុលាការអន្តរជាតិដែល
នឹងប្រកាសសេចក្ដីសំរេចរឿងព្រំដែននៅថ្ងៃ១៨ កក្កដា
២០១១ ខាងមុខនេះ ។ សន្និដ្ខានបានមុនព្រឹត្តិការណ៍ទាម
ទារនូវចំណេះដឹងនិងស្គាល់ស្ថានការណ៍ស្រុកសៀមបាន
ច្រើនហើយច្បាស់ណាស់ ។ មានតែ ជូគឹលាង(ខុងម៉ឹង)ក្នុងរឿង
សាមកុកទេដែលមានសមត្ថភាពដល់កំរិតហ្នឹងបាន បើតាម
កាសែតតាមទំព័រអេឡិកត្រូនិកនានាសំបូរតែពត៌មានដែល
រត់ត្រឹកៗតាមព្រឹត្តិការណ៍ ថាតាមស្មាននិងចាំមើលតទៅទៀត
ដូចៗតែគ្នា ។ ខ្ញុំក៏បានត្រឹមតែមចាំតាមដានមើលតទៅទៀត
ដែរ ….អរគុណ khmerling ដែលចូលរួមផ្ដល់មតិជាមួយ ។
ល្អ
ល្អត្រង់ណា ?