jump to navigation

ការពិតប្រាំមួយយ៉ាង ! 09/07/2011

Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, សាកល្បងប្រាជ្ញា.
trackback

 

ការពិតប្រាំមួយយ៉ាង
 
ទី១-លោកអ្នកមិនអាចលៀនអណ្ដាតមកក្រៅផង សម្លឺងមើលពិដានផង
ក្នុងពេលតែមួយបានទេ។ សូមកុំចង់សាក ថាមិនអាចគឺមិនអាចហើយ!
ការពិតទី២-? ? ? ទី៣-? ? ? ទី៤-? ? ? ទី៥-? ? ? និងទី៦-? ? ?
សូមចុចលើរូបខាងក្រោមនេះដើម្បីស្វែងរកការពិតបន្ថែមទៀត ។


-រួចហើយ អាចសរសេរការពិតដែលអ្នកបានដឹង
ប្រាប់គ្នាផង! នេះជាលំហាត់មួយដែលខ្ញុំរកឃើញ
នៅខាងFaceBook សំរាប់ផ្ទៀងផ្ទាត់ភាពប្រាកដ
ក្នុងខ្លូនផង កុំអោយគ្រាន់តែលឺអ្វីៗឆាប់ជឿ ឆាប់
ភ័យតក់ស្លុត ឆាប់ផ្អើល បាត់បង់ស្មារតីរឹងមាំនិងជំនឿទុកចិត្តលើខ្លូនអែង
បំពានលើចំណេះដឹងនិងបទពិសោធដែលខ្លួនធ្លាប់មាននិងធ្លាប់ដឹងច្បាស់
លាស់រួចមកហើយផង ។

 


 

មតិ»

1. pkay_sour - 11/07/2011

ចាំតែសាកតើ ខ្លាចខ្មាស់គេ អាគិគិៗៗ

achharia - 11/07/2011

មានទៅពិបាកអី ផ្កាយ ! បើថាខ្លាចខ្មាស់គេ ចាំពេលនៅ
ក្នុងបន្ទប់ឬទីណាម្នាក់អែងស្ងាត់ៗ សាកបានតើ! មានអស់
លុយអី…ហើយគ្មាននរណាឃើញផង កុំអោយគេប្រូបាន 🙂
ហេហេ៎..

pkay_sour - 13/07/2011

ហូ!!!!!!!!!! ជួយមិនបានហេ សាកមុនទៅ ចាំផ្កាយសាកតាម​ក្រោយ អាគិគិៗៗៗ

achharia - 13/07/2011

បានន័យថា ផ្កាយ ​មិនចង់ផ្ទៀងផ្ទាត់នូវអ្វីដែល ផ្កាយ
ធ្លាប់ដឹងនិងមានពិសោធន៍ច្បាស់លាស់ហើយហ្នឹងទេ ?
ខ្លាចត្រូវហ្នឹងការអោយតំលៃថាជាមនុស្សល្ងីល្ងើមែនទេ ?
គេអាចគិតបានដែរថា គ្រាន់តែជាទង្វើផ្ទៀផ្ទាត់មួយដ៏ងាយ
បំផុតហើយគ្មានទៅខាតបង់អ្វីដែរនោះ មិនមានតំលៃថាជា
មនុស្សល្ងីល្ងើអ្ចឹងទេ គឺអ្នកដែលអោយតំលៃហ្នឹងទេដែលមិន
ស្គាល់តំលៃនៃការផ្ទៀងផ្ទាត់ ត្រួតពិនិត្យនោះ។ គ្រាន់តែធ្វើ
សាកផ្ទៀងផ្ទាត់ហើយទទួលស្គាល់ការអោយតំលៃថាជាមនុស្ស
ល្ងីល្ងើព្រោះបានធ្វើសាកល្បងផ្ទៀងផ្ទាត់ហ្នឹងទេដែលរឹតតែ
បញ្ជាក់ពីកង្វះជំនឿជាក់លើខ្លូនអែង។ ដែលសំខាន់ជាងនោះ
គឺការស្គាល់ខ្លួនអែងអោយច្បាស់ កុំលុះទៅតាមតែការអោយ
តំលៃពីអ្នកដទៃដែលអាចធំរឺតូចជាងរូបរាងពិតបានប្រៀបដូច
ស្រមោល ។ អ្នកដែលប្រកដថាខ្លួនមិនមែនជាមនុស្សល្ងីល្ងើ
មិនដែលខ្មាស់អៀនអន់ ភ័យខ្លាច ខឹងសំបារ តួចចិត្តចំពោះ
អ្នកដទៃណាដែលអោយតំលៃមកលើខ្លួនថាជាមនុស្សល្ងីល្ងើទេ
ព្រោះវាជាការអោយតំលៃខុសពីមនុស្សដែលគ្មានសមត្ថភាព
ក្នុងការអោយតំលៃមនុស្ស ។

សរុបមក បើយើងមិនភ្លើល្ងីល្ងើទេ កុំទៅខឹងទោមនស្សនឹង
នរណាដែលថាយើងភ្លើល្ងីល្ងើ វាគ្រាន់តែជាការអោយតំលៃ
ខុសមួយ ។ ខ្លះចង់អោយគេអន់ទន់ទាបជាង បែរជាប្រឹងអោយ
តំលៃគេដល់កំរិតតូចទាបណាមួយ ដោយបង្ហាញប្រាប់គេផងដែរ
ទាំងមិនដឹងខ្លួនពីកង្វះនូវសមត្ថភាពក្នុងការអោយតំលៃមនុស្ស
របស់ខ្លួនតាមរយៈនៃការអោយតំលៃនោះ ។ … អេវំ 🙂

pkay_sour - 14/07/2011

ចា៎! ចា៎!ពូ ផ្កាយមិនមែន​ខ្លាច​គេថាខ្លួនឯងល្ងីល្ងឺនោះទេ
តែផ្កាយដឹងចម្លើយច្បាស់ហើយ ថាយើងធ្វើមិនបាន​នឹងណា៎ ។
សម្រាប់ពាក្យថាល្ងឺមិនល្ងឺ​ ផ្កាយមិនខ្វល់ហេ​ព្រោះគេថា
ចេះស្ទើរសុខចិត្តធ្វើភ្លើល្អជាង ។ គ្រាន់បើ​ជាង​ធ្វើដឹងតែតាម
ពិតមិនដឹង ។ ល្ងឺមិនល្ងឺ​ខ្លួន​យើង​ដឹង​ច្បាស់ហើយ មិនទៅ
ឈឺចិត្តអីនឹងពាក្យគេនោះណ.៎? 🙂

achharia - 14/07/2011

តែមនុស្សភាគច្រើន មិនសុខចិត្តទេចំពោះ
អ្នកណាអោយតំលៃមកលើខ្លូនថាជាមនុស្សភ្លើ
មនុស្សល្ងីល្ងើឬឆ្កួតនោះ​ ទោះដឹងច្បាស់ថាខ្លួនអែង
មិនមែនដល់ថ្នាក់ដូចគេថាហ្នឹងក៏ដោយ ។ ក្នុងសង្គម
មនុស្ស ការអោយតំលៃខុសបែបហ្នឹង ត្រូវបាននាំគ្នា
ជឿនិងចាត់ថាជាការជេរប្រមាថមើលងាយមើលថោក
គ្នាទៅវិញ….ហើយក៏តាំងរកនឹករម៉ាំងរម៉ោកតបបកទៅ
វិញបានជាជំលោះគ្នាបាន ។ បើគេបានគិតឃើញដូច
ផ្កាយសួគ៌ ច្រើនគ្នា ជំលោះដែលកើតពីការដៀលត្មះ
បន្តុះបង្អាប់គ្នាក៏ថមថយដែរ ។
មើលទៅពិដានផង លៀនអណ្តាតផងដំណាលគ្នា
ធ្វើបានតើ ផ្កាយ ! 🙂

2. Lovepeehs05 - 14/07/2011

ធ្វើម៉េចមិនបាន ? គ្រាន់តែក្បាលងីងើរ តែប៉ុណ្ណឹង ! អត់ឃើញអីអាលីង ឃើញតែពិដាន សៗ ឃើញអី Achharia ? បើនៅស្រុកខ្មេរ ខ្លាចមាន តឹកកែ ជីចក់ លោតមកទុំក …

achharia - 14/07/2011

ហេហេ៎ ! …ប្រធានបទនេះចង់និយាយដូច្នេះទេ គឺថា
នរណាៗក៏ដឹងនិងយល់ច្បាស់ក្នុងខ្លួនហើយថា ការសំលឹងមើល
ទៅពិដានផងលៀនអណ្តាតចេញមកផងដំណាលគ្នា ពិតជាអាច
ធ្វើទៅបាន ។ តែដល់លឺគេនិយាយថា ធ្វើដូចនោះមិនបានទេ ខ្លះ
ក៏ធ្វើសាកមើល ដែលត្រូវបានអ្នកផ្ដើមគំនិតនេះអោយតំលៃថាជា
មនុស្សល្ងីល្ងើ ព្រោះដឹងហើយនៅតែធ្វើសាកហាក់ដូចគ្មានភាពប្រា
កដប្រជាជឿជាក់លើខ្លួនអែង ។ អ្នកខ្លះបានធ្វើដែរតែបដិសេដ្ឋថា
មិនបានធ្វើទេ ឬមិនហ៊ានសារភាពប្រាប់គ្នាថាបានធ្វើសាកទេ ព្រោះ
ខ្លាចខ្លួនត្រូវនឹងការចាត់ចូលជាមនុស្សល្ងីល្ងើនោះមែន ទោះស្គាល់
ខ្លួនអែងច្បាស់ហើយថាខ្លួនមិនមែនជាមនុស្សល្ងីល្ងើក៏ដោយ ។

មិនមែនចង់និយាយពីការមើលទៅពិដានឃើញអ្វីហ្នឹងទេ គឺចង់
អោយរៀនគិតពិចារណាទៅលើអ្វីមួយដែលខ្លួនធ្លាប់យល់ដឹងច្បាស់
លាស់ហើយ ជាមួយនឹងភាពរឹងមាំនៃស្មារតីនិងភាពប្រាកដប្រជា
ក្នុងខ្លួនផង កុំតាមតែគេថា កុំតាមតែគេអោយតំលៃខ្លួនបាន ។
អ្នកដែលច្បាស់ក្នុងចិត្តហើយមិនធ្វើតាម ជាអ្នកមានវិញ្ញាណនិង
ស្មារតីរឹងមាំ ។ មួយករណីទៀត អ្នកដែលដឹងច្បាស់ថាធ្វើកើតហើយ ហើយបានធ្វើសាកល្បងដើម្បីផ្ទៀងផ្ទាត់ រួចពេលអានបន្តដឹងថាត្រូវ
បានគេអោយតំលៃថាជាមនុស្សល្ងីល្ងើ ខ្លះក៏ខកចិត្តស្ដាយក្រោយ
ខ្មាស់អៀនក្នុងចិត្តមិនហ៊ានប្រាប់គេថាបានសាកទេ ដោយខ្លាចគេ
យល់ថាខ្លួនជាមនុស្សល្ងីល្ងើដូចការអោយតំលៃហ្នឹងមែន ។ ដូច
ខ្ញុំបានជជែកលេងជាមួយ ផ្កាយ ខាងលើនោះហើយ បើស្គាល់ខ្លួន
អែងច្បាស់ហើយ កុំលុះទៅតាមការអោយតំលៃពីអ្នកក្រៅណាមក
បើវាជាការអោយតំលៃខុសសោះហ្នឹង ។ ទង្វើដើម្បីផ្ទៀងផ្ទាត់នូវ
ចំណេះដឹងពិតប្រាកដច្បាស់លាស់ហើយណាមួយ ជាទង្វើដែល
មិនចាំបាច់ធ្វើក៏បាន​ តែបើធ្វើ អ្នកធ្វើក៏មិនដល់ថ្នាក់ជាមនុស្សល្ងីល្ងើ
ដែរ ។ មិនថាអញ្ចឹង ! 🙂

3. Lovepeehs05 - 14/07/2011

ខ្ញុំយល់ថាចឹងដែរ តែយើងត្រូវតែពិសោធ អោយដឹង តែមិនហ៊ានធ្វើយូរទេ ខ្លាចឃើញអីផ្សេងៗទៀតដែរ មើលមួយភ្លេតហ្នឹង ទុកអោយផ្កាយធ្វើម្តង ឃើញអីខ្លះ ! ផ្កាយប្រហែលចូលចិត្តខាងហ្នឹង ។ ថ្ងៃក្រោយខ្ញុំនឹងដាក់ បាតដៃមនុស្សសំខាន់ពីរបីនាក់ អោយ Achharia and Sour Star ទាយមើលថាតើអ្នកណាគ្រាន់ជាងនរណា ។

achharia - 14/07/2011

មិនដឹងយ៉ាងម៉េចទេ ស្រាប់តែផ្កាយថាដឹងចំលើយច្បាស់ហើយថា
យើងធ្វើមិនបានទៅវិញ 🙂

4. Khmerling - 16/07/2011

អានពាក្យណែនាំទី ១ ភ្លាម ខ្ញុំធ្វើអត់អល់អែក ក៏ធ្វើភ្លាម ។ ដឹងអីក្លាយជាមនុស្សប្រភេទនោះបាត់ទៅហើយ ។

ពិតហើយមានអ្នកខ្លះប្រាកដក្នុងខ្លួនថា ការនេះខ្លួន​អាចធ្វើបាន ប៉ុន្តែ​ពេលជួបនឹងស្ថានការណ៍ជាក់ស្តែង បែរជាគេអល់អែក ស្ទាក់ស្ទើរ មិនហ៊ានសាកល្បងអ្វិដែលគេប្រាកដក្នុងខ្លននោះក៏មាន ។ សូមទាញឧទាហរណ៍ងាយមួយ៖ គ្រួសួរថា ពីរបូកនឹងពីរត្រូវជាប៉ុន្មាន ? សិស្សឆ្លើយថា បួន ។ គ្រូបញ្ជាក់ថា ប្អូនប្រាកដថា ប៉ុណ្ណឹងមែនទេ ? សិស្សខ្លះដែលប្រាកដក្នុងចិត្តប្រកបដោយភាពក្លាហាន គេនឹងឆ្លើយភ្លាម ថាប្រាកដជាអញ្ចឹង ។ ប៉ុន្តែអ្នកខ្លះនឹងអល់អែកមិនហ៊ានឆ្លើយ ខណៈខ្លួនប្រាកដក្នុងចិត្តថា ចម្លើយពិតជាអ៊ិចឹងមែនក៏ដោយ ។

មិនដឹងថាមតិចូលរួមនេះត្រូវនឹងប្រធានបទដែរឬក៏អត់ទេ ?

achharia - 16/07/2011

វាមានពីរករណី ។ ទីមួយ អ្នកធ្វើសាកត្រូវបានវាយតំលៃថា
ជាមនុស្សល្ងីល្ងើ ។ ទីពីរ ដែលជាការយល់ឃើញបន្តរបស់ខ្ញុំ
អ្នកបានធ្វើសាក ឆាប់ជឿយល់ស្របតាមការអោយតំលៃនោះ ។
ដូចខ្ញុំបានរៀបរាប់ក្នុងមតិខាងលើៗនោះហើយ មានស្មារតីរឹងមាំ
ហើយជឿជាក់លើចំណេះដឹងនិងភាពប្រាកដប្រជាលើខ្លួនអែង
ជាប្រធានបទនៅទីនេះ ។ ការងើយមើលទៅពិដានផងលៀន
អណ្ដាតចេញមកផងតំណាលគ្នា មនុស្សធម្មតាអាចយល់ដឹង
បានតាមអព្ភន្តរញាណគ្រប់ៗគ្នា អ្នកមានស្មារតីរឹងមាំមិនបាច់ធ្វើ
សាកផ្ទៀងផ្ទាត់អ្វីឡើយ ។ ចំណែកអ្នកដែលបានធ្វើសាកដែល
ស្គាល់ខ្លួនអែងច្បាស់ ក៏មិនលុះទៅតាមការអោយតំលៃដល់ថ្នាក់
ថាជាមនុស្សល្ងីល្ងើហ្នឹងដែរ ។ បើលំហាត់នេះដាក់សាកល្បងជា
មួយកូនសិស្សដូចខាងលើនោះ នឹងមានក្មេងភាគច្រើនបានធ្វើ
សាកហើយក្រោយមកជឿថាខ្លួនជាមនុស្សល្ងីល្ងើ តែគង់មានក្មេង
ខ្លះស្រែកតវ៉ាប្រឆាំងថា ” វាមិនដែល ! ឯណាគ្រាន់តែធ្វើសាក
ផ្ទៀផ្ទាត់ប៉ុណ្ណឹងទៅជាមនុស្សល្ងីល្ងើកើតទេ ! ” ។
នេះក៏ជាលំហាត់ក្នុងការគិតដើម្បីពង្រឹងស្មាតីមួយដែរ ក្មេងណា
ដែលស្រែកតវ៉ាក្នុងការអោយតំលៃមិនត្រឹមត្រូវ មិនសមហេតុផល
នោះ គង់មានលក្ខណៈពិសេសផ្សេងៗទៀតគួរកត់សំគាល់មិនខាន។

មតិរបស់លោកក៏ជាចំណែកមួយក្នុងប្រធានបទនេះដែរ ។
តាមសំនេររបស់លោកថា ….
ដឹងអីក្លាយជាមនុស្សប្រភេទនោះបាត់ទៅហើយ ។

លោកប្រាកដក្នុងខ្លួនហើយទេ ថាលោកជាមនុស្សប្រភេទនោះមែន?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: