តើអ្នកដឹងទេ? ១-ដូនពេញ និង ភ្នំពេញ ២-… 18/07/2011
Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ.Tags: ចំណេះដឹងទូទៅ, ផ្សឹងៗ, ផ្សេងៗ
trackback
សំរង់ពីកម្មវិធី តើអ្នកដឹងទេ ? Did Do you know ?
១-តើឈ្មោះនៃរាជធានីភ្នំពេញរបស់ខ្មែរយើងបានមកពីណា ?
១-តើឈ្មោះនៃរាជធានីភ្នំពេញរបស់ខ្មែរយើងបានមកពីណា ?
សូមលោកអ្នកទទួលពត៌មានតាមរយៈវីឌីអូអធិប្បាយអំពីទំនាក់ទំនងរវាងឈ្មោះរបស់
រាជធានីនៃប្រទេសកម្ពុជា ភ្នំពេញ និង ដូនពេញ ។
Do you know where the name of Cambodia capital PHNOM PENH comes from ?
ចំណាប់អារម្មណ៍លើឈ្មោះកម្មវិធី តើអ្នកដឹងទេ ? ជាភាសាអង់គ្លេស៍ :
Did you know ? = ពីមុន តើអ្នកដឹងទេ ?
Do you know ? = តើអ្នកដឹងទេ ?
២-រូបសំណាកកាំភ្លើងកូចចុង Cambodia ‘Did You Know?’ 2 – Twisted Gun
៣-វិមានឯករាជ្យ Cambodia ‘Did You Know?’ 3 – Independence Monument
៤-អង្គរវត្ត Cambodia ‘Did You Know?’ 4 – Angkor Wat
៥-អប្សរា Cambodia ‘Did You Know?’ 5 – Apsara
៦-បុណ្យអុំទូក Cambodia ‘Did You Know?’ 6 – Water Festival
៧-ចតុម្មុខCambodia ‘Did You Know?’ 7 – Four Faces of Chaktomuk
៨-Cambodia ‘Did You Know?’ 8 – Khmer New Year (English subtitles)
៩-Cambodia ‘Did You Know?’ 9 – Silver Palace (English subtitles)
១០-Cambodia ‘Did You Know?’ 10 – What Size Is Cambodia (English subtitles)
អត់ទូរទស្សន៍មើល អត់ដឹងគេមានកម្មវិធីអីខ្លះ?
អត់មើលទូរទស្សន៍អញ្ចឹងតើបានមានគំនិតបង្កើត
ខសន្យាអោយខាងប្រុសកុំអោយដើរទៅណាមកណី
បានមួយជំហានផុយៗទទេៗ ហេហេ៎! 🙂
ណា៎? ផ្កាយចំលងតាមគេដែរនឹង ទោះអត់ទូរទស្សន៍ក៏មិនចង់បានកិច្ចសន្យាអីនោះដែរ ព្រោះផ្កាយអត់ចូលចិត្តបង្ខំគេផង 😀
អូ៎ ចំលងតាមគេទេ ? ស្មានតែចេញពីពោះពីពុងផ្កាយមក ។
មែនហើយ! មិនត្រូវបង្ខំចិត្តគ្នាទេ សុខចិត្តអោយមានការយល់
ចិត្តគ្នា ក្រែងចិត្តគ្នា ថ្នមចិត្តគ្នាទៅវិញទៅមក បើកចិត្តអោយ
ទូលាយដាក់គ្នាទៅវិញទៅមក ទើបគូសង្សារឬប្តីប្រពន្ធរស់នៅ
ជាមួយគ្នាបានសុខសប្បាយទាំងអស់គ្នា ក៏នាំអោយសង្គមបាន
សុខផងដែរ ។ អ្វីដែលពេញចិត្ត អ្វីដែលមិនពេញចិត្តត្រូវហ៊ាន
និយាយប្រាប់គ្នាស្រួលៗ ស្ងាត់ៗ កុំឆាប់ភ្នែកលៀនដំលើងសំលេង
ឡូឡាដាក់គ្នា ផ្អើលមាន់ផ្អើលទារត់ប្រសេចប្រសាចអស់ 🙂
បាទ ចំលងតាមសៀវភៅគេទេ លក្ខខណ្ឌអញ្ចឹងមិនមែនផ្កាយនឹកមិនឃើញទេ តែគ្រាន់មិនចង់បង្ខំចិត្តគេ គេថាចងជើងគេបាន តែមិនអាចចងចិត្តគេបានហេ បើទោះចងបានក៏មិនបានរហូតដែរ ចឹងកុំឲ្យពិបាកទាំងសងខាង កុំយកហើយក៏កុំដាក់បម្រាម។ ធម្មតាស្រលាញ់គ្នា រឺមិនស្រលាញ់ គឺសុទ្ធតែមានកំហុសទាំងអស់ សំខាន់យើងចេះអត់អោនឲ្យគ្នា ោះ)
បាទ ? ខ្ញុំក៏ដឹងថា ហ្នឹងគ្រាន់តែជាការដាក់លេងកំសាន្តដែរ
គ្មាននរណាទៅមានលក្ខខណ្ឌអីដល់ម្លឹងៗមុននឹងយកគ្នាទេ ។
គឹថា ស្នេហាធ្វើអោយមនុស្សខ្វាក់គថ្លង់បាន អោយតែស្រលាញ់
ហើយ រាល់កំហុសឆ្កងគេអាចមើលរំលងបាន ធ្វើមិនឃើញមិនដឹង
បាន អធ្យាស្រ័យអត់អោនអោយគ្នាបាន ដូចផ្កាយថាហ្នឹងហើយ ។
បើរឿងខុសវិញ នរណាៗក៏ធ្លាប់ដែរ សំខាន់គឺចេះកែតំរង់អោយគ្នា
អត់អោនអធ្យាស្រ័យអោយគ្នាមែនហើយ ! 🙂
អរគុណលោកអច្ឆរិយដែលបានប្រមូលព័ត៌មានល្អ ៗ មកដាក់ផ្សាយ ។ វាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្មែរគ្រប់រូបដែលត្រូវដឹងពីប្រវត្តិទីកន្លែងនីមួយ ៗ ។ ជាពិសេសសម្រាប់ខ្ញុំគឺអាចឲ្យកូន ៗ បានមើលហើយបានដឹងពីប្រវត្តិទីកន្លែងខ្លះ ៗ របស់ខ្មែរ ។
បាទ! ខ្ញុំគិតថាកម្មវិធីទូរទស្សន៍ តើអ្នកដឹងទេ? នេះល្អ
មានប្រយោជន៍ចំពោះពលរដ្ឋខ្មែរយើង ជាពិសេសចំពោះ
កូនសិស្សសាលា អាចយកធ្វើជាមេរៀននិងជាសំនួរសំរាប់
ប្រលងនានាក៏បានដែរ ដូចជាក្នុងការជ្រើសរើសបវរកញ្ញា
ជាដើម…ជាអ្វីដែលខ្លូនជាខ្មែរគួរដឹង !
អរគុណ Somada បានចូលលេងដល់ប្លកខ្ញុំដែរ ។
សូមបានជោគជ័យ !