jump to navigation

នរណាទើបមានឧត្ដមគតិបាន ​? …ពួយទៅ ! 25/07/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ.
Tags: , ,
trackback

 
ក្រលេកមើលជ្រុងខាងនេះម្ដង៖

នរណាទើបមានឧត្តមគតិបាន ?
( តាមទស្សនៈលោក ខឹម​ វាសនា )

សរសៃកដូចតឺងដល់ហើយ !

 


 

…ពួយទៅ ! …….Just do it !


 
មនុស្សនិងសត្វស្លាប់ទៅហើយ កើតមកវិញទេ ?

 


 

មតិ»

1. achharia - 28/07/2011

ថែមនៅខាងយូធូប

2. Lovepeehs05 - 29/07/2011

ឡូយម្យ៉ាងដែរ! មិនទាន់ស្តាប់អស់ទេ តែដឹងថាស្តាប់បាន ។ អរគុណ achharia ដែលបានដាក់បន្តរចែកគ្នាស្តាប់!

achharia - 29/07/2011

អរគុណLovepeehs05 បានចាប់អារម្មណ៍និងស្ដាប់បានខ្លះហើយដែរ។
ខ្ញុំគិតថា
គាត់គួរប្តូរសីល្បៈក្នុងការនិយាយពន្យល់អោយបាន
សំលេងធូរស្រាលជាងហ្នឹង មានកំប្លែងស្ងួតអោយច្រើន
ជាងហ្នឹងទៀត ដើម្បីអោយអ្នកស្ដាប់បានសើចញញឹមខ្លះ
ម្ដងៗទើបមិនស្មុកស្មាញចិត្តហើយចាប់យល់បាននូវអ្វីដែល
គាត់និយាយបានប្រសើរជាងផង ។ បើសំលេងតឹងម្លឹងៗ
អ្នកស្ដាប់ដែលមានវិបត្តិផ្លូវចិត្ត មានជំងឺបេះដូង មានកូលេស្តេរីន
ច្រើនក្នុងឈាម នឹងរឹតតែតានតឹងឡើងបានដែរ ។ គាត់មាន
ទស្សនៈសមហេតុផលច្រើន តែការនិយាយដាស់តឿនប្រាប់
ស្ដាប់ទៅដូចជាការស្ដីបន្ទោសនិងចំអកឡកលើយអោយ
សង្គមខ្មែរច្រើនជាងទៅវិញ។
មែនហើយ ដូចគាត់ថា គឺវាយបំបាក់ផ្នត់គំនិតខ្មែរទាំងឡាយដែល
ជាកត្តានាំអោយខ្មែរមិនរីកចំរើនទៅមុខបាន ជាពិសេសគឺទៅលើ
ជំនឿ សាសនា និងប្រពៃណីយ៍ត្រង់កន្លែងដែលខុសៗគួរគេចកែ
និងរើបំរាស់អោយឈ្នះទាំងលើការខ្មាស់អៀន ។ ឧទាហរណ៍
រឿងអោយតំលៃនិងកិត្តយសទៅលើអាពាហ៍ពិពាហ៍ ខ្លះគ្មាន
លុយកាក់គ្រប់គ្រាន់សុខចិត្តទៅរកខ្ចីបុលចងការគេ ខ្លះមិនបាន
គ្នាជាប្តីប្រពន្ធព្រោះមិនអាចការបាន ខ្លះមានអារម្មណ៍ខ្មាស់គេព្រោះ
រៀបការមិនបានធំដុំដូចគេ….មិនគិតថាអាហ្នឹងសំរាប់តែអ្នកមាន
លុយគ្រប់គ្រាន់សិនហើយទេ ។ តែអាឡូវខ្វះអី ក្មេងៗនៅជាមួយ
គ្នាដោយមិនបាច់រៀបការ ជាពិសេសតាមទីក្រុងនិងនៅប្រទេស
ជឿនលឿននានា គេបានសុខមានផ្ទះមានឡានមានលុយដែរតើ។

Lovepeehs05 - 30/07/2011

ការនិយាយស្តីរបស់គាត់តឹងមែន តែបើធូរជាងហ្នឹង ប្រហែលជា មិនសូវមានគេយកចិត្តទុកដាក់ស្តាប់ប៉ុន្មានដែរទេ ។ ខ្មែរយើងនៅមានការចាំបាច់នូវការប្រដែរប្រដៅចឹងហើយ តាមខ្ញុំយល់ ពីព្រោះពួកគេត្រូវការសិក្សាអបរំច្រើន ។ នៅពេលដែលពួកគាត់បានយល់ ពួកគាត់នឹងរំសាយភាព តានតឹងរបស់គាត់បានច្រើន ។ រឿងជំនឿនិងប្រពៃណី ជាទំនៀមទំលាប់របស់ខ្មែរយើង យើងត្រូវមានការកែទម្រង់ ខ្លះៗ តែវាអាស្រ័យទៅលើការសិក្សាអបរំ របស់ខ្មែរយើងម្នាក់ៗ គឺកែទម្រង់ទៅតាមការសិក្សាអបរំ ។ រឿងអាពាហ៍ពិពាហ៍ ជារឿងទំនៀមទំលាប់ ដែលខ្មែរយើងមិនត្រូវបោះបង់ចោល ឡើយ វាជាពិធីលើកតំកើងវប្បធម៌-អរិយធម៌ខ្មែរ ជាពិសេស ជាងហ្នឹងទៅទៀត គឺជាពិធីអបរំគូរស្វាមីភរិយាថ្មីទាំងពីរ ឱ្យដឹងនូវតួរនាទីរបស់ខ្លួនជាប្តីជាប្រពន្ធ ។ រីឯពួកជាតិសាសន៍ ដទៃគេអាចធ្វើបាន ជាទំនៀមទំលាប់របស់គេ តែពួកគេដែល អាចរស់នៅជាមួយបានយូរ ឬឆាប់ ហើយរកស៊ីមានបាន វាអាស្រ័យទៅលើការសិក្សអបរំរបស់គេ មានកម្រិតខ្ពស់, មិនថាអញ្ចឹង?

3. achharia - 30/07/2011

អរគុណLovepeehs05 បានឆ្លៀតពេលតបនឹងខ្ញុំវិញបានច្រើនៗ ។
ពិធីរៀបការរឺអាពាហ៍ពិពាហ៍នេះ សូម្បីតែសម័យប៉ុលពតក៏នៅ
តែមានដែរ តែរបៀបធ្វើពិធីនេះទេដែលត្រូវគិតគូរកែប្រែបន្ត ដូច
មានខ្លះហើយក្នុងរយៈកន្លងមកហើយគឺថយពីធ្វើ៣ថ្ងៃមកនៅត្រឹមតែ
មួយថ្ងៃចប់ ម៉េចក៏ចេះនាំគ្នាកែប្រែបាន ។ មិនចាំបាច់អីទាល់តែ
ធ្វើពីធីការមួយអោយអស់ប្រាក់ច្រើនហួសពីសមត្ថភាពនោះទេ។
ឃើញដំរីជុះកុំជុះតាមដំរី ទៅតាមអីអ្នកធំអ្នកមានខ្លះដែលបានលុយ
ពីកំលាំងញើសឈាមអ្នកដទៃ បានលុយអណ្ដែតទឹកមក និមន្តលោក
ម្ដងរាប់រយអង្គ ហៅភ្ញៀវការម្ដងរាប់រយតុ ចងដៃដាក់ដៃគ្នាសុទ្ធតែសែក
ឡាន វីឡា មាស ពេជទាំងកំបង់ៗ…ធ្វើអោយតែសមសួនទៅតាម
ធនធានខ្លួនរកស៊ីមានបានទៅបានហើយ ។ នេះទេដែលខ្ញុំចង់និយាយ
បើពីរឿងនាំគ្នារស់ សម័យនេះទៅហើយកូនកំលោះកូនក្រមុំច្រើនចេះ
ច្រើនជាងអាចារ្យចៅមហាទៅទៀតពីរឿងការរស់នៅអោយបានសុខ
សប្បាយជាមួយគ្នានោះ ។ ពីដើមយប់ផ្សំដំណេកត្រូវការចាស់ទុំមក
ខ្សិបប្រាប់និងនៅកំដរពីក្បាលល្ងាច អាឡូវរឿងផ្សំដំណេកក្មេងៗចេះ
ជាងអាចារ្យតាំងពីយូរណាស់ម្ល៉េះមិនបាច់ប្រាប់វាទេ។ អ្វីដែលគួរទិទាន
នោះគឺ បើមើលតាមវីឌីអូថតការនិមួយៗ ភាគច្រើនទាំងសាម៉ីខ្លូនការ
ទាំងពុកម្តាយទាំងសងខាងដូចមិនយល់ការថាត្រូវធ្វើអ្វីបែបណាសោះ
ពីមួយដំណាក់ទៅមួយដំណាក់ ច្រើនឃើញត្រូវបានអាចារ្យទាញដៃ
ប្រាប់ឬស្រែកប្រាប់ស្ទើររាល់សកម្មភាពត្រូវធ្វើ ។ ខ្ញុំគិតថា អាចារ្យនិង
ចៅមហាគូរនាំទាំងកូនប្រុសកុនស្រីនិងពុកម្ដាយនិយាយប្រាប់ពីអ្វីដែល
ត្រូវធ្វើនៅថ្ងៃរៀបការហ្នឹងអោយយល់ដឹងហើយស្រេចជាមុន កុំចាំដល់
ថ្ងៃការបានប្រាប់ម្ដងមួយវគ្គៗដូចចាប់កូនកណ្ដុរកូនកន្លាតអោយការគ្នា
មើលទៅមីងមាំងគួរអោយអស់សំណើចក៏មាន ។ ឧ. ហ៎ថើបមួយទៀត
កុំអាលឈប់ ហ៎កូនកំលោះត្រូវបកចេកមួយបញ្ចុកកូនស្រី ហ៎តោងស្បៃ
ផងពេលដើរចូលទៅ ហ៎ធ្វើអីចេះ ហ៎ធ្វើអញ្ចុះ…។ល។
ហើយចេះតែនាំគ្នាធ្វើអញ្ចឹងរហូតតៗគ្នាទៅកើត! អាកន្លែងកាត់សក់ក៏ដោយ
ទេវតាដែលថាមកអស់នោះ អីឡូវទៅជាទេវតាត្លុកកំប្លែងតាប៉ែៗអស់ទៅ
យូរៗទៅ អូសទាំងដៃកូនក្រមុំមកជួយបង្គ្រប់តួក្នុងឆាកកំប្លែងផងក៏មាន។
…មានរឿងច្រើនណាស់ ទុកអោយក្រុមលោក ខឹម ​សុខា ដើរពួយអោយ
អស់ដៃទៅ !!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: