មាសស្នេហ៍ៗ ! + រឿងសក្ដិប្រាំម្នាក់… 29/07/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, វីឌីអូ
trackback
បទចំរៀងខ្លះៗកាលពីសម័យ សាធារណរដ្ឋខ្មែរ
មាសស្នេហ៍ៗ ច្រៀងដោយលោក សុស ម៉ាត់
Sos Math – Meas Snae Meas Snae
+ Toch Teng- Sronous Teuk Plieng ស្រណោះទឹកភ្លៀង(តូច តេង)
+ Im Song Seum – KarlNahBanChoub កាលណាបានជួប(អ៊ឹម សុងស៊ើម)
Sos Math – Meas Snae Meas Snae
+ Toch Teng- Sronous Teuk Plieng ស្រណោះទឹកភ្លៀង(តូច តេង)
+ Im Song Seum – KarlNahBanChoub កាលណាបានជួប(អ៊ឹម សុងស៊ើម)
+ october9th-Sos Math
– រឿង ថ្ងៃអវសានរបស់លោកវរសេនីយឯក(សក្ដិប្រាំ) សាវ៉ាត
– The Last Days of Colonel Savath (2/4)
– The Last Days of Colonel Savath (3/4)
– The Last Days of Colonel Savath (1/4)
– The Last Days of Colonel Savath (4/4)
– The Last Days of Colonel Savath (3/4)
– The Last Days of Colonel Savath (1/4)
– The Last Days of Colonel Savath (4/4)
សោ ភិម ( saor phim )
ហួ យន់ hour yuan
ហ៊ូ នឹម hou nim
សុន សេន son sen
កុមារខ្មែរក្រហម
neary-KR music
followers-KR music
Khmer Rouge Song: 17 April 1975
revolution-KR music
Khmer rouge Songs ជូនពរបងប្អូនភូមិភាគពាយព្យ & ក្រចេះ
ឃើញទិដ្ឋភាពនេះនឹកឃើញការដ្ឋានសំណង់អាងទឺកកំពីងពួយ
ដែលកាលនោះមានយុវជនច្រើនរហូតដល់ពី៧ទៅ១០ម៉ឺននាក់
កាប់ដីនឹងចបរែកនឹងបង្គីយកទៅចាក់ទំរាំតែបានអាងទឹកហ្នឹងមួយ។
គឺឃើញដូចក្នុងវីឌីអូនោះអែង គ្រាន់តែមនុស្សច្រើនជាងហ្នឹង ។
អាងទឹកកំពីងពួយ…ភ្នំកំពីងពួយ…ផ្កាកំពីងពួយ…ដើមកំពីងពួយ
បទចំរៀងដើមកំពីងពួយ
ពិតមែនធ្វើឱ្យខ្ញុំនឹកឃើញ កាលលើកទំនប់ជីកប្រឡាយ កាលនៅជា លោកសង្ឃ នៅទំនប់អូរដូនតា ជាទំនប់មេទឹក នាំទឹកមកភ្នំកំពីង ពួយ តែពុំមានមនុស្សច្រើនចឹងទេ សារុបទៅប្រហែលជា ១០០-២០០ នាក់ប៉ុណ្ណោះ មិនមានមនុស្សច្រើនទេ ពេលនោះ រហូតដល់ បន្ទាប់ពី ១៧ មេសា ១៩៧៥ ទើបមានមនុស្សច្រើន នៅក្រោមការ ដឹកនាំរបស់តាយ៉ៃ ។ ហើយក៏ធ្វើឱ្យនឹកឃើញបងប្រធានពេទ្យនារីពីរ នាក់ ដែលចូលចិត្តនិងយកចិត្តទុកដាក់ចំពោះខ្ញុំណាស់ មើលជម្ងឺ ជាពិសេសជម្ងឺគ្រុនចាញ់ គាត់ឱ្យថ្នាំល្អៗនិងចាក់ថ្នាំអំពូលល្អៗ គ្រាន់ស្មាឆ្វេងអស់ប្រហែលជាង ៦០ ម្ជុល បើធម្មតាគេមិនងាយចាក់ ឱ្យអញ្ចឹងទេ ។ល។ ឃើញរូបនារីម្នាក់ដូចពេទ្យនោះដល់ហើយ នៅក្នុងឯកកសារកម្ពុជា ចាំមើលដាក់មើលលេង ។ តាមពិតពួកគាត់ នៅរស់ទេ នៅស្រុកបវេល ចង់ជួបពួកគាត់ដែរ ដើម្បីនិយាយរឿង ដើម សរសេរទុកជាប្រវត្តិសាស្រ្តដែរ ពួកគាត់ប្រហែលជាដឹង រឿង ច្រើនកាលពេលនោះ ។
អរគុណ achharia ដែលបានខំព្យាយាមរករឿងវីឌីអូទាំងនេះ មកដាក់ចែកគ្នាមើល ជាពិសេសឃើញចលនាមិត្តនារីៗ កងទ័ព យ៉ាងក្លាហានអស្ចារ្យ មិនអន់ជាងបុរសទេ ។ ឃើញទិដ្ឋភាពទាំងអស់ ហ្នឹងធ្វើឱ្យខ្ញុំមានការស្តុកស្លុតមែនទែន ហើយធ្វើឱ្យខ្ញុំរិតតែមិនចង់ ឱ្យមានសង្គ្រាមកាប់សម្លាប់គ្នាទៀតឡើយ យើងជាខ្មែរមិនត្រូវ មានការទាស់ទែងខ្វែងគំនិតឈ្លោះគ្នាទៀតឡើយ ប៉ុណ្ណឺងបាន ហើយ ល្មមឈប់ហើយ ឈប់ទាំងការប្រកាន់បក្សពួក ឈប់ទាំងការ គំរាមកំហែង ឈប់ទាំងការលាបពណ៌ដាក់គ្នាទៀតទៅ ។ល។និង។ល។
ប្រៀបធៀបគ្នាមើលបន្តិចក៏បាន តើគេជានារីក្លាហានដែរទេ ?
នេះគ្រាន់តែក្នុងសំលៀកបំពាក់សំរាប់ហែលទឹកលេងប៉ុណ្ណោះ
ដូចឈុតមួយក្នុងការប្រលងរើសបវរកញ្ញាដែរ ដែលខ្មែរយើង
ភាគច្រើនគ្រាន់តែឃើញស្រែកចាច បូញមាត់បូញកដាក់គ្នា
នៅឡើយ ។ គេមិនអួតអាងពីអាពូកែបាញ់សំលាប់គ្នាទេ តែគេ
អួតគ្នាពីរបៀបដែលគេបាននាំគ្នាកំសាន្តសប្បាយរីករាយបែបណា
គេនាំគ្នារស់របៀបណា ។
សង្ឃឹមថា Lovepeehs05 មុខជាធ្លាប់ឃើញនឹងភ្នែកអស់ហើយ
ម្ខាងពាក់ស្បែកជើងកង់ឡាន សំពត់ផាឌិបខ្មៅឃ្មឺះ ស្ពាយកាំភ្លើង
រែកគ្រាប់បេ៤០និង៨២ម.ម. ហុតបបររាវ លេបថ្នាំអាច់ទន្សាយ
បាញ់គ្នាស្លាប់យ៉ាងគ្មានន័យ …ម្ខា្ងងមានស៊ីចុកបរិបូរណ៍ ជិះឡាន
ដេកពូក ហ៊ឺហា អោយតែមានពេលសំរាកពីការងារនឹងអាលនាំគ្នា
សប្បាយ … ។ កោតពួកអាមេៗខ្មែរក្រហម ធ្លាប់ទៅឃើញគេនៅ
បរទេស ឃើញនៅអឺរ៉ុប នៅអាមេរិក អីដែរ ចុះវាចង្រៃឆ្កួតអីវានាំ
ពលរដ្ឋខ្មែរអោយរស់នៅស្ទើរតែមិនបានមួយចំណិតពួកប្រែតផង ?
លោក achharia ចេះតែមានហើយ! មិនស្រស់ដល់មិត្ត នារីខ្មែរទេ! ហើយនារីបដិវត្តន៍ ស្រស់ៗណាស់ រូប ស ត្រូវនឹងខោអាវខ្មៅ មិនបាច់ប្រើស្នេហ៍ទេ! បើបានគេឱ្យលើក ទំនប់ជាមួយវិញ លោក achharia មិនចេះហត់ទេ។
ខ្ញុំហាមាត់សរសើថានារីខ្មែរស្អាតក្នុងសំលៀកបំពាក់
ទ័ពព្រៃកុម្មុយនិស្តផាឌឹបខ្មៅនិងស្បែកជើងកង់ឡានបែប
ហ្នឹងមិនកើតទេ ។ មើលអោយជាក់ទៅ ម្នាក់ៗគ្នាគ្មានទឹក
មុខស្រស់បស់ទេ …ស្ត្រីណាមិនចង់តុបតែងខ្លួនស្អាតបាត?
តែពួកមេខ្មែរក្រហមវាឆ្កួតនឹងអំណាច ជោរតាមគេបញ្ជោរ
…មើល៍ៗ! ពួកនៅរស់សព្វថ្ងៃ ប្រពន្ធកូនពួកគេនាំគ្នាពាក់
មាសពាក់ពេជ សារូប៉ាក់ហូលផាមួងគ្រប់ពណ៌ បើពូកែថា
អាខ្មៅៗឃ្មឹះៗនឹងស្អាត ម៉េចមិនអោយប្រពន្ធកូនពួកគេ
ស្លៀកពាក់បន្តអាធឺខ្មៅហ្នឹងបង់កក្រមា១បន្តតទៀតដែរទៅ ?
ខំសំងំធ្វើធំទៅកើត បើមានការធ្វើបាបសំលាប់ពលរដ្ឋខ្មែរ
ឯងអស់រាប់លានអត់ដឹង ហើយទើបនឹងមកឆ្លើយបន្ទោស
គ្នាថាអត់ដឹងខ្យល់អីម្នាក់ៗយករួចតែខ្លួន គ្មានវិប្បដិសារីអ្វី
បន្តិចក្នុងខួរទេ ! ….ដូចលោកខឹមសុខាថាមិនខុសមែន
នរណាដែលគ្មានវិប្បដិសារីចំពោះកំហុសដែលខ្លួនបានធ្វើ
ខុស ក៏គ្មានឧត្តមគតិអីដែរ ….ហើយសង្ឃឹមថាពួកអស់នោះ
នឹងមិនកុហកបោកបញ្ឆោតរាស្ត្រខ្មែរអោយច្បាំងគ្នាស្លាប់
ទទេៗបានដដែលជាដដែលទៀតទេ ! ….នេះគ្រាន់តែ…
នេះគ្រាន់តែជាមតិចង់និយាយជាមួយគ្នាតែពីរនាក់ទេណា
Lovepeehs05 មិនថាអញ្ចឹង ?
ពិតមែន គ្មានវិប្បដិសារីអ្វីបន្តិចសោះ មនុស្សស្លាប់ រាប់លាន មិនឮអើពើអ្វីសោះ ហើយព្រឹត្តិការណ៍ ៥-៦ កក្កដា ១៩៩៧ ក៏គ្មានគិតពីអ្នកដែលគេសម្លាប់យ៉ាង ឃោរឃៅដែរ និយាយដោះសារធ្វើព្រងើយ សើច ញញឹមក្អាកក្អាយ ដៃចង្អុលគេឯងធ្វើព្រងើយ!
អរគុណ You Tube ចំពោះឯកសារជាប្រវត្តិសាស្ត្រនានាសំរាប់កូនខ្មែរ
សិក្សាស្រាវជ្រាវរកការពិតទាក់ទងនឹងព្រឹត្តិការណ៍ឧក្រិដ្ឋកម្មក្នុងកម្ពុជា ។
ដំរីស្លាប់យកចង្អេរបាំង វាមិនជិតទេ ។ អ្នកនៅកៀកក្បែរ គ្រាប់ភ្នែកនៅ
ជាប់ជិតនឹងចង្អេរមើលមិនឃើញដំរីស្លាប់មែន តែអ្នកមើលពីចម្ងាយឃើញ
ដំរីនៅហើមស្ពីងកំពុងរលេះរលួយភាយក្លិនអសោចគួរអោយខ្ពើមរអើមណាស់
អរគុណ UNHCR ដែលបានយកខ្មែរទៅឲ្យឆ្ងាយពីចង្អេរ អោយខ្មែរឃើញ
ដំរីស្លាប់ពីចំងាយបាន ។
ស្រុកខ្មែរកាលនោះ នៅឆ្នាំ១៩៤៥
កាលនោះ ដូច្នេះទេ ?
CPP Archives : July event 1997 – 1/14
រឿង kalnous មិនដូច្នេះទេ! នេះគ្រាន់តែនិយាយដោះសារតែប៉ុណ្ណោះ!
បើខ្ញុំដឹងមិនច្បាស់ សន្និដ្ខានក៏មិនត្រូវដែរ ។
តែខ្ញុំគិតថា ជាពលរដ្ឋខ្មែរ ម្នាក់ៗយ៉ាងហោចត្រូវស្វែង
យល់នូវការពិតដែលបង្ករបានព្រឹត្តិការណ៍ហ្នឹង បើចង់
និយាយនិងអនុវត្តអ្វីដែលថារបបប្រជាធិបតេយ្យនោះ ។
បើរឿងរ៉ាវក្នុងស្រុកឯងមិនទាំងដឹងច្បាស់ផង ចុះទំរាំរឿង
នៅលើឆាកអន្តរជាតិ ខ្យល់ធំបក់ទៅណា ? ចេះតែបោះឆ្នោត
គាំទ្រ បើប៉ះចំមេនាំដើរបញ្ច្រាសខ្យល់ធំ មិនប៉ើងមួកប៉ើងក្បាល
អស់ដំបូល ធ្លាក់ទឹកធ្លាក់ផុកអន្ដរកប្បអន្ដរធានអស់ទៀតទេ ?
មើលអោយគ្រប់ជ្រុង កុំនៅតែម្ខាងៗ កុំស្ដាប់តែម្ខាងៗ កុំតាមតែ
ទំនោរនិន្នាការនយោបាយរបស់ខ្លួន កុំជឿតែអ្វីដែលខ្លួនចង់ជឿ
…សំដីរបស់គូប្រឆាំងរឺសត្រូវក៏អាចយកជាដំបូន្មានដ៏ល្អបានដែរ
អោយតែពូកែវិភាគ ! គួរអោយអស់សំនើចណាស់ ជាញឹកញាប់
ខ្មែរយើងអោយតែឈ្លោះជាមួយនរណា ច្រើនតែអោយដំបូន្មានគេ
ទៅវិញ …ឧទាហរណ៍ អែងប្រយ័ត្នខ្លូនពីថ្ងៃនេះទៅ ! អែងអោយ
តែធ្វើបែបហ្នឹងតទៅទៀត មិនយូរទេនឹងដូច្នេះដូច្នោះ ប្រាប់មុន
អោយហើយ ! ។ល។ ចង់ឈ្នះចង់ក្របួចគេ ស្រាប់តែទៅប្រាប់គេ
អោយរឹតតែប្រុងប្រយ័ត្នខ្ពស់ទៅវិញ? មែនទេ Lovepeehs05 ?
រឿងកាលណោះ ដែលយើងស្តាប់នេះ តែមួយចំហៀងទេ មិនអាចយកជា ការពិតបានទេ ជាពាក្យឆ្នៃប្រឌិត ធ្វើយ៉ាងម៉េចឱ្យត្រូវតែខ្លួនឯង បក្សឯង ហើយរឿង ការកាប់សម្លាប់យ៉ាងឃោរឃៅ មានកាត់អណ្តាត កាត់ត្រចៀក ដកក្រចក ខ្វេះគ្រាប់ភ្នែក កាត់ក្បាល និងកាត់ដៃជើងហ្នឹង គេធ្វើដោយ អាថ៌កំបាំង លួចលាក់ មិនមែនធ្វើនៅមុខ អង្គការអន្តរជាតិ អង្គការក្រៅ រដ្ឋាភិបាលឯណា ចឹងធ្វើម៉េចបានអ្នកទាំនោះដឹង? ឱ្យអ្នកនោះទៅធ្វើជា សាក្សីយ៉ាងម៉េច? តែយ៉ាងណាក៏ដោយ ជាពាក្យដោះសារ យករួចខ្លួន ដោយមិនទទួលខុសត្រូវ នូវអំពើឃោរឃៅរបស់ខ្លួន ។
តាមសង្កេតកន្លងមក ការនិយាយចោទប្រកាន់់់
គ្មានផស់តាងជាក់ស្ដែងច្រើនតែមិនបានចំណេញ
អីទេ ផ្ទុយទៅវិញគឺនាំអោយយតែសាប យូរៗទៅ
ចាញ់អត្មាអែង ។ ដូចសុភាសិតខ្មែរចែងផ្ដាំកូនចៅថា
ភូតច្រើនចាញ់អាត្មា ! មិនថាអញ្ចឹង Lovepeehs05 ?
និយាយនេះត្រូវទាំងសងខាង រឿងការចោទប្រកាន់ តែវាមាន ហេតុផលរបស់វា ត្រូវច្រើននិងតិច គឺយើងបានឃើញហើយ ទោះបីយើងមិនបានឃើញនឹងភ្នែក ពេលដែលគេកំពុងធ្វើ សកម្មភាព នោះក៏ដោយ គឺមនុស្សហ្នឹង ជនរងគ្រោះហ្នឹង គេបានឃើញ ដាច់ដៃ ដាច់ជើង អស់គ្រាប់ភ្នែក ដាច់អណ្តាត ដាច់ក្បាល បាត់ក្រចក ហើយឈាមរហេមរហាម ហូរស្រោច ជោកជាំលើដីនោះ ហ្នឹងជាភស្តុតាំងពិតប្រាកដណាស់ ។
និយាយតែគ្មានរបស់តាង បើមិនបានជាការរិះគន់ដើម្បី
ស្ថាបនា វាទៅជាមួលបង្កាច់បរិហាកេរ្ដិ៍ឬបទញុះញង់បាន។
ដូចពួកប្រឆាំំងខ្លះបង់លុយតែញយ រត់ចោលស្រុកតែញយ
ដូចអន់ៗដល់ហើយ សមតែខឹមសុខាដាក់ម៉ាំងៗចឹងហើយ ។
កោតនយោបាយត្រឡប់ត្រឡិនដូចនៅស្រុកខ្មែរ ស្លាប់ខ្មែរ
រាល់លើកបត់បែនម្ដងៗហើយនៅតែមានអ្នកចាញ់បោកពួក
អ្នកបោករាស្ត្រដើម្បីតែអំណាចក្រុមគ្រួសារខ្លនដដែលៗទៀត
…ល្មមឈប់ចាញ់បោកគេហើយ មុននឹងគាំទ្រនរណាមួយ
គួរស្វែងយល់ពីប្រវត្តិរូប ស្នាដៃនិងគោលបំណងអ្នកនោះឲ្យ
ច្បាស់សិនផង ធ្លាប់ធ្វើអីកើតខ្លះ ? តើខ្មែរស្គាល់ប្រវត្តិរូប
តំណាងរាស្ត្រក្នុងស្រុកខ្លួនអស់ទេ ?គេដាក់ប្រកាសឲ្យមើល
និងស្គាល់ទេ ? ខាងនីតិប្រតិបត្តិក៏ដោយ កុង្សីមួយៗនរណា
មកពីណាចេះអីខ្លះ ឡើងធំតាមចំណេះឬតោងតាមខ្សែចង្កេះ
ពួកអាចក់អាចែមនៅជុំវិញក៏ដូចគ្នា ជួនកាលមេៗស៊ីញេមិន
ទារលុយទេ តែអាអ្នករត់ការទារជំនួសថាទាល់តែគ្រប់ហាង
ឆេងគេបានលោកស៊ីញេឲ្យ ចាប់ភស្តុតាងលោកមេម៉េចបាន ?
នេះគេឲ្យថ្លៃពិសារគុយទាវនិងថ្លៃទឹកតែតើ មិនស៊ីសំណូកទេ ។
បើមិនស្គាល់ទាំងប្រវត្តិរូបក្រុមអ្នកដឹកនាំអស់ផង កុំបាច់នាំ
គ្នានិយាយពីប្រជាធិបតេយ្យពីលិចពីកើតអី ។ នេះជាការយល់
ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំមួយជ្រុង ។
យ៉ាងណាក៏ដោយ ពួកមានបំណងមិនល្អចំពោះជាតិខ្មែរ
ពួកកុហកបោកប្រាសរាស្ត្រខ្មែរកំពុងសាបរលាបខ្លួនម្ដង
បន្តិចៗហើយ ខ្លះសាបឈឹងដូចទឹកទន្លេហើយលឿនយ៉ាង
ជាទីបំផុតផង ។
យើងសង្ឃឹមថា អ្នកដែលបានប្រព្រឹត្តពើអាក្រក់ រមែងនឹងបានទទួលនូវ អំពើអាក្រក់ ដែលខ្លួនបានធ្វើ មិនខានឡើយ!
គ្រាន់តែសង្ឃឹមបានហើយ 🙂
អាហ្នឹង ជាគន្លិះមុនដំបូង ដែលយើងចង់បាន! មិនថាអញ្ចឹង?
គ្រាន់តែចង់បានទេ ?
ចង់បានអ្វីមួយ មិនទាន់ហៅថាបានទេ 🙂