jump to navigation

សុខចិត្តអោយគេឆែកដែរទេ ? 30/07/2011

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
Tags: , ,
trackback

 

មើល៍! មើលគេលេងសើចជាមួយគ្នាមើល !

 
នៅស្រុកខ្មែរខែចែត្រ ខែប្រាំង ចំខែដែលថ្ងៃក្ដៅខ្លាំង ខ្មែរយើងតែងនាំគ្នាប្រារពធ្វើ
ពិធីបុណ្យចូលឆ្នាំ ទោះលេខព.ស.ត្រូវប្តូរថែមមួយលេខនៅដល់ខែពិសាខក៏ដោយ
គឺទេវតាឆ្នាំថ្មីត្រូវបានសន្មតថាចុះមកមុនហើយ។
ចំណែកនៅប្រទេសស្វ៊ិសវិញ គេចូលឆ្នាំផ្លាស់លេខគ.ស.នៅដំណាច់ខែធ្នូគិតតាម
សុរិយកតិ ប៉ុន្តែនៅរដូវក្ដៅដែលគេហៅថាខែវ៉ាកង គឺនៅខែទី៨(សីហា)នេះ គេតែង
មានធ្វើវិធីដើរដង្ហែរគ្នាតាមផ្លូវមានចាក់ភ្លេងលឺខ្លាំងៗនិងនាំគ្នារាំ ម្នាក់ៗមើលទៅដូចគេ
ចូលមេមត់ រាំតត្រាក់ទទ្រើកទៅតាមសង្វាក់ភ្លេង តាមបណ្ដោយផ្លូវមាត់ទឹកក្នុងទីក្រុង
ស៊ូរិច(ZUERICH)។នៅឆ្នាំនេះ គេនឹងធ្វើនៅថ្ងៃសៅរ៍ទី១៣ ខែ៨ ឆ្នាំ២០១១ ខាងមុខ
ចេញពីក្រុមមនុស្សក្នុងក្បួនដង្ហែរនោះគេឃើញផងដែរនូវការសំដែងលេងកូនកម្មវិធី
ប្លែកៗដទៃទៀតដើម្បីកំសាន្តក្រៅពីរាំរែកហ្នឹង មានទាំងការបង្ហាញម៉ូតផិតផើយ គំនូរ
លើរាងកាយស្ទើរស្រាត និងស្នៀតរាំបែបសិចស៊ីល្អមើលប្លែកៗតាមនឹកឃើញរៀងៗខ្លួន តែបើខ្មែរយើងឃើញមុខជាថាគេរាំអីអាក្រក់អាក្រីម្ល៉េះហើយ ។
 
ខាងក្រោមនេះជាល្បែងមួយដែលគេលេងកាលពីឆ្នាំទៅ គឺធ្វើជាក្រុមប៉ូលិសឈររ៉ចាំ
ឆែកអ្នកដើរកាត់ដើម្បីសុវត្ថិភាព តែបើពិនិត្យមើលអោយច្បាស់ទៅ គឺឆែកបន្លំស្ទាបរក
អោយទៅចំកន្លែងធុងអាគុយផងដែរ…ធ្វើអោយខ្ញុំនឹកគិតថា តើនៅស្រុកខ្មែរយើងអាច
មានពិធីនឹងល្បែងបែបហ្នឹងបានដែរទេ ? រួចតើយើងអ្នកភូមិវើដប្រែស សុខចិត្តអោយគេ
ឆែករបៀបហ្នឹងដែរទេ ហ្អា៎ស ?
 
police control street parade zurich 2010

 
ទោះបីនៅខេត្តស៊ុយរិចគេនិយាយប្រើភាសាអាល្លឺម៉ង់ក៏ដោយ ក៏ពួកគេនៅតែហៅពិធី
បុណ្យដើរហែររាំតាមផ្លូវហ្នឹងថា ស្ទ្រីតភើរេដ(Street Parade)តាមភាសាអង់គ្លេស៍ដែរ ។
 
Beautiful Sexy Girls! – Street Parade 2010, Zurich

 



 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: