jump to navigation

ចុះដឹងហើយតើ ! ដូចគ្នា … 03/08/2011

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
Tags: , ,
trackback

រឿងកំប្លែង

ចុះដឹងហើយតើ ! ដូចគ្នា …

តាំងពីសម័យអ៊ិនធើណិតរីកដុះដាលនិងថ្លៃចូលមើលបង់ខែបានថោកធូរថ្លៃមក
មានប្តីប្រពន្ធច្រើននាក់ដែរដែលបានឈ្លោះទាស់ទែងគ្នា ខ្លះរហូតដល់លែងលះ
គ្នាក៏មាន ដោយសារតែម្នាក់ៗជក់តែនឹងអ៊ិនធើណិតភ្លេចលៃលករំលែកពេលវេលា
ដើម្បីសប្បាយស្និទ្ធស្នាលជាមួយគ្នាក្នុងគ្រួសារ ។ អាចជាបញ្ហាបាននោះ គឺដូច
ឧទាហរណ៍មួយនេះដើម្បីបានជាកំប្លែងផងដូចតទៅ៖

ខាងប្តីមួយថ្ងៃៗអោយតែទំនេរសំកុកនៅតែនឹងមុខកំព្យូទ័រចូលអ៊ិនធើណិត អស់ពី
កំព្យូទ័រដល់អាយហ្វូន និយាយតបប្រពន្ធទាំងមិនដកភ្នែកពីស្គ្រីន(screen)ឡើយ ។
បំពង់ទឹកក្នុងចង្ក្រានបាយធូររលុងស្រក់ទឹកតក់ៗប៉ុន្មានថ្ងៃមកហើយ ប្រពន្ធបាន
ហៅប្តីអោយមកជួយមើលរឹតបន្តឹងកែកុនច្រើនដងហើយដែរ ក្រែងអាចជួសជុល
បន្តិចបន្តួចបានមិនបាច់ហៅជាង ។ បន្ទាប់ពីឆ្លើយថារវល់ជាប់នេះជាប់នោះរហូត
ក្នុងអ៊ិនធើណិតច្រើនដងមក ដោយធុញពេកប្តីនោះក៏ឆ្លើយប្រាប់ប្រពន្ធថា

– ចុះអូនអែងដឹងហើយតើថាបងអែណាទៅពូកែខាងអារឿងជួសជុលកំប៉ិក
កំប៉ុកស្អីៗក្នុងចង្ក្រានបាយនោះ !

 
ប្រពន្ធនៅស្ងៀមមិនតប ។ រំលងបានពីរបីថ្ងៃ ដូចទំលាប់ពេលចេញពីធ្វើការមកមកដល់
ផ្ទះប្តីតែងចំណាយពេលទំនេរទាំងស្រុងលើអ៊ិនធើណិត។ ប្រពន្ធបាននិយាយប្រាប់ប្តីថា
 
– បង ! អីឡូវទឹកក្នុងចង្ក្រានបាយយើងឈប់ស្រក់ហើយ គឺគេគ្រាន់តែបានមួលបន្តឺងវា
តែបន្តិចសោះហ្នឹង !

 
– អូ៎! អូនអែងចេះមួលបានផង ពិតជាពូកែមែន (និយាយទាំងមិនដកភ្នែកពីអ៊ិនធើណិត)
 
– មិនមែនខ្ញុំធ្វើវាទេ គឺខ្ញុំពឹងអ្នកជិតខាងយើងតើ !
 
– ចុះគេយកថ្លៃឈ្នួលអីខ្លះទេ ?
 
– អត់ទេ។ គាត់ថាគ្រាន់តែដុតនំអីមួយរឺធ្វើបង្អែមអីអោយគាត់មួយចានបានហើយ
បើមិនអញ្ចឹងទេ អោយគាត់គេងរួមរ័កជាមួយមួយពេលក៏បាន ។

 
– អញ្ចឹង តើអូនអែងបានធ្វើនំអីអោយគាត់ ?
 
– ចុះបងអែងដឹងហើយតើថាអូនអែណាទៅពូកែអារឿងកំប៉ិកកំប៉ុកដុតនំដុតនែក
ធ្វើបង្អែមធ្វើស្ករអីនោះ !!!

 
 
(រឿងតបញ្ចប់ក្រោយមកសូមទុកនាទីអោយមិត្តអ្នកអានបញ្ចប់ដោយខ្លួនអែងរៀងៗខ្លួនចុះ
ថាតើប្តីប្រពន្ធពីរនាក់ហ្នឹងឈ្លោះគ្នាទេ? អាចរហូតដល់លែងលះគ្នាទេ? រឺប្រពន្ធគ្រាន់តែ
កុហកដើម្បីទាញអារម្មណ៍ប្តីអោយទៅនៅលើគ្រែខ្លះផងវិញ? ប្តីយល់ចិត្តប្រពន្ធទេ? …?)

 



 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: