jump to navigation

វីឡាថ្លៃជាងគេបំផុតក្នុងលោក(១០​ ០០០ លានហ្វ្រង់ស្វ៊ិស) 28/08/2011

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
Tags: , ,
trackback

 

វីឡាដ៏ថ្លៃជាងគេបំផុតក្នុងលោក(១០ពាន់លានហ្វ្រង់ស្វ៊ិស)
THE MOST EXPENSIVE VILLA OF THE WORLD

វីឡាខាងក្រោមនេះគេនឹងគ្រោងសង់នៅស្រុកBRIONE ក្នុងខេត្តTESSIN នៃប្រទេសស្វ៊ិស
គឺខេត្តនៅម្ដុំភាគខាងត្បូងឈៀងខាងកើតជាប់ទៅនឹងប្រទេសអ៊ីតាលី។ វាមានដំលៃដល់
ទៅ​១០ពាន់លានហ្វ្រង់ស្វ៊ិស បើគិតតាមអត្រាប្រាក់សព្វថ្ងៃគឺខ្ទង់១២,៥ពាន់លានដុល្លារ
អាមេរិក(១២ ៥០០ ០០០ ០០០ ដុល្លារ)។​ ខាងក្នុងតុបតែងដោយគ្រឿងធ្វើពីមាសទឹក
ដប់២៤K ផ្លាទីនស និងពេជ្រ។ មិនអោយថ្លៃដល់ម្ល៉ឹងយ៉ាងម៉េច ឧទាហរណ៍ដើម្បីបំពេញ
ចិត្តអ្នកទិញដែលគេរំពឹងថាជាសេដ្ឋីមកពីខាងដំបន់អារ៉ាប់និងរុស្ស៊ី គេមានគំរោងធ្វើដាក់
អោយប្រើផងដែរគ្រាន់តែ iPAD មួយធ្វើពីមាសទឹកដប់ទំងន់២,៥គីឡូក្រាមនិងមានថែម
ថយពេជ្រទៀតផង។
(http://www.blick.ch/news/schweiz/tessin/das-teuerste-haus-der-welt-steht-bald-im-tessin-179582)
 
10 MilliardenFrankenVillaInTessinCH
 
ចុចលើរូបខាងក្រោមដើម្បីទៅមើលរូបភាពខាងក្នុងវីឡាហ្នឹងជាបន្ថែមនៅ http://www.exklusiv-haus.ch/
10BillionsSwissFrancsVilla
 
វីឡានេះបើនៅស្រុកខ្មែរ មើលតាមរាងរៅនិងសំបកក្រៅ តែដប់ម៉ឺនដុល្លារក៏លក់រាងតឺងដែរ
ជាពិសេសពណ៌ក្រមៅៗហ្នឹងតែម្ដង …នេះហើយស្អាតគេស្អាតយើង មិនដូចគ្នាទេ !
 



 

មតិ»

1. somada - 02/09/2011

ពិតជាថ្លៃមែន ខ្ញុំគ្រាន់តែបានឃើញ ក៏សប្បាយចិត្តដែរ ព្រោះសមត្ថភាព​មិនដល់ ។ សុំទោសលោកពូ ភ្លេចជម្រាបសួរ សុខ​សប្បាយ​ជាទេ ?

achharia - 03/09/2011

បាទ! ជំរាបសួរ ។ ខ្ញុំសុខសប្បាយជាទេ គ្រាន់តែជាប់រវល់ច្រើន
ហើយមានពេលចូលលេងភូមិវើដប្រែស្ស្នយើងនេះតិចជាងមុន ។
អរគុណ Somada បានឈៀងមកលេងនិងសួរសុខទុក្ខដល់ខ្ញុំ ។

វីឡាហ្នឹងពិតជាថ្លៃណាស់​ ។​ អ្នកមានៗស្រុកគេចូលចិត្តរស់នៅកន្លែង
ស្ងប់ស្ងាត់តាមជើងភ្នំ តាមចង្កេះភ្នំដែលមានកន្លែងអង្គុយលេងបែរមុខ
ទៅរកមាត់ទឹកមាត់បឹងធំៗរឺមាត់សមុទ្រមានខ្យល់អាកាសល្អបរិសុទ្ធ ដែល
មើលទៅហាក់ដូចជានៅដាច់តែអែងកណ្ដោចកណ្ដែងគួរអោយអាណិត
តែតាមពិតជិវិតអ៊ូអរខ្វារកប្រសេចប្រសាចដណ្ដើមគ្នារស់ហ៊ឹកហ៊ាក់តាមទី
ក្រុងធំៗពោរពេញទៅដោយក្លិននិងខ្យល់បរិយាកាសអាប់អួរនោះទៅវិញទេ
ដែកគួរអោយអាណិតទៅវិញនោះ ។
…ម្នាក់ៗមានសំណាងពីអតីតកាលមិនដូចគ្នាទេ ខ្លះម្ង៉ៃៗកាន់តែកាំបិតចិត
អារកាប់ជាប់ប្រលាក់ដៃតែសាច់និងឈាម ខ្លះម្ង៉ៃៗប៉ះតែប៊ិចនិងក្រដាស ខ្លះ
ចាប់កាន់តែមាសត្បូងពេជរាប់តែលុយ ខ្លះរាប់លុយដែលខ្លួនអែងត្រូវបាន
ខ្លះរាប់តែលុយរបស់គេទុកដាក់អោយគេ​​ ។ល។
…និយាយដល់រឿងអស់នេះនឹកអាណិតពេទ្យធ្មេញណាស់លោកអើយ !

សង្ឃឹមថា SOMADA ក៏កំពុងងបានសេចក្តីសុខសប្បាយជាមួយក្រុមគ្រួសារ
ដែរហើយ ។

2. Lovepeehs05 - 03/09/2011

ធ្វើអស់លុយដល់ម្លឹងៗ ម៉េចមិនធ្វើជាមាស ពណ៌លឿងទៅ ល្អមើលជាង ! ធ្វើអញ្ចឹងមើលទៅមិនដឹងថាមាសទេ ហើយក៏មិនសូវ មានតម្លៃដែរ ខ្ញុំស្មានតែផ្ទះធម្មតា ថែមទាំងពណ៌ដូចទេសភាពព្រៃភ្នំ ហ្នឹងទៀត ក៏មិនសូវចាប់អារម្មណ៍ប៉ុន្មានដែរ ។

បាត់ប៉ុន្មានថ្ងៃ ស្មានតែស្រីៗ (…) ចាប់គ្រៀកទេដឹង !

achharia - 03/09/2011

ខ្ញុំមានកិច្ចការថ្មីៗត្រូវធ្វើ រវល់ជាងមុនច្រើនណាស់ ម្ល៉ោះហើយ
មិនសូវមានពេលចូលអើតផ្ទះ ចូលអនឡាញន៍បានច្រើនញឹក
ញាប់ដូចមុនទេ ។ រឿងស្រីៗចាប់គ្រៀក ខ្ញុំចេះបាលីមហារំអិលជា
មួយស្រីៗ ចាប់ខ្ញុំគ្រៀកមិនងាយជាប់ទេ😀
មែនហើយ វីឡាហ្នឹងមើលពីក្រៅដូចគ្មានអីគួរអោយអស្ចារ្យសោះ។
ដូចខ្ញុំប៉ាន់ស្មាន បើនៅស្រុកខ្មែរយើង តែ១០ម៉ឺនដុល្លារក៏រកម្ចាស់
មិនងាយឃើញដែរ ។ តែយ៉ាងណាក៏ដោយ សេចក្តីសុខសប្បាយ
សុភមង្គលវាមិនស្ថិតនៅតែលើផ្ទះមានតំលៃថ្លៃៗ គ្រឿងសំភារៈថ្លៃ
លុចស៊ុសពីមាសពេជកែវកងអីទាំងនោះទេ គឺវាស៊ីសងនៅត្រង់
ការចេះកំរិតសេចក្តីសុខសប្បាយរបស់សាម៉ីជាម្ចាស់ផ្ទះហ្នឹងផង
ដែរទេ….អ្នកមិនពុករលួយ អ្នកមិនក្បត់ជាតិ អ្នកមិនធ្វើអ្វីខុសច្បាប់
អ្នកមិនជាប់ជំពាក់ចិត្តនឹងកង្វល់នានា ដេកលក់ស្រួលណាស់​ !!!

ទស្សនៈកំប្លែងបែបសុទិដ្ឋិនិយមរបស់ចាស់ៗខ្មែរយើងមួយពោលថា
ផ្ទះថ្មដូចផ្ទះស្បូវ ដល់រលត់ភ្លើងទៅ ងងឹតឈឹង(រាវ)ដូចតែគ្នា !😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: