jump to navigation

ចំណងមេត្រីភាពរវាងលុយអឺរ៉ូនិងហ្វ្រង់ស្វ៊ិស 07/09/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ.
Tags: , , ,
trackback

 
កំណត់ចំណាំផ្ទាល់ខ្លូន៖

1 EUR ថ្លៃមិនតិចជាង 1,20 CHF ទេពីថ្ងៃនេះទៅ !

ដោយសារតែតំលៃនៃលុយហ្វ្រង់ស្វ៊ិសកាន់តែឡើងក្រឺតៗនារយៈកន្លងមកនេះ
បានធ្វើអោយលំនឹងសេដ្ឋកិច្ចរបស់ស្វ៊ីសលេចចេញសញ្ញាអវិជ្ជមាន ជាពិសេស
ខាងវិស័យទេសចរណ៍និងការនាំចេញនូវផលិតផលពីរោងចក្រនៃប្រទេសស្វ៊ិស ។
ដើម្បីទប់លំនឹងសេដ្ឋកិច្ចអោយបានទាន់ពេលវេលា ធនាគារជាតិនៃប្រទេសស្វ៊ិស
(SNB)ដែលមានលោក ហ្វ៊ិលិ្លព ហ៊ិលដេប្រានដ៍(Phillipp Hildebrand)ជាប្រធាន
បានចាត់វិធានការប្រកបដោយជោគជ័យជាប្រវត្តិសាស្ត្រកាលពីម្សិលមិញ(6.Sept.11)
គឺទប់មិនអោយលុយហ្វ្រង់ស្វ៊ិសឡើងថ្លៃហួសបាន ដោយបន្ទាបតំលៃលុយហ្វ្រង់ស្វ៊ិស
ធៀបនឹងលុយអឺរ៉ូយ៉ាងហោចក៏អោយបាន១អឺរ៉ូមានតំលៃមិនតិចជាង១,២០ហ្វ្រង់ស្វ៊ិស
មានន័យថា 1 EUR >= 1,20 CHF ចាប់ពីថ្ងៃនេះទៅ ។ ដើម្បីរក្សាអត្រាបែបនេះ
គិតជាមួយលុយអឺរ៉ូ ក៏ដូចជួយទប់តំលៃលុយអឺរ៉ូមិនអោយធ្លាក់ចុះថោកមកនៅក្រោម
១,២០ហ្វ្រង់ស្វ៊ិសដែរ ពួកធនាគារជាតិស្វ៊ិសនេះបានត្រៀមហើយជាស្រេចផងដែរនូវការ
ចាំប្រមូលទិញលុយអឺរ៉ូដោយគ្មានកំណត់ចំនួន បើលុយអឺរ៉ូធ្លាក់ចុះតទៅទៀតនៅពេល
ខាងមុខដោយវិបត្តិនានា ។
នេះបានសេចក្តីថា តទៅថ្ងៃមុខ បើ….បើលុយអឺរ៉ូចុះថោកធ្លាក់ទឹកតទៅទៀត លុយ
ហ្វ្រង់ស្វ៊ិសក៏ត្រូបបន្ទាបខ្លួនអោយបានដល់ទទឹកស្លាបជាមួយដែរហើយ ជាល្បិចបន្ទាប
តំលៃលុយរបស់ប្រទេសខ្លួនដើម្បីលំនឹងសេដ្ឋកិច្ចរបស់ស្វ៊ិស …ទុកជាគំរូ !!!

ហេហេ! ដូចលុយដុល្លារអមេរិកនិងលុយរៀលខ្មែរយើងដែរ ចង់ដុល្លារចុះឡើងទៅ
ក្រហែងបាតដាលណាក៏ ១ដុល្លារស្មើនឹងរវាង៤ពាន់ទៅ៤ពាន់១រយរៀលដែរ ?
 

 
EUR and CHF on 6th sept 2011
 
 

(http://de.exchange-rates.org/history/EUR/CHF/G/30)
ក្រាហ្វ៊ិកនៃការបញ្ចុះតំលៃបានយ៉ាងគំហុកនៃលុយហ្វ្រង់ស្វ៊ិសធៀបនឹងលុយអឺរ៉ូនៅថ្ងៃ
ទី៦សីហា២០១១ គឺក្នុងរយៈតែប្រហែលកន្លះម៉ោងប៉ុននោះ។ ដោយសារមានការផ្សព្វ
ផ្សាយជាសាធារណៈនូវការកំណត់តំលៃលុយនេះ មនុស្សជាច្រើនបានតំរង់ជួរគ្នាក្នុង
ធនាគារដើម្បីដូរយកប្រាក់អឺរ៉ូទុកចាយរឺកាក់យកចំនេញ…តែគួរអោយស្ដាយជាមួយ
ខ្លះឈរចាំជិតដល់វេនចូលទៅដូរហើយ អត្រាប្រាក់បានផ្លាស់ហួសផុតខានបានដូរ
តាមតំលៃដែលប៉ងកាលចូលឈរចាំដំបូង គឺប្រហែលតែក្នុងពេលកន្លះម៉ោង លុយស្វ៊ិស
ត្រូវបានបញ្ចុះតំលៃ១០%ធៀបជាមួយលុយអឺរ៉ូ ។
 
 
មើលផងដែរ ៖
-http://www.20min.ch/finance/news/story/11030942
-http://de.exchange-rates.org/
-http://www.smh.com.au/business/currency-fears-as-swiss-cap-franc-20110907-1jxpn.html



 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: