jump to navigation

កូនព្រហ្មលិខិតមួយ (កូនព្រះមួយ) 05/10/2011

Posted by achharia in កំសាន្តកំប្លែង, ទស្សនវិជ្ជា, ផ្សេងៗ.
Tags: , ,
trackback

 
ព្រះ និង ព្រហ្មលិខិតនៅអែណា ?
 
វីឌីអូបែបកំប្លែងស្ងួត(ដំបូងធ្វើអោយអស់សំណើច តែដល់គិតពិចារណា
យូរបន្តិចទៅវាជារឿងគួរអោយអាណិត ជារឿងកំសត់ទៅវិញ)ខាងក្រោម
នេះជាផ្នែកមួយតូចនៃភាពចៃដន្យមិនល្អ ដែលយើងតែងហៅដោយ
មិនអាចគណនាដឹងនូវលទ្ធផលជាមុនបានក្នុងជីវិតថាជាព្រហ្មលិខិត
ដោយវាមានរយៈពេលខ្លី មិនយូរស្មើនឹងជីវិតមួយ វាជាផ្នែកមួយក៏អាច
ហៅម្យ៉ាងទៀតបានដែរថាជាកូនព្រហ្មលិខិតមួយប៉ុណ្ណោះ ។ បន្សំនៃ
វត្តមានទាំងអស់និងព្រឹត្តិការណ៍នានាដែលទាក់ទងគ្នាអស់នេះហើយ
ដែលលទ្ធផលមិនល្អខ្លះៗមនុស្សយើងអាចគិតគណនាស្មានដឹងមុន
អាចចៀសវាងបានមុន រឺលទ្ធផលល្អខ្លះៗមនុស្សយើងអាចធ្វើដើម្បីបំពេញ
បំណងបាន ។ លទ្ធផលនៃព្រឹត្តិការណ៍ដែលគេអាចគិតគណនាដឹងមុន
មនុស្សយើងតែងអួតអាងថាដោយសារគេមានប្រាជ្ញានិងចំណេះដឹង ។
តែបើអ្វីដែលហួសសមត្ថភាពដែលគេមិនអាចដឹងមុនបានមានពីរគឺសំណាង
និងស៊យ ដែលហៅរួមបានថាជាព្រហ្មលិខិត ។ បើព្រហ្មលិខិតជាលទ្ធផល
ដែលមនុស្សមិនអាចដឹងមុនបាន គេថាព្រហ្មលិខិតជាអ្នកកំណត់ដំណើរ
រឺគន្លងជិវិតអោយមនុស្សគ្រប់ៗគ្នា ហើយបើព្រះក៏ជាអ្នកកំណត់ដំណើររឺ
គន្លងជីវិតមនុស្សគ្រប់គ្នាដែរនោះ ដូច្នោះ
ព្រហ្មលិខិត = ព្រះ = បន្សំនៃវត្តមាននៃអ្វីៗទាំងអស់ដែលទាក់ទងគ្នា
បង្ករបានជាព្រឹត្តិការណ៍បន្តបន្ទាប់ហើយចេញជាលទ្ធផលនានា រាប់ទាំង
ខ្លួនយើងម្នាក់ៗផងដែរ ។

 
Loriot – Das schiefe Bild (ដោយសារតែ រូបផ្អៀង)
 


 
ជាក់ស្ដែង Steve Jobs ស្លាប់នាថ្ងៃនេះថ្មីៗនេះក៏មកពីព្រហ្មលិខិតដែរ
Steve Jobs Dead at 56: Apple Founder Resigns for Health Reasons, Fans Mourn Around World
 

 



 
 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: