នៅពេលដែលលេខ២នឹងលេខ១០ត្រូវបានគេច្រឡំគ្នា 30/10/2011
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ
trackback
រឿងកំប្លែង
អ៊ុទាហរណ៍មួយ៖ ភាពខុសគ្នារវាង២ដបម៉ោង១០និង១០ដបម៉ោង២ !
ចុងអាទិត្យនេះ នាយច្រូចថៅកែចំការក្រូចនៅភូមិវើដប្រែស្សនេះត្រូវ
បានប្រពន្ធអនុញ្ញាតអោយទៅស៊ីផឹកជប់លៀងជាមួយមិត្តភ័ក្តនៅក្រៅ
ផ្ទះដោយមានដាក់លក្ខខ័ណ្ឌមួយយ៉ាងសមសួនល្មមទទួលយកបាន
ទាំងសងខាង ។
មានអី… នៅម៉ោង២គត់រំលងអធ្រាតនាយច្រូចស្រវឹងដាប ដំណើរត្រេត
ត្រូតខ្លួនធំក្លិនល្មុតទុំហួងមកគោះទ្វារហៅប្រពន្ធអោយបើកទ្វារអោយ ។
ប្រពន្ធខឹងណាស់ ទាំងហ្មួហ្មងចិត្តផងបើកទ្វារខ្វាកចាប់ញឹងត្រចៀកប្តីអូស
យកទៅសួររំលឹកពីលក្ខខ៍ណ្ឌដែលព្រមព្រៀងមុនទៅផឹកថា ផឹករួមគ្នាកុំអោយ
លើសពី២ដបហើយត្រូវមកផ្ទះកុំអោយហួសពីម៉ោង១០ មានគោរពតាមទេ។
នាយច្រូចតបទាំងសំលេងបង្អូសវែងៗថា “អូ៎! កាលនាំគ្នាផឹកទើបអស់ដល់
ដបទី២បងចេះតែនឹកសង្ស័យបណ្តើរៗដែរថា បងស្រៀវតែច្រឡំគ្នាទេអាពីរ
លេខហ្នឹង ចាំមិនច្បាស់ថាអាណាលេខសំរាប់សំបកដប អាណាលេខម៉ោង
ត្រូវមកអោយដល់ផ្ទះ… ថាច្រឡំ ច្រឡំមែន ! ”
អ្នកខ្លាចសត្វព្រៃសាហាវមាន ពស់ ខ្លា ដំរី ជាដើម ?
ខ្លាចអាវុធគ្រោះថ្នាក់នានាមានកាំភ្លើង គ្រាប់បែក កាំបិតពូថៅ ព្រួញដាវលំពែង
ដែលអាចផ្ដាច់ជីវិតអ្នកបានយ៉ាងណា ក៏គួរខ្លាចស្រាមួយកែវផងដែរ ។
វាអាចគ្រោះថ្នាក់ជាងសត្វព្រៃសាហាវនិងគ្រឿងអាវុធអស់ហ្នឹងទៅទៀត ជាតិពឹសពុល
ដែលមាននៅក្នុងស្រា មើលមិនឃើញទេ ហើយវាក៏អាចបណ្ដាលអោយអ្នកស្លាប់បាន
ដោយងាយៗដែរ …សូមប្រយ័ត្នផងពេលផឹកស្រា រឺក្នុងទឹកភេសជ្ជៈនានាក៏ដោយដែរ !
ជាដៃគូនឹងស្រាមានជាតិពុល ច្រើនតែជាស្រីស្អាតៗផងដែរ កុំលង់ភ្លេចខ្លូនអោយសោះ!
ចឹងអីបានត្រូវ១០ផ្តិលអីសមណាស់ ពូកែច្រលំហេ 😛
ថាម៉េចផ្កាយ ? ១០ផ្តិល ?
ពិន័យថែម រឺក៏យកផ្តិលវាយទាំងយប់ ?
បើយកផ្តិលវាយទាងយប់ លឺសូរផ្អើលគេអែងជិតខាង
ទាំងយប់អធ្រាតហើយ ហាសហា៎! 😀
ប្រុស ៗ ពូកែច្រឡំណាស់ហ្ន៎! ស្រវឹងអញ្ចឹងហើយសង្ស័យចូលច្រឡំបន្ទប់ទៀតមើលទៅ ? achharia សុខសប្បាយទេ ? រូបទី ១ ដូចម្ចាស់ប្លកដល់ហើយ ។
ខ្ញុំសុខសប្បាយជាទេ គ្រាន់តែមិនសូវទំនេរច្រើនដូចមុន។
អរគុណណាស់ បាទ ! ដែលបានមកលេងនិងសួរសុខទុក្ខ ។
សង្ឃឹមថា SOMADA ក៏កំពុងបានសុខសប្បាយដែរហើយ
ព្រោះមិនលឺសូរពោលពីក្តីលំបាក ។
រូបទី១ ? ជួនកាលគេជាអធិការប៉ូលិសផងក៏មិនដឹង …កំពុង
ធ្វើជាស្រវឹងនិងបំពេញបេសកកម្មណាមួយក៏អាចថាបាន ព្រោះ
ជាកាយវិកាស្រវឹងសំកុក ស្រវឹងសំងំ ស្រវឹងស្លូត ស្រវឹងគួរអោយ
អាណិត… ។
អូ៎មែន ! រឿងដែលថាប្រុសៗពូកែច្រឡំនោះ ពេលស្រវឹងហើយ
ច្បាស់ជាវង្វែងបន្ទប់វង្វែងទ្វារខ្លះៗមិនខានទេ ទោះមិនស្រវឹងក៏គង់
ច្រឡំបានម្ដងៗដែរហ្នឹង 😀
បើអត់ស្រវឹងនៅតែច្រឡំអញ្ចឹងច្បាស់ជាមានថ្ងៃណាមួយស៊យ
ប្រពន្ធដេញទាន់ជាន់កែងជាមិនខានទេ ។
ថាមិនត្រូវទេ ….អ្នកខ្លះចូលចិត្តអោយតែច្រឡំដែរហ្នឹង 😀