jump to navigation

នៅពេលដែលលេខ២នឹងលេខ១០ត្រូវបានគេច្រឡំគ្នា 30/10/2011

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ.
Tags: , ,
trackback

 
រឿងកំប្លែង
 
អ៊ុទាហរណ៍មួយ៖ ភាពខុសគ្នារវាង២ដបម៉ោង១០និង១០ដបម៉ោង២ !
 
ចុងអាទិត្យនេះ នាយច្រូចថៅកែចំការក្រូចនៅភូមិវើដប្រែស្សនេះត្រូវ
បានប្រពន្ធអនុញ្ញាតអោយទៅស៊ីផឹកជប់លៀងជាមួយមិត្តភ័ក្តនៅក្រៅ
ផ្ទះ​ដោយមានដាក់លក្ខខ័ណ្ឌមួយយ៉ាងសមសួន​ល្មមទទួលយកបាន
ទាំងសងខាង ។
មានអី… នៅម៉ោង២គត់រំលងអធ្រាតនាយច្រូចស្រវឹងដាប ដំណើរត្រេត
ត្រូតខ្លួនធំក្លិនល្មុតទុំហួងមកគោះទ្វារហៅប្រពន្ធអោយបើកទ្វារអោយ ។
ប្រពន្ធខឹងណាស់ ទាំងហ្មួហ្មងចិត្តផងបើកទ្វារខ្វាកចាប់ញឹងត្រចៀកប្តីអូស
យកទៅសួររំលឹកពីលក្ខខ៍ណ្ឌដែលព្រមព្រៀងមុនទៅផឹកថា ផឹករួមគ្នាកុំអោយ
លើសពី២ដបហើយត្រូវមកផ្ទះកុំអោយហួសពីម៉ោង១០ មានគោរពតាមទេ។
នាយច្រូចតបទាំងសំលេងបង្អូសវែងៗថា “អូ៎! កាលនាំគ្នាផឹកទើបអស់ដល់
ដបទី២បងចេះតែនឹកសង្ស័យបណ្តើរៗដែរថា បងស្រៀវតែច្រឡំគ្នាទេអាពីរ
លេខហ្នឹង ចាំមិនច្បាស់ថាអាណាលេខសំរាប់សំបកដប អាណាលេខម៉ោង
ត្រូវមកអោយដល់ផ្ទះ… ថាច្រឡំ​ ច្រឡំមែន ! ”
 

 
អ្នកខ្លាចសត្វព្រៃសាហាវមាន ពស់ ខ្លា ដំរី ជាដើម ?
ខ្លាចអាវុធគ្រោះថ្នាក់នានាមានកាំភ្លើង គ្រាប់បែក កាំបិតពូថៅ ព្រួញ​ដាវលំពែង
ដែលអាចផ្ដាច់ជីវិតអ្នកបានយ៉ាងណា ក៏គួរខ្លាចស្រាមួយកែវផងដែរ ​។
វាអាចគ្រោះថ្នាក់ជាងសត្វព្រៃសាហាវនិងគ្រឿងអាវុធអស់ហ្នឹងទៅទៀត ជាតិពឹសពុល
ដែលមាននៅក្នុងស្រា មើលមិនឃើញទេ ហើយវាក៏អាចបណ្ដាលអោយអ្នកស្លាប់បាន
ដោយងាយៗដែរ …សូមប្រយ័ត្នផងពេលផឹកស្រា រឺក្នុងទឹកភេសជ្ជៈនានាក៏ដោយដែរ !​
ជាដៃគូនឹងស្រាមានជាតិពុល ច្រើនតែជាស្រីស្អាតៗផងដែរ កុំលង់ភ្លេចខ្លូនអោយសោះ!
 



 

មតិ»

1. pkay_sour - 02/11/2011

ចឹងអីបាន​ត្រូវ​១០ផ្តិល​អីសមណាស់ ពូកែ​ច្រលំហេ😛

achharia - 03/11/2011

ថាម៉េចផ្កាយ ? ១០ផ្តិល ?
ពិន័យថែម រឺក៏យកផ្តិលវាយទាំងយប់ ?
បើយកផ្តិលវាយទាងយប់ លឺសូរផ្អើលគេអែងជិតខាង
ទាំងយប់អធ្រាតហើយ​ ហាសហា៎!😀

2. somada - 06/11/2011

ប្រុស ៗ ពូកែច្រឡំណាស់ហ្ន៎! ស្រវឹងអញ្ចឹងហើយសង្ស័យចូលច្រឡំបន្ទប់​ទៀតមើលទៅ ? achharia សុខសប្បាយទេ ? រូបទី ១ ដូចម្ចាស់ប្លក​ដល់​ហើយ ។

achharia - 06/11/2011

ខ្ញុំសុខសប្បាយជាទេ គ្រាន់តែមិនសូវទំនេរច្រើនដូចមុន។
អរគុណណាស់ បាទ ! ដែលបានមកលេងនិងសួរសុខទុក្ខ ។
សង្ឃឹមថា SOMADA ក៏កំពុងបានសុខសប្បាយដែរហើយ
ព្រោះមិនលឺសូរពោលពីក្តីលំបាក ។
រូបទី១ ? ជួនកាលគេជាអធិការប៉ូលិសផងក៏មិនដឹង …កំពុង
ធ្វើជាស្រវឹងនិងបំពេញបេសកកម្មណាមួយក៏អាចថាបាន ព្រោះ
ជាកាយវិកាស្រវឹងសំកុក ស្រវឹងសំងំ ស្រវឹងស្លូត ស្រវឹងគួរអោយ
អាណិត… ។

អូ៎មែន ! រឿងដែលថាប្រុសៗពូកែច្រឡំនោះ ពេលស្រវឹងហើយ
ច្បាស់ជាវង្វែងបន្ទប់វង្វែងទ្វារខ្លះៗមិនខានទេ​​ ទោះមិនស្រវឹងក៏គង់
ច្រឡំបានម្ដងៗដែរហ្នឹង😀

3. somada - 07/11/2011

បើអត់ស្រវឹងនៅតែច្រឡំអញ្ចឹងច្បាស់ជាមានថ្ងៃណាមួយស៊យ
ប្រពន្ធដេញទាន់ជាន់កែងជាមិនខានទេ ។

achharia - 07/11/2011

ថាមិនត្រូវទេ ….អ្នកខ្លះចូលចិត្តអោយតែច្រឡំដែរហ្នឹង😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: