ថ្ងៃទី១១-១១-១១ ( 11. 11. 11 ) 11/11/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ
trackback
រូបភាពនិងរឿងកំប្លែងនៅថ្ងៃទី ១១-១១-១១
ថ្ងៃនេះជាថ្ងៃសុក្រទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ ។
ពួកប្រទេសដែលប្រើអក្សរនិងលេខឡាតាំង នៅថ្ងៃនេះ
គេសរសេរកំណត់កាលបរិច្ឆេទ(ថ្ងៃទី)គឺ 11.11.11 ។ ឃើញថា
ល្អមើល ស្រួលចាំ ថ្ងៃខែឆ្នាំពិសេសដែលមានសុទ្ធតែលេខ ១ ។
ថ្ងៃនេះក៏ដូចថ្ងៃណាដែរសំរាប់ខ្ញុំ ប៉ុន្តែដើម្បីអោយមានអ្វីខ្លះដើម្បីជា
អនុស្សាវរីយ៍នៅក្នុងប្លកផ្ទាល់ខ្លួនត្រូវនឹងថ្ងៃទី ១១-១១-១១ នេះផង
ក៏បានរើកកាយក្នុងកុំព្យូទ័រហើយប្រទះឃើញរូបដែលធ្វើលេងកំសាន្តពីរបី
យកមកដាក់កំដរចែកគ្នាមើលលេងដើម្បីកែអផ្សុក និងរឿងកំប្លែងផងដែរ ។
រូបភាពកំរើកសំរាប់មើលកំសាន្តនៅថ្ងៃទី 11-11-11 នេះ
សំរស់នៃប្រាសាទអង្គរវត្តនៅពេលយប់
សំរស់នៃប្រសាទបាយ័ន្ត(រឺ អង្គរធំ)នៅពេលថ្ងៃ
សំរស់នៃទឹករលកពណ៌ផ្កាឈូក
កំដៅនៃភ្លើងស្នែហ៍អាចប្រែពណ៌ទឹលរលកបាន
រឿងកំប្លែង (ដែលគិតមិនដល់មិនបានសើចភ្លាមៗនឹងគេទេ)
ករណីមួយដែលត្រូវប្រយ័ត្នមិនអោយមានកូន
មានមិត្តនារីរួមជំនាន់គ្នាពីរនាក់ ក្រោយពីបញ្ចប់ការសិក្សានិងរកបានការងារ
ធ្វើរៀងៗខ្លួន មិត្តនារីម្នាក់បានរៀបការមុនថ្មីៗ ។
ថ្ងៃមួយពួកគេទាំងពីរបានជួបនិងជជែកគ្នា ៖
– ម៉េចហើយសំលាញ់ ជីវិតមុននិងក្រោយពេលការខុសគ្នាយ៉ាងណា ?
– អូ៎! គ្នាចង់ប្រាប់អែងរឿងមួយដែលគ្នាចេះតែបារម្ភ…សំខាន់គឺគ្នាត្រូវ
ប្រយ័ត្នប្រយ៉ែងបំផុតមិនត្រូវថ្លោះធ្លោយបណ្តោយអោយមានកូនបានទេណា៎ !
– ចុះអែងចាំបាច់ព្រួយអី ក្រែងអែងដឹងនិងប្រាប់គ្នាតាំងពីមុនការហើយតើថា
ប្តីអែងបានអោយពេទ្យកាត់សរសៃយ៉ងចង(ក្រៀវ)រួចរាល់ហើយដែរតើ ?
-ព្រោះតែរឿងហ្នឹងហើយបានគ្នាថាត្រូវប្រយ័ត្នហ្នឹងណា៎! ដឹងទេ ?
ស្រុកខ្មែរថ្មីៗមុនថ្ងែទី១១-១១-១១-នេះ
ការប្រារពធ្វើពិធីបុណ្យអែករាជ្យជាតិកម្ពុជាកាលពីថ្ងៃទី ៩ វិច្ឆិកា ២០១១
TVK_News_2011-11-09_#03_(Independence Day) Khmer Cambodia.
CTN_News_2011-11-09_#04_(National News) Khmer Cambodia.
ស្រុកក្រៅថ្មីៗមុនថ្ងែទី១១-១១-១១-នេះ
-នាយិការដ្ឋមន្ត្រី យិង ល័ក្សណ៍ កំពុងចាត់ការលើរឿងទឹកជំនន់
-រឿង ស្រីប្រកាន់ប្រុសប្រកែក របស់មេបក្សសាធារណរដ្ឋនៅសហរដ្ឋអាម្រិច
– +…
CTN_News_2011-11-09_#05_(International News) Khmer Cambodia.
មតិ»
No comments yet — be the first.