សោភ័ណភាពនៃអង្គរវត្តនៅពេលរាត្រីនិងទឹករលកកំរើក 15/11/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, រូបកំរើក
trackback
រូបមានទឹករលកកំរើកសំរាប់មើលកំសាន្ត។ សាកល្បងធ្វើ
នៅពាក់កណ្តាលខែម៉ាតណ្ដប់ឆ្នាំ២ពាន់ម៉ាតណ្ដប់(១៥-១១-១១)
មានទឹករលកតូចៗកំរើក
មានទឹករលកធម្មតាៗកំរើក
មានទឹករលកធំៗកំរើក
មានទឹករលករលេញៗកំរើក…និងរូបតោថ្មឈរ ។
អៃ យូយ ! ហើយចុះកូនអ្នកណាក៏អត់មានស្លៀកខោអាវអាចឹង?
សង្ស័យតែក្រពើខូចភ្នែករ៉េ ! ហាស់ ហាស់ យ៉ាងណាយ៉ាងណីហើយ
ឆាយ៉ាអើយ បាត់អោយឆឹងតាហ្មង សុខសប្បាយជារ៉េហ្នឹង?
អរគុណចំពោះការចែកចាយ សប្បាយភ្នែក ! ហាស់ ងាស់
សួស្ដី ហនុមាន ! ខ្ញុំបានសុខសប្បាយជាទេ គ្រាន់តែជាប់រវល់
ជាងមុនមិនសូវបានចូលអនឡាញ បានតែអើតមួយភ្លែតៗប៉ុណ្ណោះ
ចុះ ហនុមាន វិញសុខសប្បាយជាទេ? ខានមកអើតខ្ញុំមួយរយៈនេះ
ប្រហែលជាប់រវល់ណាស់ដែរហើយមើលទៅ ។
នាងស្លៀកខោថាំងហ្កាពណ៌សាច់ ដូចដឹងស្រាប់ហើយបើវាត្រូវទឹក
មើលទៅដូចអត់មានស្លៀកអីមែនហ្នឹង ។ បើមើលចំពីមុខផង មុខ
ជាអៀនអ្នកស្លៀកអោយមើលមិនខានទេ ទាល់តែរកវ៉ែនតាខ្មៅមក
ការពារបានបាន ….ការពារភ្នែកផង បិទបាំងក្រសែភ្នែកមិនអោយគេ
ចាប់ថ្នាក់បានថាសំឡក់មើលគេត្រង់ណាផង មើលយូរប៉ុណ្ណាផង…
មិនថាតែខ្ញុំទេ គឺអោយតែអ្នកពាក់វ៉ែនតាខ្មៅដើរតាមមាត់ទឹក គឺឌាតែ
ខ្នូចដូចៗតែគ្នាហ្នឹង ទាំងស្រីទាំងប្រុស ទាំងចាស់ទាំងក្មេង មែនទេ ?
អរគុណ ហនុមាន បានមកអើតខ្ញុំ និងសួរសុខទុក្ខផងដែរ 😀
នេះពេលរាត្រីអាចថតទេសភាពអង្គវត្តបានអញ្ជឹងផងរឺ? ស្អាតមែនទែនបើដឹងអាចថតបានចឹងមែន ផ្កាយទៅថតដែរបាត់ ។ នេះអង្គរតូចមែន?
សូស្ដី ផ្កាយសូគ៌ !

ខ្ញុំគិតថារូបអង្គរវត្តរបស់ខ្មែរយើងដែលភ្លឺចិញ្ចាចនៅពេលយប់
បែបហ្នឹង គឺគេថតបាននៅពេលមានការប្រារពធ្វើពីធីបុណ្យនៅ
ទីនោះទេ មិនមែនរាល់តែយប់ភ្លឺបែបហ្នឹងទេណា៎ ! ខ្ញុំរករូបនេះបាន
តាម Google ទេ ដោយគ្រាន់តែសរសេររកថាAngkor wat at night ។
ត្រូវហើយ! អង្គរវត្តគេហៅអង្គរតូច អែប្រសាទបាយ័នហៅអង្គរធំក៏បាន ។
ឃើញផ្កាយបានទៅលេងជាមួយមិត្តភ័ក្តិបងអូននិងអ្នកភូមិវើដប្រែស្សនេះ
ខ្លះដែរ…មុខជាបានសប្បាយណាស់ ! មែនទែ ?
អូចឹងហេ ស្មានតែអាចថតបានចឹងមែនល្អហើយ បើនិយាយពីមានកម្មវិធីពេលយប់ចឹងប្រហែលជាពិបាកក្នុងការថតហើយចឹង ។ និយាយត្រង់អត់ដឹងប្រាសាទអីខ្លះហេព្រោះនេះជាលើកទី១បានទៅអង្គរហើយជាបំណងជាយូរមកហើយដូចគ្នា ហើយបានចូលរូមកំសាន្តនឹងបងប្អួនអ្នកភូមិទៀតរំភើបដល់ហើយ និងសប្បាយចិត្តខ្លាំងណាស់ ណាស់ ណា
ក្រុមផ្កាយទាំងអស់គ្នា
គឺអ្នកមានសំណាងហើយបានបានទៅលេងនិងឃើញអង្គរវត្ត។
អ្នកខ្លះនៅនឹងសៀមរាបអស់មួយជីវិត គ្មានអោកាសបានទៅដើរ
មើលលេងនៅអង្គរវត្តហ្នឹងផងក៏មាន ។
ទៅលេងម្ដង កើនសំណាងម្ដង ! 😀
ថាសំណាងក៏បាន ព្រោះនេះជាលើកទី១របស់ផ្កាយហើយ ដំបូងគឺអស់សង្ឃឹមម្តងជាម្តង សូម្បីលើកនេះក៏ អស់សង្ឃឹមហើយស្ទើរនឹងប្តេជ្ញាថាឈប់ចង់ទៅសៀមរាបទៀតហើយ ព្រោះប៉ងណាស់ ខកចិត្តណាស់ តែសំណាងចុងក្រោយក៏បានទៅ ហ៊ឹម តែរឿងខ្លះពិតជាមិនដឹងថាគួរសប្បាយរឺពិបាកនោះទេ
អ្ចឺង ក្រោយៗកុំប៉ងប្រាថ្នាអ្វីអោយខ្លាំងហួស
ដើរផ្លូវកណ្តាលតាមឧិវាទរបស់ព្រះពុទ្ធ
អ្វីក៏ដោយ បានក៏បាន មិនបានក៏ហីទៅ
កុំបណ្តោយបំណងទៅតាមចំណង់ខ្លាំងពេក
ជាពិសេសកុំអោយហួសព្រំដែននិងករណីអាច
តែយ៉ាងណាក៏កុំអោយដល់ថ្នាក់អស់គិលេស
អស់ចំណង់អាលីងពីខ្លួនដែរ លើកលែងតែ
ប្រញាប់ប្រញាល់ទៅនិព្វាន 😀
ជាពលរដ្ឋខ្មែរ ម្នាក់ៗគូរតែរកអោកាសអោយបាន
ទៅលេងនិងមើលអង្គរវត្តម្ដងដែរយ៉ាងតិច
កុំអោយខ្មាស់ភ្ញៀវបរទេស បើតាមខ្ញុំគិត ៕
មិនមែនប៉ងខ្លាំងណាស់ណានោះទេប៉ុន្តែ គួរឲ្យខ្មាស់គេដែរ
កូនខ្មែរនឹងគេនៅស្រុកខ្មែរ ដើរចង់គ្រប់ខេត្តអស់ហើយ
អត់តែសៀមរាបមួយ ជាពិសេសមិនដែលឃើញអង្គរវត្ត
បែរមុខទៅខាងណាផង??? នេះអាចជាអារម្មណ៍ក៏ថាបាន
ចង់ទៅឲ្យស្គាល់មោទនភាពខ្មែរតែមិនដែរបានសោះ
ចឹងហើយយបានជាទៅ ជាលែងចង់ម៉ង អាគិគិ
អ្លូវបានទៅហើយតើ !
ចណាំផ្លូវចំណាំកន្លែងល្អៗទុកផង
ក្រែងថ្ងៃណាមួយខ្ញុំបានទៅរឺបានមក
គ្រាន់បានខ្ញុំសួរផង… 😀
អូចប់បាត់ ផ្កាយអត់សូវចាំអីទាំងអស់ សូម្បីកន្លែងទៅគេងក៏រកមិនឃើញដែរ 😦
ម្ចាំក៏បាន ម្អីទេ ! 😀
សួស្ដីលោកAchharia
ខានចូលលេងយូរ ផ្ទះលោកមានរូបតាំងបង្ហាញច្រើនមែន ។ ឆ្ងល់រូបទីបួន ម៉េចគេមិនឲ្យមនុស្សមើល បែរជាចិត្ដល្អជាមួយតោថ្មទៅវិញ ។
អរគុណសម្រាប់ការចែករំលែករួបភាពស្អាតៗ ។
សួស្ដីលោក Khmerling
ខ្ញុំក៏បានមកក្រវែលមើលញឹកញាប់ដែរ
តែរាល់តែដងឃើញតែបែរខ្នងដាក់ដដែល 😀
អរគុណដែលបានចូលលេង និងចំណាប់អារម្មណ៍ ។
ពិតជាស្អាតមែនលោក achharia ខ្ញុំមិនដែលបានទៅឃើញអង្គរវត្តនៅពេលយប់ទេ ។ បើសំណាងមាននឹងបានទៅម្តងទៀត នឹងដើរមើលឲ្យសព្វទាំងថ្ងៃទាំងយប់តែម្តង ។
ខ្ញុំក៏ស្ដាយដែលគ្មានអោកាសបានទៅចូលលរួមកំសាន្តកាលគេធ្វើ
បុណ្យធំនៅអង្គរវត្តហ្នឹងដែរ ។ ឃើញតាមរូបថត …អូហូ៎! ពិតជា
ស្អាតណាស់ដល់បាញ់ពន្លឺដាក់អ្ចឹងទៅ ។ ខ្ញុំចំលងរូបយកមកពីខាង
google ទេ ឃើញស្អាតក៏យកមកថែមថយទឹករលកអោយកំរើកដាក់
បង្អួតបង្ហាញបន្តចែកគ្នាមើលកំសាន្តផង បង្ហាញពីជ្រុងងល្អរបស់
ខ្មែរយើងដល់អ្នកនៅបរទេសផង ដោយសង្ឃឹមថាម្ចាស់ដើមរូបហ្នឹង
នឹងមិនចង្អៀតចង្អល់ចិត្តក្នុងការផ្សាយបង្ហាញបន្តនូវអ្វីដែលល្អៗ
របស់ជាតិខ្មែរយើងទេ ។
អរគុណ SOMADA ដែលបានឆ្លៀតពេលចូលលេងខ្ញុំជារឿយៗ !
សូមបានសុខសប្បាយ និងរីករាយនាចុងសប្តាហ៍នេះ 😀