កាដូណូអែលឆ្នាំ២០១១ដែលខ្ញំបាន 25/12/2011
Posted by achharia in កំសាន្តកំប្លែង.trackback
MERRY CHRISTMAS !!!
សូមជូនពរអ្នកទាំងអស់គ្នាជាពិសេសអ្នកភូមិវើដប្រែស្សនេះ
សូមបានសប្បាយរីករាយក្នុងអោកាសឈប់សំរាកបុណ្យគ្រិស្តម៉ាស
នាថ្ងៃ២៤ ២៥ ២៦ ខែធ្នូ ២០១១ នេះ ។
កាដូណូអែលឆ្នាំ២០១១ដែលខ្ញុំបានឆ្នាំនេះមាន…ដូចឃើញក្នុងរូបខាងលើ
ជាពិសេសគឺ iPhone 4s ។
រីករាយបុណ្យណូអែល ! ហេស សុំច្រណែនតាហ្មងចំពោះ កាដូ iPhone4S និយាយលេងរ៉េ ! អរគុណ
អរគុណ ៗ!
សូម ហនុមាន បានសប្បាយរីករាយក្នុងអោកាសបុណ្យណូអែលនេះ
ដែរ ។ ខ្ញុំគ្រាន់តែដាក់ក្នុងប្លកទុកជាអនុស្សាវរីយ៍ទេ ដែលអាចអោយ
ច្រឡំបានថាខ្ញុំចង់បង្អួត ….។ តាមពិតខ្ញុំរំពឺងចង់បានអាធុនស្ដើងដូច
ស្លឹកក្រដាសដែលនឹងចេញនៅខែ៣ឬ៤ខាងមុខនោះទេ តែអីឡូវទើប
ខែ១២វាមានតែអា iPhone4S នេះទេដែលថ្មីជាងគេ ។ កូនចៅកាដូ
អោយហើយបើមិនយក ខ្លាចអត់! 😀
ខំតែរកនៅផ្ទះអត់ឃើញ ដឹងអីមកនៅសំងំក្លែមស្រាជាមួយបងឆាយ៉ានៅនេះសោះ ហិហិ។ រីករាយថ្ងៃបុណ្យណូអែល 😀
បាទ ខានមកយូរហើយវិសាលអើយ ! សូមជូនពរដល់វិសាល ទាំអក្មេងស្រែ ផងដែរ ព្រមទាំងបងប្អូនយើងទាំងអស់ ! នែកសុំលើកកែវ ជូនអ្នកទាំងអស់គ្នា កាំផៃ ! កាំផៃ សុំលើកកែវផ្តាច់តាហ្មង ! ហាស៉ ហាស់
Cheers ! សូមបងប្អូនខ្មែរយើងអ្នកផឹកអ្នកស៊ីអាឡូវៗ មេត្តា
ចិបៗតាមសំរួលចុះបានហើយ លេងលើកកែវផ្ដាច់ម៉ាត់ៗហ្នឹង
អត់សូវស្រួលទេ ពេទ្យនិងអ្នកលក់ស្រាភ័យជំនួសហើយ 😀
និយាយៗទៅ
អោយតែមានពិធីបុណ្យសប្បាយស៊ីផឹកអាំងអួងចេះតែធ្វើនឹងគេ
នឹងអែងហើយមិនថាជាមួយសាសនាអ្វី ជាតិអ្វីទេ ចិនយួនខ្មែរសៀម
បារាំងអាគាំងអីទេ លើកលែងតែបុណ្យរ៉ាម៉ាដាន់ចេញ ព្រោះ
អាបុណ្យហ្នឹងទៅជានាំគ្នាតមអត់អាហារទៅវិញ មិនលេងចូលទេខ្ញុំ។បីបូនង៉ៃទៀតដល់ពេលជល់កែវសំប៉ាញអបអរពេលចូលឆ្នាំថ្មី
ខាងគ្រឹស្តសករាជចូល គ.ស. ២០១២ អីទៀតហើយ ដែលខ្ញុំ
ជឿថាបងប្អូនខ្មែរយើងខាងពុទ្ធសាសនាអីឡូវក៍ចូលរួមធ្វើកាន់
តែច្រើនឡើងៗដែរហើយ (មិនដឹងនរណាទេនាំអាតហៅឆ្នាំខាង
គ.ស.រាប់តាមសុរិយកតិនេះថាជាឆ្នាំសកលអីទៅវិញ ) ។
អរគុណបងហនុមាន។
វ៉ោ កាដូធំៗណាស់ ហិហិ….រីករាយថ្ងៃបុណ្យណូអែលបង! 😀
រីករាយថ្ងៃបុណ្យណូអែល ចំពោះវិសាលដែរ !
នៅក្នុងស្រោមសំបុត្រនិមួយៗនោះទេដែលធំជាងហ្នឹងទៅទៀត
ហិហិ 😀 សង្ឃឹមថា វិសាល ក៏បានកាដូមិនតិចតួចដែរ ឆ្នាំនេះ ។
អរគុណ !
អីយ៉ាស ដូចមិនសូវស្រួលខ្លួនទេខ្ញុំ សុទ្ធតែកញ្ញាៗសាន់តាក្លូស ហេហេ 😀
ក្តៅខ្លួនចង់គ្រុន ឬ គ្រុនចង់ ? ហាហា 😀
ខ្ញុំសុំស្រាម៉ាតយម៉ោ! 😀
មែរីគ្រិស្តម៉ាស់ ក្មេងស្រែ !
ម្អីទេ យក៍ម៉ាដបតាម៉ងទៅ 😀
ដូចជាក្តៅផាយៗអាមេចរ៉េ ? ហាស់ ហាស់ និយាយលេងរ៉េ មើលទឹកកកល្អដល់ហើយនែក ! ហាស់ ហាស់
បានន័យថា សុខភាពហនុមាននៅល្អហើយ
ឃើញទឹកកកឡើងក្តៅខ្លនភាយៗបាននៅឡើយ 😀
បើឃើញហើយ គ្មានប្រតិកម្មអ្វីសោះ ហ្នឹងបានថាយ៉ាប់ !
ច្រណែនដល់ហើយ ចែកឲ្យផ្កាយខ្លះផងបានហេ? 😀
ស្មានតែច្រណែននឹងរូបទឹកកក ? ហាស់ ហាស់ និយាយលេងរ៉េ !
អ្មេនទេ ! ប្នឹងៗផ្កាយអ៊ីណាទៅចាណែននោះ ! 😀
អូ មិនមានចំណាប់អារម្មណ៍នឹងរូបទឹកកកនោះទេ 🙂
@ ផ្កាយសួគ៌ ៖ ចែកបាន ខ្ញុំមិនកំណាញ់ទេ ចំឡងយកភ្លែតៗទៅ ! 😀
(អាមែនទែនទាល់តាជួបគ្នាហុចដល់ដៃបានបាន)
ចិត្តអាក្រក់មែន 🙂
អោយកូពីយកតាមចិត្តហើយតើ ! 😀