jump to navigation

កាដូណូអែលឆ្នាំ២០១១ដែលខ្ញំបាន 25/12/2011

Posted by achharia in កំសាន្តកំប្លែង.
trackback

 
MERRY CHRISTMAS !!!

សូមជូនពរអ្នកទាំងអស់គ្នាជាពិសេសអ្នកភូមិវើដប្រែស្សនេះ
សូមបានសប្បាយរីករាយក្នុងអោកាសឈប់សំរាកបុណ្យគ្រិស្តម៉ាស
នាថ្ងៃ២៤ ២៥ ២៦ ខែធ្នូ ២០១១ នេះ ។
 
My X-MAs Cadeaux 2001
 
កាដូណូអែលឆ្នាំ២០១១ដែលខ្ញុំបានឆ្នាំនេះមាន…ដូចឃើញក្នុងរូបខាងលើ
ជាពិសេសគឺ iPhone 4s ។
 


 

មតិ»

1. ហនុមាន - 25/12/2011

រីករាយបុណ្យណូអែល ! ហេស សុំច្រណែនតាហ្មងចំពោះ កាដូ iPhone4S និយាយលេងរ៉េ ! អរគុណ

achharia - 25/12/2011

អរគុណ ៗ!
សូម​ ហនុមាន បានសប្បាយរីករាយក្នុងអោកាសបុណ្យណូអែលនេះ
ដែរ ។ ខ្ញុំគ្រាន់តែដាក់ក្នុងប្លកទុកជាអនុស្សាវរីយ៍ទេ ដែលអាចអោយ
ច្រឡំបានថាខ្ញុំចង់បង្អួត ….។ តាមពិតខ្ញុំរំពឺងចង់បានអាធុនស្ដើងដូច
ស្លឹកក្រដាសដែលនឹងចេញនៅខែ៣ឬ៤ខាងមុខនោះទេ​ តែអីឡូវទើប
ខែ១២វាមានតែអា iPhone4S នេះទេដែលថ្មីជាងគេ ។ កូនចៅកាដូ
អោយហើយបើមិនយក ខ្លាចអត់!😀

វិសាល - 25/12/2011

ខំ​តែ​រក​នៅ​ផ្ទះ​អត់​ឃើញ ដឹង​អី​មក​នៅ​សំងំ​ក្លែម​ស្រា​ជា​មួយ​បង​ឆាយ៉ា​នៅ​នេះ​សោះ ហិហិ។ រីករាយ​ថ្ងៃ​បុណ្យ​ណូអែល😀

ហនុមាន - 26/12/2011

បាទ ខានមកយូរហើយវិសាលអើយ ! សូមជូនពរដល់វិសាល ទាំអក្មេងស្រែ ផងដែរ ព្រមទាំងបងប្អូនយើងទាំងអស់ ! នែកសុំលើកកែវ ជូនអ្នកទាំងអស់គ្នា កាំផៃ ! កាំផៃ សុំលើកកែវផ្តាច់តាហ្មង ! ហាស៉ ហាស់

achharia - 26/12/2011

Cheers ! សូមបងប្អូនខ្មែរយើងអ្នកផឹកអ្នកស៊ីអាឡូវៗ មេត្តា
ចិបៗតាមសំរួលចុះបានហើយ លេងលើកកែវផ្ដាច់ម៉ាត់ៗហ្នឹង
អត់សូវស្រួលទេ ពេទ្យនិងអ្នកលក់ស្រាភ័យជំនួសហើយ😀

និយាយៗទៅ
អោយតែមានពិធីបុណ្យសប្បាយស៊ីផឹកអាំងអួងចេះតែធ្វើនឹងគេ
នឹងអែងហើយមិនថាជាមួយសាសនាអ្វី ជាតិអ្វីទេ ចិនយួនខ្មែរសៀម
បារាំងអាគាំងអីទេ លើកលែងតែបុណ្យរ៉ាម៉ាដាន់ចេញ ព្រោះ
អាបុណ្យហ្នឹងទៅជានាំគ្នាតមអត់អាហារទៅវិញ មិនលេងចូលទេខ្ញុំ។
បីបូនង៉ៃទៀតដល់ពេលជល់កែវសំប៉ាញអបអរពេលចូលឆ្នាំថ្មី
ខាងគ្រឹស្តសករាជចូល គ.ស. ២០១២ ​អីទៀតហើយ ដែលខ្ញុំ
ជឿថាបងប្អូនខ្មែរយើងខាងពុទ្ធសាសនាអីឡូវក៍ចូលរួមធ្វើកាន់
តែច្រើនឡើងៗដែរហើយ (មិនដឹងនរណាទេនាំអាតហៅឆ្នាំខាង
គ.ស.​រាប់តាមសុរិយកតិនេះថាជាឆ្នាំសកលអីទៅវិញ ) ។

មែរីគ្រីស្តម់ាស់

វិសាល - 28/12/2011

អរគុណបងហនុមាន។

2. វិសាល - 25/12/2011

វ៉ោ កាដូធំៗណាស់ ហិហិ….រីករាយថ្ងៃបុណ្យណូអែលបង!😀

achharia - 25/12/2011

រីករាយថ្ងៃបុណ្យណូអែល ចំពោះវិសាលដែរ !
នៅក្នុងស្រោមសំបុត្រនិមួយៗនោះទេដែលធំជាងហ្នឹងទៅទៀត
ហិហិ😀 សង្ឃឹមថា វិសាល ក៏បានកាដូមិនតិចតួចដែរ ឆ្នាំនេះ ។
អរគុណ !

Merry Christmas !

វិសាល - 28/12/2011

អីយ៉ាស ដូចមិនសូវស្រួលខ្លួនទេខ្ញុំ សុទ្ធតែកញ្ញាៗសាន់តាក្លូស ហេហេ😀

achharia - 28/12/2011

ក្តៅខ្លួនចង់គ្រុន ឬ គ្រុនចង់ ? ហាហា😀

3. ក្មេងស្រែ - 26/12/2011

ខ្ញុំ​សុំ​ស្រា​ម៉ាតយ​ម៉ោ!😀

achharia - 26/12/2011

មែរីគ្រិស្តម៉ាស់ ក្មេងស្រែ !
ម្អីទេ យក៍ម៉ាដបតាម៉ងទៅ😀

Merry Christmas !

4. ហនុមាន - 26/12/2011

ដូចជាក្តៅផាយៗអាមេចរ៉េ ? ហាស់ ហាស់ និយាយលេងរ៉េ មើលទឹកកកល្អដល់ហើយនែក ! ហាស់ ហាស់

achharia - 27/12/2011

បានន័យថា សុខភាពហនុមាននៅល្អហើយ
ឃើញទឹកកកឡើងក្តៅខ្លនភាយៗបាននៅឡើយ 😀
បើឃើញហើយ គ្មានប្រតិកម្មអ្វីសោះ ហ្នឹងបានថាយ៉ាប់ !

5. pkay_sour - 27/12/2011

ច្រណែនដល់ហើយ ចែកឲ្យផ្កាយខ្លះផងបានហេ?😀

ហនុមាន - 27/12/2011

ស្មានតែច្រណែននឹងរូបទឹកកក ? ហាស់ ហាស់ និយាយលេងរ៉េ !

achharia - 27/12/2011

អ្មេនទេ ! ប្នឹងៗផ្កាយអ៊ីណាទៅចាណែននោះ !😀

pkay_sour - 30/12/2011

អូ មិនមានចំណាប់អារម្មណ៍នឹងរូបទឹកកកនោះទេ🙂

achharia - 27/12/2011

@ ផ្កាយសួគ៌ ៖ ចែកបាន ខ្ញុំមិនកំណាញ់ទេ ចំឡងយកភ្លែតៗទៅ !😀
(អាមែនទែនទាល់តាជួបគ្នាហុចដល់ដៃបានបាន)

pkay_sour - 30/12/2011

ចិត្តអាក្រក់មែន🙂

achharia - 31/12/2011

អោយកូពីយកតាមចិត្តហើយតើ !😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: