សួស្ដីឆ្នាំថ្មី ២០១២ 01/01/2012
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, រូបកំរើក
trackback
សួស្ដីឆ្នាំថ្មី អ្នកទាំងអស់គ្នា !
សូមលើកកែវសាំប៉ាញជល់ទង្គិចថ្នមៗអបអរសាទរឆ្នាំថ្មី គ.ស.២០១២ នេះ
ជាមួយបងប្អូនអ្នកភូមិវើដប្រែស្សទាំងអស់ ជាមួយអ្នកទាំងអស់គ្នាស្លូតត្រង់លើ
ពិភពលោកយើងនេះ ជាពិសេសជាមួយខ្មែរយើងដែលរស់នៅក្រៅស្រុកនិង
នៅក្នុងស្រុក ទាំងតាមទីក្រុងនិងតាមជនបទគ្រប់ច្រកល្ហក ទាំងនឹងកែវសាំប៉ាញ
ទាំងជាមួយតយទឹកត្នោតជូរ…សូមអ្នកទាំងអស់គ្នាបានជោគជ័យ សំណាងល្អ
សុខភាពល្អអាយុយឺនយូរ និងមានសុភមង្គលជារៀងរហូតចាប់ពីឆ្នាំថ្មី២០១២នេះ
តរៀងទៅ 😀
រីករាយឆ្នាំថ្មី ចាស់មួយឆ្នាំទៀតហើយបងប្អួនយើងអើ់យ 🙂
សួស្ដីឆ្នាំថ្មី ផ្កាយសួគ៌ !
បើគិតថាកាន់តែចាស់ សូមអោយយើងចាស់ដូចចាស់ដូង
គឺកាន់តែខ្ទិះឡើងៗ ពេញតំរូវការអ្នកដាំស្ល អ្នកញ៉ាំបង្អែម… 😀
ហើយបើនិយាយាអោយមែនទែន ពីមួយឆ្នាំទៅមួយឆ្នាំគឺយើង
សន្សំបទពិសោធនៃជីវិតបានកាន់តែច្រើនឡើងៗដែរន្តើផ្កាយ !
ស្រួលមិនស្រួលតែក្នុងមួយឆ្នាំ អាចចំរើនក្បាច់គុនបានរហូតដល់
ទៅបួនដប់ក្បាច់អែណុះក៏ថាបាន ប៉ះហេង! 😀
អូហូ វោហារមិនធម្មតាហេនៀក ចឹងក៏ចឹងហើយ បទពិសោធន៍របស់យើងនឹងហើយដែលជាខ្ទិះនោះ ឡើងពេញៗតែម្តងហើយ មិនធម្មតាហេ តែថាប្រឈរមុខនឹងគេគាស់យកធ្វើម្ហូបក៏មិនតិចដែរ មិនដឹងថាទៅជាបង្អែមរឺក៏ សម្លរហេ 😦
បានគេត្រូវការ បានត្រូវមាត់គេនោះ
ពិតជាចាស់មិនអត់ប្យោចទេ
ហ្នឹងបានហៅថាចាស់ដូងមែនណា ផ្កាយ !
បើថាជាដូងកំប៉ុងខ្លាចគេគាស់គេឃុយយកទៅប្រើធ្វើអាហារ
អ្ចឹងប្រៀបទៅនឹងអំបោសចាស់ក៏បានដែរ ។
នែ៎! គេថា អាអំបោសចាស់ហ្នឹងស្គាល់គ្រប់កៀនកោះគ្មាន
ចន្លោះត្រង់ណាទេណា 😀
សួស្តីឆ្នាំថ្មី លោក achharia !
បាទ សួស្ដីឆ្នាំថ្មី Somada !
ជំរាបសួរ លោកមា អច្ឆរិយា .. ខានចូលលេងយូរ ..ហេសហេ សុខសប្បាយជាទេ ?. បើតាមជើងលេង ក្មួយដឹងថា៖ លោកមា កំពុងសំរក យករាងសង្ហា ដូចកាលពីវ័យក្មេងៗ មកវិញផង !.. អញ្ចឹងបានន័យថា៖ ឆ្នាំថ្មី .. គឺថ្មីតែឆ្នាំ.. ឯរូបកាយកាន់តែក្មេងទៅវិញទេ .. ហេសហេ..
សុខសប្បាយ សុភមង្គល សុភាពល្អ ឆ្នាំសកល 2012 .
ជំរាបសួរក្មួយ កុលាបខៀវ !
Äs guets Neus ! 2012
ខ្ញុំបានសុខសប្បាយជាទេ ….រឿងសំរកទំងន់មិនមែនបាន
ត្រឹមតែរាងស្វែលសង្ហាទេ គឺបានទាំងសុខភាពល្អមាំមួន
រហ័សរហួនផងដែរ ។ ហេសហេ! បែបទាល់តែចំថ្ងៃសុក្រទី១៣
ហើយទើបឃើញកុលាបខៀវឆ្លៀតអើតឆៀងមកលេងម្ដង…
ដាំងខេ ! ហ្វ៊ីលគ្លុក អ៊ុន ហ្គួតេស្តាត ! 😀
(ចង់អោយឆាប់ស្រក ចាក់បទនេះរាំតាមជាមួយក៏បានដែរ)
hasha.. លោកមាទៅមិនរួចទេក្មួយ កុលាបខៀវ ច្បាស់ជាសន្លប់ក្រោយពីចាក់ក្បាច់ បែបហ្នឹងមិនខាន!!
ហេសហេ..Vielen Dank … ដាំងខេ ដាំងខេ!.. មែនហើយ !..
ថ្ងៃនេះ ១៣ ចំថ្ងៃសុក្រ .. ភ្លេចឱយឈឹងហ្មង !.. សូមទោស .. ចឹងតើបានជាបណ្តាលចិត្ត ឱយចង់ដើរលេង សួរសុខទុក្ខ អ្នកភូមិវើតប្រេសហូរហែរ..
ហេសហេ.. Viel Glück , Gruss Pov.
hasha.. លោកមា .. Vielen Dank … ដាំងខេ ដាំងខេ!.. មែនហើយ !..
ថ្ងៃនេះ ១៣ ចំថ្ងៃសុក្រ .. ភ្លេចឱយឈឹងហ្មង !.. សូមទោស .. ចឹងតើបានជាបណ្តាលចិត្ត ឱយចង់ដើរលេង សួរសុខទុក្ខ អ្នកភូមិវើតប្រេសហូរហែរ..
ហេសហេ.. Viel Glück , Gruss Pov.
😀
សួរស្តីachharia ខ្ញុំយៀង សូមជួយស្គាល់ខ្ញុំផង ! តើachhariaសុខសប្បាយទេ?
អរគុណទុកជាមុន…!
សួស្ដីបាទ!
រីករាយណាស់ដែលបានស្គាល់
ខ្ញុំបានសុខសប្បាយជាទេ អរគុណណាស់បាទ ។
ចុះលោកវិញ សុខសប្បាយដែរទេ ?
នឹងជួបគ្នាជាថ្មី លើកក្រោយទៀត ។
បាទ ខ្ញុំសុខសប្បាយទេ ។
បង សព្វថ្ងៃបងនៅរៀនឬចេញធ្វើការហើយ?
ឥឡូវ បងរស់នៅឯណាដែរ?
បានសុខសប្បាយទាំងអស់គ្នាហើយ មិនអីទេចឹង ។
បងឈប់រៀនសាលាយូរហើយ តាំងពីខ្មែរក្រហមចូលស្រុកម្លេះ៉។
ទន្ទឺមនឹងការរៀនរស់ផង…នៅស្វ៊ិសបងរៀនបានឌីប្លូមវេបផាប្ល៊ិសស៊័រ
មួយសន្លឹកគ្រាន់បង្អួតខ្លួនអែងផង លួងចិត្តខ្លួនអែងផងដែលខកខាន
មិនបានរៀនអីបន្តជាដុំកំភួនក្រោយយួនចូលស្រុក។ កាលនៅជំរំ
ទល់ដែនបងធ្លាប់រៀនពេទ្យជាមួយពួកពេទ្យអាម្រិចបានបន្តិចដែរ
នៅសាកលវិទ្យាល័យរិទ្ធីសែន ។ បងកំពុងតែសង្ស័យកាន់តែខ្លាំង
ឡើងៗហើយថា ឆាកជីវិតមនុស្សគឺព្រហ្មលិខិតទេជាអ្នកកំណត់នោះ
…បងកំពុងតាមដានក្នុងបន្ទប់ពិសោធនៃជីវិតដែលត្រូវការរយៈពេល
យូរ យូរច្រើនឆ្នាំតទៅមុខទៀត ។
សូមប្អូនបានជោគជ័យក្នុងការសិក្សាយកវិជ្ជាជីវៈ តែកុំភ្លេចរៀន
រស់ដំណាលគ្នាផង ព្រោះការចេះរស់ក្នុងសង្គមវាប្រសើរជាងការ
ចេះត្រឹមតែវិជ្ជាជីវៈមួយមុខ នេះបើតាមបងធ្លាប់សង្កេតច្រើនអស់
ពេលរាប់សឹបឆ្នាំមកហើយ ។ មានអ្វីថ្មី ចាំបងប្រាប់ទៀត !