jump to navigation

ពូកែរិះគន់ហ្អេ៎ ! 31/01/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ.
Tags: , ,
trackback

 
NO COMMENT !
 

 

 

 


 

មតិ»

1. the pro1 - 31/01/2012

សូមសរសើរជាងពូកែកែកុនច្រមុះដល់ហើយ
អាឡែនរឹតតែស្អាតជាងមុន គួរអោយចូលចិត្តណាស់ ។
ពួយទៅក្មួយ just do it !
កុំទៅខ្វល់ អាណាមីណារណាថាអីទៀតថាទៅ អោយវាថាទៅ
មិនបាច់សុំទោសសុំពៃអីទៀតទេ ជាសេរីភាពរបស់ក្មួយ
ពូគាំទ្រពេញអន្ធឹង ១០០% ហើយ ! ប្រាវ៉ូ !

ប៉ាភុបរូបនៅខ្មែរស៊ិធី
http://www.khmercity.net/photo/dalen1-1?context=popular

ស្រុកស្រែ - 01/02/2012

វ៉ាវ… អីដល់ថ្នាក់ណឹង?… ខ្ញុំសុំគាំទ្រ​មួយទៀត..!!

achharia - 03/02/2012

ម៉ាក់ស៊ីម៉ូមបានតែប៉ុណ្ណឹងទេមើលទៅ
…ដូចផ្លែធូរែនដែរ អ្នកខ្លះអត់ចេះឆ្ងាញ់
ធុំក្លិនមិនបាន ប៉ាកាច់ប៉ាកិនគួរអោយអាណិតណាស់ ។

ថែម

សំរាប់អ្នកចេះឆ្ងាញ់ ចេះស៊ីចេះផឹកចេះរាំចេះរែកចេះសប្បាយ

2. ហនុមាន - 31/01/2012

ហាស់ ហាស់ ហាស់ ហាស់ ហាស់ អាណិតទែតាៗរ៉េខ្ញុំ គាត់ខំមើលហ៊ាទឹកមាត់កក្លាក់តាហ្មង ! សង្ខ័តតែច្រៀងចប់ ផ្ទុះដូចគ្រាប់បែករ៉េ នាងអើយ ! ហាស់ ហាស់ មានអីច្រៀងពិរោះដែរតើ ប្រហែលឆ្កែលូខែកក្តិកដែរតើ ! អៃយៃយ៉ា !

achharia - 03/02/2012

ស្លាប់ហើយ ហនុមាន !
បង្អាប់គ្នាអីដល់ម្ល៉ឺងៗ យើងមិនស្អាត គេស្អាត😀

3. ហនុមាន - 31/01/2012

ហាស់ ហាស់ ម៉ាថ្ងៃបីដង ខាំលៅ
មិនរួចរ៉េ អាមួយហ្អើយ អួទៅមិនលួចរ៉េ ! ហាស់ ហាស់

achharia - 03/02/2012

ស្អាតដូចផ្ការីកមួយថ្ងៃបីដង កំរមានណាស់
កំររកបានណាស់ណា ​ហនុមាន !
ជាពិសេសអាកណ្ដាលថ្ងៃត្រង់ហ្នឹងតាម៉ង
ត្រូវថ្នាំដូចថ្នាំចិនសែដែរ …ហេហេ៎😀

4. hun veasna - 01/02/2012

វាជាសេរីភាពរបស់អ្នកមែន ប៉ុន្ដែវាប៉ះពាល់ដល់វប្បធម៌ខ្មែរ ហើយសូមអ្នកប្រើសិទ្ឋិរបស់អ្នកឱ្យបានត្រឹមត្រូវនូវអី្វដែលច្បាប់បានកំណត់។

achharia - 03/02/2012

សួស្ដីលោក Hun Veasna !

រីករាយណាស់ដែលខ្ញុំមានអោកាសបានប្ដូរយោបល់
ជាមួយលោកពីអំពីការប៉ះពាល់ដល់វប្បធ៌មខ្មែរនិងច្បាប់កំណត់ ។
(បើខ្ញុំយល់ស្របតាមលោក បានអីជជែកគ្នាច្រើន )

ច្បាប់ដូចមិនទាន់មានចែងពីការកែសំរស់
ល្វែងត្រង់ណាហាម ត្រង់ណាមិនហាមទេ ។
ប៉ះពាល់ដល់វប្បធ៌មខ្មែរ ?
ចុះអ្នកខ្លះ ជំទាវៗខ្លះ មិនបានសំញែងល្វែងលើល្វែងក្រោមមែន
តែចិញ្ចើមឡើងខ្មៅឃ្មឹកដូចពួកហ៊ីចិន សំណាកជីដូនពេញលើ
វត្តភ្នំសុំខ្មាស់នោះ តើវាមិនឆាកមិនកេតដល់វប្បធ៌មខ្មែរដែរទេ ?
ហើយចុះដែលនាំគ្នាស៊ីបាយពេលការកូនការចៅប្រើចង្កឺះ នៅ
កណ្ដាលតុមានអាកូនតុមួយទៀតវិលឡើងចុះបានសំរាប់បង្វិល
រកម្ហូបនោះ មិនថាក្រវាត់ចោលវប្បធ៌មខ្មែរទៅណាបាត់ដែរទេ ?
អ៊ីណាកន្ទេលក្រហម អ្គុយដំកង់គ្នាស៊ីបាយនោះ ?
បើចេះតែទាស់ អាតុវិលនៅកណ្ដាលហ្នឹងវាគួរអោយវិលមុខជាជាង
ការតុបតែងកែសំរស់នានារបស់ស្ត្រីនាសម័យនេះទៅទៀត ។
មិនខុសគ្នាទេ អ្នកសាក់អ្នកគូរចិញ្ចើមមើលបំណាំរិះគន់អ្នកលែងទ្រូង
អ្នកលែងអន្ទ្រូងក៏ថាអ្នកលែងចិញ្ចើមបានវិញដែរ ។ ដូចចាស់ៗថា
មិនខុសមែន ” កំប្រុកស៊ីផ្លែល្វា ជំពាក់កទា ផ្សាក្ដិតឈ្លូស ” ។

វប្បធ៌មប្រទេសណាក៏តែងតែវិវត្តនិងហូរចេញចូលចំលងពីគ្នាទៅវិញ
ទៅមកគ្មានការហាមឃាត់ឈ្នះទេ ឧទាហរណ៍បុណ្យសង្សារ បុណ្យ
ណូអែល បុណ្យឆ្លងឆ្នាំខាងគ.ស. ដែលគ្មានឬសគល់ពីវប្បធ៌មខ្មែរទេ
ហើយក៏ដូចជាការកែខៃច្រមុះ ល្វែងលើ ល្វែងក្រោមនេះដែរ ។ល។
បើហាមប្រាមមានតែប្រទេសនោះមានអ្នកដឹកនាំ មានក្រុមអ្នកដឹកនាំជា
ពួកជនផ្ដាច់ការរឺថាពួកដំឡូងមូលមិនចេះមើលគេអែង ។

…នេះគ្រាន់ជាជ្រុងមួយនៃទស្សនៈខ្ញុំទេ គឺជ្រុងនិយាយជំទាស់ ។
ក៏នៅមានជ្រុងចាក់បណ្ដោយ ជ្រុងហៃអើ…ទៀតដែរ 😀

5. enana88 - 01/02/2012

ចង់បបួលគាត់មកស្បថថាគាត់លក់សំលេងឬលក់កេរ្តិ៍ម៉ែ?

achharia - 03/02/2012

គ្រាន់តែចង់បានហើយ enana88
កុំទៅបបួលអី ចែកផ្លូវគ្នារកស៊ី😀

6. achharia - 01/02/2012

អរគុណ អ្នកទាំងអស់គ្នាដែលបានចូលលេង
និងចំណាប់អារម្មណ៍ដោយបានបាញ់ចេញជាមតិ
ក៏ដូចបានបង្ហាញនូវផ្នត់គំនិតផ្ទាល់ខ្លួនផងដែរ
ចំពោះវិស័យសីល្បៈនេះ ។
ខ្ញុំកុំពុងរកនឹកឆ្លើយតប …😀

7. Lovepeehs05 - 02/02/2012

យ៉ាប់មែនទែនហើយ រូបស្រស់ស្អាតគួរសមដែរតើ តែកែស្នែងចឹងទៅ ដូចមនុស្សវិកលចារិកចឹង ! កាន់តែយ៉ាប់ហើយ ប្រកាសខ្លួនថាខ្មែរមកពី បាត់ដំបងទៀតផង ហើយឮថាខ្មែរអាមេរិក គេចូលចិត្តណាស់ មិនដឹងជា ខ្មែរនៅម្តុំណា ឬប្រភេទណាទេ ហ្ន៎ ! និយាយទៅខ្មែរនៅអាមេរិក ច្រើនណាស់ ដែលទៅពេទ្យយួនញឹកៗ ដុកទ័រយួនសញ្ញេរអោយស៊ី លុយឆ្កួតស្ទើរអស់ហើយ បើពេទ្យខ្មែរគេមិនសញ្ញេរទេ !

8. achharia - 03/02/2012

Lovepeehs05 អើយ!
ម៉េចហើយដែលគេហៅថា សីល្បៈ នោះ !
ម៉េចហើយហៅសីល្បករ សីល្បការីនី នោះ
ត្រូវតែមានអ្វីៗអោយលើសពីភាពធម្មតាបន្តិចអ្ចឹងហើយ
បើមិនសំញែងអាល្វែងលើ ក៏អាល្វែងក្រោមខ្លះៗដែរ
មើល១នេះទៅចុះ គេល្បីល្បាញបានដល់ថ្នាក់អន្តរជាតិផង
ក្រែងបន្ស៊ាំផ្នត់គំនិតខ្មែរយើងបានខ្លះក្នុងវិស័យសីល្បៈអីនេះ
…..តែខោស្ល៊ីបកំប៉ិតឡិតទេ បើនិយាយាពីល្វែងក្រោម
នៅមានច្រើនទៀត រកមើលតាមយូធូបទៅ រាប់មិនអស់ទេ ។

9. achharia - 03/02/2012

មើលសីល្បៈនៃល្វែងលើម្ដង? ខ្នាតហ្នឹងគេមានតាំងពីយូរយាណាស់ហើយ

10. achharia - 03/02/2012

មើលសីល្បៈនៃការសំញែងល្វែងក្រោមម្ដងទៀត
សុទ្ធតែកាលីបអន្តរជាតិ …

11. Lovepeehs05 - 04/02/2012

អាល្វេងខាងលើខាងក្រោមហ្នឹង មិនសម្រាប់ស្រ្តីខ្មែរទេ ! មិនថាអញ្ចឹង ?

achharia - 04/02/2012

មែនហើយ គឺសំរាប់ប្រុសៗ(ខ្មែរ គឺតាៗ) ទេ !
មិនឃើញអាបីនាក់នោះវាខំឡើងលើដំបូលចំតិតចំទូងមើល
នាងសាព្រីណាទេ ? អាហ្នឹងបើសំរាប់ខ្មែរយើង ក្មេងៗហើមពោះ
ពោះពួកចៅៗនៅខ្ចី ទុកអោយតាៗវិញណាចៅ 😀

Lovepeehs05 - 05/02/2012

Achharia ពូកែដឹងមែន !

achharia - 05/02/2012

នៅមានល្បស់ច្រើនទៀតដែលអាត្រង់ណាឆ្ងាញ់ៗ
តាៗបញ្ឆោតយកឆីអស់ ដូចជា
ត្រីអាំង ក្មេងៗយកខាងកន្ទុយឆាប់ចេះហែលទឹក
អំពៅ ក្មេងៗយកខាងចុងឆាប់ចេះហែលទឹក
(ច្រីៗក្រោមប្រាំបីតណ្ដប់ខុសច្បាប់ តាតាខ្លះមានម៉ូយនាំ
យកទៅអោយដក់កន្លែងសុទ្ធតែពួកប្រាម៉ប់ចុះក្រោម ព្រោះពួក
គាត់សុទ្ធតែអង្គុយលើច្បាប់ ឈរលើច្បាប់ ផ្អែកលើច្បាប់ ស៊ីសងលើច្បាប់…ធ្វើអ្វីៗសុទ្ធតែនៅលើច្បាប់ទាំងអស់ ) ។ល។😀

12. achharia - 05/02/2012

ហើយទំរាំប៉ុន្មានឆ្នាំទៀត ខ្មែរលក់ប្រេងបាន មានបានធូរធា
ដល់ថ្នាក់មានកាតាឡុកផ្សាយចែកតាមផ្ទះលក់ខោអាវក្នុងស្រីៗ
ស្ដើងៗមានរូបចេញដល់រោមតាឡអាចទៀត គិតថាឡាម៉េចអ្ហា៎

ពួកអ្នកដើរផ្សាយនេះ ដើរម៉ាឆាវៗ ស៊ីម៉ាម៉ោងៗរាប់ពាន់ ខ្ឡះ
ល្បីអាចដល់រាប់ម៉ឺនដុល្លា កុំមើលស្រាលថាគេលក់កេរ្តិម៉ែដូច
ដែលចេះតែមានក្នុងផ្នត់គំនិតយើងខ្លះ គឺគេលក់ខោស្ល៊ីបទេ ។

–ចិនក៏ធ្លាប់មានការតឹងរឺងចំពោះកូនចៅស្រីៗដែរ តែគេមិន
នៅផ្កាប់មុខក្រហ៊ីតៗទេ មើលគេមើលអែង ក្រៅមាត់អណ្ដូងផង

។ល។

13. somada - 06/02/2012

ពិតជាត្រូវចិត្តតា ៗ មិនស្ទើរទេ ដាឡែន ។ បើយើងងាកទៅមើលពីវប្បធម៌​របស់ពួកអ៊ឺរ៉ុប​វិញ​វាគឺជារឿងធម្មតារបស់ពួកគេទៅហើយ ស្លៀកពាក់​បែប​នេះ​គឺគ្មានអ្វីប្លែកទេ ហើយវាក៏ជាសិល្បៈនៃការទាក់ទាញ​ចំណាប់អារម្មណ៍​របស់ទស្សនិកជនដែរ ។ ចំពោះសង្គមខ្មែរ​វាគឺជារឿងមួយដែល​ពិបាក​ទទួល​យកសម្រាប់អ្នកអភិរក្សនិយម (សុំទោស​បើនិយាយ​ទៅមានប៉ះ​ពាល់​អារម្មណ៍អ្នកអាន)តែបើយើងសួរគាត់ថា តើចូលចិត្តមើលរូបភាព​ទាំងនោះទេ គ្រប់គ្នាពិតជាឆ្លើយថា មិនចូលចិត្តទេ តែ​បែរជាព្យាយាម​រក​រូបភាព​ទាំងនោះមកមើលឲ្យខានតែបាន ។ សម្រាប់នាងខ្ញុំយល់ថា ដាឡែន​មានសិទ្ធធ្វើនៅអ្វី ដែលនាងចង់ធ្វើ(ដូចជាការស្លៀកពាក់​ជា​ដើម)ហើយអ្នករិះគន់ក៏មានសិទ្ធរិះគន់ដូចគ្នាដែរ ។ បើគេមិនចាប់អារម្មណ៍​ ក៏គេមិនរិះគន់ដែរ ។
តែអ្វីដែលចង់សំណូមពរចំពោះសិល្បៈករខ្មែរគ្រប់រូបនោះគឺ សូមជួយ​ថែ​រក្សាប្រពៃណីវប្បធ៌របស់ខ្មែរផង ។ សម្លៀកបំពាក់ខ្មែរស្អាត​ៗ ហើយមាន​លក្ខណៈស៊ិចស៊ីទៅតាមសម័យកាលផងដែរ ។ ​ ​​ ​

achharia - 06/02/2012

សួស្ដី សូម៉ាដា !
រីករាយណាស់បានចូលលេងខ្ញុំនិងបាញ់ចេញមតិផងដែរ ។
ខ្ញំក៏បានអោកាសមានគ្នាប្រាចព្រោកជាមួយវិញដែរ ខុសត្រូវ
យ៉ាងណាកុំប្រកែប្រកាន់អី វាជាការយល់ឃើញផ្ទាល់ខ្លួនទេ។

ខ្ញុំគិតថា ដាឡែន ជាសីល្បការីនីម្នាក់ដែលចេះស្គាល់
កាលៈទេសៈ និងសំរបសំរួលបានសមទៅតាមមជ្ឈដ្ឋាន
ហើយ ។ ទីនោះជាទឹកដីអាម្រេច កន្លែងដែលគេស៊ីផឹក
អាំងអួងរាំរែកសប្បាយ មិនមែនជាកន្លែងដែលត្រូវបង្ហាញ
ពីសំលៀកបំពាក់ប្រពៃណីខ្មែរទេ មិនមែនត្រូវសំដែងរបាំអប្សរា
ទេ។ គេរាំទ្វិស ឆាឆាឆា ម៉ាឌីហ្សុន បើចង់អោយដាឡែនពាក់ម្កុដ
ដូចពួកកែណ្ណរឬអប្សារាល្ខោនហ្លួង បើចង់អោយដាឡែនស្លៀក
ហូលផាមួងកទាដែលជាសំលៀកបំពាក់សំរាប់យកនំអន្សមទៅ
វត្តនារដូចភ្ជុំបិណ្ឌវិញនោះ តាំងថាយកវប្បធ៌មខ្មែរទៅលេងសើច
ខុសបទបែបក៏ចេះតែថាបានវិញដែរ ។ ស្លៀកហូលផាមួងពានា
ពាក់ឈៀងវាត្រូវនឹងអាកប្បកិរិយារម្យទមស្រគត់ស្រគំ សំរាប់
ចូលរួមពិធីបុណ្យប្រពៃណីនានារបស់ខ្មែរយើងទេ…វាគួរអោយ
អស់សំណើចទៅវិញទេដែលស្លៀកហូលផាមួងរូចទៅនាំគ្នារាំទ្វិស
រាំឆាឆាឆា ម៉ាឌីហ្សុន …កញ្ឆក់កញ្ឆែងតត្រាក់ទទ្រើកនោះ។ ហើយ
….ហើយបើពាក់ម្កុដិពាក់កាចាំងបែបអប្សរារាំទ្វិសផង ហ្នឹងបាន
យ៉ាប់មើលមែនទែនហើយ ! គឺមិនខុសពីការជជែកគ្នារឿងទុំទាវ
ដែរ អត់យល់ថាមនុស្សវ័យណាត្រូវការអី ហើយត្រង់កន្លែងបំពាន
ខុសពីប្រពៃណីជ្រងោៗដែលទាវរួមរ័ក្សជាមួយអន្ទិតទុំក្នុងចង្ក្រាន
បាយពេលម្ដាយទៅវត្តបាត់ ហាក់គ្មាននរណាជេរប្រទេចផ្ដាសារ
នាងទាវមួយម៉ាត់ទេ​ ទៅជានាំគ្នាអោយតម្លៃនាងទាវអស់ម៉ានគរ
ទៅវិញ។ សរុបមក គ្រាន់តែការស្លៀកពាក់បែបសិចស៊ីប៉ុណ្ណឹង
គ្រាន់តែការកែសំរស់និងបង្ហាញសំញែងល្វែងលើប៉ុណ្ណឹង វាមិន
ទាន់ដល់ថ្នាក់រលំរលាយស្រុកខ្មែរទេ គឺពួកអ្នកដឹកនាំប្រទេសខ្មែរ
អោយធ្លាក់ក្នុងក្តីអន្តរាយស្លាប់ខ្មែរអស់រាប់លាននាក់អៃនោះទេដែល
នាំអោយវប្បធ៌មខ្មែរធ្លាក់អាប់អោនកិត្តិយសលើឆាកអន្តរជាតិនោះ
….។ល។

អរគុណ ! សូម សូម៉ាដា មានសំណាងល្អជានិច្ច ។

ps: somada នៅស្រុកសៀមចេះសៀមស្រេច អាចវាយពាក្យជា
ចំណងជើងរកបទសៀមមួយនេះនៅខាងយូធូបមើល​គឺបទ คันหู สุดยอด
(រមាស់ត្រចៀកដល់ហើយ?)ឃើញសេរីភាពនៃសីល្បការីនីគេដល់
ណាហើយ របៀបច្រៀងកាយវិការនិងខ្លឹមសារនៃបទហ្នឹងថាម៉េចខ្លះ
ហើយពួកសៀមគ្នាគេមានប្រតិកម្មដល់កំរិតណាដែរ ប្រាប់ខ្ញុំវិញផង
បើមិនយល់ទាស់ទេ ។

14. somada - 07/02/2012

មើលយូរហើយច៎ាស ចំពោះការសម្តែងកាយវិការរបស់ចម្រៀង คันหู
នេះ មានការរិះគន់យ៉ាងចាស់ដៃផងដែរចំពោះតារាចម្រៀងវ័យក្មេង
រូបនាងមានឈ្មោះហៅក្រៅថា “ចៈ” ​ ។ មានការសម្ភាសន៍តាម
ទូរទស្សន៍គ្រប់ប៉ុស្តិ៍ តែអ្វីដែលចាប់អារម្មណ៍នោះមានអ្នកចូលមើល
ក្នុងយូធូបរាប់លាននាក់ ។ នាងបានប្រកាសប្រាប់ទស្សនិកជនថា
វាគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ តែអ្វីដែលគេចាប់អារម្មណ៍ចំពោះ
បទនេះគឹសម្លេងថ្ងូររបស់នាង ច្រើនជាង​កាយវិការ ។​ សរុបទៅទោះ
បីជាមានការរិះគន់យ៉ាងច្រើនសន្ធឹកសន្ធាប់ និង មានការវាយប្រហារ
រហូតដល់ថ្នាក់ធ្វើឲ្យតារារូបនេះស្រក់ទឹកភ្នែកក្តី​តែនាងបែរជាទទួល
បាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យដោយ​មានគេជួលក្រុម
របស់នាងទៅតាមខេត្តជាប់រហូត ស្ទើរតែរកពេល​សម្រាក​គ្មាន ។

achharia - 07/02/2012

ទំរាំបើ…បើខ្មែរយើងមានការសំដែលសីល្បៈចំរៀងច្រៀង
រាំដូចបទខាន់ហ៊ូនេះផង បែប…បែបស្រុតអង្គរវត្តមួយ
ចំហៀងច្រខែងៗហើយ គឺទេរសចរណ៍នឹងសំរុក
ចូលមកមើលអង្គរវត្តច្រើនហួសកំណត់ចំណុះដែលទ្ររួច😀
ជាសីល្បករ មិនខុសពីអ្នកនយោបាយទេ មានអ្នកគាំទ្រ
មានអ្នកស្អប់គេជេរគេដៀល ដែលមិនអាចជៀសផុតបាន ។
-តារាស៊ិចស៊ីពីដើម សាក់ស៊ីស្បោង ក៏ត្រូវគេរិះគន់អោយ ចំអក
តិះដៀលអោយមិនតិចតួចដែរពីស្រទាប់អ្នកនៅតាមជនបទ
-សៀវភៅអក្សរសីល្ប៍របស់សុទ្ធប៉ូលីន វង់ភឿង….។ល។
សុទ្ធតែឃើញមិនបាន លឺមិនបាន តែម្នាក់ៗកូនម៉ាកន្ទេលដូចតែ
គ្នា ។

15. Lovepeehs05 - 08/02/2012

Achharia ! បើតាមមើលរូបភាព ដែលដាក់មកនេះ វាមិនដូចរឿងសិល្បៈ ខ្មែរខាងលើនោះទេ ពួកគេ គេសំដែងតាមកន្លែងផស់គេ មិនមែនដើរសម្តែងឆ្លងទ្វីព ឆ្លងប្រទេស ឆ្លងរដ្ឋ ដូចនាងនារីខ្មែរខាងលើទេ ហើយជាធម្មតារបស់ពួកអឺរ៉ុបទៅហើយ ។

ចំណែកចិនវិញ គេបិទបាំងប្រដាប់ប្រដាគេបានល្អណាស់ គេមិនកែឆ្នៃ ស្នែងដូចនារីខ្មែរខាងលើទេ !

achharia - 08/02/2012

Lovepeehs០05 អើយ
ពួកនោះជីះកាប៉ាល់ហោះទៅសំដែងឆ្លងទ្វីបដូចគ្នា
ហើយដែលថាធម្មតាៗរបស់ពួកអឺរ៉ុបទៅហើយនោះ
ចុះអាត្រង់កន្លែងសំពះគ្នាហើយស្ទុះទៅអោបថើបគ្នា
ឆ្វេងស្ដាំដែរនោះម៉េចក៏ចេះតែទទួលយកបាន ក្នុងផ្នត់
គំនិតខ្មែរយើង តាមទំនៀមទំលាប់ប្រពៃណីវប្បធ៌មតឹង
រឹងណា៎ គ្រាន់តែហ៊ានប៉ះចុងដៃបន្តិចកុំថាថើបដល់ថ្ពាល់
គឺចូលបទមើលងាយមើលថោក ប្ដឹងផ្ដល់ទារសំណងជំងឺចិត្ត
រឺឈ្លោះប្រកាន់ដាល់តប់កាប់ចាក់គ្នាដល់ស្លាប់ក៏មានដែរ ។
និយាៗទៅ វាដូចជានាំគ្នាប្រកាន់ដោយដុបម៉េចមិនដឹងទេ
ខ្ញុំថាចែកគ្នាឆ្ងាញ់​ចែកគ្នាស្អាតរៀងៗខ្លួនទៅក៏បានដែរតើ
រៀនបើកចិត្តអោយទូលាយៗដាក់គ្នាបន្តិចទៅ….ដូចពួកចិនៗ
នោះដែរ Lovepeehs005សរសើរគេថាបានបិទអាល្វែងលើជិត
ស្លុងល្អណាស់ តែខ្ញុំថាវាណាស់ជាងខាងយើងទៅទៀត គឺត្រង់
ម្តុំពោះវៀនពោះតាំងស្រឡះអោយថ្លេវ ហើយជាពិសេសនោះគឺអា
ម្ដុំទួលខ្នងអណ្ដើកហ្នឹងតាម៉ង…នៅលើគោកៗបើនៅជិតនឹងមើល
ឃើញដល់ក្រឡាស្នូកចង់ប្រេះខ្លះមិនខានទេ វាទៅជាអត់អីទៅ
វិញ ….ឃើញទេ! មនុស្សដប់ ស្អាតដប់ ឆ្ងាញ់ដប់ខុសៗគ្នា ។

ចុះទំរាំដល់ថ្នាក់អាបទរមាស់ត្រចៀកដូចខាងក្រោមនេះផង មិន
ក្រឡាប់ផែនដីខ្មែរ ងាប់គោងាប់ក្របីអស់ហើយទេ ???

(វីឌីអូនេះ ខ្ញុំមានបំណងដាក់ទីនេះចង់អោយតែ Lovepeehs005
ជាគូសន្ទនាជាមួយខ្ញុំមើលតែម្នាក់ប៉ុណ្ណោះ ដើម្បីប្រៀបធៀប…
ពិចារណា អ្នកផ្សេងបានមើលហើយកុំកេះប្រាប់គ្នាបន្តអោយមើល
អោយសោះ ទុកអោយតែពួកអ្នកចូលចិត្តគេមើលតែគ្នាគេទៅ)

16. Lovepeehs05 - 09/02/2012

Achharia ចេះតារកបានពីណាមកទេ ! អូ អារូបអស់ហ្នឹង មិនមែនត្រូវដាក់ ជាសាធារណៈទេ ! ហួសហេតុជាងនារីខ្មែរ ១០ ដង ហើយមិនមែនសំរាប់ Lovepeehs05 ទេ !

achharia - 09/02/2012

គេថា រួចក្បាលរួចកន្ទុយ
អោយតែនៅយូធូបគេអោយដាក់អាប់ឡូដទៅបាន
ចែកគ្នាមើលបាន គឺដូចដាក់ផ្សាយជាសាធារណៈហើយ។
នេះគ្រាន់តែសំរាប់ប្រៀបធៀបគ្នាមើលទេ ថានៅជិតខាងយើង
ថ្មីៗនេះក៏មានរឿងដូចជាលើសយើងបន្តិចផង តែផែនដីស្រុកគេ
មិនដល់ថ្នាក់ក្រឡាប់ចាក់ទេ វប្បធ៌មគេមិនរលត់រលាយសូន្យ
សុងដែរ ផ្ទុយទោវិញសីល្បការីនោះដើរសំដែងពីមួួយទៅមួួយ
កន្លែងស្ទើរតែរកដង្ហើមដកមិនបានផង មានគេចូលចិត្ត….
ក៏មានអ្នកឃើញបាយមិនបានសំរានមិនលក់ដែរ…បានថាយ៉ាប់ !

17. Lovepeehs05 - 10/02/2012

រឿងថៃអាក្រក់មើលណាស់ ដូចមិនសូវប្រសព្វ ឬ អាគាំងគេថា Professional នោះអី ! ដូចស្មោគគ្រោគណាស់ មិនថាអញ្ចឹង ?

កុំភ្លេចមើលត្រីអណ្តែងទន់ ប៉ុនឡានក្រុង នៅប៉ុសខ្ញុំ ។ អូ ប៉ុស Achharia ឯងពិបាកសរសេរខ្មែរណាស់ ទំរាំបានអក្សរមួយ ៗ

achharia - 10/02/2012

ខ្ញុំបានទៅមើលហើយ
ត្រីរាងស្រដៀងហ្នឹង ដូចធ្លាប់ឃើញគេ
ចាប់បាននៅស្រយកខ្មរយើងម្ដងដែរ
ហៅ ត្រីរាជ ?
អរគុណ Lovepeehs005 !

18. achharia - 10/02/2012

រោគ រមាស់ត្រចៀក(ខាន់ហ៊ូ) មិនត្រឹមតែកំពុងតែរីករាលដាល
ទប់មិនឈ្នះប៉ុណ្ណោះទេ វាឆ្លងទៅដល់ត្រចៀកប្រុសៗហើយ
ក្លាយទៅជាជំងឺអ្វីផ្សេងៗទៀតផង ទៅជារសើបវិញខ្លះៗហើយ។
ចាំមើលតើវានឹងរាលដាលចូលស្រុកយើងតាមច្រកណាបានទេ
តាមស្មានច្រកក្រុមកំប្លែងដូចជាមានចន្លោះបានធំៗណាស់ ។
នេះសំរាប់អ្នកចូលចិត្តនិងគាំទ្រ

19. achharia - 22/05/2012
20. ហនុមាន - 01/06/2012

oh.yes ! oh. Yes ! អូយ រស់អោយរវើកលោកអើយ ! ស្អីគេអ្នកមានមិនចង់ទិញពង ? ហាស់​ហាស់ ល្អអត់ទាស់តាហ្មង ! ប្រហែលអ្នករាំនៅ បាដែរ ! សុំជូនមេដៃមួយ ! ះាស់ ហាស់​

achharia - 06/06/2012

គឺថា…ដើម្បី…ដើម្បីគឺថា…
មិនអោយចាញ់បរទេស មិនអោយចាញ់អ្នកនៅបរទេសទេ…
ព្រោះគឺថា…គេនិយមចូលចិត្ត គេរកតែអារស់រវើកហ្នឹងហើយ
បើនៅធ្មឹងៗដូចអង្កត់អុស…មិនដឹងទៅភ្លឺនៅអ៊ីណាទេ
ច្បាស់ជាដាច់ប្រម៉ាត់ហនុមានហើយ😀 ហាសហា៎!

21. អូ យ៉ែស! អូយាស ! - 01/06/2012

អូយ៉ែស ៗៗ យ៉ាងណាក៏នៅតាមគេមិនទាន់ទាន់ដែរ
ហនុមាន អើយ ។ មើលគេរលាស់កន្ទុយ រលាស់កន្តូតអូង
នេះមើល៍ ធ្លាក់សុទ្ធតែលូយមកអោយរប៉ុយ …😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: