jump to navigation

សញ្ញាណនៃយុត្តិធ៌ម (កំប្លែង) 03/02/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.
Tags: , , ,
trackback
សញ្ញាណនៃយុត្តិធ៌ម
មានយុវនារីពីរនាក់ កាលនៅរៀនស្រលាញ់រាប់អានគ្នាណាស់ ចាក់ទឹកមិនលិច
ស្រស់ស្អាតដូចគ្នា។ រៀនចប់ ពួកគេមានគូប្រចាំចិត្តរស់នៅជាមួយគ្នារៀងៗខ្លួន ។
 

នាចុងសប្ដាហ៍មួយ នារីទីមួយត្រូវដៃគូរបបួលឡើងគ្រែពីល្ងាចដូចរាល់ដង
តែនាងអស់កំលាំងពីកន្លែងធ្វើការមកស្រាប់ គ្មានអារម្មណ៍សិចផងក៏តបថា
ថ្ងៃនេះអូនមិនស្រួលខ្លួនទេ បងអែងយកលុយទៅបន្ធូរអារម្មណ៍ជាមួយអ្នកផ្សេង
ក្រៅផ្ទះចុះចុងអាទិត្យនេះ តែហាមចំណាយលើសពី១០០ដុល្លាណា៎

(ចិត្តល្អ ចិត្តទូលាយ កំររកបាន គ្មានក្នុងផ្នត់គំនិតស្ត្រីខ្មែរទេ ដូចព្រះពន្ធ)។
បានបើកដៃអោយ ប្តីនាងធ្វើខ្លួនរួចប្រុយទៅរកម្ហូបក្រៅផ្ទះ…តាមផ្លូវបានជួបនារីទីពីរ
ដែលត្រូវជាមិត្តរបស់ប្រពន្ធខ្លួនកាលនៅរៀន ។ សួរសុខទុក្ខគ្នារួចក៏រៀបរាប់ពីសាច់
រឿងដែលខ្លួនចេញក្រៅផ្ទះនាចុងសប្ដាហ៍នេះ។ នារីទីពីរយល់ចិត្តក៏តបទាំងអោយ
អោយក្រសែភ្នែកដ៏ស្រទន់ដូចដង្ហោយហៅផងថា
បើអញ្ចឹង មិនបាច់ទៅរកអែណាឆ្ងាយទេ គេងជាមួយខ្ញុំក៏បាន
ខ្ញុំយកតែ១០ដុល្លាទេ ។

ការព្រមព្រៀងក៏បានបញ្ចប់គ្នាទៅបានដោយរលូន ឈ្នះៗ ចំណេញទាំងសងខាង ។
មកដល់ផ្ទះ ប្តីបានរៀបរាប់ប្រាប់ប្រពន្ធខ្លួនតាមអ្វីដែលបានកើតឡើង ស្រាប់តែប្រពន្ធ
(នារីទីមួយ)ក្រោកឈរដំឡើងសំលេងតបមកវិញដាក់ប្ដីថា
យើ! នាងល្អហ្នឹងអ្ហេ? មិនយុត្តិធ៌មទេបង ប្តីវាមកគេងជាមួយអូនរាល់តែដង
អូនមិនដែលយកលុយពីប្តីវាសូម្បីតែ១ដុល្លាក៏គ្មានដែរ គឺហ្វ្រ៊ីៗតែរហូតហ្នឹង !!!
លើកក្រោយប្រាប់វាអោយដឹងដែរទៅថា

បើយកលុយយកទាំងអស់គ្នា បើព្រី(free=ហ្វ្រ៊ី)ព្រីទាំងអស់គ្នាបានវាយុត្តិធ៌ម !
(ចិត្តល្អ ចិត្តទូលាយ កំររកបាន គ្មានក្នុងផ្នត់គំនិតស្ត្រីខ្មែរទេ ដូចព្រះពន្ធ)។
 


ជាសញ្ញាណ យុត្តិធ៌មគឺធ្វើអ្វីក៏ដោយ បើថាយកលុយយកទាំងអស់គ្នា យកខាងណា
យកម្នាក់ប៉ុន្មាន យកអោយស្មើៗគ្នា បើថាមិនយកគឺអត់យកទាំងអស់គ្នា ។
ជាគតិ ប្តីក៏ដូចប្រពន្ធ តែចិត្តល្អពេកក៏គង់មានមូលហេតុអ្វីមិនខានទេ
សូមពិចារណាសិនផង (ជាពិសេស ពួកយើងប្រុសៗ ឈ្មោលៗ) ។


 


 

មតិ»

1. somada - 06/02/2012

ពិតជាពូកែរករឿងមកននិទានមែន ប៉ុន្តែខ្ញុំថាក្នុងលោកនេះគ្មានស្រីណា​ដែល​ចិត្តល្អបែបនោះទេ ជាពិសេសគឺស្រី្តខ្មែរ តែម្តង ។

achharia - 07/02/2012

សួស្ដី សូម៉ាដា !
មិនថាតែខ្មែរយើងទេ នៅលើលលោកនេះមានតិចនាក់ណាស់
នៅឡើយដែលចេះបែកចែកបានអោយដាច់ពីគ្នារវាងសិច​និង​ស្នេហា​។
តែខ្លះអាចបង្ខំចិត្តចែកអោយដាច់ពីគ្នាបានដោយសារតែបញ្ហាក្រពះ
ជាឧទាហរណ៍ក្នុងកុនក៏មាន ភាពជាក់ស្ដែងក៏មានដែលប្តីសុខចិត្ត
នៅផ្ទះមើលកូន អោយប្រពន្ធទៅរកស៊ីផ្លូវភេទដើម្បីបានប្រាក់កាស
ចិញ្ចឹមគ្រួសារ …ថាក្រវាជារឿងមួយទៅចុះ គេថាពោះឃ្លានគ្មាន
ត្រចៀកទេ តែក៏មានដែរពួកអ្នកដែលមានលុយមានដល់ឡានជីះហើយ
នៅដឹកប្រពន្ធព្រឹកទៅ យប់មក អោយរកស៊ីបែបនោះដែរ មិនមែន
បានន័យថាគេមិនស្រលាញ់គ្នាទេ គេស្រុះស្រួលគ្នា ច្រករស់ដែល
ពួកគេជ្រើសរើស គេស្គាល់និងញែកគ្នាបានដាច់ច្បាស់ថា សិចវាផ្សេង
ស្នេហាវាផ្សឹង គឺមិននៅឡូកឡំច្របូកច្របល់គ្នាទេ ។ ដូចធ្លាប់លឺតៗ
គ្នាមួយទៀតដែរ គេថានៅកោះចឺម៉ៃខាក៏មិនតិចតួចទេ ដែលពួក
ប្រពន្ធៗសុខចិត្តនៅផ្ទះ ខ្លះមានកូនហើយនៅមើលកូននៅផ្ទះ ទុក
អោយប្តីៗចេញក្រៅកំដរភ្ញៀវទេសចរដែលច្រើនតែពួកស្បែកសទៅ
វ៉ាកង ហ្នឹងក៏គឺដើម្បីលុយចិញ្ចឹមគ្រួសារដែរ ។ តែគេមិនបានប្រកាប់
ប្រចាក់គ្នា ទាស់ទែងគ្នាដោយសារតែរឿងសិចហ្នឹងទេ ស្នេហារវាង
ប្តីប្រពន្ធកូនក្នុងគ្រួសារគេនៅតែស្ថិតស្ថេរដដែល ។ និយាយអោយ
ងាយស្ដាប់បាន គឺមានតែពួកដែលធ្លាប់យកលុយទៅចំណាយលើ
សេវាកម្មផ្លូវភេទហ្នឹងទេ ដែលដូចធ្លាប់បានញែកដាច់គ្នាហើយរវាង
សិចនិងស្នេហានោះ អោយលុយហើយហើយរួចគ្នា គ្មានទាំងចាំបាច់
ស្គាល់ឈ្មោះមកពីណានៅអែណាចង់បានលេខទូរស័ព្ទសំរាប់ទទាក់
ទទាមថ្ងៃមុខថ្ងៃក្រោយអីទេ …ខ្លះពពាក់ពពូនគ្នាទាំងក្រុមៗក៏មាន
ទាំងស្រីទាំងប្រុស ទាំងតាតាទាំងយាយៗខ្លះដែរ ..ទាំងស្រុកគេក៏
ទាំងស្រុកយើងដែរ ។
…នេះជាជ្រុងមួយនៃទស្សនៈធូរៗរបស់ខ្ញុំទេ សំរាប់ជាល្បោយផ្ទាប់នឹង
រឿងកំប្លែងប្លែកខាងលើនោះ ។

2. somada - 13/02/2012

នៅស្រុកយើងប្រហែលជាមិនអាចធ្វើអញ្ចឹងបានទេ នេះបើតាមខ្ញុំដឹង​ខ្លះ ៗ ។ តែបើនៅស្រុកគេដូចលោកអច្ឆរិយ​និយាយនោះ វាក៏ជារឿង​មួយ​ដែលគួរ​ឲ្យសរសើរដែរ​ ដែលពួកគេ​អាចបែងចែកគ្នាបាន​ដាច់​ស្រឡះ​​បែបនេះ​នោះ តែខ្ញុំដូចជាឆ្ងល់ណាស់​ថា​តើពួកគេ​មិនខា្លច​ឆ្លង​រោគ​ទេឬ ?

achharia - 13/02/2012

សួស្ដី SOMADA !
រឿងក្បួនការពារមិនអោយឆ្លងពួក STD នេះ នៅស្រុកគេ
វាសឹងតែក្លាយជាចំណេះដឹងទូទៅទៅហើយ មិនចាំបាច់តែអ្នក
បានរៀនខាងពេទ្យទេទើបដឹងនោះ ។ ហើយពួកអ្នកដែលជ្រើស
យករបរជាអ្នកបំរើសេវាខាងផ្លូវភេទអស់នោះ គេរឹតតែបានសិក្សា
និងស្វែងយល់ច្បាស់បានដល់កំរិតមួយដែលល្មមយកទៅអនុវត្ត
បានហើយទើបគេហ៊ានធ្វើ …មិនមែនដូចនៅស្រុកយើងកាលពី
ប៉ុន្មានឆ្នាំមុន ជំនាន់មួយរៀលៗក៏មានដែរនោះ មានខ្លះទៅជាដេញ
អោយភ្ញៀវដោះអាវភ្លៀងចេញក៏មាន ថាខ្ពើម ថាៗៗ…គឺអត់យល់
សាច់រឿងមិនដឹងស្លាប់មែន…បានថាយ៉ាប់ ។ ពាក្យខ្មែរដែលច្រើន
និយាយដៀលមើលងាយគ្នាថា” ពួកម្រៀលៗតាមចិញ្ចើមថ្នល់ ” នោះ
ទើបតែឃើញត្រូវម៉ាច់ជាក់ស្ដែងនាសម័យស្រុកយើងចាយលុយ
ដុល្លាម៉ារិចនេះអែង …គឺ១ដុល្លានាំគ្នាថាជា១រៀលៗទៅវិញ ដែល
កាលពីដំបូង១ដុល្លានេះវាហាក់ដូចជាច្រើនល្មមចាយហើយសំរាប់
អ្នកក្រីក្រ ។ តែអីឡូវអ្នកទៅពីបរទេសខ្លះទៅលេងស្រុកខ្មែរចាយ
ជាដុល្លាមិនឈ្នះ..មិនបានមួយចំណិតអ្នកនៅក្នុងស្រុកទេ បើប្រៀប
ទៅនឹងអ្នករកស៊ីមានបាន និងអ្នកដែលបានលុយអណ្តែតទឹកមិន
ដឹងថា១០០ដុល្លាច្រើនតិចប៉ុនណានោះ ។ …ខ្ញុំន្យាយចាកប្រធាន
បន្តិចហើយ បើងាកមកពីរឿងថា តើខ្លាចឆ្លងរោគឬមិនខ្លាចនោះ
វាស៊ីសងទៅលើដៃគួប្រកួតដែរ ដែលជាញឺកញាប់ជាងច្រើនតែពួក
មានស្នែងដូចគ្នាទេ…ហើយសម័យអីឡូវពិបាកសំគាល់ណាស់ដែរ
ថានរណាមានស្នែងនរណាអត់ស្នែងនោះ ដូចជាឧទាហរណ៍១នេះ ៖

ដល់អ្ចឹងទៅ ខ្ញុំលែងដឹងហើយថារូបពីរនាក់ជីះទូកចង្អេរខាងលើនោះជារូប
ស្រីរឺជារូបប្រុស😀

3. Khmerling - 21/02/2012

យុត្ដិធម៌ស្ថិតនៅលើគ្មានអ្នកខាត បើម្ខាងបានលុយ ម្ខាងទៀតចាយលុយ នៅតែមិនយុត្ដិធម៌ដដែលជាដដែល ។ ដើម្បីយុត្ដិធម៌ជាងនេះទៅទៀត គឺត្រូវគ្មានអ្នកលើគ្មានអ្នកក្រោម ។

achharia - 21/02/2012

សួស្ដី khmerling !

តាមខ្ញុំយល់ មានអ្នកលើ មានអ្នកក្រោមទើបហៅថាយុត្តិធ៌ម
គឺអ្នកណាឆ្លាតៗនៅពីលើ អ្នកណាភ្លើៗអោយគេជាន់កហើយ
នៅពីក្រោមគេអ្ចឹងហើយ ទាំងស្របច្បាប់ទាំងមិនស្របច្បាប់។
បើពួកល្ងើៗឡើងធ្វើធំនៅពីលើអ្នកចេះអ្នកឆ្លាតវិញ ហ្នឹងមិនហៅ
យុត្តិធ៌មទេ !
ក្នុងសង្គមនិមួយៗតែងនិងតោងមានអ្នកមានអ្នកក្រ អ្នកចេះពូកែ
ឆ្លាត អ្នកល្ងង់អ្នកអន់ទន់ខ្សោយ ហើយរស់នៅពពាក់ពពូន​លើ
ក្រោមគ្នាតាមលំដាប់នៃច្បាប់សំរាំងធម្មជាតិ ដែលសព្វថ្ងៃមនុស្ស
បាននាំគ្នាធ្វើថែមជាច្បាប់សំរាប់បិទបាំងបោកបញ្ឆោតគ្នាតាមក្រុម
រៀងៗខ្លួននេះ គឺដើម្បីអោយឃើញថាកំពុងមានយុត្តិធ៌មហើយ។

ជញ្ជីងដែលបះ ម្ខាងខ្ពស់ម្ខាងទាប នោះហើយដែលជាតំណាង
រឺជានិមិត្តរូបនៃអំពើយុត្តិធ៌មនោះ បើនៅថាសទាំងសងខាងវាមាន
របស់ដែលមានទំងន់មិនស្មើគ្នាដែរ ។ បើគេដាក់របស់ម្ខាង១គីឡូ
ម្ខាងទៀតតែ៨០០ក្រាម ស្រាប់តែអាជញ្ជី្ហងហ្នឹងវានៅតែមិនព្រម
បះបើក គឺនៅតែស្មើគ្នាតាមខ្សែដេកដដែលៗ …នោះហើយជា
រឿងមិនយុត្តិធ៌ម ។ ដូចគ្នា អ្នកអោយលុយគេត្រូវអស់លុយ អ្នក
ទទួលលុយត្រូវបានលុយទើបហៅយុត្តធ៌ម …។ អ្នកលើអោយ
ច្បាស់ថាអ្នកលើអ្នកក្រោមអោយច្បាស់ថាអ្នកក្រោម បើម្ដងៗដូច
អ្នកខ្លះកាលមិនទាន់ជាប់ឆ្នោត សុទ្ធតែថានៅពីក្រោមរាស្ត្រ បំរើ
រាស្ត្រទុករាស្ត្រជាម៉ែជាឪ រាស្ត្រជាម្ចាស់ឆ្នោតម្ចាស់ទឹកម្ចាស់ដីព្រៃ
ព្រឹក្សា ដល់បានជាប់ឆ្នោតកាលណា បានដៃរត់ទៅនៅពីលើរាស្ត្រ
វិញព្រងើយ រាស្ត្រដែលថាពីដើមដើមម៉ិញជាម៉ែជាឪប្រែទៅជាកូន
ជាចៅទៅវិញឆ្កុយ!ខ្លះពោលថា ទំរាំបានចូលទៅជួបលោកកូន-ម៉ែ
លោកកូន-ឪនោះដើម្បីរកពឹងពាក់ម្ដងៗ ត្រូវឆ្លងកាត់ទ្វារគន្លីះដុល្លា
យ៉ាងតិចបីទៅបួនជាន់ទំរាំបានដល់….រឿងលើត្រលប៉ជាក្រោម
ក្រោមត្រលប់ជាលើនេះទេ ដែលដូចមិនសូវយុត្តិធ៌មនោះ …នេះ
បើតាមយោបល់ខ្ញុំតាមការសង្កេតឃើញកាលពីជំនាន់មុនៗ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: