jump to navigation

ចយដឹកអឺយ ! 11/02/2012

Posted by achharia in កំសាន្តកំប្លែង, ទស្សនវិជ្ជា, វីឌីអូ, សាកល្បងប្រាជ្ញា.
Tags: , ,
trackback

 

NO COMMENT !

 

 
( ស្រៀវតែដល់ពួកវាធំៗ ពេលរៀបការជាខ្មែរនឹងលឺសូរដូចខាងក្រោមនេះទេ ៖
…បានសុខសិរីហ្ជ័យមែនហ៎ង ? មែ…….ន !!!
…បានអីជាបន្ទាល់ ? ហ៊ោ​ អុងហូ………ៗ !!! )
 
 

Hahaha…OH…GOD…hhhhaaa Oh…how to do it !! hihihaha..AH..AH….


(អាចសាកល្បងស្ដាប់ដោយចុចអោយវាលេងដំណាលគ្នា លឺច្រៀងផងសំណើចផង
លាយគ្នាក៏ពិរោះម្យ៉ាងដែរ)

 
 


មតិ»

1. វិសាល - 11/02/2012

កប់យោបល់😦

achharia - 12/02/2012

វិសាល ! ម៉េចបានកប់យោបល់ ? ដាក់មក សរសេរមក
ខ្ញុំចង់ដឹងណាស់ពីប្រតិកម្មរបស់យុវជនខ្មែរយើង ចំពោះ
បទដែលក្មេងៗច្រៀងជាភាសាខ្មែរយើងនេះ ។
ប៉ុណ្ណឺងៗ សូមកុំតក់ស្លុត ទប់ជំហរជាកូនខ្មែរអោយនឹង
តាំងស្មារតីអោយនឹងន៎ !
ខ្ញុំកំពុងពិរោះបទនេះណាស់ ចាក់ស្ដាប់សារចុះឡើងចំលង
ទុកទៀត … ទន្ទឺមនឹងរង់ចាំមើលប្រតិកម្មពីអ្នកភូមិយើងផង
ពីអ្នកនៅបរទេសខ្លះៗផងដែលអត់ស៊ីខ្សែជាមួយយួន…
គេថាម៉េច ? មានគេពិរោះដូចខ្ញុំទេ ?

មានតែមធ្យោបាយឈ្នះៗទេដែលមានប្រសិទ្ធិភាពដូចកាំបិតមុខ
ពីរដែរ ….កំពុងសំលៀង ខ្ញុំនឹងបង្ហាញនៅពេលបន្តិចទៀតនេះ😀

so cheata - 15/02/2012

អាណិតកេ្មងៗ ខែ្មរក្រោម ត្រូវយួនបង្ខំអោយច្រៀងបទយួន
សូមច្រៀងបទរបស់ខ្មែរក្រោមទៅ បទឧកញ៉ា សឺនគុយ ។

anonimous1 - 15/02/2012

ខ្លាំងទាំងកំរោលអត់ដឹងងាប់ ស្លាប់កាលអាពតអស់រាប់ម៉ឺន
រាប់សែនហើយនៅមិនព្រមទុកជាមេរៀនអីសោះទេ ?
នេះដូចរុញគ្នាអោយចូលទ្រុងសាកាកែវដែរហើយ អោយ
តាឡាបៀបនេះចុះ ។ នរណាគេ សឺនគុយ ? ​​
បើគួចស្មៅចេញទ័ពហើយម៉េចក៏នៅតែចាញ់ទៀត ?
ដូចព្រះគោដែរ ចេះសុទ្ធតែហោះ ក្អែរចេញបាយ តែចាញ់គោ
យន្តសៀម រួចនៅតែអួតទៀតថាពូកែ ។
គេថាខ្មែរ ខ្ពស់ៗកប់ពពក ដល់ទាបៗជ្រកអាចម៍ជន្លេន !

2. Lovepeehs05 - 12/02/2012

តើនេះហើយ ដែលគេតែងហៅថា វៀតណាមូបណីយកម្មនោះ ឬ យ៉ាងណា ? តើការបង្ហាត់បង្រៀនកូនក្មេងវៀតណាម អោយច្រៀង ចំរៀងខ្មែរនេះបានន័យយ៉ាងណាដែរ ? តើគេធ្វើនេះ ក្នុងគោលបំណង យ៉ាងម៉េចដែរ ? ជាមិត្តភាព ឬ ជាមិត្តគាប ?

achharia - 13/02/2012
ខ្ញុំយល់ថា នេះជាជំហ៊ាននៃខ្មែរូបនីយកម្មទៅវិញទេ !
បើមានធឺហ្នឹងកាន់តែច្រើន មានរហូតដល់បទភ្លេងគោរព
ទង់បក្ស គោរពទង់ជាតិយួនជាភាសាខ្មែរយើងទៀតដែរ
ពាក្សសម្បថចូលបំរើរដ្ខសភាមានប្រែអោយសូត្រជាភាសាខ្មែរ
ដែរ….ទៅណាវា ល្បែង !
3. ក្មេងស្រែ - 13/02/2012

ជយោ អុងឡឺង!!! សាមគ្គី​ម៉ឺនណាំៗៗៗ!

achharia - 13/02/2012
វាដូចសំដីឆាវៗនិយាយក្នុងរឿងសាមកុកហើយ
អ្នកស្រែក ” ជយោ! អុងឡឺង ” មិនមែនសុទ្ធតែជាអ្នក
ស្រឡាញ់និងស្មោះត្រង់ជាមួយអុងឡឹងទាំងអស់ទេណា
(និយាយតិចៗកុំអោយពួកអុងឡឹងលឺ…ហេហេ៎ )

នេះបើតាមស្នៀតមាន់ជល់គេហៅប៉ែក ជ្រកៗត្រសុលក្រោម
ស្លាប តែដល់អើតក្បាលបាន ចាក់មួយខ្នាយយកងាប់រស់បាន ។
មាន់ណាចេះប៉ែក មាន់នោះពូកែ មាន់នោះឆ្លាត !

4. pkay_sour - 13/02/2012

ច្រៀងបានគួរសមតើ

achharia - 13/02/2012

ខ្ញុំបានចំលងវាជា Audio file (mp3) ហើយ ។ អាចចំលងវាយក
ទៅដេកចាក់ស្ដាប់បាន ពេលភ័យបារម្ភខ្លាចបាត់ទឹកបាត់ដីយើង

…វាជាភ្លើងបៃតងព្រាងៗអោយហើយតើ
pkay_sour - 14/02/2012

អត់មានអីចំលងនឹងណា៎ ព្រោះអ៊ីនធើណេតនោះវា​រហ័ស​ពេក រហ័ស​ដូច​អណ្តើកវាលអញ្ជឹង😦

achharia - 15/02/2012

ថែមលុយដាក់អាលឿនជាងទៅ !

pkay_sour - 16/02/2012

អុញ អត់លុយហេ

achharia - 16/02/2012

ដាក់ខ្លួនដល់ហើយ ឃើញអ៊ុស្សាហ៍បានដើរលេងចាយសុទ្ធតែលុយសុទ្ធ
មាន់មួយបាយមួយពេលជាង១០ដុល្លាហើយថាអត់
អត់សូវជឿទេ😀

pkay_sour - 17/02/2012

ហេ នោះជាលុយសន្សំទុកចាយម្តងៗ តែបើលុយ​ចំណាយ​អ៊ីនធើណេតរាល់ថ្ងៃគ្មានទេ ហើយក៏គ្មានសូវចាំបាច់អី​នឹង​ចំណាយ​ដែរ ព្រោះ​ថា​ចំណាយអ៊ីនធើណេតចឹង ខ្លាចនាំ​ឲ្យ​បែកគំនិតភ្លេចរៀនសូត្រ😀

achharia - 17/02/2012

អូ៎! ប៉ាកែគ្រប់គ្រងនិងចាត់ចែងចាណាយលុយកាក់មែន
ហ្ណាបានផ្កាយធើជាប៉ាពន្ធ មានសាណាងធំហើយ !
មែនហើយ រៀនអោយចប់រកការធើអោយបានសិន
(នេះតាសេរតាមភាសាន្យាយទេ បើចាប់ក្ហុសដាក់ពង់​
មុខតាបានសារ៉ូហើយ ខ្ញុំ 😀 )

pkay_sour - 17/02/2012

អូ មិនសូវចេះចាត់ចែងប៉ុន្មានទេ តែ​ថា​រឿងនឹងត្រូវតែ​ចឹង ព្រោះផ្កាយអត់មានការងារអីសំខាន់ដែលត្រូវ​ដាក់អ៊ីធើណេត​នៅផ្ទះនោះទេ ចឹងហើយទើបមិនដាក់ ។ រៀនចប់ច្បាស់ជារកការងារហើយ តែថាការងារឥលូវ​ពិបាក​រក​ណាស់ បើមានការងារអី​គ្រាន់​បើ​ ជួយ​ណែនាំផង​ចា៎😀

achharia - 17/02/2012

ទំរាំដល់ផ្កាយសួគ៌រៀនចប់ ទីផ្សារការងារអាចប្រែប្រួល
ពីតឺងមកធូរស្រាលវិញខ្លះក៏ថាបាន ។ តែយ៉ាងណា ខ្ញុំបាន
កត់សំគាល់ឃើញម្យ៉ាំងថា ខ្ញុំមានក្មួយស្រីម្នាក់រៀនចប់ម៉ាស្ទ័រផ្នែក
ធនាគារនិងហិរញ្ញវត្ថុនេះដែរ សព្វថ្ងៃធ្វើការអោយធនាគារពួកបរទេស
មួយនៅម្ពេញនេះដែរ បានប្រាក់ខែមិនដល់១ពាន់ដុល្លាទេ ចំណែក
ប្អូនៗគេបានជាប់ត្រឹមបាក់ឌុបរួចក៏បានទៅនៅអាម្រិចជាមួួយប៉ាម៉ាក់
វាថ្មីៗនេះ ….អីឡូវរកការបានធ្វើគ្រាន់តែជួយខ្ចប់អីវ៉ាន់ ជួយលក់នំ
ចំណីបានម្នាក់ៗជិត២ពាន់ដុល្លាមួយខែៗ …ពិតជាព្រហ្មលិខិតមែន !
ខ្ញុំន្យាយនេះមិនមែនចង់អោយផ្កាយរកច្រករត់ចោលស្រុកទៅនៅ
បរទេសទេ តែចង់មានកូនន័យមួយតូចថា ជីវិតម្នាក់ៗខំតុបខំតាក់តែង
រៀបចំរកផ្លូវដើរទៅរកក្តីសុខសប្បាយដូចៗគ្នា តែព្រហ្មលិខិតទេជា
អ្នកកំរិតអោយនោះ……តែណ្ហើយចុះ កុំអាលជឿខ្ញុំប្រូពេក😀

pkay_sour - 18/02/2012

អុញ ទម្រាំអីទៀត? ​ផ្កាយរៀនចប់បរិញ្ញាប័ត្រជិតពីរឆ្នាំ​ហើយ​ តែគ្រាន់មិនទាន់បានទទួលសញ្ញាប័ត្រ😦 តែម៉ាស្ទ៍រ​អត់មានលុយហេ។ យាយចឹងមាន​ក្មួយធ្វើការធនាគារចឹង​ ដូចចង់សុំផ្ញើរខ្លួនផង អាគិគិៗៗ​ ព្រោះកំពុងរកការងារថ្មី😀

5. khmarket - 13/02/2012

Hey everyone ! You want to buy something for your gf… please look at my blog…. It’s cheap for you !!!!! http://khmarket.wordpress.com/

achharia - 13/02/2012

PLEASE, LET ME BE ! MY FRIEND .

khmarket - 14/02/2012
6. ដួងចាន់ - 13/02/2012

បន្តិចទៀតកាយារិទ្ធិខ្មែរច្រៀងបទនឹងដែរហើយ.

achharia - 13/02/2012
វាជាផ្លែធ្នូដែលហោះមករកខ្មែរហើយក្លាយជាកំរងផ្កាហ្នឹងហើយ !

(យ៉ាងហោចក៏ក្រុមអ្នកនិពន្ធបទភ្លេងខ្មែរយើង បានរៀនសូត្រ
យកជាគំរូដែរ….មិនមែនអាគីឆ្កែខ្ញុំវាចេះចាំផ្ទះទេ …..)

monyrinataro - 15/02/2012

វាជាផ្លែធ្នូដែលបាញ់មករកខ្មែរ ប៉ុន្តែខ្មែរស្មានថាវា ជាកំរងផ្កាខំតែរកមកទទួលយ៉ាងត្រេកអរជាទីបំផុត..

achharia - 15/02/2012

សង្ស័យតែយើងឈរនិយាយពីមួយជ្រុងម្ខាងម្នាក់ទេ ។

monyrinataro - 16/02/2012

បែបមែនហើយ🙂

achharia - 16/02/2012

ប្រហែលជាអញ្ចឹងមែនហើយ
តាមខ្ញុំស្មានគឺមុខជាអញ្ចឹងមែន😀

7. ហនុមាន - 13/02/2012

ដូវម៉ា មឹង ចយដឹក​ដឹងរ៉យ ! ចេតរ៉យ រុយរោម រុករាន រាគរុះ ។ ចាងាញ់ត្រង់តែភ្នែក ដូចផាកាយ ពុកមាត់វែង ចេតរ៉យ អាលាយហើយម្តងហ្នឹង​! ហាស់ ហាស់

achharia - 13/02/2012
បើតាមតែរូបនៅតាមជញ្ជាំងវិហារនានា
ហនុមាន ធ្លាប់កាន់កាំបិតស្នៀតមុខពីរជាអាវុទ្ធដែរ​
តែដូចមិនឃើញយកមកប្រើប្រាសនៅទីនេះសោះ ។

ឃើញទេ ? នេះជាប្រតិកម្មឈ្នះៗរបស់ខ្ញុំ ។
បើវាចេះតែមានបទធឺហ្នឹងមកច្រើនៗ ក្រោយៗទៀត
ក៏យើងឈ្នះ បើគេបញ្ឈប់ត្រឹមមួយបទនេះក៏ដូចហនុមាន
បានឈ្នះចិត្តដែរ …មិនបាច់ខ្ចីអង្វរហាមអោយឈប់ទេ …
ឈ្នះៗ គឺមានទៀតក៏ល្អ អស់ត្រឹមហ្នឹងក៏ល្អ ….ហាសហាស៎!!!
8. Crazynas - 13/02/2012

ខ្ញុំស្រឡាញ់អ៊ំហូ ព្រោះជាពួកម៉ាកតាយើងសោះណឹងអាស់! ហេស! ហេស!

achharia - 13/02/2012

ត្រូវប៉ែសហើយ ! ដូចដាក់១ញញួរចំកណ្តាលក្បាលដែកគោលដែរ
បើថាស្រលាញ់តាយើង ពួកម៉ាកតាយើងក៏ត្រូវស្រលាញ់ដែរបានសម
គួរ កុំអោយគេដៀលបានថាក្មេងព្រហើនអត់ពូជអំបូរ ហាស់ហា៎…!!!

9. ចម្រៀងលាងខួរកូនខ្មែរ | - 15/02/2012

[…] (ចយដឹកអឺយ) ។ គិតទៅ អ៊ំហូជីមិញ […]

achharia - 15/02/2012

ចំណងជើងហ្នឹង ដូចមិនត្រឹមត្រូវទេ !
ខ្ញុំឃើញនៅក្នុងវេទិកាពិភាក្សានៅខាងទំព័រខ្មែរស៊ីធី(ទីក្រុងខ្មែរ)
ក៏សរសេរថាអញ្ចឹង ហើយនៅលើវីឌីអូដែលគេបានដាក់អោយ
មើលនៅខាងយូធូបដូចឃើញស្រាប់ជាអង់គ្លេស៍ដូចសំដៅចំៗ
ជាងហ្នឹងទៅទៀត…តែខ្ញុំយល់ផ្សេងថាគេអោយក្មេងៗច្រៀងជា
ភាសាខ្មែរយើងបាន…មិនជាការបើកសេរីភាពបើកផ្លូវទេ ?

10. Lovepeehs05 - 15/02/2012

មានអី បើបានដូចលោក Accharia និយាយ តែខ្លាចមិនដូច

“កុំឃើញខ្លាក្រាប ថាខ្លាសំពះ ! “

anonimous1 - 15/02/2012

លេងអុក បើដើរម៉ាជើងរវល់តែនិយាយពន្យល់ប្រាប់គ្នាអែង
៉វ៉ោកៗអោយខាងម្ខាងជាដៃគូឮដែរ គេមិនដឹងដែរថាយើងដើរ
ទៅណាចង់ស់ីអីគេ ? បើតែយ៉ាងនេះគ្មានថ្ងៃលេងឈ្នះគេទេ !

Lovepeehs05 - 15/02/2012

នេះជាល្បិចមួយថ្មី ប្រហែលជា អាន់ណូម៉ូស មិនទាន់បានជួប ប្រទះ ល្បិចទល់លើស្បិច រឿងល្បែងលេង អុក ខ្ញុំមិនដែលចេះ លេង មិនដឹងច្បាស់ តែប្រហែលជាមិនខុសពីលេង រែក ដែរទេ បើតាមស្តាប់មើលទៅ ពីព្រោះតែប្រើល្បិច មិនចេញមុខ អោយគេ ដឹង លួចលាក់ ល្បិចហ្នឹងខ្មែរក្រហមលេងរួចហើយ អស់ជីវិតខ្មែរ ៣ លាននាក់ ដោយមិនដឹងមុខច្បាស់ថាពីណា អ្នកសម្លាប់ខ្មែរពិត ប្រាកដនៅឡើយទេ ស្លាប់ខ្មែរអស់ ៣ លាននាក់ហើយ ស្អុយ ឈ្មោះទៀត មិនត្រឹមតែស្អុយឈ្មោះ គេកាត់ទោសដាក់គុគទៀត មិនតែប៉ុណ្ណឹងទេ យួនរិតតែច្រើន មកនៅដីខ្មែរ និងកាន់កាប់ វាសនាខ្មែរទៀត ! មិនថាអញ្ចឹង ?

achharia - 16/02/2012

Lovepeehs05 អើយ !
ដូចខ្ញុំនិយាយដដែលៗច្រើនដងហើយថា មុននឹងយក
រឿងស្រុកខ្មែរមកនិយាយវែកញែកវិភាគរកខុសរកត្រូវ
ត្រូវសិក្សាពីប្រវត្តិសាស្ត្រខ្មែរអោយបានលំអិតខ្ទេចខ្ទី​អោយ
អស់សិនកុំអោយរំលងមួយវគ្គណាអោយសោះ កុំរំលងឆ្នាំណា កុំរំលងខែណា កុំមើលតែពីជ្រុងម្ខាង បានបាន ។ ដូចមើលកូន
អុកក្នុងក្ដារដែរ កូនណាត្រូវគេយួរកដើរទៅណា ហើយខាងម្ខាង
ទៀតគេដើរកូនគេទៅណា គេស៊ីអីគ្នា អ្នកលេងស៊ីសំណូកជា
មួួយគ្នាទេ លេងលេងៗឬលេងមែនទែន ។ល្បិចដែលអ្នកល្បែង
ស៊ីគ្នាចុងក្រោយ គឺបបួលគ្នាហ៊ុនរួចប្រើល្បិចលួចក្បត់គ្នាស៊ីគ្នា
ក្នុងករណីដែលគេពូកែលេងមិនចាញ់មិនឈ្នះគ្នាកើត ។
ចាស់ៗថា ” ស្លូតស្លាប់ វៀចវេរមានភ័ព្វ អាយុយឺនយូរ ”😀

11. monyrinataro - 15/02/2012

ប៉ុស្តិហ្នឹងនៅស្រុកកងធឺង ធ្លាប់មើលក្មេងៗច្រើន កូនក្មេងខ្លះយួនសុទ្ធ ចេះខ្មែរឲ្យរូ. មកដល់ខ្មែរ គ្មានរណាថាយួនទេ.. ប៉ុស្តិហ្នឹង គ្មានអ្វីក្រៅពីចម្រៀងកុមារ នាទីកសិកម្ម និងសំភាសន៍គ្រូតាមសាលារៀននោះទេ ។ កាលមើលពីដំបូង (ឆ្នាំ២០០១) ស្លុតស្មារតីស្មានតែខ្មែរមានប៉ុស្តិថ្មី ដឹងអី ប៉ុស្តិយួននិយាយខ្មែរ ម៉ែអើយម៉ែ… ១៤លាននាក់នៅកម្ពុជាក្រោយ គេគ្មានឲ្យនិយាយពីនយោបាយអីម៉ាទិច.. តែមិនអីទេ វីដេអូខាងលើ ក្មេងៗស្អាតៗណាស់. មិនដឹងជាពួកគេមាន facebook អត់ណ៎:mrgreen:

anonimous1 - 15/02/2012

អីមានយូរណាស់ហើយ ទើបនឹងបានតាម៉ាបទហ្នឹងអែង ?
១៤លាននាក់ នាំគ្នាច្រៀងជាខ្មែរអោយទ្រហឹងអឺងអាប់ទៅមើល !
ខ្មែរបួនតណ្ដប់លាន គ្មាននរណាបានធ្វើជាចៅហ្វាយស្រុក ចៅហ្វាយខេត្ត
តំណាងរាស្ត្រជាមួយយួនឬដែកគុនយៀកណាមម្នាក់ទេ ?

12. តាស៊ីក្លូ - 16/02/2012

កាដុមស៊ែប….. ឣាសាគូត…… ឣាន់សាឡាន់
ស៊្មែរ ហូវ 🙂 ហាស ហាស ហាស…….
ឌូងម៉ា! !!!!!!!!!

achharia - 16/02/2012

តឺយអឺយ 😀
សាម៉ាគីស៊ីប៉ាហុកសុខសប្បាយ ហាហាសហា !!!! !!!

13. Lovepeehs05 - 16/02/2012

គំនិតឃុតឃិតគ្នា ស៊ីសំណូកគ្នា បន្លំភ្នែកអន្តរជាតិសុំលុយគេ ម្នាក់ធ្វើអា ក្វាក់ ម្នាក់ធ្វើអាក្វិន សុំទានគេ ជាជម្រើសរបស់រដ្ឋាភិបាលខ្មែរ សព្វថ្ងៃនេះ ហើយមែនឬ ? Achharia ! ខ្ញុំមិនជឿថាពិភពលោកគេមិនដឹង នោះទេ ! ចុះបើគេដឹងគិតធ្វើយ៉ាងម៉េចទៀត ? តែខ្ញុំមិននឹកស្មានថា អ្នកដឹកនាំខ្មែរ មិនអស់លក្ខណ៍ដល់ថ្នាក់ហ្នឹងទេ ក្នុងនាមជាអ្នកដឹកនាំ ប្រទេសនិមួយៗ បើគិតអញ្ចឹងមែន ខ្មែរអស់អ្វីជាខ្មែរទៀតហើយ មិនដឹងទៅជាស្អីទេ !

ពីរបីថ្ងៃមុននេះ ខ្ញុំបានឃើញនារីអារ៉ាប់ម្នាក់ដ៏ស្រស់ប្រិមប្រិយ៍ ស្លៀកពាក់ សំលៀកបំពាក់ឥស្លាម ទុកតែបាឡង់មុខ ធ្វើជាខ្លួនពិការ ដើរកោងខ្នង ដៃមួយកាន់ឈើច្រត់ ដៃមួយកាន់កំប៉ុងផ្លាស្ទិក សុំទានគេ តាមក្បែរហាង នៅម្តុំវិមានមហត្តមាន ទីក្រុងនូវយ៉ក សហរដ្ឋអាមេរិក ដែលជាតំបន់ អ្នកមាន លុះសុំលុយបានច្រើន ក៏ចូលទៅកន្លែងមួយ ផ្លាសប្តូរខោអាវ ហើយដើរធ្វើព្រងើយ ហើយបានចូលជិះឡានវ៉ែនបរចេញទៅ គេដាក់វីឌីអូលួចចាំថត គេឃើញនាងនេះ ធ្វើអញ្ចឹងម្តងហើយម្តងទៀត នៅពេលទីបំផុត អ្នកពត៌មានគេមក ស្ទាក់សម្ភាសតែម្តង គឺសួរចំពេក អត់ហ៊ានងើបមុខឆ្លើយនឹងសំនួរគេទេ ឱនមុខដើរត្រុនៗជាមួយ ឈើច្រត់ យ៉ាងលឿនគេចបាត់មួយរំពេច ។

ហើយប៉ុន្មានខែមុននេះដែរ គេធ្វើជាបាត់កូនស្រី ហើយរកគ្រូទាយអោយ ទាយអោយ កូនស្រីគេបាត់ទៅណា ហោបានទាយថា កូនស្រីហ្នឹងមាន គេចាប់យកទៅ ហើយសម្លាប់បាត់ទៅហើយ នៅទីបំផុតគេបាននាំកូន ស្រីហ្នឹងមកផ្ទាល់មុខតែម្តង ចឹងទៅអត់ហ៊ានឮមាត់អីតិច ហើយក៏គេច ចេញភ្លាមមួយរំពេច ឈប់និយាយស្តី ។ល។

រឿងខ្មែរប្រហែលជាចង់ទៅអញ្ចឹងមែនហើយ បើតាមលោក Accharia មានប្រសាសន៍ខាងលើ តែខ្ញុំដូចជាមិនអាចឃុតឃិតស៊ីចឹងទេ ខ្ញុំយល់ថា ខ្មែរមិនដល់ថ្នាក់ហ្នឹងទេ ខ្មែរអាចមានតម្រិះវិជ្ជាប្រសើរជាងហ្នឹងឆ្ងាយ ណាស់ ខ្មែរចេះធ្វើប្រាសាទអង្គររាប់រយ ឬ ពាន់ នៅលើទឹកដីខ្មែរសព្វថ្ងៃ ជាភស្តុតាងស្រាប់ យើងជាខ្មែរគ្រប់រូបបានឃើញនឹងភ្នែក ហើយពិភព លោកក៏បានឃើញដូចខ្មែរយើងដែរ ខ្ញុំគិតឃើញថា ខ្មែរមិនគួរធ្វើដូច្នេះទេ បើមិនបានប្រហាក់ប្រហែលកាលជំនាន់ដើម ក៏គ្រាន់បើណាស់ដែរ ឃើញមានអាគាស្កឹមស្កៃផុសចេញមួយៗហើយដែរ បើទោះបីមិនជា កម្មសិទ្ធិរបស់ខ្មែរដាច់មុខក៏ដោយ ក៏វាជាទម្រង់ឈានទៅរកភាពជោគ ជ័យនាពេលទៅអានាគត់មិនខាន ជាពិសេសបើមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយ ជួយរុញពីក្រោយ គឺរិតតែខ្លាំង បើទោះបីគាត់ មិនអាចទាញមុខគេក៏ដោយ ! មិនថាអញ្ចឺង Achharia ?

achharia - 17/02/2012

ល្អឡើងវិញ !
ចេះរកខ្សែចង្កេះមកពាក់បាន កុំអោយត្រូវផស់គេ ។
មានបាលីដេញខ្មោចព្រាយមួយម៉ាត់ទៀតដែរ
កុុំភ្លេចសូត្រជាមួយថា
” ខ្ញុំយល់ថា…រឺ ខ្ញុំគិតថា…( …, I think ) ”
អាកន្លែងចុចៗៗ…ហ្នឹងពួួយតាមចិត្តទៅ ទៅតាមខួររាក់ជ្រៅរឺថាដូចហែក
ពោះវៀនពោះតាំងយើងអោយគេមើលឃើញដែរថា ចេះដឹងអីប៉ុណ្ណា
មាននិន្នាកានយោបាយទៅខាងណា លើកជើងខាងណា…ដាក់គងលើស្មា
ខាងណី… ។ល។ ព្រោះការយល់ចេញជាយោបល់ រឺការគិតឃើញចេញ
ជាគំនិតនេះ វាតែងតែមានខុសមានត្រូវ មានគេជឿមិនជឿតាមក៏ហីទៅ
មិនថាអ្ចឹង Lovepeehs05 ?😀

14. Lovepeehs05 - 17/02/2012

អរគុណលោក Achharia ដែលបានឆ្លងឆ្លើយ និង ផ្តល់ជាមតិយោបល់ !

រឿងគ្លិះពាក្យដែលខ្ញុំនិយាយ ភាគច្រើនគឹ “ជាមតិយោបល់” ឬ “ការសន្និដ្ឋាន” “ការឆ្វេងយល់” របស់ខ្ញុំ បើមិនអញ្ចឹងទេ ខ្ញុំនឹងបន្ទោរជាពាក្យ “មិនថាអញ្ចឹង” ឬ ក៏ចាប់ផ្តើមនូវ ពាក្យថា “ប្រហែល” “បើតាមគំនិត” “បើតាមខ្ញុំយល់” “បើតាមខ្ញុំគិតថា” ឬ ប្រើជាសញ្ញា ” ! ” និង ” ? ” ។ល។

achharia - 17/02/2012

ម្យ៉ាងទៀត ខ្ញុំយល់ឃើញថា😀
ការចូលជួបសរសេរតបគ្នា ពន្យល់គ្នារឺប្តូរយោបល់គ្នាតាមប្លកនេះ
គឺគ្រាន់តែជាការបាញ់ចេញមតិទៅតាមការយល់ឃើញទេ ដែល
ជាញឹកញាប់ ម្នាក់ៗច្រើនមើលដំរីឃើញរាងខុសៗគ្នារៀងៗខ្លួន…
មិនថាអ្ចឹង Lovepeehs05 ?

15. Lovepeehs05 - 18/02/2012

ពិតមែន តាមការយល់ឃើញរៀងៗខ្លួន ខ្ញុំក៏យល់ឃើញចឹងដែរ !

achharia - 18/02/2012

មែនហើយ ឆ្លងកាត់តាមរយៈសតិ សម្បជញ្ញៈនិងបញ្ញា
មនុស្សឈានដល់ការចេះយល់ឃើញ តែនៅមិនទាន់ដឹងថា
ការយល់ឃើញនោះត្រូវខុសយ៉ាងណានៅឡើយទេ ទាល់តែ
មានមនសិកានិងវិចារណញ្ញាណផងទើបដឹងណាខុស ណា
ត្រូវ ។ ជាអ៊ុទាហរណ៍ ខ្លះយល់ឃើញថាធ្វើសង្រ្គាមបណ្ដាល
អោយស្លាប់មនុស្សហើយ តែមិនដឹងថាធ្វើទៅវាខុសរឺត្រូវ
ព្រោះខ្វះមនសិកានិងវិចារណញ្ញាណ បាននៅសុខៗចេះតែ
នាំគ្នាច្បាំងនឹងគេទៅកើត រួចតាំងធ្វើពើឡលេឡាលើដូចពុលក្ដួច
បន្ទោសគ្នាអែក៏មាន …នេះបើតាមខ្ញុំគិត😀

16. achharia - 18/02/2012

@ pkay_sour :
អុញ សញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រជិតពីរឆ្នាំ​ហើយធ្វើមិនទាន់
បានចែកអោយទៀត ? ហើយេចង់សុំផ្ញើរខ្លួនផងម៉េច គ្នាធើការ
យកប្រាក់ខែ ស៊ីឈ្នួលគេដែរ មិនមែនថៅកែបិង្កអ៊ីណា ។

pkay_sour - 23/02/2012

ចា៎ ចប់២០១០តែលូវមិនទាន់បានទទួលហេ គេថាសាលា២ឆ្នាំ​បាន​ចែកម្តង សង្ស័យគេចាំផ្កាយមានកូនសិន​បាន​ចែក​ក៏មិនដឹង😦 ចង់សុំផ្ញើរនឹង​គឺ​ជួយ​រក​ការ​ងារ​ឲ្យ​ផង អាគិគិ ស៊ីឈ្នួល​ដូច​តែគ្នា​មែន​តែអាទិភាព​ខាង​នោះច្រើន​ជាង​ ចឹងបាន​សុំជំនួយ​ណឹងណា៎😀

achharia - 24/02/2012

យ៉ាស់ មកម្ដងនេះផ្ដើមមាន ចា៎ ដូចចេះគូរសមសុភាពជាងមុន ។
លើកមុនៗលេងសុទ្ធតែ អុញ ៗ មកមុន​ ខ្ញុំភ្ញាក់ឡើងចង់បះសក់
ថាយីសុភាពនារីអាឡូវគេនាំគ្នានិយាយផ្ដើមមកសុទ្ធតែ អុញៗ ។
ដូចមិនចង់ជឿថាផ្កាយសរសេរដៃអែងទេ …
សង្ស័យតែអោយអន្ទិតណាមកសរសេរជំនួសទេ មើលទៅ😀
ចំពោះរឿងសុំផ្ញើ ស៊កសៀត សណ្ដោងសណ្ដូនគ្នានោះ បើជាមួយ
ពួកខ្មែរយើងចេះតែអាចទៅរួចហើយ លោកខែបាំងឆ័ត្រ ឆ៍ត្របាំង
អោយលោកខែវិញ បាំងទៅបាំងមក ពឹងទៅពឺងមក សាមគ្គីគ្នា
ស្អិតរមួតសឹងតែថាទៅជាពូជក៏ថាបានទៅហើយ ឧ.មានពូជល្មើន
ពូជពេទ្យ ពូជគយ ពូជប៉ូលិសទាហ៊ាន…។ល។ តែជាមួយពួក
បរទេសស្បែកសច្រមុះកោងៗ ខ្ញុំជឿថាពិបាកជាងឆ្ងាយ ព្រោះ
ពួកនោះអត់ចេះស៊ីលុយស៊ីប្រាក់ដូចចិនលេងប៉ាហ៊ីស្រុកយើងទេ
គឺគេយកសមត្ថភាពនិងចំណេះដឹងពិតៗតាមរយៈការប្រលង
ស្នាដៃនិងបទពិសោធ ហើយជាពិសេសណាស់ដែរគឺអាកប្បកិរិយា
ចរិតមារយាទផងដែរ ដែលគេច្រើនមើលឃើញដំបូងតាមរយៈ
សញ្ញាប័ត្រនិងប្រវត្តិរូប មុននឹងគេហៅទៅធ្វើតែស្តយកជាគ្នា។
បើនិយាយថាមានផាស៊ីជាងនោះគឺគ្រាន់តែបានដឹងរឺដឹងមុនថា
នៅទីនោះមានគេរើសបុគ្គលិកបន្ថែមផ្នែកណាដែររឺអត់ប៉ុណ្ណឹងទេ
…អោយតែខ្ញុំបានដឹងនោះ ចាំខ្ញុំប្រាប់ជាដំណឹងភ្លាម !

សង្ឃឺមថាផ្កាយកំពុងបានសុខសប្បាយដែរហើយ ឃើញនៅប្លក
កំពុងលេងបាញ់គ្នា​ ថាមិនត្រូវលេងយូរៗទៅពូកែប្រយុទ្ធច្បាំង
ចេះល្បិចស្នៀតច្រើនប្លែកៗ ចូលធ្វើទាហ៊ានភ្លែតបានពាក់ផ្កាយ
ភ្លាមក៏ថាបាន …ក្រយ៉ៅមនុស្សមើលមិនឃើញទេណា៎😀

17. ចាន់ដែន - 02/09/2012

ចង់ដឹងណាស់ បើខ្មែរអស់ដី តើអង្គរជារបស់អ្នកណាគេទៅហ្នរ?

achharia - 02/09/2012

ចេះតែមកបង្អើលគ្នាអែងលេងទេដឹង
អង្គរវត្តក្រែងជាបីតិកភ័ណ្ឌអន្តរជាតិហើយតើ មិនមែននៅតែជារបស់ខ្មែរយើងដាច់មុខដូចមុនអែណា ?
ហើយសម័យនេះទៅហើយ ខ្មែរយើងមិនតាប៉ែដូចមុនៗ
អោយបាត់បង់ទឹកដីទាំងដុំៗ ទាំងផ្ទាំងៗងាយៗផុយបានទេណា ។
សួរអ្ចឹងៗដូចមើលងាយកូនខ្មែរសព្វថ្ងៃហើយ ម្នាក់ៗខំទៅរៀនផ្នែក
ច្បាប់អន្តរជាតិ រៀនប្រវត្តិសាស្ត្រ រកមូលហេតុនិងវិភាគពីសង្រ្គាម
នានាលើពិភពលោក ជាពិសេសពីម្ដុំស្រុកខ្មែរយើងខ្លួនអែងនៅ
អិណ្ឌូចិននេះ… ម៉េចបានបារាំងដកចេញ ម៉េចបានអាម្រិកដកចេញ
..ដែលខ្ញុំសង្ឃឹមថានឹងមានការសើររើយកសខ្មៅអោយឃើញទាល់តែ
បាននាពេលអនាគតខាងមុខណាមួយ បើថារាល់ង៉ៃនេះពួកខុសៗ
ស៊ុមគ្រលុំគ្នាយករួចខ្លួនរៀងៗខ្លួនបានសិនហើយក៏ដោយ ។
តែបើថា ធ្វើដូចរាល់ង៉ៃនេះស្រួលហើយ ត្រឹមត្រូវយុត្តិធម៌ហើយ
ត្រជាក់ល្ហឹមហើយ…ហ្នឹងក៏គង់កូនខ្មែរជំនាន់ក្រោយៗវិភាគឃើញ
ទៅតាមចំនេះជំនាញដែលគេបានរៀននិងស្វែងយល់បានមិនខាន។
ផ្ទុយទៅវិញ ដីខ្មែរកំពុងតែរាប់ក្រឡាឃើញច្រើនជាងមុនរាប់រយ
គីឡូម៉ែត្រក្រឡាអែនោះមិនថា មិនជួយអរទៅជាគិតពីខ្មែរអស់ដី
អស់ទឹកអីអ៊ីណាំទៅវិញ ។
ឈប់បំភ័យ ឈប់បង្អើលគ្នា ឈប់ដាស់ពញ្ញាក់គ្នាលេងៗទៀតទៅ
ទុកអោយខ្មែរដែលនៅរស់ដេកលក់បានស្រួលខ្លះផង…
…បើតាមខ្ញុំគិត !

18. ចម្រៀងលាងខួរកូនខ្មែរ | រាត្រីកំសត់ - 03/02/2014

[…] (ចយដឹកអឺយ) ។ គិតទៅ អ៊ំហូជីមិញ […]

19. ចម្រៀងលាងខួរកូនខ្មែរ | រាត្រីកំសត់ - 03/02/2014

[…] (ចយដឹកអឺយ) ។ គិតទៅ អ៊ំហូជីមិញ (sic!) យើងពិតជាពូកែ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: