jump to navigation

កំប្លែង ពីនារីសក់ទង់ដែង 21/02/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
Tags: , ,
trackback

 

លាបសក់ព៌ណទង់ដែង ប្រយ័ត្នគេច្រឡំថាអ្នកពូកែ…!
 
ជាធម្មតា ស្រ្តីដែលមានសក់ព៌ណទង់ដែងរឺអាចថាលឿងទុំ
រលើបរលោងដូចសរសៃសូត្រព៌ណមាសហើយថែមទាំងមាន
ប្រស្រីភ្នែកព៌ណខៀវផងដែរនោះ បើថាស្អាតគឺពិតជាស្អាតជាង
អ្នកដែលស្អាតមានសក់ព៌ណខ្មៅ ។ សូម្បីតែអ្នកដែលមានសក់
ព៌ណខ្មៅបានស្អាតហើយក៏នៅមានចិត្តចង់លាបនិងលាបអោយ
ទៅជាព៌ណមាសរឺទង់ដែងដូចគេដែរ ។ ពូជមនុស្សស្បែកស
មានភ្នែកខៀវនិងសក់ព៌ណទង់ដែងនេះបានកាត់ពូជក្លាយជាមួយ
អ្នកដែកមានសក់ខ្មៅរឺក្រម៉ៅជាង បានកូនបានចៅមកកំរមាន
សក់ទង់ដែងភ្នែកខៀវសុទ្ធ១០០%វិញណាស់ …បើឃើញសក់
លឿងៗច្រើនសព្វថ្ងៃនេះគឺច្រើនតែលាបថ្នាំថែមបញ្ឆោតគ្នាទេ។
គេចាប់ថ្នាក់សំគាល់បាននៅពេលដែលគេឃើញអាកន្លែងមិនបាន
លាប គឺវានៅតែព៌ណត្នោតក្រម៉ៅរឺខ្មៅអោយដឹងបានដដែល😀 ។
មានរឿងគួរអោយចាប់អារម្មណ៍ដែរនោះគឺពួកស្បែកសគ្នាគេបាន
ប្រឌិតជារឿងកំប្លែងខ្លីៗយ៉ាងច្រើនសន្ធឹកសន្ធាប់សំរាប់និយាយលេង
សើចលេងក្នុងន័យចំអកចំអន់បន្តុះបង្អាប់ដល់ពួកនារីដែលមានសក់
ទង់ដែងអស់នោះថាជាពួកល្ងីល្ងើភ្លើៗមិនសូវឆ្លាតទៅវិញ ។
នេះជារឿងមួយក្នុងចំណោមរឿងអស់នោះ ៖
 
មាននារីសក់ទង់ដែងម្នាក់បានទៅកុម្មង់ទិញភិត្សាពីហាងលក់
ភិត្សាដុតថ្មីៗដើម្បីយកមកផ្ទះ ។ ពេលរៀបខ្ចប់មុននឹងដាក់ភិត្សា
បិទក្នុងប្រអប់អោយ អ្នកលក់សួរនាងថាតើអោយកាត់ច្រៀកភិត្សានោះ
ជាប្រាំរឺជាដប់ជំរៀកអោយហើយ ស្រាប់តែស្រីស្រស់សក់ទង់ដែង
នោះតបទៅវិញថា
– អូ៎! កាត់ជាប្រាំបានហើយ បើកាត់ដល់ដប់ជំរៀកខ្ញុំ្ញញ៉ាំមិនអស់ទេ
បើអស់ មុខជាឆ្អែតបែកពោះខ្ញុំស្លាប់ហើយ !
( អ្នកលក់កាត់បណ្តើរគិតបណ្តើរថា ចុះវាគិតឃើញយ៉ាងម៉េចវា
ថាអាដប់ច្រើនជាងអាប្រាំចំរៀក បើភិត្សាតែមួយហ្នឹងសោះ ដល់
រួចហុចនំទៅទើបឃើញថា អោ! សក់ទង់ដែងអញ្ចឹងតើ បាន
ជាភ្លើៗ ពូកែបានតែខាង ធ.គ. ដូចគេថាមែនណ៎! )។
 

 

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: