jump to navigation

រូបទឹកធ្លាក់នៅដងទន្លេរ៉ាំង(Rheinfall in Switzerland) 22/02/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.
Tags: , , ,
trackback

 
រូបកំរើកទឹកធ្លាក់ រ៉ាញហ្វាល់ នៅប្រទេសស្វ៊ិស
 
នៅភាគខាងជើងនៃប្រទេសស្វ៊ិស មានទន្លេរ៉ាំងហូរកាត់មួយផ្នែកដូច
ខ្សែចែកព្រំប្រទល់រវាងស្វ៊ិសនិងអាល្លឹម៉ង់ផងដែរ។
ក្រោមនេះជារូបទឹកធ្លាក់រស់រវើកមួយមានឈ្មោះហៅតាមភាសាអាល្លឺម៉ង់
ថា រ៉ាញហ្វាល់(Rheinfall)ស្ថិតនៅតាមដងទន្លេរ៉ាំងដែលហូរកាត់តាម
ប្រទេសស្វ៊ិសនៅភាគខាងជើងជាប់នឹងអាល្លឹម៉ង់ ហើយទីនោះ
ក៏ជាកន្លែងសំរាប់ភ្ញៀវទេសចរដែលមកលេងស្វ៊ិសផងដែរ ។
 


 
ក្នុងអំឡុងខែ២ឆ្នាំ២០១២នេះនៅខាងប៉ែកអឺរ៉ុបត្រជាក់ខ្លាំងណាស់គឺត្រជាក់ជាង
រាល់ឆ្នាំមុនៗ ។ នៅប្រទេសស្វ៊ិស ត្រជាក់រហូតដល់ទឹកតាមបឹងកកអាចអោយ
មនុស្សទៅដើររំអិលលេងកំសាន្តលើបឹងនោះបាន។ ព្រឹលទឺកកកពុំមានធ្លាក់ច្រើន
ទេ ប៉ុន្តែសីតុណ្ហភាពចុះខ្លាំងនៅពេលយប់រហូតអាចដល់ម្តុំ -១៥អង្សាសេ(-15°c)។
 
បើនៅរដូចក្តៅវិញគឺក្តៅអាចដល់ម្ដុំ ៣៣°C គេអាចស្លៀកខោស្លីដោះអាវបានដូចនៅ
ស្រុកខ្មែរយើងដែរ។ កាន់តែក្តៅ ខោស្រីៗកាន់តែខ្លីខើចទៅៗ ម្នាក់ៗត្រូវការវ៉ែនតា
ខ្មៅសឹងគ្រប់គ្នាដើម្បីការពារភ្នែកពីពន្លឺផង កុំអោយគេដឹងថាសំលឺងទៅទីណាផង
បិទបាំងការតាមដៀងភ្នែកសំលក់ថ្នេរខោគេថ្មែៗយូរប៉ុនណាផង 😀 ។
 
 


 

មតិ»

1. Long - 29/02/2012

សម្រស់គួរអោយទាក់ទាញមែន! សួស្តីបង សុខសប្បាយទេ?

achharia - 29/02/2012

សួស្ដីប្អូន Long !
ខ្ញុំបានសុខសប្បាយជាទេ អរគុណប្អូនបានចូលលេង
និងសួរសុខទុក្ខ ។ បាត់មុខយូរ បងនឹកថាប្អូនជាប់រវល់ហើយ
សង្ឃឹមថាប្អូនកំពុងបានសុខសប្បាយដែរនិងការសិក្សាវិជ្ជាពេទ្យ
របស់ប្អូននឹងបានផ្លែផ្កាជាទីគាប់ចិត្តមិនខាន ។
ក្រោយជួបគ្នា !

Long - 29/02/2012

បាទបង! អរគុណ! បងនិយាយត្រូវណាស់! រៀនពេទ្យពិតជារវល់មែន! សង្ឃឹមថាបងក៍ជោគជ័យ និងសុខភាពល្អដែរណាបង! សំណាងល្អណាបង!

achharia - 29/02/2012

ចំពោះប្អូនដែរ សូមប្អូនមានសំណាងល្អជានិច្ច !
អរគុណ !

2. somada - 04/03/2012

មិនដឹងជាអង្កាល់បានទៅលេងទេខ្ញុំ !

achharia - 04/03/2012

រឿងបានទៅនៅបរទេស បានទៅលេងបរទេសស្រុកណាៗនោះ
បានទៅជួបនរណាៗ…នេះ ខ្ញុំគិតថាជួនកាលដូចមិនបាច់គិតគូរទេ
តែដល់ថ្ងៃដល់ខែត្រូវបានទៅគឺបានទៅប្រុយ ទាំងគ្មានសង្ឃឹមនិង
ត្រៀមអីទុកជាមុនយូរផងក៏មាន គឺទៅតាមគន្លងនៃជីវិតម្នាក់ៗដែល
មិនដូចគ្នាទេ ។ការរំពឹងនិងប៉ងប្រាថ្នាទៅលើអ្វីមួយខ្លាំងពេក បើមិន
បានសំរេច អាចអោយខូចខកចិត្កក៏ខ្លាំង និងអាចទទួលនូវក្តីអាម៉ាស់
រឺទុក្ខព្រួយវិញផងក៏មាន …នេះបើគិតតាមធ៌មព្រះដើរផ្លូវកណ្ដាល។
…មាននិស្ស័យគង់បានទៅ គង់បានជួបនូវអ្វីដែលប៉ង !

រមណីយដ្ឋានទឹកធ្លាក់នៅស្រុកខ្មែរយើងក៏មិនអន់ដែរតើ


( ប្រភពរូបនៅខាង Khmercity.net )

3. Somada Vsthea - 06/03/2012

អរគុណដែលបានណែនាំ ! មិនបានទៅគ្រាន់តែឃើញរូបភាបលោក​អច្ឆរិយ​បង្ហាញ​ក៏សប្បាយដែរ ។

achharia - 06/03/2012

សួស្ដី Somada ,

មិនចាត់ទុកថាជាការណែនាំអីទេ នោះគ្រាន់តែជាជ្រុងមួយនៃជីវិត
ដែលខ្ញុំក្រលេកមើលនិងប្រៀបធៀបផ្ទៀងផ្ទាត់តាមនោះទៅនឹង
ព្រឹត្តិការណ៍និងលទ្ធផលនានានាអតីតកាលរបស់ខ្ញុំនិងអ្នកខ្លះដែល
ខ្ញុំបានតាមសង្កេតអស់រយៈរាប់សិបឆ្នាំមកហើយប៉ុននោះ ។

តាំងពីតូចក្រូចឆ្មារខ្ញុំមិនដែលមានគំនិតដឹងប៉ងប្រាថ្នាទៅរស់នៅ
បរទេស ស្រុកគេឆ្ងាយចោលពុកម្ដាយបងប្អូនញាតិមិត្តទេ …ខំរៀន
ខំប៉ងចង់បានធ្វើនេះធ្វើនោះ…ស្រាប់តែស្ថានការណ៍ស្រុកទេស
នៅស្រុកខ្មែរប្រែប្រួលពីមួយរបបទៅមួយរបប អ្វីៗកើតឡើងផ្សេង
ឆ្កុយៗអស់ទៅ..ខ្ញុំធ្លាប់ក្លាយជាទាសករស្លាប់រស់នាសម័យខ្មែរក្រហម
ធ្លាប់សាកល្បងជីវភាពជាអាទរហ៊ាតាមផ្សារនាសម៍យយួនចូល ធ្លាប់បន្ត
បំណងនិងស្មគ្គចិត្តជាអ្នកយកចំណេះដឹងទៅជួយបំរើប្រទេសជាតិ ធ្លាប់
សាកល្បងជាគ្រូជាពេទ្យនៅជំរុំជនភៀសខ្លួន ធ្លាប់ៗៗតែខាងនេះ តែមិន
បានសំរេចអោយបានដល់គោលដៅទេ វាទៅជាបានខាងនោះៗទៅវិញ
ដែលខ្ញុំមិនដែលនឹកប៉ងនឹកចង់ប្រថ្នាពីមុនៗមកសោះ គឺអ្វីៗកើតឡើង
អាចនិយាយបានថា វាខុសពេលវេលានិងខុសទីកន្លែង អស់រលីង ។
ដូចនេះហើយ ខ្ញុំដឹងថាខ្ញុំមានទស្សនៈផ្សេងពីគេណាស់ក្នុងការរៀបចំ
ដំណើរជីវិតក៏ដូចគិតគូរពីអនាគត ដែលម្នាក់ៗកំពុងប្រឺងប្រែងរៀងៗខ្លូន
ដូចសព្វថ្ងៃនេះ ដោយនៅតែសង្ស័យហើយចាប់ផ្ដើមជឿកាន់តែច្រើនឡើងៗ
ជាប់ជានិច្ចថា គឺព្រហ្មណ៍លិខិតជាអ្នកកំរិតជីវិតមនុស្សឬ គឺគន្លងជីវិតទេ
ដែលម្នាក់ៗត្រូវរស់ទៅតាមផ្សេងៗគ្នាដោយមិនអាចងាករេចេញផុតបាន។
ខ្ញុំកំពុងតាមដានតទៅទៀត…(ខ្ញុំដូចប្រូកប្រាចច្រើនបន្តិចហើយ !)
 

The Flow of Life

 
STRUGGLE FOR LIFE

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: