jump to navigation

អាចង្រៃ ! មកពីណាវា… 25/02/2012

Posted by achharia in ព៌តមានវិទ្យា.
Tags: ,
trackback

 

ចូលអ៊ិនធើណិតមិនបាន អ្ហេ៎ ? (dllhost.exe ?)

 
ប៉ុន្មានថ្ងៃមុននេះ កំពុងតែផែល(surfing)ចច្រប់តាមវេបសៃថ៍គេអែងលើ
អ៊ិនធើំណិតស្រួលៗសុខៗ ស្រាប់តែភ្លឹប! ងងឹតស្លុង នៅលើផ្ទៃបង្ហាញ(screen)
របស់ឡិបថប់លេចចេញកូនទំព័រមួយផ្ទាំងមកសរសេរគំរាមសំឡុតទារលុយ
ឆៅៗ ។ ពីសំនេរនោះ ខ្ញុំសរសេរប្រែសំរួលជាខ្មែរមកដូចតទៅនេះថា ៖
 
” ចេញពីមូលហេតុនៃសុវត្ថិភាពក្នុងការប្រើកុំព្យូទ័រ កម្មវិធីដំណើរការវិនដូវស៍
(Windows operating system)លើកុំព្យូទ៍ររបស់អ្នកត្រូវបានរាំងឃាត់មិន
អោយប្រើបាន ” ហើយនៅខាងក្រោមមានតំណមួយអោយចុចដើម្បីដោះ
ស្រាយបញ្ហានោះ ។ ខ្ញុំចុចវាភ្លែត លេចចេញកូនទំព័រមួយទៀត សរសេរប្រាប់
ថាត្រូវបង់លុយ៥០ហ្វ្រង់ស្វិសដើម្បីជាវជាបន្តអោយកម្មវិធីការពារមេរោគកុំព្យូទ័រ
ដោយមានកូនតំណអោយចុចពីរបៀបបង់លុយជាច្រើន ដែលមានតែពីរប៉ុណ្ណោះ
អាចយកជាការបានតាមកាតសំរាប់បង់លុយអនឡាញ…វាឆ្ងាញ់ត្រង់ថាមាន
ឆ្លៀតសរសេរប្រាប់ថាអាកាតពីរម៉ាកដែលអាចបង់លុយកើតហ្នឹងអាចរកទិញ
បាននៅតាមហាងចាក់សាំងទៅទៀត …យឹស! អាចង្រៃវាយក៍ ។
មែន!ដូចវាសរសេរប្រាប់ ចូលអ៊ិនធើណិតលែងបាន ចុចអីក៏អត់ដើរក្រៅតែ
ពីចុចបិទកុំព្យូទ៍រ ។ ខ្ញុំចុចបើកសារថ្មី មិនទាន់បានធ្វើស្អីផង មកអាផ្ទាំងទារលុយ
ហ្នឹងដដែល។ ពេលចុចបើកលើកក្រោយ ខ្ញុំផ្ដាច់ប្រព័ន្ធចូលអ៊ិនធើណិតចោល
(deactivate) ស្រាប់តែផ្ទាំងរំខាននោះក៏ឈប់ចេញមក។ រំពេចនោះខ្ញុំឆ្លៀតបើក
task manager ភ្លាមហើយសំគាល់បានថាមានកម្មវិធី dllhost.exe កំពុង
ដើរនឹងគេដែរ គឹប្លែកខុសធម្មតាដែលខ្ញុំចំណាំ​ រួចក៏រកឃើញកន្លែងវាដូចខាងក្រោម
C:\Users\Myusername\AppData\Roaming\Microsoft
ក្រោយពីអូសកវាទៅដាក់ក្នុងធុងសំរាម ស្រាប់តែខ្ញុំចូលអ៊ិនធើណិតបានវិញស្រួល
រហូតទល់អីឡូវមិនទាន់មានអីទៀតនៅឡើយទេ ។ កម្មវិធី dllhost.exe នេះជាកូន
កម្មវិធីជំនួយមានប្រយោចដែលមានភ្ជាប់មកជាមួយ Windows Operating system
ហើយវាមានទីតាំងនៅតែក្នុងថត C:\windows\System32 នេះទេ ។ បើឃើញ
អាមួយណានៅខុសកន្លែងនេះគឺអាចង្រៃក្បាលខូចហ្នឹងហើយ។ ខ្ញុំចងវាទុកមើលមុខ
នៅក្នុងធុងសំរាមនៅឡើយ ។ សូមចុចលើរូបដើម្បីពិនិត្យមើលរូបធំជាងនិងនឹងបាន
ប្រៀបធៀបពីទំហំវានិងកូនរូបអាយខន់វាផង
 
The Original one


 
The Bastard malicious one


 
មើលព៌តមានបន្ថែមពីអ្នកមានបញ្ហាជាមួយនេះដែរតាមតំណនេះ
រឺ ហួសទៅដល់ទីនេះ រឺសួរគ្រូតា Google ក៏បាន !
 

បើកអ៊ីមែលមិនបាន អ្ហេ៎ ? (មកពីអី ?)

 
មានមូលហេតុច្រើនដែលនាំអោយបើកអ៊ីមែលមើលមិនចេញ ។ នេះជាបញ្ហាមួយ
ដែលខ្ញុំមានក្រោយពីមានបញ្ហាដូចខាងលើនោះ ។ ល្បិចទល់ល្បិច ! គេស្គាល់
ឈ្មោះខ្ញុំអ្នកប្រើមាននាទីជាអ្នកអភិបាល(administrator)និងជាម្ចាស់កុំព្យូទ័រខ្ញុំហើយ
បានគេចូលឆាឆៅមករកទារលុយទារកាក់ផុយៗបាន ។ ខ្ញុំបានដូរឈ្មោះខ្ញុំជាអ្នកប្រើថ្មី
ជាម្ចាស់កុំព្យូទ័រដដែលមាននាទីជាអ្នកអភិបាលដដែល រួចបើកគណនីអ្នកប្រើមួយទៀត
មាននាទីជាអភិបាលដែរ គ្រាន់បានជាគ្នាពេលមានបញ្ហាក្រោយៗ។ បន្ទាប់ពីបានកែតំរូវ
សិទ្ធិអាចប្រើប្រាសកម្មវិធីអនុវ.(apps)នានាដើម្បីសុវត្ថិភាព មានកម្មវិធីខ្លះស្គាល់តែឈ្មោះ
ដើមអ្នកមានសិទ្ធិតំឡើងទើបអាចបើកប្រើបាន ។ ខ្ញុំភ្លេចកែត្រង់ Windows Mail អោយ
ឈឹង ពេលបើកមើលថ្ងៃនេះស្រាប់តែស្ញេញបើកអត់ចេញ ចេញតែផ្ទាំងដំណឹងមួយមក
ប្រាប់ ដែលខ្ញុំគិតថាអ្នកប្រើជាភាសាអង់គ្លេសនឹងមានសេចក្តីដូចគ្នាខាងក្រោម
 
contacts failed to load the application was unable to initalize
the windowscontacts, your computer may be out of memory or your
disk is full (0x80070005) windows mail could not be started
because msoe.dll could not be initalized.
 
សួរគ្រូតា គាត់បានណែនាំអោយទៅមើលការជជែកគ្នានៅទំព៍រតាមតំណខាងក្រោមនេះ
http://www.pcreview.co.uk/forums/cannot-open-windows-mail-t3662167.html
ដែលមានអ្នកឆ្លើយឆ្លងម្នាក់ប្រាប់អោយទៅមើលកែកុននៅថត(folder/directory)
 
C:\Users\{username}\Contacts
 
មែន! ដល់ខ្ញុំទៅមើលនៅថត(folder)ដូចគេប្រាប់ខាងលើនេះ គឺនៅទទេគ្មាន
ឃើញឈ្មោះអ្នកដែលខ្ញុំធ្លាប់កុងតាក់តាមអ៊ីមែលម្នាក់ណាសោះ សភ្លឹងស្អាតចែស។
មិនបានធ្វើតាមការណែនាំរបស់គេនោះទេ ដែលថាអោយដូរឈ្មោះថតនោះ
ប៉ុន្តែខ្ញុំបានបើកសិទ្ធីអ្នកដែលអាចចូលប្រើប្រាសមើលនិងកែកុនថតហ្នឹងបាន
មានឈ្មោះខ្ញុំថ្មីដែលជាអ្នកអភិបាលផង ។ ខ្ញុំជាអ្នកអភិបាលមានសិទ្ធិបើកបិទ
មិនអោយរឺអោយអ្នកណាចូលមើលប្រើប្រាសថត Contacts នោះស្រាប់
រឿងអីមិនបើកសិទ្ធីអោយខ្លួនអែង ? បន្ទាប់មកកម្មវិធីវិនដូវស៍ក៏បានទទួល
ស្គាល់អោយខ្ញុំចូលមើលថតហ្នឹងបាន នៅថតនោះមានចំណុះពេញច្រើនដូច
ដើមហើយខ្ញុំក៏អាចបើកអ៊ីមែលមើលឃើញឡើងវិញដែរ ។
 
អរគុណចំពោះពេលវេលាអ្នកទាំងអស់គ្នាដែលបានចូលអាន និងសង្ឃឹមថាសំនេរ
ជាកំណត់ចំណាំផ្ទាល់ខ្លួននេះនឹងអាចជួយអ្នកខ្លះដែលមានបញ្ហាដូចខ្ញុំមាននេះ
ពេលចូលអ៊ិនធើណិតមិនបាន ពេលបើកអ៊ីមែលមើលមិនចេញ ។😀
 
 


 

មតិ»

1. Lovepeehs05 - 26/02/2012

កាលជំនាន់កុំព្យូទ័រខ្ញុំ Crashed បន្ទាប់ជាបន្តរបន្ទាប់ កំព្យូទ័ររបស់រដ្ឋាភិបាលនៅរដ្ឋខ្ញុំក៏ crashed និង ក្រសួងការពារជាតិ អាមេរិក ក៏ crashed ដែរ ចឹងខ្ញុំគិតថា គេវាយប្រហារខ្ញុំមុនគេ ប្រហែលគេថា ខ្ញុំមាត់ចេកចាចជាងគេមើលទៅ តែអស្ចារ្យដែរលោក Achharia ចេះចាប់វាចងមើលមុខ🙂 ខ្មែរយើងគេថា គ្រូចាប់ខ្មោច ម៉េចមិនសួរវាថា អ្នកឯងមកពីណា ? ចងវាអោយយូរតិចទៅ តែខ្លាចវារើរួច វារករឿងលើសដើម !

achharia - 26/02/2012

ពួក Malware មានច្រើនបែបច្រើនសណ្ឋានណាស់ ព្រោះវា
សុទ្ធតែចេញមកពីពួកមនុស្សចេះពូកែខាងព៌តមានវិទ្យានេះ
ដែរ ។ អាពួកចេះៗឆ្លាតៗហើយខូចនេះ បើវាខូចគឺខូចមិនងាយ
តាមកែងវាទាន់ទេ។ នេះនៅគ្រាប់បើ គឺអោយយើងនៅបើកកុំព្យូទ័រ
បាននិងកែកុនវិញបាន ។ ដែលចង្រៃជាងគេបំផុតនោះគឺអាមួយ
ឈ្មោះ the BSD(Blue Screen of Death)គឺមិនអាចបើកអោយ
វិនដូវស៍ដើរបានទេ គ្រាន់តែចុចបើក ចេញតែផ្ទែព៌ណខៀវអក្សរស
សរសេរប្រាប់ថាមានកំហុសនេះនោះព្រាត ។ តាំងពីចេញពួកជំនាន់
វិនដូវស៍វិស្តាមក អា BSD នោះក៏ដូចស្ងាត់បាត់វិញដែរ ។ គិតទៅ
ពួកអ្នកប្រើ ម៉ាឃិងថូស(MAC) ដូចមិនដែលលឺពីរឿងចឹងៗទេ
ស្រួលម្យ៉ាង តែក៏ពិបាកម្យ៉ាងដែរ ត្រង់មានកម្មវិធីប្រើប្រាសច្រើនដែល
មិនអាចដើរបានជាមួយពួកម៉ាក់ឃិងថុសហ្នឹងរ ។

សង្ឃឹមថា ចុងអាទិត្យនេះ Lovepeehs05 បានលំហែសំរាកស្រួល
បួលហើយ ហើយយ៉ាងណាៗកុំភ្លេចបាលីការពារខ្លួន ការពារខ្មោចព្រាយ
និងឆ្កែសំគមៗតាមប្រព័ន្ធអ៊ិនធើណិតនេះផង…បើតាមយោបល់ខ្ញុំ😀

( មើលតើរូបពួក BSD នៅ Google មានធឺណាខ្លះតាមតំណនេះ )

2. Lovepeehs05 - 28/02/2012

អរគុណ Achharia ដែលជួយផ្តល់ជាយោបល់ !
ចឹងមែនហើយ ពួកគាត់ស្គមៗ ច្រើនតែច្រណែននិន្ទារ អ្នកកាម៉ាប់ៗ បើខាងស្ត្រីវិញ អ្នកកាម៉ាប់ៗច្រើនច្រណែននិន្ទារ នឹងអ្នកចង្កេះវៀវ ៗ

ហើយរឿងការវាយប្រហារ តាមប្រព័ន្ធអិនធើរណិត ធ្លាប់មានឃើញ ដូច Achharia បាននិយាយខាងលើនេះដែរ កាលពីមុន តែក្រោយមកមិនឃើញ ចឹងទេ តែវាយអត់វ៉ៃភ្នើងសញ្ញោទេ ពួកគាត់ហ្នឹងគាត់បែបរៀនខាងវិជ្ជាវាយប្រហារហ្នឹងហើយ បានចេះតែចង់សាក ចំណែកខ្ញុំអត់ដឹងរឿងហ្នឹងសោះ ហើយមិនដែលយក ចិត្តទុកដាក់រឿងចឹងៗដែរទេ អារឿងវាយប្រហារហ្នឹង មិនចូលចិត្ត បើចង់សួរចំៗតែម្តង គឺចូលចិត្តតែដេញដោលគ្នា រកហេតុផល ឈ្នះឬចាញ់ តាមលទ្ធភាពដែលអាចធ្វើទៅបាន បើបានគឺចង់បានជាលទ្ធផលវិជ្ជមាន ។

achharia - 28/02/2012

ក៏ត្រូវចេះរឺងផង ទន់ផង បត់បែនទៅតាមកាលៈទេសៈបានបាន
ដូចក្នុងរឿងសាមកុក ពេលដែលឆាវៗចាញ់ បើមិនរត់ខ្លាចអី !
ដងថយរត់រករស់សិន មិនមែនបានន័យថាចុះចាញ់ទេ ហើយ
អ្នករត់ក៏មិនមែនសុទ្ធតែអ្នកចាញ់ៗនោះដែរ ករណីខ្លះគេមិនបាច់
ច្បាំងគឺទុកអោយខ្មាំងចាញ់អែងក៏មាន (បង្អស់ស្បៀងកំលាំងគ្រាប់រំសេវ
បង្អស់គំនិតយោបល់ បង្អស់ទឹកប៊ិចក្រដាសនិងពេលវេលា បង្អស់រឺបន្សាប
ជំនឿទៅលើការស្រែកកោកៗឡូឡាយកជាការមិនបានដដែលៗ…)។

អ្នកប្រយុទ្ធតោងចេះក្បាច់វាយលុក ក្បាច់ការពារ និងក្បាច់ដកកំប៉ោយរត់
ផងដែរណា៎ មិនថាអញ្ចឹង ?😀

3. Lovepeehs05 - 28/02/2012

អរគុណ Achharia ដែលបានជួយផ្តល់ជាមតិយោបល់ ខ្ញុំក៏យល់ចឹងដែរ តែបើមិននិយាយឥតប្រយោជន៍ ត្រូវតែនិយាយ បើនិយាយហើយ តែង តែមានដំណោះស្រាយ បានន័យថា មិនមែននិយាយឥតប្រយោជន៍ទេ គេត្រូវតែចោទសួរមកវិញ ថាត្រូវធ្វើយ៉ាងម៉េច ហើយចាំស្តាប់ គេនិយាយ បកស្រាយទៅ វារួចគ្នាទៅហើយ តែមិនមែនចឹងទេ គេចង់បិទខ្ទប់មិនចង់ អោយមានអីចេញសោះ ឥតប្រយោជន៍ទេ សម័យខ្មែរក្រហម ប៉ុល ពត បិទខ្ទប់យ៉ាងណាក៏មិនជាប់ដែរ ចង់សម្លាប់ប៉ុន្មានលាននាក់ ក៏មិនជាប់ដែរ ខ្ទប់ខ្លាំងរិតតែយ៉ាប់ខ្លាំង មានតែបើកចំហរទេ ដែលអាចរស់នៅជាមហា សេដ្ឋីបាន រឿងអីថាគេធ្វើមិនឮ រឿងអីថាគេមិនដឹង តែមិនទាន់ដល់ពេលគេធ្វើទេ គេកំពុងតែសារ៉េ តើធ្វើរបៀបម៉េច ដើម្បីកុំអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សច្រើនពេក គេធ្វើបានមកហើយ មិនមែនគេធ្វើមិនបានទេ ក្មានអ្វីទប់ទល់គេបានទេ មានតែសម្របទៅតាមគេទៅល្អជាង ដូចខ្ញុំថាអញ្ចឹង កុំឃើញខ្លាក្រាបថាខ្លាសំពះ ! មិនថាអញ្ចឹង ?

achharia - 28/02/2012

អញ្ចឹងមែនហើយ !
…និយាយពីកុំព្យូទ៍រវិញ ពេលចូលអ៊ិនធើណិតឡើងអនឡាញន៍ម្ដងៗ
ខ្ញុំបើក Task Manager ចោលជាប្រចាំចាំឃ្លាំមើលហើយមួយរយៈនេះ
មើលទៅបែបរាងមិនស្រួល អោយតែឃើញ Task (ប្រូក្រាម) ប្លែកមុខ
ណាមួយចំឡែកចូលមកបន្លំដើរជាមួយ ត្រូវតែលុបវាចោលបានបាន
Trust is good , control is better . 😀

Lovepeehs05 - 28/02/2012

អរគុណម្តងទៀត Achharia ! នេះជាសារល្អណាស់ ចាំខ្ញុំព្យាយាមចាំមើលម្តងមើ តើឃើញអ្វីខ្លះ ចឹងមែនហើយ ខ្ញុំធ្លាប់ឃ្លាំមើលៈខ្លះៗដែរ កាលពីមុន តែក្រោយមករាងដូចជាមិនសូវខ្វល់ពេក ដោយខ្ញុំមិនសូវដាក់ របស់សំខាន់ៗ ក្នុងកុំព្យូទ័រនេះទេ តែយ៉ាងណាក៏ដោយ ជាយោបល់ល្អណាស់ រំលឹកដាសតឿន !

achharia - 28/02/2012

សូមបានសុខស្រួល ហើយប្រយ័ត្នប្រយ៉ែងផង
(Be safe and take care) !😀

Lovepeehs05 - 29/02/2012

Thanks for advices !

achharia - 29/02/2012

មិនអីទេ គ្នាអែង នរណាធ្លាប់ជួបប្រទះបញ្ហាអីហើយ
ធ្លាប់ដោះស្រាយបានបែបណា ដឹងរឿងអីល្អៗចេះតែ
សរសេរនិយាយប្រាប់គ្នាទៅវិញទៅមក ក៏មិនអត់ប្រយោច
ដែរ …មិនថាអញ្ចឹង ?😀

4. Khmerling - 29/02/2012

ម្នាក់ៗសុទ្ធតែទទួលបញ្ហាងងឹតមុខ ។ ប៉ុន្ដែលោក Archharia មិនងងឹតទេ ព្រោះឆ្កឹះឆ្កៀលរកវាឃើញ ។ ខាងខ្ញុំពេលមុនមានបញ្ហាកញ្ចក់ឡើងខ្មៅ ហើយវាបញ្ចេញតែអាយខុនពីរបីដែលសុទ្ធតែគ្នាវា ។ ចុងបញ្ចប់រកឃើញ​ដូចគ្នា ក្រោយពេលសម្លាប់វាបានហើយ ស្មានថាជោគជ័យ ដឹងអីក្នុងគ្រប់ថតតែសំបក ។ ទីបំផុតគេចពីការតម្លើងវិនដូថ្មីមិនបាន ។

achharia - 29/02/2012

សួស្ដី Khmerling !
តាមបទពិសោធខ្ញុំ ជាមួយពួក BSD មាន Winternals Erd Commander សំរាប់ទប់ទល់វាបាន ។ ពួកម៉ាល់វែរ(Malwares)
មកថ្មីៗ ខ្ញុំតាមរកឃើញលុបវាចោលឆៅៗតាមរបៀបដូចខ្ញុំបាន
រៀបរាប់ខាងលើរួចមកហើយនោះដែរ ។

5. Lovepeehs05 - 09/03/2012

សួស្តី អច្ឆរិយៈ សុខសប្បាយយ៉ាងណាដែរ ? ដូចជាស្ងាត់ !

ខ្ញុំបានដាក់ប្រតិទិនពុទ្ធសាសនាខ្មែរហើយ សូមជួយមើល និង ជួយផ្តល់ជាយោបល់ផង ធ្វើចំឡែកពីគេបន្តិចហើយ តែមិនទាន់បាន សរសេរពុទ្ធប្បវត្តិទេ តែដាក់រូបភាពច្រើនណាស់ ប្រហែលជា ៥០ រូបណោះ ។

achharia - 10/03/2012

សួស្ដី Lovepeehs05
ខ្ញុំសុខសប្បាយជាទេ អរគុណ ៗ ។
ខ្ញុំបានទៅមើលនិងចម្លងយកប្រតិទិននោះបានផងដែរ ។
ប៉ុណ្ណឹងប្រើការបានហើយនិងសូមសរសើរ Lovepeehs05
ដែលឧស្សាហ៍ព្យាយាមនិងមានពេលធ្វើទាល់តែបានសំរេច
…នេះហើយគេហៅថាមានឆន្ទៈនោះ គឺចង់ធ្វើហើយព្យាយាម
ពុះពារធ្វើអ្វីមួយនោះអោយទាល់តែបានសំរេច ។
( ក្រៅពីកំរិតរបស់វា ឆន្ទៈខ្លាំងក្លា ឆន្ទៈមោះមុត ឆន្ទៈស្រួចស្រាវ…
ឆន្ទៈនេះក៏គេចែកជាពីរដែរ គឺឆន្ទៈល្អ និងឆន្ទៈមិនល្អរឺ-អាក្រក់😀 )

សង្ឃឹមថា Lovepeehs005 ក៏កំពុងបានសុខសប្បាយដែរហើយ
និងសូមបានរីករាយបន្ថែមនាចុងសប្ដាហ៍នេះ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: