jump to navigation

ញញឺម មានច្រើនយ៉ាង 11/05/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំប្លែង.
Tags: , , ,
trackback

រូបមើលលេងកំសាន្ត កំដរប្លក
 
ញញឹមមានច្រើនយ៉ាង ។​ ក្រៅពីញញឹមអឹមអៀនកៀនជញ្ជាំងមានដូចជា
 

ញញឹមប្រឹមប្រីយ៍រាក់ទាក់យ៉ាងស្មោះអស់ពីដួងចិត្ត

 
 

ញញឹមស្ញាញ(មើលឃើញចិអញ្ចាញ)

 
 

ញញឹមខ្ជឹប(រឹបបូរមាត់យ៉ាងតឺង)

 
 
តាមធម្មតា មន្តស្នេហ៍ក៏លេចចេញមកជាមួយនឹងភាពញញឹមដែរ ទោះបីវានៅ
លាក់ពួនបាំងបាត់ស្ងាត់ឈឹងពីក្រោយភាពឈឺចាប់ស្រពាប់ស្រពោនក្រៀមក្រំ
យ៉ាងណាក៏ដោយ គឺអ្នកខ្លះមុខជូរៗស្អុយៗដូចបៀបទុក្ខព្រួយជាប់ជានិច្ច តែដល់
ពេលញញឹមបានអោយគេឃើញស្អាត គឺស្រាប់តែស្អាតដាច់គេក៏មាន។ អ្នកខ្លះ
ពូកែញញឹមអាចយកភាពញញឹមនេះទៅបិទបាំងគ្របដណ្ដប់បានយ៉ាងជិតឈឹង
ស្លុងស្លិបនូវក្ដីឈឺចាប់ទុក្ខព្រួយ ក្តីអាម៉ាស់​ ភាពភ័យខ្លាច និងភាពបរាជ័យនានាផង
ដែរ។ ជាងនេះទៅទៀត អ្នកខ្លះពូកែញញឹមអាចប្រើផ្កាញញឹមនេះទៅបោកប្រាស
គេអែង បញ្ឆោតអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព
បំផុតក៏មាន។​ ជាពិសេស គេក៏អាចសំលាប់ចិត្តមនុស្សបានដោយប្រើភាពញញឹម
នេះដែរដោយមិនបាច់ចំណាយទុនអីច្រើនផង។​ មែន!ញញឹមដាក់គេមានអស់
លុយអែណា តែបើឃើញគេញញឹមដាក់ សូមប្រយ័ត្នប្រយ៉ែងជាមួយផង កុំទុក
ចិត្តពេក។​ តើវាអាចជាញញឺមប្លាស្ទិក? រឺញញឹមមែនទែនដ៏ស្មោះអស់ពីដួងចិត្ត?
 
តើវាជាប្រភេទញញឹមបែបណា គេប្រើវានៅពេលណា? សូមអ្នកគិតគូរពិចារណា
ក្នុងបណ្ដាញញឹមដូចរៀបរាប់ត្រួសៗខ្លះៗខាងក្រោមនេះ ៖
 
ញញឹមទុកស្អែក ញញឹមទុកថ្ងៃក្រោយ ញញឹមយល់ព្រម ញញឹមកក់បញ្ខាំចិត្ត
ញញឹមទាក់ម៉ូយ ញញឹមលក់អីវ៉ាន់ ញញឹមឆោងលុយ ញញឹមហុចអំណោយ
ញញឹមសុំស៊ីញេ ញញឹមលាគ្នា ញញឹមជួបគ្នា ញញឹមបដិសេដ្ឋ ញញឹមបំបាត់ភ័យ
ញញឹមលាក់ទុក្ខ ញញឹមបន្លប់ខ្មាស់ ញញឹមអឹមអៀន ញញឹមកៀនជញ្ជាំង ញញឹម
ងាកក្រោយ ញញឹមលេងៗ ញញឹមទុកក្នុងចិត្ត ញញឹមត្រេកអរ ញញឹមចំអកឡកលើយ
ញញឹមសល់ពីណាពីណី ញញឹមដាក់កាមេរ៉ា ញញឹមអែងៗ ញញឹមញញែម ញញឹម
ពព្រាយ ញញឹមស្ញាញ ញញឹមស្ញិញ ញញឹមញេញធ្មេញដាក់ ញញឹមក្រវីក្បាល
ញញឹមវាយចិញ្ចើម ញញឹមអរគុណ ញញឹមរាក់ទាក់ ញញឹមប្រាវៗ ញញឹមដល់ត្រើយ
ញញឹមហួសចិត្ត…ញញឹមដូចម្នាក់ឈ្មោះជឺមទាំង…ទាំងព្រឡយទាំងញញ៉យ។ល។
😀
 


 

មតិ»

1. pkay_sour - 19/06/2012

ញញឹម​សេ្ញញបង្ហាញថ្មីកាហុប 😀

achharia - 19/06/2012

ជាមួយអ្នកដែលញញឹម​សេ្ញញមានធ្មេញក្រហ៊ុបៗ ហ្នឹង
សូមផ្កាយកុំមើលស្រាលអោយសោះ…ពេលដាក់ធ្មេញបានផ្លាប់
ស្រាប់តែស្អាតចាប់មិនឈ្នះក៏មានច្រើនណាស់ដែរ 😀

pkay_sour - 20/06/2012

ស្អាតចាប់មិនឈ្នះព្រោះថា​ដាក់ចំធ្មេញចាអ៊ុយ រត់ជាន់ជើង​គ្នា​នឹងមែន?​អាគិគិ យាយលេងហេ 😛

achharia - 20/06/2012

តែជួនកាល មានអ្នកខ្លះ ណ៎!ទៅស្អាតក្នុងខណៈដែល
កំពុងធ្វើមុខជូរជ្រួញចិញ្ចើម ដកដង្ហើមស៊ឺតសតតាមមាត់
ពេលដែលកំពុងឆ្ងាញ់ផងហឹលផងនឹងបុកល្ហុង..តាំងបែក
ញើសរហាម..ថ្ពាល់ឡើងក្រហមងាំងក៏មានដែរ 😀
( គឺបុកល្ហុងញ៉ាំរួមជាមូយគ្នាមួយត្បាល់ធំ ដាក់ម្ទេសរាប់គ្រាប់
សរុបតាមអាយុអ្នកចូលរួមញ៉ាំ​។អូហូ..ស្ដាប់សំលេងស៊ឺតសត
ដូចៗគ្នាដល់ហើយ! ខ្លះរហូតដល់ភ្លាត់សំលេងថ្ងូរក៏ដូចដែរ)

pkay_sour - 21/06/2012

មានដែរ តែប្រហែលមានតែបន្តិចទេដឹង? ហើយរិតតែពិបាក​រក​ណាស់​មនុស្ស​អញ្ជឹង បើ​រក​បានក៏មួយ​ភ្លេត​ពេល​កំពុង​ស្រលាញ់ងប់ ឃើញគេ​ធ្វើមុខ​ស្អុយ​ក៏​ស្អាតដែរ តែដល់​ស្រលាញ់គ្នា​យូរ ច្បាស់​ជា​អត់​ចេះ​មើលមេឃរកភ្លៀងទេហេ? 😀

achharia - 25/06/2012

ចាស់ៗថា
ឃ្លានឆ្ងាញ់ស្រឡាញ់ស្អាត​ ណាផ្កាយ ។
អោយតែសាឡាញ់ហើយ អាឡាម៉េចក៏ឃើញស្អាតដែរ 😀

pkay_sour - 26/06/2012

ណឹង ស្អាតតែពេលស្រលាញ់ហើយថ្មីថ្មោងហេ តែរាងយូរ​បន្តិចទៅច្បាស់ជា​ស្អីក៏អាក្រក់ដែរ 😀

achharia - 27/06/2012

ហ្មែនទូទៅភាគច្រើនទេ ជាទូទៅគេនៅរួមរស់ជាមួួយគ្នាដល់ចាស់
រៀងៗខ្លួនច្រើនលើសលប់ជាងអ្នកដែលអ្នកដែលលែងលះគ្នាទៅ
រកគូថ្មី…ន្យាយទៅន្យាយម់៉ោគឺវាអាស្រ័យទៅលើព្រហ្មលិខិតទេ …
ដែលចារដៅក្រយ៉ៅទុកមកហើយស្រេចៗថា អ្នកណាបានអ្នកណាខ្លះ
នៅទីណា វេលាណា ហើយទីបំផុតជាមួយអ្នកណាជាគូប្រចាំជីវិត
នោះ……បើមិនសូវជឿ ចាំតែសង្កេតមើលទៅ ! 😀

2. Lovepeehs05 - 20/06/2012

លោកអច្ឆរិយៈពូកែវែកញែកយកមកបរិយាយមែន ខ្ញុំមិនសូវចាប់អារម្មណ៍ ដែរទេ តែបានសង្កេតមើល ការញញឹមរបស់ខ្ញុំ នៅពេលធ្វើការងារ គឺញញឹមរាកទាក់ គឺការងាររក្សាសន្តិសុខ គឺមានប្រសិទ្ធិភាពណាស់ រក្សាសន្តិសុខបានយ៉ាងល្អ ពុំសូវមានបញ្ហាទេ គេចូលចិត្តច្រើន រួមផ្សំទាំង អាកប្បកិរិយា ពាក្យសំដី និង កែវភ្នែក ជាអាវុធរកសុខសន្តិភាពបាន យ៉ាងស្រួល នេះបើដើរតួរស្លូត ឬ មិត្តភាព តែបើមានភាពគំរាមកំហែងវិញ ក៏មិនណយដែរ ប្តូរពីញញឹមមកមើលចង់ស៊ីសាច់ អ្នកល្មមៗចង់ញាក់សាច់ មាឌតូចមែនតែម៉ឺងម៉ាត់ក្លាហាន ពុះពារគ្រប់ឧបសគ្គ អត់ចេញរុញរាថយ មានថ្ងៃមួយ នៅកន្លែងរោងបារមួយ វាយគ្នាពេញបារ បែកធ្លាយចេញ មកក្រៅ ប្រហែលមនុស្ស ២០-៣០ នាក់ ហើយពួកគេនោះអស់ទាស់ ម្នាក់ៗ ខ្លាមួយស៊ីមិនអស់ មេបានហៅតាមវិទ្យុទាក់ទង ឱ្យទៅជួយធ្វើ អន្តរាគមន៍ ទៅដល់ភ្លាមការវាយកំពុងបន្តរយ៉ាងខ្លាំង ខ្ញុំថាអញ្ចឹងយើងចូល ទៅឃាត់ ខ្ញុំក៏ចូលទៅវឹង ដើរសន្ធប់ដោយសម្លេងស្រែកឱ្យឈប់វាយគ្នា ខ្លួនខ្ញុំចូលទៅមិនរុញរា ដៃដកដំបងពីចង្កេះចូលតទល់ឬវាយ មានអីទៅដល់កណ្តាលហ្វូង គឺគេនាំគ្នាឈប់អស់ភ្លាម តែក្រឡេកមកមើល ក្រោយរកគ្នាឯង ដែលត្រូវជាមេកងផង ជាមេកងទាហានជើងគោកផង មាឌជិតប៉ិនបាវ ទម្ងន់ជាង ១០០ គីឡូ កំពស់ ២ ម៉ែត្រ គេចបាត់តាំងពី អម្កាល់អត់ឃើញស្រម៉ោល គ្មានប្រាប់មួយម៉ាត នេះបានចំ ជាមិត្តភគ្គរួម ការងារមែន កុំឃើញមាឌកុំសង្ឃឹមឱ្យសោះ នេះពួកអាខ្មៅ ទេបើស្បែកស វិញ អត់នៅបានមួយម៉ោងទេ ទៅយាមកន្លែងភូមិអាខ្មៅ គ្រាន់តែដឹងភូមិ អាខ្មៅមុខស្លាំងសុំឈប់ភ្លាម ហើយមាឌមិនតូចទេ ទម្ងន់ជាង ជិត ២ រយ គីឡូ ឬ ៣៥០ ផោន កំពស់២ ម៉ែត្រដែរ នេះបានចំ តែខ្ញុំនៅធ្វើការនៅភូមិ ហ្នឹងបានជាង ៥ ឆ្នាំ អត់ដែលបញ្ហាអ្វីធំដុំទេ គឺតិចតួចណាស់ មិនមែនអត់ ពួកខូចទេ តែពួកអត់មករករឿងជាមួយខ្ញុំទេ គេស៊ីផឹកឡូឡា តែទៅដល់ ពួកគេឈប់មុនប្រាប់ទៅទៀត ម្យ៉ាងដែរ ដោយការប្រើសីលធម៌ញញឹម និង អាកប្បកិរិយាទន់ភ្លន់ គឺមិនប្រើអំពើហឹង្សាដាច់ខាត ធ្វើការ ១៥ ឆ្នាំ រក្សាសន្តិសុខ មិនដែលយកខ្នោះដាក់អ្នកណាមួយប៉ឹកទេ មិនដែលសោះ អាគាំវាសរសើរណាស់ ចូលចិត្តណាស់ ់ធ្វើរបៀបនេះ រឿងនេះវាមាន តាក់ទិចល្បិចរបស់វា ក្នុងការនិយាយស្តី និង អាកប្បកិរិយារបស់យើង នេះនិយាយនៅស្រុកគេនោះ ហើយបើមកស្រុកខ្មែរវិញ នៅស្រកខ្មែរ មួយឆ្នាំកន្លះ ១៨ ខែ ក៏គ្មានពីមកធ្វើបាបដែរ ដេកនៅភូមិតាមជនបទ ដើរតាមព្រៃតាមវាល កន្លែងណាក៏ទៅ តាមព្រៃភ្នំក្រុំថ្ម មិនដែលពីណា គេមករករឿងធ្វើបាបអីទេ នេះដោយសារមិននិយាយមើលងាយគេ ស្លូតបូតសុភាពរាបសារ តែនិយាយដូចអួតបន្តិចហើយ តែមិនអួតទេ និយាយតាមចេះដឹងរបស់ខ្លួនឯងមិនមនតាមគេថាទេ នៅម្តុំហ្នឹងនរណា មិនដឹងពួកអានិកជន មកនៅដេកភូមិនហ្នឹង មេចោរក៏ដឹង តែគេមិនដែល មកគំរាមកំហែងរកលុយកាក់អីទេ ផ្ទះដេកមិនមានទ្វារផងទេ ថ្ងៃមួយ ចោរមកលួចគោរគេ ផ្ទះក្បែរចម្ងាយ ៣០ ម៉ែត្រ ផ្អើលអ្នកស្រុកលាន់ ប្រហែលជាស្មានថា មកលេងខ្ញុំហើយ ផ្ទហខ្ញុំស្ងាត់ជ្រៀប ខ្ញុំយល់ថា នេះមកពីខ្ញុំមិនអួតអាង មិនមើលងាយ គេឯង មិនសម្តែងថាខ្លួនគ្រាន់បើ ខ្ញុំជឿថាខ្ញុំអាចរស់នៅបានយ៉ាង ស្រួលនៅស្រុកខ្មែរ កេហៅថាចូលស្ទឹងតាមបទ ចូលស្រុកតាម ប្រទេស តែខ្ញុំមិនប្រព្រត្តិអំពើពុករលួយទេ ខ្ញុំយល់កិច្ចការហ្នឹងណាស់ ហើយសម័យ ប៉ុល ពត វិញក៏គ្មានអីពិបាក មិនចាំបាច់វាយក្បាល ឬ ត្បកក្បាលអ្នកណាម្នាក់ ដើម្បីបញ្ជាក់ថាខ្លួនល្អ និងស្មោះស្ម័គ្រជា មួយបក្សនោះទេ គេនៅតែថាខ្ញុំល្អ មនុស្សស្លាប់ជិត ៣ លាននាក់ ខ្ញុំកាន់អាវុធនឹងគេដែរ តែមិនបានសម្លាប់ ឬ ធ្វើបាបអ្នកណាទាំងអស់ យើងអាចដែរតើ យើងនៅតែមានគុណសម្បត្តិល្អដែរតើ ។ល។

សារុបសេចក្តីមក ប្រហែលជាមកពីអំពើដែលយើងធ្វើល្អ អាចញាំង ជីវិតរបស់យើងអាចនៅបន្តរបានយូរក៏មិនដឹង និយាយនេះតាម រឿងជាក់ស្តែងដែលបានឆ្លងកាត់កន្លងមក ហើយគេវាយតម្លៃខ្ញុំខុស ច្រើនណាស់ ខុសរហូតចងគំនំចង់ឈ្នះ នេះជាគំនុំដែលគេមាន ចំពោះខ្ញុំសព្វថ្ងៃនេះ មិនមែនគំនុំខ្ញុំទៅលួចប្លន់ ទ្រព្យសម្បតិ្តគេ ទៅលួចកូនប្រពន្ថគេ ដណ្តើមអំណាចពីអ្នកនេះអ្នកនោះទេ ឬជេរម្រាយមើលងាយមើលថោកគេទេ ។ល។

សូមលោកច្ឆរិយៈ អភ័យទោសផង បើសិននិយាយវាខុសឆ្គង ត្រង់កន្លែងណាមួយ សូមជួយកែសម្រួល ខ្ញុំមិនមែនដែលបានទទួល មនោគមន៍វិជ្ជាពីអ្នកណាទេ សូម្បីតែឪពុក-ម្តាយ បងប្អូនបែកតាំង ពីអាយុ ៧ ឆ្នាំ នៅតែក្នុងវត្តលោកទេ ដូចដឹងស្រាប់ហើយ គ្មានកូនអ្នកគ្រាន់បើអ្វីទេ ខ្ញុំមិនអួតទេ ឪពុកគាត់ធ្វាប់ធ្វើមេភូមិដែរ កាលសម័យសង្គមរាស្ត្រនិយម ហ្នឹងអស់ធំហើយ ហើយខ្ញុំក៏មិនបាន ទទួលការណែនាំពីគាត់ដែរ បន្ទាប់ពីបែកពីគាត់ទៅ ។

និយាយនេះវែបន្តិចហើយ តែចង់ប្រាប់លោកអច្ឆរិយៈថា កាលអាទិត្យមុននេះ បានជួបកូនប្រុសច្បងរបស់តាយ៉ៃ ដែលលោកអច្ឆរិយៈឯងបាននៅជាមួយ កាលលើកទំនុបកំពីពួយ និយាយលេងជាមួយគាត់ អស់ ៣ ម៉ោងដែរ និយាយពីរឿងកាល សម័យនោះ តែមិនទាន់អស់រឿងនិយាយទេ ហើយក៏ដឹងថា ប្រពន្ធនិងកូនតាយ៉ៃ នៅឯណាផងដែរ មានកូនស្រីពៅមួយ ដែលតាយ៉ៃគេយកទៅ សម្លាប់កូននោះនៅក្នុងម្តាយនៅឡើយ ហើយលោកពូកូនច្បូងរបស់តាយ៉ៃធានាបានទៅនៅអាមេរិកដែរ ហើយលោកពូនោះថា បានស្គាល់អុកញ៉ា មុង រិទ្ធី ? ច្បាស់ណស់ មានតួរនាទីអី នៅកាលសម័យនោះ ចឹងបានជាគាត់កើត មហាសេដ្ឋី ប្រហែលមិនកើតដោយការរកស៊ីសព្វថ្ងៃនេះទេដឹង ! ។ល។

អរគុណសូមលាលោកអច្ឆរិយៈសិនហើយ ចាំជួបគ្នាពេលក្រោយ ណា យរពុំគួរសូមអភ័យទោសផង សរសេរនេះមិនបានត្រួតពិនិត្យមើលទេ ៕

achharia - 20/06/2012

សួស្ដី Lovepeehs05​ !
ខ្ញុំគិតថា
អាថ៌កំបាំងនៃទំនាក់ទំនងរវាងកម្មនិងផលដូចមានចែងក្នុង
ព្រះពុទ្ធសាសនាក៏បានលាតត្រដាងអោយឃើញជាក់ស្ដែង
ក្នុងឆាកជិវិតដែរ …ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ !
អ្នកខ្លះមានអំណាចកាច ធ្វើអោយគេខ្លាចហើយស្អប់ ។
អ្នកខ្លះកាចមែន ធ្វើអោយគេខ្លាច តែខ្លាចហើយគោរពនិង
ស្រឡាញ់ចូលចិត្ត ។..គឺជាអំណាចនៃគុណធម៌ហ្នឹងហើយ !
ដូច្នោះ ខ្ញុំគ៏ជឿដែរថាពួកអាគាំងមាឌឌាំងៗ ខ្លាចគោរពសំដីរបស់
Lovepeehs05 ​ដែលហាមឃាត់ឃាំងមិនអោយឈ្លោះវាយតប់គ្នា
បាន ថ្វីត្បិតតែជាខ្មែរមានមាឌតូចទាបល្អិតជាងគេប៉ុណ្ណាក៏ដោយ !

(រឿងកូនតាយ៉ែនោះ ប្រហែលLovepeehs05ស្ដាប់ខ្ញុំច្រឡំហើយ
កាលនៅអាងទំនប់កំពីងពួយនោះ គឺខ្ញុំនៅជាមួយនឹងកងចល័ត
ក្រោមការកាន់កាប់គ្រប់គ្រងរបស់តាយ៉ែ ដែលជាប្រធានសហករណ៍
ទំនប់ទឹកកំពីងពួយ បន្ទាប់ពីគេប្ដូរគាត់ពីថ្នាក់គណៈស្រុកមក ។
គឺមិនមែនខ្ញុំនៅជាមួយកូនច្បងរបស់តាយ៉ៃនាអាងកំពីងពួយនោះ
ទេ។ ប្អូនស្រីខ្ញុំបានជួបកូនស្រីរបស់តាយ៉ែ សព្វថ្ងៃកំពុងនៅស្វ៊ិស
គឺម្នាក់ដែលជាប្រពន្ធរបស់សមមិត្តយុទ្ធ(ឈ្មោះដើមហៅ អែម )
ជាអតីតមេកងវរៈត្រូវបានពួកនីរតីចាប់យកទៅបាត់រហូត …។ )

តូចៗចុះ កុំតែខ្លាច
កាចៗចុះ កុំតែកោង

មិនថាអញ្ចឹង Lovepeehs05 ?

ឡើយសិនហ៊ា គ្រាជួបក្នោយ 😀

Lovepeehs05 - 21/06/2012

អរគុណលោកអច្ឆរិយៈ ដែលបានឆ្លើយតប ខ្ញុំដូចជាមិនបានថាគាត់ នៅផ្ទាល់ជាមួយតាយ៉ៃ ឬ នៅជាមួយកូនតាយ៉ៃទេ តែមិនអីទេគាត់បានបញ្ជាក់ ហើយ ខ្ញុំយល់ស្របដូចអច្ឆរិយថាអញ្ចឹងមែន តែខ្ញុំបានដឹងថា អតីតយោធាច្រើនណាស់ បានដកចេញ ឱ្យទៅធ្វើកងចល័តនាពេលនោះ អ្នកទាំងនោះមានជាប់ ជំពាក់ជំពិនតាមខ្សែរស្រឡាយបន្តិចបន្តួច ដែលមេធំគេយកទៅគុកទួលស្លែង ឬ សម្លាប់នៅកន្លែង ។ អរគុណ ជួបគ្នាពេលក្រោយ ៚…

achharia - 25/06/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: