អាជ័យធ្លាក់ទឹក! …ហៃអើ! ហៃអើ! 17/05/2012
Posted by achharia in កំសាន្តកំប្លែង.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ
trackback
(កំប្លែងស្ងួតរ៉ឺង)
ធនញ្ជ័យធ្លាក់ទឹក! ហៃអើៗ!
អាជ័យធ្លាក់ទឹក! ហៃអើៗ!
អាជ័យលោតទឹក! ហៃអើៗ!
ថា អាជ័យវាលោតទឹកហើយ ! ហៃអើៗ! ៗ!
ជាបទដ៏ពិរោះហើយមានអត្ថន័យដិតជាប់ក្នងក្រអៅបេះដូងកូនខ្មែរ
ច្បិចយកចេញពីរឿងធនញ្ជ័យដ៏ល្បីល្បាញរបស់ជាតិខ្មែរ ត្រង់អ្នក
ប្រាជ្ញធនញ្ជ័យត្រូវស្ដេចបញ្ជាអោយពួកអាម៉ាតយកទៅសំលាប់
ចោលនៅកណ្ដាលទន្លេ ។ តាមរយៈវគ្គមួយនេះ ខ្មែរអ្នកស្រុក
ទាំងនរគរបានជ្រើសយកពាក្យបន្ទរ ហៃអើៗ នេះទៅប្រើដើម្បី
ជេរតិះដៀលពួកមន្ត្រីរាជការណាដែលគ្មានសមត្ថភាពក្នុងការ
ជួយដោះស្រាយបញ្ហានិងវិបត្តិរបស់ប្រទេសជាតិដល់ស្ដេចផែនដី
ដល់ប្រធានាធិបតីរឺដល់នាយករដ្ឋមន្ត្រីគ្រប់សម័យកាល គឺពួកអ្នក
ដែលបានតែចាំជួយបន្ទរ បាទត្រូវហើយ ព្រះអង្គមានបញ្ញាញាណ
…ប្រកបដោយបញ្ញាដ៏ឈ្លៀសវៃ…ទោះឃើញខុសឆ្គងនៅនឹងមុខ
នៅនឹងភ្នែក ដឹងខុសឆ្គងនៅក្នុងចិត្តយ៉ាងណាក៏ដោយ គឺចាំតែចាក់
បណ្ដោយយល់ស្របយកគាប់យកគួរ យកបុណ្យយកសក្ដិ ។ល។
អ្នកដឹកនាំឆ្លាត មិនសង្វាតទទួលពួកហៃអើនេះធ្វើជាទីប្រឹក្សាទេ
ព្រោះការដឹកនាំស្រុកទេសអោយទៅធ្លាក់ទឹកធ្លាក់ផុកចូលភក់បាន
ក៏មកពីមានពួកហៃអើនេះច្រើននៅរោមអែបអបហែរហមគ្មានបាន
ការបានតែជួយរុញអោយខ្លោចជួយរោចអោយឆៅទៅវិញ ។
មតិ»
No comments yet — be the first.