jump to navigation

ព្រះពុទ្ធសាសនានៅអែណា ? 06/06/2012

Posted by achharia in សាសនានិងសង្គម.
Tags:
trackback

 
 
ព្រះពុទ្ធសាសនានៅអែណា ?


 


 

មតិ»

1. somada - 11/06/2012

អត់បានស្តាប់ទេ លោកអច្ឆរិយ្យ ចាំស្អែកមកម្តងទៀត​មកស្តាប់​ហើយ​ចាំខំមិន ។ ​ខានជួបគ្នាយូរហើយ សុខសប្បាយទេលោកអច្ឆរិយ្យ ?

achharia - 11/06/2012

ខ្ញុំបានសុខសប្បាយជាធម្មតាទេ បាទ !
អរគុណ somada ច្រើនហើយដែលបានឈៀងចូលលេងនិង
សួរសុខទុក្ខដល់ខ្ញុំ ។
ចុះ somada វិញ ព្រមទាំងក្រុមគ្រួសារសុខសប្បាយដែរទេ ?

ទេសនាប្រៀនប្រដៅ ទាល់តែមានលាយកំប្លែងបានសើចបាន
ញញឹមខ្លះទើបអ្នកស្ដាប់ត្រងត្រាប់មិនធុញទ្រាន់ដល់ងក់បាន
ដូចមហាថេរ និងអនុថេរ ទាំងពីរអង្គនេះទេសន៍ជាគំរូ😀

ស្ដាប់របៀបដែលកូនសិស្សសៀមសើចនិងហ៊ោ ពេលស្ដាប់ត្រូវចំណុច
( មិនដូចលោកសង្ឃខ្មែរខ្លះ ស្មូតអោយក្មេងៗស្ដាប់ទាល់តែដល់យំសន្លប់
សាឡិនក៏មាន…ផ្ដេសផ្ដាសមែន ! )

ธรรมคลายเครียด ชุด แอ๊บแบ๊ว 1/4

2. achharia - 11/06/2012

ខ្មែរក៏កំប្លែងបាន សៀមក៏កំប្លែងបាន ស្ដាប់អង្គនេះទេសន៍បានអាយុវែង
ឈឺក្បាលល្មមៗ ជាអស់មិនខាន…

3. somada - 12/06/2012

អរគុណលោកពូ​ដែលបានដាក់បង្ហាញ លោកដែលទេសន៍នោះឈ្មោះថា​លោកបងសុជ អ្នកសុរិន្ទ បុរិរ៉ាំ និង​ អ្នកដែល​នៅតាមជាយដែនខ្មែរថៃ ចូលចិត្តស្តាប់លោកទេសន៍ខ្លាំងណាស់ ។លោកជាអ្នកស្រុកបុរីរ៉ាំ ។ អូ! ភ្លេចក្រុមគ្រួសារយើងសុខសប្បាយជាទេ ។

achharia - 12/06/2012

បានសុខសប្បាយទាំងអស់គ្នា ពិតជាប្រសើរណាស់😀

ឃើញទិដ្ឋភាពនេះធ្វើអោយខ្ញុំនឹកដល់ថា…ថា
ដឹងអង្កាល់ទេទើបក្រុមប្រទេសអាស៊ានបើកព្រំដែនអោយ
ចេញចូលគ្នាបានមិនបាច់ប៉ាស្ព័រ ដូចនៅសហគមន៍អឺរ៉ុប
នឹងអាលអោយខ្មែរនៅសុរិន្ទ្រនិងបុរីរ៉ាំបានងាយមកមើលអង្គរវត្ត
បានប្រស្រ័យទាក់ទងជាមួយខ្មែរយើងក្នុងស្រុកទៅវិញទៅមក
ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូនតាខ្មែរយើងតែមួយ…
ជាមួយបងប្អូនខ្មែរនៅខាងកម្ពុជាក្រោមខាងស្រុកយួនក៏ដូចគ្នាដែរ
ម្ខាងៗសុទ្ធតែជាងដប់លាន តែគ្មានផ្លូវផ្សាភ្ជាប់រួបរួមគ្នាវិញបាន
…ផ្ទុយទៅវិញមួយចំនួនពឺតតែភ័យ បំភ័យគ្នាថាទឹកដីដែលនៅ
សល់សព្វថ្ងៃគំពុងបាត់បង់បន្តហើយ ជិតរលាយអស់ហើយ ….
ចុះខ្មែរទៅណាអស់ហើយ គំពុងធើអី អីដូចអន់ម្ល៉េះ ?
…ទេ! …ខ្មែរយើងមិនអន់ទេ…បើមិនអោយបរទេសដឹកច្រមុះបាន ។

4. Lovepeehs05 - 19/06/2012

សួស្តី អច្ឆរិយៈ សុខសប្បាយយ៉ាងណាដែរ ខានជួបយូរ ? មានបើកវគ្គ ទេសនាផង ល្អណាស់ទេសនាមិនវែងពេកខ្លីពេក ល្មស្តាប់មិនឈឺចង្កេះ ខ្នង ហើយគុណភាពទេសន៍នោះក៏ល្អ បុណ្យក៏រិតតែបានច្រើន អាយុក៏កាន់តែវែង និង តម្រិះវិជ្ជាក៏កាន់តែកើនដែរ ! មិនថាអញ្ចឹង ?

achharia - 19/06/2012

សូស្ដី Lovepeehs05 !
ខ្ញុំសុខសប្បាយជាធម្មតាទេ អរគុណ ។
កំពុងស្វែងរកកន្លែងបានសើចបានសប្បាយជាបន្តៗៗ…ផង
កំពុងហាត់ពត់ចិត្ត ទប់មាត់មិនអោយឆ្អែតៗពេកតាមចំងាញ់ផង
ដើម្បីសុខភាពតាំងផ្លូវកាយនិងផ្លូវចិត្ត​។ នៅខាងយូធូប ឃើញ
លោកតាស៊ុចទេសនា ស្ដាប់បណ្ដើរបានសើចសប្បាយជាមួយ
បណ្ដើរម្ដងៗស្ទើរតែមិនដាច់សូរក៏យកផស់គេនោះមកប៉ុស្តដាក់
ទីនេះទុកមើលលេងទៅ ក៏ចង់ចែកប្រាប់គេអែងអោយបានមើល
បានស្ដាប់ជាមួយដែរ ក្រែងបានសើចធូរអារម្មណ៍តានតឹងដែល
មានប្រចាំថ្ងៃខ្លះៗ ។
សង្ឃឹមថា Lovepeehs05 ក៏កំពុងបានសេចក្តីសុខហើយសប្បាយ
ផងដែរហើយ ព្រ៉ោះមិនលឺពោលថ្អូញថ្អែរ…

មិនថាអញ្ចឹង ?😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: