ឆ្មាមិននៅ កណ្ដុរឡើងសោយរាជ (កំប្លែងស្មោកគ្រោក) 20/06/2012
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ
trackback
ឆ្មាមិននៅ កណ្ដុរឡើងរាជ (រឿងកំប្លែងស្មោកក្រោក)
វាំងននចាប់ផ្ដើមបើកសន្សឹមៗតែរាងកញ្ឆក់ខ្វាកៗទៅតាមកំលាំងដែ
ទាញខ្សែរ៉កដែលត្រូវផ្លាស់ប្ដូរពីដៃឆ្វេងទៅស្ដាំរួចពីស្ដាំមកឆ្វេងវិញឆ្លាស់
គ្នា…រហូតដល់វាំងននបានបើកផុតស្រឡះពីភ្នែកទស្សនិកជន ។
នៅលើឆាក គឺជាបន្ទប់តូចល្មមមួយដែលមានគ្រែនិងអ្នកជំងឺម្នាក់ក្នុង
គ្លីនិកអែកជនមួយសំរាប់ទទួលព្យាបាលអ្នកជំងឺខាងវិបត្តិផ្លូវចិត្ត ។
សាច់រឿង៖
គិលានុប្បដ្ឋាយិកាដ៏ស្រស់ញញឹមពព្រាយម្នាក់បានដើរចូលមកក្នុងបន្ទប់
ឃើញអ្នកជំងឺប្រុសក្មេងសង្ហាម្នាក់កំពុងអង្គុយលើគ្រែយកជើងធាក់ចុង
ជើងគ្រែ ដៃប្រឹងក្ដាប់ដូចកំពុងកាច់ចង្កូតឡាន ដងខ្លួននិងក្បាលផ្អៀង
ផ្អង ម្ដងងាកទៅឆ្វេងម្ដងងោកទៅស្ដាំ ភ្នែកសំឡឺងទៅមុខយ៉ាងម៉ត់ចត់។
គិលានុប្បដ្ឋាយិកានោះឃើញដូច្នោះក៏សួរថា
– ពូសុក្រ ! ពូកំពុងធើអីហ្នឹង ?
– អូ!ខ្ញុំកំពុងបើកឡានទៅលេងកំពង់សោមបានពីរបីង៉ៃ ។
នាងងក់ក្បាលញឹមៗនៅស្ងៀមហើយក៏ដើរហូសទៅអ្នកដែលនៅបន្ទាប់ៗទៀត ។
ស្អែកឡើង ម៉ោងដដែលគិលានុប្បដ្ឋាយិកាដដែលដើរចូលមកទៀត
ក៏យកសំណួរដែលទាក់ទងនឹងរឿងម្សិលម៉ិញមកសួរដើម្បីស្ទង់ពីការចងចាំ
-ម៉េចហើយពូសុក្រ ឡានបើកម្សិលម៉ិញដល់ណាហើយ ?
-អូ ទើបមកដល់កំពង់សោមមួយស្របក់នេះអែង។ មិនយូរទេអ្នកគ្រូពេទ្យ
តែពីរបីង៉ៃខ្ញុំត្រឡប់ទៅវិញហើយ ។
រួចអ្នកគ្រូពេទ្យ(គិលានុប្បដ្ឋាយិកា)បានក្រលេកទៅឃើញអ្នកជំងឺម្នាក់
ទៀតដែលមានគ្រែនៅមិនឆ្ងាយប៉ុន្មានពីគ្នានោះកំពុងមានចលនាប្លែក
មុជងើបៗដូចកំពុង…ជាមួយនរណាម្នាក់លើគ្រែនោះ ។ ទាំងទប់អារម្មណ៍
ផងអ្នកគ្រូពេទ្យដើរសំដៅយ៉ាងលឿនទៅមើលអោយបានជិត…ឃើញនៅ
តែធ្វើដដែលមិនព្រមឈប់សោះហើយកាន់តែលាន់និងរង្គើគ្រែជាងមុនទៅ
ទៀតពេលអ្នកគ្រូពេទ្យដើរទៅកាន់តែជិតដល់ ។ ដល់ភ្លាមសូរភ្លែត
– ពូសៅរ៍កំពុងធើអីហ្នឹង? អ្ហាស៎ ?
ទាំងដង្ហើមដង្ហក់ៗបែបហត់គឃុស បុរសចង្កេះអង្ក្រងសៅរ៍តបតាំងញញឹម
– អូ៎! អ្នកគ្រូពេទ្យពេលចេញទៅបិទទ្វារអោយជិតវិញផង គឺខ្ញុំកំពុង…
កំពុងឆឹង(រួមសិច)ប្រពន្ធអាសុក្រ ព្រោះវាកំពុងតែនៅកំពង់សោមនៅ
ឡើយ លឺថាទាល់តែពីរបីង៉ៃទៀតបានវាមកវិញ មែនទេអ្នកគ្រូពេទ្យ ?
ខំចូលមើល ស្មានតែសម្តេចតេជោ រវល់អញ្ជើញទៅរួមប្រជុំ នៅសន្និទ ប្រទេសមហាសេដ្ឋី ហើយមានពីណា នៅស្រុកខ្មែរនេះតាំងនាមខ្លួនឯង ជាសម្តេចតេជោទី ២ ដឹងអីរឿងអ្នកជម្ងឺផ្លូវចិត្តសោះ ហើយឥឡូវនេះ នៅស្រុកខ្មែរ មានគេថាខ្មែរយើងមានជម្ងឺសង្គមច្រើន តើអច្ឆរិយៈមាន ចាប់អារម្មណ៍ ឬជឿងថាខ្មែរមានជម្ងឺសង្គមនេះទេ ?
អ្វីទៅជាជំងឺសង្គមដែល Lovepeehs05 ចង់និយាយសំដៅ
ដល់នោះ ? គឺពួក VD, STI , STD ..អីអស់ហ្នឹងមែនទេ ?
ជម្ងឺក្នុងសង្គមខ្មែរសព្វថ្ងៃ ដូចលោកសុភគ្រ និយាយក្នុងប្លុកគេនោះអី ខ្ញុំមិនដឹងច្បាស់ដែរទេ ប្រហែលជាសង្គមធ្វើអោយគេឆ្កួតវង្វែងហើយ មើលទៅ ហើយលោកអច្ឆរិយៈ សរសេរអីអក្សរកាត់ច្រើនម្លេះ?
ព្រោះបើនិយាយាតាមភាសាអង្លេស៍ ជំងឺសង្គមគឺដំដៅ
ដល់ជំងឺដែលឆ្លងគ្នាតាមការរួមភេទនានា ..។ល។
តែបើនិយាយពីថា ខ្មែរបាក់ស្បាត ថាខ្មែរកំសាក វិញនោះ
ខ្ញុំមិនចង់និយាយអីវែងឆ្ងាយទេ ថាអោយខ្លីមួយម៉ាត់គឺមក
ពីការដឹកនាំឡប់ឡែត្រឡប់ត្រឡិនហ្នឹងហើយដែលធ្វើ
អោយរាស្ត្រខ្មែរឆ្អែតចិត្តផង រាងចាលផង លែងទុកចិត្តផង
ដែលម្ដងៗស្លាប់អ្នកស្នេហាជាតិ យុវជនអ្នកការពាររបូរណភាព
ទឹកដីខ្មែរយើងអស់រាប់សឹបម៉ឺននាក់ទទេៗអត់ប្រយោជន៍
គ្មានបានការ បានតែវិនាសកម្មហីននហោចនិងផលវិបាក
គ្រប់វិស័យរហូតមកទល់សព្វថ្ងៃនេះ..។ល។ បើចង់និយាយ
បើចង់ថាពីភាពបាក់ស្បាតនោះ នោះហើយក៏ជាផលវិបាកមួយ
ដែរ ក្នុងចំណោមផលវិបាករាប់មិនអស់ទៀតៗ ។
យ៉ាងណាក៏ដោយ ខំប្រមូលសំរាម ស្លឹកឈើ គំនរផ្កាមកបំបាំង
…ទោះខំបិទបាំងយ៉ាងណាក៏ខ្មោចដំរីនៅតែជះក្លិនស្អុយទ្រហឹង
ពាសពេញពិភពលោករួចបាត់ទៅហើយ !
សំពងទៅ ! ដាក់ទៅ !
ខ្ញុំបានស្ដាប់មើលហើយ
គឺច្បាស់ដូចកណ្ដាលថ្ងៃថានរណាជាឆ្កែកន្ទុយខ្វៀននៅតែខ្វៀន
នរណាមានប្រពន្ធជាតំណាងរាស្ត្រ តែអាត្រង់ថាប្រពន្ធចុងក៏
តំណាងរាស្ត្រដែរ ដូចមិនគួរអោយជឿសោះ…ជូតមាត់មិនស្អាត ?
រួចទៅធើល្មេចបានអោយគេដឹងបាន ? យីចំមែន !