ជើងខ្លាំង ជើងចាស់ និង ជើងយូរ (កំប្លែងស្មោកគ្រោក) + 15/07/2012
Posted by achharia in កំសាន្តកំប្លែង, វីឌីអូ.Tags: កំប្លែងស្មោកគ្រោក
trackback
ជើងខ្លាំង ជើងចាស់ និង ជើងយូរ(វន់ណៃថ៍ស្ទែន្ដ)
(កំប្លែងស្មោកគ្រោក ជាកំប្លែងដែលនិយាយពីរឿងសិច ឡែបខាយបែបអាសអាភាស
ខ្លះៗសំរាប់លេងសើចកំសាន្តដល់ពួកចាស់ៗនិងមនុស្សពេញវ័យពី១៦?១៨ឆ្នាំទៅ។
ដូច្នេះ អ្នកដែលថាស្អាតស្អំមិនចូលចិត្តរឿងរួមសិចរួមភេទនិងក្មេងៗដែលមិនទាន់ដឹងក្តី
គឺមិនទាន់ដឹងថាអាហ្នឹង-កជើងដ-គេយកទៅធ្វើអ្វី អាយុមិនទាន់គ្រប់១៨ សូមកុំបាច់
អានតទៅទៀតនាំខាតពេលអត់ប្យោច។ កុំថាខ្ញុំមិនបានប្រាប់មុន !)
សាច់រឿង :
ក្នុងក្លឹបកំសាន្តស៊ីផឹកអាំងអួងស្រីញីអូនបងមួយមានបុរសចំណាស់សក់ល្បាយអាច់ខ្លា
បីនាក់បានជួបគ្នា ក្លែមបណ្ដើរអួតប្រាប់គ្នាពីលទ្ធផលកាលពីចុងសប្ដាហ៍មុនជាមួយ
ស្រីស្នេហ៍ដែលគេញ៉ែបានរៀងៗខ្លួន ៖
-ជើងខ្លាំងៈ អែងដឹងទេ? កាលពីចុងអាទិត្យមុននោះ ព្រោះតែសំរស់របស់នាងធ្វើ
អោយគ្នាអត់មិនបានរកតែស្រកបាយល្ងាចមិនទាន់ក៏ចាប់ផ្ដើម…តាំងពីក្បាលល្ងាច ។
មួយយប់ទើសភ្លឺ គ្នាបានសំរេចដល់ត្រើយទាំងអស់គ្នាដល់ទៅបីដង ហើយម្ដងៗនាង
បានស្រណុកសុខស្រួលស្រែកថ្ងូរដោយមិនដឹងខ្លួនហើយរាងកាយកន្ត្រាក់ញ័រញាក់…
ដង្ហើមដង្ហក់ស្ទើរដាច់ខ្យល់ម្ដងៗ…។ ភ្លឺឡើងភ្ញាក់ដឹងខ្លួននាងខ្សឹបប្រាប់គ្នាថា
បងជាកំពូលបុរសជើងខ្លាំងដាច់គេលើលោកដែលអូនទើបតែបានជួបប្រទះ
កំលាំងបងខ្លាំងដូចដំរីសា…ម្ដងៗធ្វើអោយអូនកក្រើកញ៍រអស់ស៌ពាង្គកាយ
និងទប់សំលេងថ្ងូរមិនបានទេ។
-ជើងចាស់ៈ តែបីដងទេ? ចំណែកគ្នាវិញក៏ចាប់ផ្ដើមបើកយុទ្ធនាការពីក្បាលល្ងាចដូចគ្នា។
មួយយប់ទើសភ្លឺគ្នាបានសំរេចដល់ទៅប្រាំដង ហើយម្ដងៗនាងបានស្រួលស្រណុកដល់
កំពូលដល់ទៅបីដងបន្តបន្ទាប់គ្នា ។ សាកគុណលេខមើល៍ បីប្រាំដងគឺដប់ប្រាំ ក្រោយពី
បានឡើងឃើញឋានសួគ៌ប្រាំដណ្តប់ដងរឺដប់ប្រាំជាន់ នាងឡើងវឹងអស់ ទន់ខ្លួនល្ងៀកដេក
លង់លក់ដូចសន្លប់…។ ភ្លឺឡើង ភ្ញាក់ដឹងខ្លួននាងខ្សឹបប្រាប់គ្នាថា
បងជាបុរសអស្ចារ្យគ្នានគូប្រៀបទេ ពូកែអត់ធន់និងចេះរកល្បិចធ្វើអោយ
អូនបានដល់ត្រើយបន្តបន្ទាប់គ្នាបានដល់ទៅបីៗដង។ ខ្ញុំមិនដែលបានស្រួល
ស្រណុកតៗដល់ថ្នាក់ហ្នឹងទេពីមុន…បងជាបុរសកំពូលល្បិចលើគ្រែជើងចាស់មែន!
-ជើងយូរៈ គ្នាអែនេះវិញ មួយយប់ទើសភ្លឺគ្មាននរណាទាន់បានដល់កំពូលដល់ត្រើយអី
នៅឡើយទេ ។ ចាប់វាយលុកពីព្រលប់ៗដូចគ្នា..ដល់យប់ជ្រៅ…ដល់កណ្ដាតអធ្រាត្រ
…រំលងអធ្រាត្រ…ទៀបភ្លឺមាន់រងាវ…ភ្លឺឡើងថ្ងៃរះបែកអាច់ថ្ងៃចាំងចូលតាមបង្អួច
នាងនៅតែអោបកគ្នាជាប់មិនរបេះហើយខ្សឹបប្រាប់គ្នាថា សូម បង កុំ ឈប់ !
( ដូចជាមួយម្នាក់មុនដែរ ទំរាំបានដល់ពេលរួចរាល់ម្ដង ដល់ពេលបាយថ្ងៃត្រង់ល្មម )
បន្ថែមចំរៀងជំរើសចំរុះដើម្បីកំដរប្លក កម៉ោយមានតែរឿងស្មោកគ្រោកសុទ្ធពេក
អត់ហ៊ានខំមិនទេ ព្រោះអត់បានអានអាយុមិនទាន់គ្រប់ ១៨ ផង ។
សរសេរហ្នឹងភ្លេចរំលងពាក្យ កូន មួយម៉ាត់ហើយsvthea
អត់ហ៊ានខំមិនទេ ព្រោះអត់បានអាន កូនអាយុមិនទាន់គ្រប់១៨ ផង។ 😀
បើអ្ចឹងមែន ម្ដាយអានបានតើ កុំតែរួចទៅនិយាយប្រាប់កូន។
បើមិនបានអាន ស្មានទៅមើលថាតើ រវាងអ្នកទាំងបី មួយណាជាទី
ប្រាថ្នាជាងគេរបស់ស្ត្រី បើនិយាយពីរឿងនៅលើគ្រែ ?
អត់ហ៊ានខំមិនហើយ អត់ហ៊ានចុច «ឡៃក៍»ទៀត អត់ទាន់គ្រប់អាយុដែរ
ដូចគ្នានឹង vsthea ដែរ ប្រហែលសរសេរភ្លេចពាក្យកូនមួយម៉ាត់
ហើយ ។ សូមបញ្ជាក់ម្ដងទៀត ចាប់ពី១៨ឆ្នាំឡើងនោះគឺអាយុ
ម្ដាយៗទេចំពោះអ្នកមានកូនចៅ 😀
ផ្ទះខ្ញុំមានដាក់បង្កប់កាមេរ៉ា ឃើញអ្នកទាំងពីរអានហើយ ហើយអាន
យឺតៗទៀតផងខ្លាចរំលងពាក្យណាមួយនាំអោយបាត់អត្ថន័យនិង
ខ្លឹមសារនៃសាច់រឿង…ហើយអានសាចុះសាឡើងច្រើនដងទៀតណ៎!
មែន ហ្ម៊ែន ? 😀
អូយយ៉ូយដាក់កាមេរ៉ាទៀត វីវរហើយខ្ញុំ ទៅមុនហើយជីវីនៅម្នាក់ឯងចុះ បាយ បាយ
យីបងសុធា ចាំផង ប្រុយដែរហើយខ្ញុំ
សុទ្ធតែជើងលឿនៗហើយតើនៀក
ពីរនាទីមិនទាន់ប្រុយៗបាត់អស់
កុំភ្លេចបកមកយកស្បែកជើងវិញផង ខ្ញុំទុកអោយ 😀
យកស្បែកជើងហើយ ប្រែនប្រុយទៅវិញហើយ អរគុណដែលខំទុកអោយ
យី ប្រុយដូចមានគេដេញចាប់ ! 😀
ងាកក្រោយម្ដងៗផង !
គ្រាន់តាលឺថាកាមេរ៉ា ចេះផ្អើលបង្អើលនាំគ្នារត់ជាន់ចាន
ជាន់ឆ្នាំងទៅកើត Somada អើយ ! អីក៏ផ្លាងកាមេរ៉ាម្លេះ ? 😀
🙄 អត់ហ៊ានហេ ខែក្រោយទើបគ្រប់១៨ 😳
ម្អីរេ ! ខ្វះតាម៉ាខែ ធ្មេចបើកៗគ្រប់ហើយ ហ្បីហ្ដប់នោះ 😀
ពេលនឹងញ៉ុមនឹងមកអានមិនខាន 😆
ប្យ៉ាត់ភ្លេច 😀