ចំរៀងខ្មែរក្រោមតាមសំណូមពរ 11/09/2012
Posted by achharia in កំសាន្តកំប្លែង, វីឌីអូ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, វីឌីអូ
trackback
ស្ដាប់ចំរៀងខ្មែរយើងនៅខាងកើតអែណុះម្ដង
នៅស្រុកសៀមមានខ្មែរយើងនៅទីនោះច្រៀងចំរៀងខ្មែរបាន(ខ្មែរសុរិន្ទរ៍)
នៅស្រុកយួនក៏មានខ្មែរយើងនៅទីនោះច្រៀងចំរៀងខ្មែរបាន(ខ្មែរក្រោម)
ហើយបានពិរោះៗក៏មិនចាញ់ខ្មែរយើងច្រៀងនៅស្រុកខ្មែរដែរ ។
-បទ ជំនោរ(ស្នេហ៍ខែ)មេសា ច្រៀងដោយកញ្ញា ណាវី
-បទ ឆ្នាំថ្មីស្រីមកស្រុក ច្រៀងដោយ សំ សូនី
01- Khmer Krom Song Request 4/27/2012
02-khmerkrom request song week 27
03-Khmer Krom Song Request 4/5/2012
04-Khmer Krom music (Pka Ktuem)
05-khmerkrom request song week13
06-khmerkrom request song 16
07-khmerkrom request song 11
អ្នកចំរៀងខ្មែរកណ្តាលយើ់ង ភាគច្រើនបានសាច់ និងរាងយោង… ឯសំលេងទៅមិនរួចនឹងខ្មែរក្រោមយើងទាំងនេះទេ… 😀
មែនហើយ! សំលេងអ្នកចំរៀងខាងនោះពិតជាមិនចាញ់ខាង
ខ្មែរកណ្ដាលយើងទេ ដូចអ្នកគុណនិយមដែរ ដាវមានមួយម្នាក់
តែល្បិចស្នៀតកាប់ចាក់មានទៅតាមទេពកោសល្យរៀងៗខ្លួន។
បើពីរឿងសាច់ឈាមរាងរៅ ខ្ញុំដូចមិនពូកែមើលនឹងភ្នែកទទេទេ 😀
(ទាល់តែពាក់វ៉ែនតា)។
តាមរយៈនេះ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងនោះគឺ ទាំងអ្នកធ្វើ
សំណូមពរបទ ទាំងអ្នកដែកគេផ្ញើបទចំរៀងទៅអោយ គឺ(តាម
ស្ដាប់ឈ្មោះ)ខ្មែរយើងខ្លះកំពុងរៀននៅមហាវិទ្យាល័យយួន ខ្លះ
កំពុងបំពេញកាតព្វកិច្ចយោធា …ហើយអត្ថន័យចំរៀងដែលមាន
ទំនុកថ្មីៗនេះគឺមានលក្ខណៈជាវប្បធម៌ខ្មែរយើងសុទ្ធសាធ ទាំង
កាយវិកា ទាំងសំលៀកបំពាក់ គួរអោយចូលចិត្តណាស់….។
ស្ដាយ…យូរណាស់ហើយ…ម៉េចខ្ញុំមិនដឹង ? មិនបានដឹងថានៅ
ខាងស្រុកយួនយួនបើកអនុញ្ញាតអោយមានទូរទស្សន៍ផ្សាយជា
ភាសាខ្មែរ ផ្សាយជាចំរៀងខ្មែរបាន …មិនដូចគ្រាប់បើជាងខាង
ស្រុកសៀមទេរឺ ? ព្រោះដូចមិនទាន់ឃើញទូទស្សន៍ជាភាសាខ្មែរ
ផ្សាយបាននៅខាងស្រុកសៀមនៅឡើយទេ ។
បើ…បើគេចេះបន្ធូរបន្ថយមិនអោយទ្យោតឹងពេកបាន ទ្យោនោះក៏
មិនងាយផ្ទុះបែកធ្លាយបានដែរ !
Khmer Krom Culture Show for Chol Chnam Thmey–the Year
of Dragon (ស្ដាប់បទជំនោរមេសា ច្រៀងដោយកញ្ញា ណាវី
ផ្ដើមពេលលេងត្រង់ 0:46:57 និងបទ ឆ្នាំថ្មីស្រីមកស្រុក ច្រៀង
ដោយ សំសូនី ផ្ដើមនៅត្រង់ 0:56:40 ពិរោះមិនធម្មតាទេ!)