សក្ដិពីរអាចធ្វើអ្វីបានខ្លះ ? 25/09/2012
Posted by achharia in ផ្សេងៗ, សាសនានិងសង្គម.Tags: កញ្ចក់សង្គម, ផ្សេងៗ
trackback
សាកល្បងវិភាគតាមក្នុងសាច់រឿង ៖
(ខ្លះហៅមីកាយ៉ែមរឺមីខ្យែម)តាមរបៀបណាទៅ បើ…
បើតាមដែលមើលក្នុងសាច់រឿងខាងក្រោមនេះ ឃើញថា…
ត្រឹមស័ក្ដិពីរ រឺក៏ថាពាក់ដល់ទៅស័ក្ដិពីរទៅហើយ នៅមិនទាន់ដឹង
នៅឡើយថា តើគាត់អាចធ្វើអ្វីបានខ្លះនៅចំពោះមុខរឿងឧក្រឹតកម្ម
ខាងជួញដូរផ្លូវភេទទៅលើកុមារីអាយុ១៤ឆ្នាំនោះ !
ហើយដែរ…ពាក់រហូតដល់ទៅស័ក្ដិ៤ហើយ ឃើញដូចនៅច្រិមច្រុំ
អាល័យចាំសួរមេសិន…មេថ្នាក់ឧត្តមសេនីយ៍(ផ្កាយ)អែណាអែណី
ទៀតណ៎! អត់មានផ្កាយអត់លោកខែមេឃមិនអាចភ្លឺបានទេមើលទៅ។
វាគឺហើយថា…គឺថា
ទំរាំស៊ីញេបោះត្រាហុចតៗគ្នាបានទៅចាប់ទៅចង រំដោះយកកុមារីនោះ
អោយរួចទាន់ពេលវេលា…ម្ល៉េះព្រះត្រាស់បានបួនប្រាំដប់ព្រះអង្គបាត់ហើយ
យ៉ាងតិច!!! មិនថាព្រះក្នុងស្រុករឺព្រះពីបរទេសទេ ឧិ!ព្រះម្ចាស់ថ្លៃអើយ !
(គួរអោយស្ដាយ មិនអាចរកភាគបន្តបានមើល ចង់ដឹងថាតើប៉ូលិសទាំងនោះ
ចាត់ការដោយរបៀបណា ? គឺថា…បើរាប់លើស្មាមិនគ្រប់ប្រាំគំនូសរឺគ្មាន
បទបញ្ជាពីហ្វូងតារារះព្រោងព្រាតលើលើមេឃទេ ប្រហែលចូលជាមួយ
ពួកម៉ែយ៉ែមស្អីគេនោះ(the so-called…)មិនចុះទេមើលទៅ ព្រោះគឺថា…
…គឺថាទំងន់គីឡូវាមិនស្មើគ្នា …នេះបើតាមខ្ញុំស្មាន !)
មតិ»