គេបើក យើងបិទ ? 27/09/2012
Posted by achharia in ផ្សេងៗ, សាសនានិងសង្គម.Tags: ផ្សេងៗ
trackback
គេបើក យើងបិទ …ដល់យើងបិទ គេបើកម្ដង !
…
នេះជាទិដ្ឋភាពមួយនៅផាត់តាយ៉ាស្រុកសៀម ដែលទាក់ទាញភ្ញៀវ
បរទេសទៅលេងមិនដាច់ ទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់
ដោយមិនមានប្រាសាទបុរាណអីធំដុំទេ គឺមានច្រើនតែប្រាសាទបីជ្រុង
តែប៉ុនណុះរឺក៏ថាត្បាល់ដែកក៏បានសំរាប់ភ្ញៀវប្រុសៗ អែអង្រែដែកក៏
មិនខ្វះដែរសំរាប់ភ្ញៀវជាស្ត្រី…ទាំងហ្លាយណាដែលចង់ទៅដាល់អំបុក
លេងបន្ធូរអារម្មណ៍បន្ទាប់ពីសំរុកការងារលំបាកតានតឺងនានាមក ។
អារបររកស៊ីលក់ដូរផ្លូវភេទរកលុយបានងាយៗផុយៗនេះ នៅស្រុកយើង
មិនងាយៗផុយៗដូចពាក្យដែលគេថានោះទេ។ បើបានទាល់តែលួចលាក់រឺ
ក៏ថាទាល់តែមានខ្នងមានបង្អែកការពារផង យ៉ាងហោចក៏ត្រូវបិទបាំងក្រោម
យីប៉ាយ ម៉ាស្សា កោសខ្យល់ជប់ខ្យល់ កាត់សក់អ៊ុតសក់ កែសំភាស់…
អីជាដើមផងបានបាន ។ ប្ណឹងៗហើយក៏នៅលូចលាក់ម្បានជិតទៀត
ប្រហែលជាមានទស្សនៈខុសគ្នាហើយថា ៖
១ រឿងទុកព្រហ្មចារីយ៍ជូនបងវាហួសសម័យហើយ ក្មេងៗទាន់សម័យអីឡូវ
ភាគច្រើណាស់ ប៉ិចដឹងក្ដីស្រួលបួលមិនទាន់ វាសាកល្បងលង៍ភ្លក់ជាមួយគ្នាវា
អស់បាត់ហើយ…គឺសេរីភាពនិងធម្មជាតិជាមនុស្សដែលគេត្រូវតែទទួលបាន ។
ភាគច្រើនទំរាំតែបានគ្នាជាប្តីប្រពន្ធ មិនដឹងផ្លាស់ប្តូរគូសង្សារអស់ប៉ុន្មានហើយទេ
ម្នាក់ៗ…ហើយម្ដងៗនោះគ្មានបានមួយកាក់មួយសេនអីផង ចុះអានេះបានលុយផង
ម្ដងដូចតែគ្នា វាមានទៅខុសទាស់អី ស្រួលមិនស្រួលប៉ះប្តីប្រាំងគេមានធូធារ អាច
ជួយលើកស្ទួយជីវភាពគ្រួសារបានមួយកំរិតក៏ថាបាន…។ល។ ចឹងហើយបានឃើញ
ដូចនៅក្រុងផាត់ត់ាយ៉ានោះ មានការបើកអោយមានរបររកស៊ីបំរើផ្លូវភេទយ៉ាងចំហ
ស្របច្បាប់ គ្មានការហាមឃាត់ចាប់ចងដាក់គុកដាក់ច្រវ៉ាក់បង់ប្រាក់បង់កាសអីទេ
វាទៅជារឿងធម្មតាៗទៅ…លើកលែងតែនៅក្មេងពេកដល់ថ្នាក់រាប់ថាជាកុមារៗ
នៅឡើយ ។
២ គឺហាមដាច់ខាតហើយរឿងលក់សាច់លក់ឈាមកេរ្ដិ៍ម៉ែកេរ្តិ៍ឪ អាម្ដងៗបាន ១០០ដុល្លា
រឺថាបានរហូតទៅដល់រាប់ពាន់ដុល្លាអីនោះ …បើអត់ណាស់សុខចិត្តលក់ត្រកួន រឺស៊ីឈ្នួល
គេមួយខែៗបានសាមសែសិបដុល្លានោះទើបវាថ្លៃថ្នូរជាង មានមោទនភាព មានមុខមាត់
មានកិត្តិយសជាង មិនទៅធើអីថោកៗអាមួយម៉ោងៗបានបីបួនរយដុល្លានោះទេ !!!
កុំបិទជិតពេក គ្រាន់តែផ្អិបៗទៅបានហើយ
ទុកអោយមានខ្យល់ចេញចូលដកដង្ហើមបានស្រួលខ្លះ
និងស្ដាប់គេស្ដាប់ឯង មើលគេមើលឯងបានខ្លះៗផងដែរ
Walking Street Pattaya Thailand – March 2012
Pattaya Walking Street 22.5.2012 Full HD.WMV
PATTAYA 2012.mp4
មួយដំបរ និង បួន មិនដូចគ្នាទេ…
Bangkok – To Know Her is to Love Her
ខ្ញុំអត់ហ៊ានមានមតិអីទេ។
មែនហើយ ! មានករណីច្រើនជាងដែលត្រូវហ្នឹងពាក្យចាស់លោកថា
ស្ងៀមជាជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ទំនេរ !
ពួកខាងបស្ចឹមប្រទេសក៏គេមានពាក្យដែលគេនិយាយផស់គេដែរគឺ
សំដីជាប្រាក់ ស្ងៀមស្ងាត់ជាមាស !
និយាយច្រើន…ច្រើនពេក…ពេកដល់ថ្នាក់គេធុញហើយឃាត់មិនឈ្នះ
វាអាចចូលដល់ស្ថានភាពមួយដែលអ្នកទីបី អ្នកមើលពីចំងាយលាន់
មាត់បានថា ហឺយ! មើលចុះ
អាឆ្កែវាចេះតែព្រុសអាមនុស្សចេះតែដើរ ! 😀