វីរជន និង អ្នកក្លាហាន ខុសគ្នាត្រង់ណា ? + 02/10/2012
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ទស្សនវិជ្ជា, ផ្សេងៗ, រូបកំរើក, អក្សរសាស្ត្រនិងអក្សរសីល្ប៍.Tags: កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សឹងៗ, ផ្សេងៗ, រូបកំរើក, អក្សរសាស្ត្រនិងអក្សារសីល្ប៍
trackback
កំដរប្លកប្រចាំខែតុលា២០១២
(លេងរហូត)
វីរជន និង អ្នកក្លាហាន ខុសគ្នាត្រង់ណា ?
ស្ដាប់ចំរៀងរៀបរាប់ពីការនឹកនាដល់វីរបុរសនេះ ធ្វើអោយនឹកឃើញ
ដល់ការសេចក្តីពន្យល់របស់សម្ដេចសង្ឃរាជ ទេពអ៊ឹម សុវត្ថិសថា
នៃវិហារកាតូលិកនៅក្នុងទីរួមខេត្តបាត្តំបង ទល់មុខជ្រុងខាងជើង
នៃវិទ្យាល័យបាត់ដំបង(ឈ្មោះសម័យសាធារណរដ្ឋ) រឺវិទ្យាល័យព្រះ
មុនីវង្ស(ឈ្មោះសម័យស្រុកមានស្ដេច)។ កាលនោះ គាត់បានឆ្លៀត
បង្រៀនទស្សនវិជ្ជាល្ងាចៗមិនយកលុយនាឆ្នាំ១៩៧២-៧៣ ដោយនិយាយ
ពន្យល់ក្បោះក្បាយជាភាសាខ្មែរ តែក្រដាសមេរៀនជាភាសាបារាំង ។
ខាងក្រោមនេះជាបំណកស្រាយតាមការច្បិចចងចាំបាន បើខ្ញុំស្ដាប់បាន
និងយល់បានមិនច្រឡំសេចក្ដីពន្យល់នោះទេ ៖
វីរបុរស និង អ្នកក្លាហាន មិនដូចគ្នាទេ…
ព្រោះ វីរភាព និង ភាពក្លាហាន៏(Courage) ក៏មិនដូចគ្នាដែរ។
អ្នកដែលមានវីរភាពទើបគេហៅ វីរបុរស/នារី គឺអ្នកដែលមានសេចក្តី
អង់អាចក្លាហានរាល់ពេលវេលា គ្រប់ទីកន្លែង និងររាល់ករណីចាំបាច់
គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ពុះពារឧប្បសគ្គគ្រប់បែបយ៉ាងដើម្បី
គុណធ៌មដ៏ធំធេង មានការរំដោះស្រោចស្រង់ជីវិត រាប់ទាំងយុត្តិធម៌
សេរីភាព បូរណភាពទឹកដី…ប្រកបដោយឧត្តមគតិ ហើយជាញឹកញាប់
ក៏តែងប្រកបដោយជោគជ័យល្បីល្បាញផងដែរ។
ឧ.មនុស្សម្នាក់ហ៊ានរត់ចូលក្នុងភ្នក់ភ្លើងដើម្បីសង្គ្រោះជីវិតក្មេងម្នាក់
មិនថាតែកូនចៅនរណាទេ ។ នេះជាចរឹតរបស់វីរជន ។
ចំណែកអ្នកក្លាហានវិញ គឺអ្នកដែលហ៊ានពលីកម្មគ្រប់បែបយ៉ាងដូចគ្នា
ហ៊ានអង់អាចមិនខ្លាចស្លាប់ដូចគ្នា តែមិនរាល់តែពេលនិងទីកន្លែង
មិនរាល់ករណីជាទូទៅទេ។ ភាពអង់អាចក្លាហាននេះកើតមានចេញមក
បានតែក្នុងករណីដែលប៉ះពាល់ដល់ផលប្រយោចសួនតួរបស់ខ្លួន
រឺក្រុមគ្រួសារ ញាតិមិត្រ បក្សពួក របស់ខ្លួនតែប៉ុនណុះ ។
ឧ.មនុស្សម្នាក់ហ៊ានរត់ចូលក្នុងភ្នក់ភ្លើងដើម្បីសង្គ្រោះជីវិតក្មេងម្នាក់
ព្រោះតែក្មេងនោះជាកូនបង្កើតរបស់ខ្លួន ។
…ហ៊ានលោតពីលើស្ពានយ៉ាងខ្ពស់ទៅជួយស្រង់នារីកំពុងលង់ទឹកម្នាក់
ក៏ព្រោះតែនាងនោះជាសង្សាររបស់ខ្លួន
…គ្រាន់តែទទួលរបាយការណ៍រឺពាក្យបណ្ដឹងភ្លាម លោកស៍ក្ដិពីរម្នាក់
ចេញសកម្មភាពទៅរំដោះកុមារីពីបនពេស្យាភ្លាមៗព្រោះកុមារីរូបនោះជា
កូនបង្កើតរបស់ខ្លួន…។ល។
(រហូតមកទល់សព្វថ្ងៃខ្ញុំនៅតែជឿសំដីរបស់គាត់ គាត់មិនកុហកកូន
ខ្មែរធ្វើអីទេ ព្រោះគាត់ក៏មានឈាមជ័រជាខ្មែរដែរ(ខ្មែរកាត់បារាំង)។
សរសេរដល់នេះ ធ្វើអោយនឹកឃើញថែមទៀតពីគាត់…ថាគាត់…
គាត់មានមាឌខ្ពស់ស្រឡះសង្ហា ដំណើររហ៍សរហួន សំបុរខ្មៅស្រអែម
ជាកូនខ្មែរតែច្រមុះស្រួចចង្ការព្រែកបន្តិច ខ្ញុំជាប្រុសក៏មើលឃើញថា
គាត់សង្ហាហើយស្អាតដែរ… ដើរតួអែកកុនក៏បាន ។ ប្រស្រីភ្នែកគាត់
រលោងតូចថ្លាហើយមុត ស្លឹកត្រចៀកតូចស្រួចបន្តិចផ្នែកខាងលើដូច
ត្រចៀកស្វា បញ្ជក់បានជាក់ថាគាត់ឆ្លាតណាស់…មែន!គាត់មិនមែន
មានតែ PhD ផ្នែកទស្សនវិជ្ជាតែមួយមុខហ្នឹងទេ ) ។
អញ្ចឹង តើនរណាជា វីរជន(Hero) ក្នុងក្រអៅបេះដូងរបស់អ្នក ?
I LOVE MY KHMER COUNTRY MOST OF EVERYTHING !!
អត់សូវជឿទេ …បើវិភាគតាមបែបទស្សនវិជ្ជាដូចសម្ដេច ទេព អ៊ិម
ធ្លាប់ពន្យល់គឺ មនុស្សយើងគ្រប់គ្នាស្រឡាញ់ខ្លួនអែងអស់៩០%(៩៩%?)
ទៅហើយ សល់ពីហ្នឹងស្រឡាញ់អ្វីៗក្រៅពីខ្លួន ។
Lovepeehs05 ដែលសង្កេតទេនៅក្នុងគ្រួសារ ពេលញ៉ាំផ្លែឈើ
តូចៗដូចជាព្រីង ទំពាំងបាយជូរ កេះ …រឺត្រីអាំងធំមួយ រឺទាអាំង
មួយចាន តើសមាជិកគ្រួសារម្នាក់ៗមានរើសរាវរកដុំមួយណាសិន
ទេ រឺក៏ចាប់យកមកតែម្ដងប៉ះសាច់ត្រង់ណាក៏បានទៅ ?…?
រឿងស្រុកយើងមិនថាតែ Lovepeehs05 ម្នាក់ទេដែលស្រលាញ់នោះ
អាសំលាញ់អាប់នៅសងខាងយើងក៏វាស្រលាញ់ខ្លាំងមិនចាញ់ពួក
យើងស្រលាញ់ប្មានដែរ ។ ក្រៅពីខ្មែរយើង ក៏មានជាតិដទៃស្រលាញ់
ទឹកដីខ្មែរយើងដែរណា៎ ! កុំមើលគេស្រាល …ឃឹក! 😀
ត្រូវហើយលោកអច្ឆរិយៈ ការស្រឡាញ់ម្នាក់ៗខុសៗគ្នា ដូចការស្រឡាញ់ស្រីចឹងដែរ ខ្លះស្រឡាញ់នាង ចង់បាន ខ្លួន តែអ្នកខ្លះស្រឡាញ់ដែរ តែគេជួយឧបត្ថម្ភឱ្យនាង បានរៀនសូត្រជ្រៅជ្រះ តើខុសគ្នាប៉ុណ្ណា ? គ្រោះថ្នាក់យ៉ាងណា ? អន្តរាយយ៉ាងណា ? ដឹងហើយ ការខុសប្លែកគ្នា រីឯប្រទេសជិតខាងគេ ស្រឡាញ់ដែរ តែពួកគេមិនមែនស្រឡាញ់ថែររក្សា ទុកឱ្យខ្មែរទេ គេស្រឡាញ់យកមកគ្រប់គ្រងផ្តាច់មុខ ហើយដាក់ខ្មែរ ឱ្យនៅក្រោមអាណានិគមរបស់គេ ឱ្យខ្មែឬបំរើគេ ខ្ញុំកញ្ជះគេ មិនអញ្ចឹង ?
និយាយពីរឿងស្រឡាញ់ នឹកឃើញដល់សេចក្ដីពន្យល់របស់
សម្ដេចសង្ឃរាជ ទេព អ៊ិម ថាស្រលាញ់មានពីរយ៉ាងគឺ
មួយស្រលាញ់ចង់បាន …ដូចស្រលាញ់ចង់បានមកជាគូជីវិត
មួយទៀតស្រលាញ់ចង់អោយ ដូចចង់អោយនាងនោះបាន
រៀនបានសូធ្យ… ដូច Lovepeehs05 និយាយរួចនោះហើយ ។
រឿងប្រទេសខ្មែរ ជពុន បារាំង សៀម យួន ចិន អាម្រិច រស្ស៊ី
…សុទ្ធតែស្រលាញ់ស្រុកខ្មែរទាំងអស់ ខ្លះកំពុងតែញ៉ែរាល់ង៉ៃ
ខ្លះធ្លាប់ទាំងបានខ្លួនបានប្រាណអស់រាប់សិបឆ្នាំហើយផងក៏មាន
មើលតាមប្រវត្តិសាស្ត្រ…តែយើងក៏ដូចសាវ៉ាដែរ យកមួយណា
ជាគ្នាមិនយកអោយជាប់ ចង់នៅមេម៉ាយរួចតាំងដើរខ្ចីលុយ
គេផងសុំផង ជំពាក់លុយគេ…ចាំមើលមិនដឹងបានអីសងគេ
ទេ…!
…នេះបើតាមខ្ញុំគិត និងចង់និយាយគ្នាលេងតែពីរនាក់ទេណា៎
😀
ពិតមែនហើយ ដេកចាំអត់មានគំនិតអ្វីទាំងអស់ ស្រេចតែបរទេស គេប្រើគំនិតណាក៏បាន រីគាត់មានតែខ្លួនសម្រាប់គេទេ អញ្ចឹងបានជាអញ្ចឹង កូនកើតមកបរទេសទាំងអស់ ហើយគេប្រើនាមត្រកូល គេក៏ទាំងអស់ដែរ រីខ្មែរមានតែខ្លួនប៉ុណ្នោះ ! មិនអញ្ចឹង ?
តាង៉ុយថា ខ្មែរចេះតែកិន ចិនចេះតែកត់
ចាំមើល ហ៊ានតែធ្វើអីអោយចិនងបន្តិច
អត់លក់ធ្យូងថ្មអោយ រោងចក្រគាំងស្ញេញ បានអី?
ចក្រពត្តិខាងសេដ្ឋកិច្ចនេះ មិនងាយរើបំរាស់រួចដូច
វិស័យយោធាទេ…មានតែប្រកាន់អាកប្បកិរិយាស្លូតបូត
អោយគេអាណិតប៉ុនណុះ…នេះបើគិតតាមលោកតាង៉ុយ
។ល។
ចុះគាត់ទៅដល់ណានៅពេលនេះ?
គាត់ស្លាប់នៅពេលដែលពួកខ្មែរក្រហមអាវខ្មៅចូលតាំងពី១៩៧៥ម្ល៉េះ

តាមពិតឈ្មោះគាត់ជាផ្លូវការ ប៉ូល ទេព អ៊ិម សុត្ថា
ដូចឃើញនៅទំព័រដែលមានតំណដូចខាងក្រោមទាំងនេះ
-http://www.catholic-hierarchy.org/bishop/btepim.html
-http://www.missio.org.uk/mission_martyrs/Bishop_Paul_Tep_Im_Sotha.php/
-BIO OF BISHOP PAUL TEP IM …
-http://old.catholiccambodia.org/en/church/battambang/bishop-kike.php
…

រឺអាចឃើញរូបថតគាត់ពីក្មេងច្បាស់ជាងតាមតំណខាងក្រោមនេះ
http://www.battambangparish.org/our-apostolic-prefect.html
( អនុស្សាវរីយ៍មួយទៀតដែលខ្ញុំចាំបាន គឺកាលនោះគាត់បានថត
អោយពួកយើងមួយហ្វូងធំដែលទៅរៀនជាមួយគាត់នោះដោយប្រើ
ម៉ាស៊ីនថត(កាមេរ៉ាប៉ូឡារ៉យ?)ទំនើបជាងគេទើបតែចេញដំបូង គឺថត
ភា្លមបានភ្លាមដោយគ្រាន់តែយករូបថតនោះមករលាស់ៗមួយភ្លែតក៏
ចេញរូបនិងមានពណ៌ធម្មជាតិដ៏ស្រស់ស្អាតផង។
កាលនោះម្នាក់ៗភ្ញាក់ផ្អើលណាស់ នាំគ្នាដណ្ដើមគ្នាមើលអោយប្រញ៉ាយ
ពីម្នាក់ទៅម្នាក់ …ព្រោះធ្លាប់តែមានអាសខ្មៅហើយទំរាំផ្តិតបានត្រូវ
ចាំរាប់ថ្ងៃអែណុះបានបាន ) ។
គួរឲ្យកោតសរសើរដែលមានសល់ទាំងឯកសារ សល់ទាំងមុខ ល្មមនិងអ្នកខាងក្រោយស្គាល់បាន ចុះពូអច្ឆរិយា បានលីងទាំងនេះមកពី ណាដែរ ? តើឋានៈគាត់ជាអ្វីដែរ ? បើតាមពូហៅគាត់សម្ដេចសង្ឃរាជបានន័យថាគាត់ខាងកាតូលិចធំជាងគេនៅស្រុកខ្មែរ ? ឯខាងខ្មែរវិញទាំងពុទ្ធចក្រ អាណាចក្រ រកឯកសារមុន ៧៩ ដូចរាវម្ជុលក្នុងបាតសមុទ្រ មានឈ្មោះឥតរូប មានរូបឥតឈ្មោះ ។
គឺខ្ញុំចុចរាវរកតាម google ដោយគ្រាន់តែវាយឈ្មោះគាត់ចូល
ថា tep im sotha ក៏បានលិង្កទៅទំព៍រដែលមានព៌តមានពីគាត់
ទាំងនោះមក …ហ្នឹងក៏ដោយសារតែ តា ម៉ាប់ សួរខ្ញុំមួយម៉ាត់ថា
ចុះគាត់ទៅដល់ណានៅពេលនេះ? នេះដែរ ។ ពីរឿងឋានៈរឺថ្នាក់
របស់គាត់កាលនោះ ខ្ញុំចាំបានថាពួកខ្ញុំហៅគាត់ថា Père
រឺខ្លះហៅគាត់ជាខ្មែរថា ពុក ក៏បានដែរ ព្រោះគាត់ជាពែរអេវ៉ែក
កាតូលិកនៅខេត្តបាត្តំបង ដែលនៅក្លោងទ្វារមានសរសេរប៉ាយ
ថា ព្រះវិហារសម្ដេចសង្ឃរាជកាតូលិក ។ ដល់មកឃើញក្នុង
វេបសៃត៍គេសរសេរថា Bishop Paul Tep Im Sotha
…ហើយក៏នឹកឃើញគាត់ធ្លាប់និយាយប្រាប់ផងដែរថា គាត់ធ្លាប់
បានទៅរួមប្រជុំជាមួយសម្ដេចប៉ាបស្ត៍ ហ្ចន ប៉ូលទី២(Papst John
Paul II)…ធ្លាប់អោយយោបល់ពីរឿងស្រុកខ្មែរដល់សម្ដេចតាតួត
តាលួតតាលាយើងដែរ…អ្ចឹង គាត់មិនត្រឹមតែធំជាងគេនៅស្រុកខ្មែរទេខាងសាសនាគ្រឺស្ត
នេះ គឺនៅលំដាប់អន្តរជាតិក៏មិនតតូចតតាចដែរ តាមខ្ញុំសន្និដ្ឋាន។
គិតទៅពួកច្រមុះស្រួចនឹងអស្ចារ្យតែម្ដង ! ឯកសារមានឡើងពីរបីកន្លែង ។ តាមអានប្រវត្តិឃើញថាគាត់រៀនពូកែណាស់ ។ ចាំបានទៅបាត់ដំបង ខ្ញុំទៅរកអើតវិហារនោះបន្តិច ព្រោះចាប់អារម្មណ័នឹងសំណង់បុរាណ ។
កូនកាត់បីសាសន៍ច្រើនតែឆ្លាតមែនហើយ ពុកគាត់ខ្មែរ
ម្តាយជាស្ត្រីបារាំងកាត់យួន !!!
(មើលនៅចុងទំព៍រទី១១ តាមតំណនេះ)
សព្វង៉ៃ ទីនោះគេយកធ្វើមន្ទីរអីផ្សេងបាត់ហើយ
ថតបានដាក់បង្ហា្ញញចែកគ្នាមើលផង ខ្ញុំចាំមើលដែរ 😀
វិហារចាស់នោះខ្មែរក្រហមកម្ទេចបាត់ហើយ តែអានទៅដូចថាធ្វើថ្មីនៅកន្លែងដដែរ ។ ចាំមើលពេលអ៊ុំទូក ខ្ញុំឈ្លៀតទៅលេងបាត់ដំបង បើអាច ។
ខ្មែរក្រហមដូចមិនបានកំទេចអាគារនោះទេ? កាល១៩៧៩ពួកទ័ពយួន
ធ្លាប់នៅទីនោះ ហាមមិនអោយប្រេជាជនចូលរឺសូម្បិតែដើរកាត់…
នេះខ្ញុំមើលតាម Google earth ឃើញអាគារនោះនៅដដែល តែដូច
គ្មានក្លោងទ្វារទេ…គឺត្រង់សញ្ញាព្រួញព៌ណក្រហមនោះហើយ តែ
មិនដឹងទីនោះសព្វថ្ងៃគេយកធ្វើថា
មន្ទីរអ្វីសណ្ឋាគារស្ទឹងសង្កែរ(stung Sangke Hotel)បាត់ហើយ គឺនៅតាមផ្លូវជាតិលេខ៥ទល់មុខវិទ្យាល័យមុនីវង្ស…សង្ឃឹមថា តាម៉ាប់ នឹងទៅរកថតបានមិនខាន 😀
មើលតាម Google map ឃើញគេដាក់ថា Stung Sanke Hotel
ខ្ញុំឃើញផែនទីគេដាក់នៅពេទ្យដូនជីដដែល http://www.battambangparish.org/uploads/1/1/4/4/11444111/final_directions_map_in_khmer_copy.jpg
អរគុណតាម៉ាប់ច្រើនហើយដែលបានដាក់តំណទៅកន្លែងវិហារ
កាតូលិកថ្មីនោះ ។ កន្លែងចាស់ដែលនៅទល់មុខសាលាមុនីវង្ស
នោះអីឡូវកើតទៅជាសណ្ឋាគារស្ទឹងសង្កែរហើយ ដូចខ្ញុំបានដាក់
តំណនានានៅខាងលើ ។ សាមសែសិបឆ្នាំមកហើយ ទីកន្លែងច្រើន
ណាស់ដែលត្រូវបានផ្លាស់ប្តូរធ្វើជាទីអ្វីផ្សេង ខ្លះដូរដល់ឈ្មោះផង
…សំរាប់អ្នកនៅបរទេសយូរៗបានទៅរឺមកលេងម្ដង ច្បាស់ជាអំវែង
អំវាន់ហើយ ! 😀