jump to navigation

ប្រជុំវិសមញ្ញនៃរដ្ឋសភា(១១-តុលា-២០១២) 12/10/2012

Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.
Tags: ,
trackback

កំណត់ត្រាផ្ទាល់ខ្លួន(អាចមានការភាន់ច្រឡំបល់គ្នាបាន)៖
 
មើលរេសតានិងរបៀបរើសបោះឆ្នោតព្រមយកសមាសភាពគជបថ្មីនៅរដ្ឋសភា ថ្មីៗក្តៅៗ!
 
SKANDLPL
សមាសភាពគជបថ្មីចែស
 
ឆ្លើយតបទៅនឹងការទទូចញយៗរកគជបថ្មីៗ…ដដែលជាដដែល…
តំណាងរាស្ត្រទាំងអស់ដែលមានវត្តមាននៅសម័យប្រជុំសភាវិសមញ្ញ
នាថ្ងៃព្រហទី១១តុលា២០១២ ទាំង៨៧បានគូសឆ្នោតបោះយល់ព្រមលើ
សមាសភាពគជបថ្មីរួចរាល់បាត់អស់ហើយ។ ទាំងលឺដូចស្ដាប់លឺ និងទាំង
ឃើញដូចមើលឃើញពីរបៀបរាប់សន្លឹកឆ្នោតមួយម្ដងៗលឺរំពងតៗគ្នាពីរៗដង
ដូចសំលេងស្តេរេអូថាព្រមៗ..ៗៗ.ៗៗ…៨៧/៨៧សំលេង គឺ១០០%គិតតែអ្នកទៅ
រឺគិតតែអ្នកនៅ ដែលទាំងអស់ត្រូវមាន​ដល់ទៅ១២៣នាក់រឺកៅអីរឺអាសនៈនោះ
ក៏ដូចជាថា រឺមានន័យថារាស្ត្រទូទាំងនគរបានសំរេចយល់ព្រមរើសដែរ នេះបើ
គិតតាមដូចពាក្យដែលសរសេរនោះហើយថាតំណាងរាស្ត្រ…គឺម្នាក់ៗជាតំណាង
អោយរាស្ត្រដែលជាម្ចាស់ឆ្នោត ជាម៉ែជាអូវ ជាម្ចាស់ទឹកម្ចាស់ដីម្ចាស់ត្រីព្រៃព្រឹក្សា
ហើយជាពិសេសទៅទៀតនោះគឺរហូតដល់ជាម្ចាស់វាសនានៃប្រទេសជាតិ(sic!)ផង
និតតាមពាក្យថាប្រជាធិបតេយ្យ មានន័យខ្លីៗងាយយល់ថារាស្ត្រជា(អ្នក)អធិបតី…
រាស្ត្រជាធំ រាស្ត្រធំជាងពួកល្មឺនមន្ត្រីទៅទៀត?…ដែលផ្ទុយស្រឡះពីសំលេងតែង
អោយលឺពីខាងលើលើមកថា រាស្ត្រតូចតាច រឺរាស្ត្រតតូចតាតាច។ ដល់គិតអ្ចឹងទៅ
រវាងពួកល្មើនមន្ត្រីនិងពួករាស្ត្រ…រាស្ត្រទាំងនៅតាមស្រុកស្រែចំការនិងតាមផ្សារផ្សោ
មិនដឹងជានរណាធំជាងនរណាអោយពិតប្រាកដទេ! បើតាមភាពជាក់ស្ដែង គឺរាស្ត្រ
ហ្នឹងអែងទេជាអ្នកក្រាបអោនសំពះត្រុនៗចំពោះអ្នកធំៗដែលស៊ីប្រាក់ខែរស់ដោយសារ
ប្រាក់ពីរាស្ត្រដែលបង់ពន្ធដារ បង់ភាស៊ី បង់ថ្លៃក្រដាសថ្លៃទឹកប៊ិច ថ្លៃរត់ការ…។ល។

សំនេរមិនបានការ(ស្រួលមិនស្រួលចូលក្នុងគន្លងដែលគេថាបានថា កោកៗសឺក
មាត់ត្រដោក ឆ្អែតពោះក្របី…រឺរហូតទៅដល់ថា ឆ្កែចេះតែព្រូសមនុស្សចេះតែដើរ)
ត្រូវបានគូសឆូតលុបចោលវិញ ។
 


 

មតិ»

1. Nataro - 12/10/2012

តំណាងរាស្ត្រ? បើដាក់ថាតំណាងបក្សដូចជាសមជាង ព្រោះដើម្បីការពារ កុំឲ្យបាត់អីកៅអង្គុយនោះ ទាំង ៨០នាក់ជាងនេះ ដូចជាតួថ្លុកមានខ្សែចាំ​កន្ទ្រាក់ទាំងដៃទាំងជើង ទាំងចិត្តទៀត ដូចម៉េចមិនដឹងរ៉េ គួរជួយបោក រឺគប់ជុកបោក? សុ

2. achharia - 12/10/2012

ខ្យល់នៃការទទូចចង់បានគជបថ្មីគឺបក់មកពីខាងបក្សប្រឆាំងជែង
តែដល់ង៉ៃរើស កន្លែងកៅអីខាងបក្សហ្នឹងឃើញដូចនៅទំនេរស្អាត កាហ៊ូតត
ទាំងអស់ …មកក៏ដូចអែងៗ ព្រោះជាល្បែងយកសំលេងភាគច្រើនឈ្នះ។
ដល់អ្ចឹង…ហ្នឹងក៏មិនបានជាដំណោះស្រាយជាស្ថាពរដែរ ធើម៉េចទៅអ្ចោះ ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: